ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា មិថុនា ២០២០

ក្នុងលេខនេះមានអត្ថបទសិក្សាសម្រាប់ថ្ងៃទី៣ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»

អត្ថបទសិក្សាទី២៣៖ សម្រាប់ថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នឹងឆ្លើយសំណួរថា តើអ្វីជារឿងដ៏សំខាន់ចំពោះមនុស្សនិងទេវតា? ហេតុអ្វីរឿងនេះសំខាន់ម្ល៉េះ ហើយតើនេះជាប់ទាក់ទងនឹងយើងយ៉ាងណា? ការយល់អំពីចម្លើយចំពោះសំណួរទាំងនេះនិងសំណួរដែលជាប់ទាក់ទងនឹងរឿងនេះ នឹងជួយយើងឲ្យពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។

«សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត»

អត្ថបទសិក្សាទី២៤៖ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីផ្នែកមួយនៃសេចក្ដីអធិដ្ឋានរបស់ស្ដេចដាវីឌដែលបានត្រូវកត់ទុកនៅទំនុកតម្កើង ៨៦:១១, ១២។ តើការគោរពកោតខ្លាចនាមរបស់ព្រះយេហូវ៉ាមានន័យយ៉ាងណា? ហេតុអ្វីយើងគួរគោរពនាមដ៏ឧត្ដមនេះយ៉ាងជ្រាលជ្រៅ? តើការគោរពកោតខ្លាចព្រះជួយការពារយើងយ៉ាងណាពេលយើងបានត្រូវល្បួងឲ្យធ្វើអ្វីដែលខុស?

សំណួរពីអ្នកអាន

តើ«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»មានតែគុណសម្បត្តិដែលបានត្រូវរៀបរាប់នៅកាឡាទី ៥:២២, ២៣ប៉ុណ្ណោះឬទេ?

‹គឺខ្ញុំនេះហើយនឹងស្វែងរកចៀមរបស់ខ្ញុំ›

អត្ថបទសិក្សាទី២៥៖ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នឹងឆ្លើយសំណួរដូចជា ហេតុអ្វីអ្នកខ្លះដែលបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំបានរសាត់ចេញពីក្រុមជំនុំ? តើព្រះមានអារម្មណ៍យ៉ាងណាចំពោះពួកគេ? អត្ថបទនេះនឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។ ក្នុងអត្ថបទនេះ យើងក៏នឹងរៀនអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអ្នកខ្លះនៅសម័យគម្ពីរ ដែលបានឃ្លាតចេញពីលោកអស់មួយរយៈពេល។

‹ចូរវិលមកឯខ្ញុំវិញចុះ›

អត្ថបទសិក្សាទី២៦៖ ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ ព្រះយេហូវ៉ាចង់ឲ្យពួកអ្នកដែលឈប់សេពគប់ជាមួយនឹងក្រុមជំនុំ វិលមកឯលោកវិញ។ លោកមានប្រសាសន៍ថា៖«ចូរវិលមកឯអញវិញចុះ»។ យើងអាចធ្វើអ្វីជាច្រើនដើម្បីលើកទឹកចិត្តបងប្អូនទាំងនេះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចជួយពួកគេ។