អត្ថបទសិក្សា ២៦
‹ចូរវិលមកឯខ្ញុំវិញចុះ›
«ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ»។—ម៉ាឡ. ៣:៧
ចម្រៀងលេខ១០២ «ជួយអ្នកដែលខ្សោយ»
សេចក្ដីសង្ខេប *
១. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលអ្នកណាម្នាក់ចាប់ផ្ដើមបម្រើលោកឡើងវិញ?
ដូចយើងបានពិចារណាក្នុងអត្ថបទមុន ព្រះយេហូវ៉ាប្រដូចខ្លួនលោកទៅនឹងគង្វាលដ៏ល្អដែលថែទាំចៀមនីមួយៗរបស់លោក។ លោកស្វែងរកចៀមដែលវង្វេងបាត់។ ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលដែលឃ្លាតចេញពីលោកថា៖ «ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ»។ យើងដឹងថាលោកនៅតែមានអារម្មណ៍បែបនេះ ដោយសារលោកមានប្រសាសន៍ថា៖ «អញមិនប្រែប្រួលឡើយ»។ (ម៉ាឡ. ៣:៦, ៧) លោកយេស៊ូបានមានប្រសាសន៍ថាព្រះយេហូវ៉ានិងបណ្ដាទេវតាមានអំណរក្រៃលែង ពេលអ្នកបម្រើរបស់លោកដែលបានឃ្លាតចេញត្រឡប់មកឯលោកវិញ សូម្បីតែម្នាក់ក៏ដោយ។—លូក. ១៥:១០, ៣២
២. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
២ សូមយើងគិតអំពីឧទាហរណ៍បីរបស់លោកយេស៊ូ ដែលផ្ដោតទៅលើការជួយពួកអ្នកដែលបានឃ្លាតចេញពីព្រះយេហូវ៉ា។ យើងនឹងពិចារណាអំពីគុណសម្បត្តិខ្លះដែលយើងត្រូវការ ដើម្បីជួយចៀមដែលវង្វេងបាត់ឲ្យត្រឡប់មកលោកវិញ។ យើងក៏នឹងឃើញអំពីមូលហេតុដែលការគាំទ្រពួកអ្នកដែលខ្សោយពិតជាមានប្រយោជន៍។
ចូរស្វែងរកកាក់ប្រាក់ដែលបានបាត់
៣-៤. ហេតុអ្វីស្ត្រីដែលបានត្រូវរៀបរាប់នៅលូកា ១៥:៨-១០ខំស្វែងរកកាក់ដែលគាត់បានបាត់?
៣ ដើម្បីស្វែងរកពួកអ្នកដែលចង់ត្រឡប់មកព្រះយេហូវ៉ាវិញ យើងត្រូវខំព្យាយាម។ ក្នុងឧទាហរណ៍មួយរបស់លោកយេស៊ូ ដែលបានត្រូវកត់ទុកនៅសៀវភៅដំណឹងល្អរៀបរាប់ដោយលូកា លោកយេស៊ូបានប្រាប់អំពីស្ត្រីម្នាក់ដែលស្វែងរកអ្វីដ៏មានតម្លៃដែលបានបាត់ ពោលគឺកាក់ដ្រាកម៉ា។ ចំណុចសំខាន់ក្នុងឧទាហរណ៍នេះ គឺរបៀបដែលស្ត្រីនោះខំស្វែងរកកាក់ប្រាក់នោះ។—សូមអាន លូកា ១៥:៨-១០
៤ លោកយេស៊ូរៀបរាប់អំពីអារម្មណ៍របស់ស្ត្រីម្នាក់ ពេលគាត់រកឃើញកាក់ប្រាក់ដ៏មានតម្លៃនោះ។ នៅសម័យលោកយេស៊ូ តាមមើលទៅម្ដាយជនជាតិយូដាខ្លះ ឲ្យកាក់ដ្រាកម៉ាមួយឈុតដែលមាន១០កាក់ ដល់កូនស្រីនៅថ្ងៃដែលនាងរៀបការ។ ស្ត្រីនេះប្រហែលជាបានទទួលកាក់ប្រាក់មួយឈុតនេះ
ពីម្ដាយគាត់ ដូច្នេះកាក់ប្រាក់មួយដែលបាត់នោះគឺពិសេសណាស់ចំពោះគាត់។ ស្ត្រីនោះគិតថាកាក់ប្រាក់នោះបានធ្លាក់ទៅលើដី។ ដូច្នេះ គាត់បានអុជចង្កៀង ហើយរកមើលជុំវិញ ប៉ុន្តែគាត់រកមិនឃើញឡើយ។ ចង្កៀងរបស់គាត់ប្រហែលជាមិនភ្លឺល្មម ដើម្បីរកឃើញកាក់ប្រាក់តូចនោះទេ។ ក្រោយមក គាត់បោសសម្អាតពេញផ្ទះយ៉ាងហ្មត់ចត់។ គាត់បានរកឃើញកាក់ដ៏ពិសេសនោះដែលចាំងដោយពន្លឺចង្កៀងរបស់គាត់ នៅក្នុងគំនរធូលីដីដែលគាត់បានប្រមូល។ គាត់ធូរចិត្តណាស់! គាត់ហៅមិត្តនិងអ្នកជិតខាងមកជុំគ្នា ហើយប្រាប់ពួកគេដំណឹងល្អនេះ។៥. ហេតុអ្វីយើងប្រហែលជាពិបាកស្វែងរកបងប្អូនអសកម្ម?
៥ យើងរៀនពីឧទាហរណ៍របស់លោកយេស៊ូថា ពេលយើងបាត់អ្វីមួយ យើងត្រូវខំស្វែងរកអ្វីនោះ។ ស្រដៀងគ្នាដែរ យើងប្រហែលជាត្រូវខំស្វែងរកពួកអ្នកដែលចាកចេញពីក្រុមជំនុំ។ ប្រហែលជាពួកគេឈប់សេពគប់ជាមួយយើងអស់ជាច្រើនឆ្នាំ ហើយថែមទាំងបានរើទៅតំបន់ដែលគ្មានអ្នកណាស្គាល់ពួកគេ។ ប៉ុន្តែ យើងអាចប្រាកដថា នៅឥឡូវនេះមានបងប្អូនអសកម្មទាំងនេះខ្លះ ដែលពិតជាចង់ត្រឡប់មកព្រះយេហូវ៉ាវិញ។ ពួកគេចង់បម្រើព្រះយេហូវ៉ាម្ដងទៀតជាមួយនឹងបងប្អូនរួមជំនឿ ប៉ុន្តែពួកគេត្រូវការជំនួយពីយើង។
៦. តើយើងទាំងអស់គ្នាក្នុងក្រុមជំនុំអាចជួយស្វែងរកបងប្អូនអសកម្មយ៉ាងដូចម្ដេច?
៦ តើអ្នកណាអាចជួយស្វែងរកបងប្អូនអសកម្ម? គឺយើងទាំងអស់គ្នាអាចជួយស្វែងរកពួកគេ មិនថាយើងជាអ្នកចាស់ទុំ អ្នកត្រួសត្រាយ សមាជិកក្រុមគ្រួសារ និងអ្នកផ្សាយក្នុងក្រុមជំនុំក្ដី។ តើអ្នកមានមិត្តភក្ដិ ឬសាច់ញាតិដែលអសកម្មឬទេ? ពេលអ្នកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឬជាសាធារណៈ តើអ្នកបានជួបបងប្អូនដែលអសកម្មឬទេ? សូមប្រាប់គាត់ថា បើគាត់ចង់ឲ្យបងប្អូនមកជួបគាត់ អ្នកសប្បាយចិត្តឲ្យអាសយដ្ឋាន ឬលេខទូរស័ព្ទរបស់គាត់ដល់ពួកអ្នកចាស់ទុំ។
៧. តើយើងអាចរៀនអ្វីពីពាក្យសម្ដីរបស់បងថូម៉ាស់?
៧ ពួកអ្នកចាស់ទុំមានភារកិច្ចសំខាន់ចម្បងក្នុងការស្វែងរកបងប្អូនអសកម្មដែលចង់ត្រឡប់មកព្រះយេហូវ៉ាវិញ។ តើពួកគេអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? សូមគិតអំពីអ្វីដែលអ្នកចាស់ទុំម្នាក់ឈ្មោះថូម៉ាស់ *បាននិយាយ។ គាត់រស់នៅប្រទេសអេស្ប៉ាញ ហើយបានជួយសាក្សីជាង៤០នាក់ឲ្យត្រឡប់មកក្រុមជំនុំវិញ។ បងថូម៉ាស់និយាយថា៖ «ដំបូង ខ្ញុំសួរបងប្អូនផ្សេងៗថា តើពួកគេដឹងថាបងប្អូនអសកម្មរស់នៅកន្លែងណាខ្លះទេ។ ឬខ្ញុំសួរអ្នកផ្សាយថា តើពួកគេនឹកចាំអំពីបងប្អូនណាដែលឈប់ចូលរួមកិច្ចប្រជុំឬទេ? បងប្អូនភាគច្រើនក្នុងក្រុមជំនុំរំភើបចិត្ត ដោយសារពួកគេមានអារម្មណ៍ថាពួកគេបានរួមចំណែកជួយ។ បន្ទាប់មក ពេលខ្ញុំទៅលេងបងប្អូនអសកម្ម ខ្ញុំសួរអំពីកូនៗនិងសាច់ញាតិឯទៀតរបស់ពួកគេ។ បងប្អូនអសកម្មខ្លះធ្លាប់នាំកូនមកកិច្ចប្រជុំ ហើយកូនៗទាំងនោះប្រហែលជាធ្លាប់ជាអ្នកផ្សាយដែរ។ ពួកគេក៏អាចទទួលជំនួយឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ»។
ចូរនាំកូនប្រុសស្រីរបស់ព្រះយេហូវ៉ាដែលបាត់ឲ្យត្រឡប់មកវិញ
៨. ក្នុងឧទាហរណ៍អំពីកូនដែលវង្វេងបាត់នៅលូកា ១៥:១៧-២៤ តើឪពុកបានប្រព្រឹត្តយ៉ាងណាទៅលើកូនដែលបានប្រែចិត្ត?
៨ តើយើងត្រូវមានគុណសម្បត្តិអ្វីខ្លះ ដើម្បីជួយពួកអ្នកដែលចង់ត្រឡប់មកព្រះយេហូវ៉ាវិញ? សូមគិតអំពីមេរៀនដែលយើងអាចទាញពីឧទាហរណ៍របស់លោកយេស៊ូស្ដីអំពីកូនដែលបានបាត់។ (សូមអាន លូកា ១៥:១៧-២៤) លោកយេស៊ូពន្យល់ថាកូនប្រុសនោះបានភ្ញាក់ខ្លួន ហើយសម្រេចចិត្តត្រឡប់មកផ្ទះវិញ។ ឪពុកបានរត់ទៅឱបកូននោះយ៉ាងកក់ក្ដៅ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូន។ កូននោះបន្ទោសខ្លួន ហើយគិតថាគាត់មិនសមហៅជាកូនទេ។ ពេលកូនប្រាប់អំពីអារម្មណ៍នេះ ឪពុកមានចិត្តអាណិតអាសូរ។ ក្រោយមក ឪពុកនោះបានធ្វើអ្វីមួយចំនួន ដើម្បីបង្ហាញថាគាត់ទទួលស្វាគមន៍កូននោះឲ្យត្រឡប់មកវិញ ជាកូនជាទីស្រឡាញ់ មិនមែនជាកូនឈ្នួលទេ។ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់និងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ កូន ឪពុកបានរៀបចំអាហារពិសេស និងសម្លៀកបំពាក់ស្អាតសម្រាប់កូនប្រុសដែលបានប្រែចិត្តនោះ។
៩. តើយើងត្រូវមានគុណសម្បត្តិអ្វីខ្លះ ដើម្បីជួយបងប្អូនអសកម្មឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ? (សូមមើលប្រអប់ដែលមានចំណងជើងថា « របៀបជួយពួកអ្នកដែលចង់ត្រឡប់មកវិញ»)
៩ ព្រះយេហូវ៉ាប្រៀបដូចជាឪពុកក្នុងឧទាហរណ៍នោះ។ លោកស្រឡាញ់បងប្អូនអសកម្ម ហើយចង់ឲ្យពួកគេត្រឡប់មកឯលោកវិញ។ បើយើងយកតម្រាប់ព្រះយេហូវ៉ា យើងក៏អាចជួយពួកគេឲ្យធ្វើដូច្នេះដែរ។ នេះតម្រូវឲ្យយើងមានចិត្តអត់ធ្មត់ អាណិតអាសូរ និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ។ ហេតុអ្វីយើងគួរបង្ហាញគុណសម្បត្តិទាំងនេះ ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១០. ហេតុអ្វីយើងត្រូវមានចិត្តអត់ធ្មត់ ដើម្បីជួយបុគ្គលណាម្នាក់ឲ្យចូលទៅជិតព្រះយេហូវ៉ាឡើងវិញ?
១០ យើងត្រូវមានចិត្តអត់ធ្មត់ ដោយសារគឺត្រូវការពេលឲ្យបុគ្គលណាម្នាក់ត្រឡប់មកព្រះយេហូវ៉ាវិញ។ បងប្អូនជាច្រើនដែលធ្លាប់អសកម្មនិយាយថាពួកអ្នកចាស់ទុំនិងអ្នកឯទៀតក្នុងក្រុមជំនុំបានទៅសួរសុខទុក្ខពួកគេអស់ជាច្រើនដង មុនដែលពួកគេចាប់ផ្ដើមបម្រើព្រះយេហូវ៉ាវិញ។ បងស្រីនែនស៊ីពីទ្វីបអាស៊ីសរសេរថា៖ «មិត្តជិតស្និទ្ធម្នាក់ក្នុងក្រុមជំនុំបានជួយខ្ញុំច្រើនណាស់។ គាត់ស្រឡាញ់ខ្ញុំដូចបងស្រីបង្កើត។ គាត់រំលឹកខ្ញុំអំពីគ្រាសប្បាយៗដែលយើងធ្លាប់មានជាមួយគ្នា។ គាត់ស្ដាប់យ៉ាងអត់ធ្មត់ កាលដែលខ្ញុំប្រាប់អំពីអារម្មណ៍របស់ខ្ញុំ ហើយគាត់មិនស្ទាក់ស្ទើរឲ្យយោបល់ខ្ញុំទេ។ គាត់បង្ហាញថាគាត់ជាមិត្តពិត ដោយប្រុងប្រៀបជួយខ្ញុំនៅពេលណាដែលខ្ញុំត្រូវការ»។
១១. ហេតុអ្វីយើងត្រូវបង្ហាញការយល់អារម្មណ៍ចំពោះអ្នកដែលឈឺចិត្ត?
១១ ពេលបុគ្គលម្នាក់ឈឺចិត្ត នោះប្រៀបដូចជារបួសដែលធ្វើឲ្យឈឺចាប់។ ការយល់អារម្មណ៍ប្រៀបដូចជាថ្នាំដ៏មានប្រសិទ្ធភាពដែលអាចធ្វើឲ្យបុគ្គលនោះធូរស្បើយ។ ពួកអ្នកអសកម្មខ្លះនៅតែឈឺចិត្តនិងខឹង ដោយសារពួកគេបានយ៉ា. ១:១៩) បងស្រីម៉ារៀដែលធ្លាប់អសកម្មនិយាយថា៖ «ខ្ញុំត្រូវការបុគ្គលម្នាក់ដែលអាចស្ដាប់ខ្ញុំ សម្រាលទុក្ខខ្ញុំ ផ្ដល់ជំនួយ និងយោបល់ល្អដល់ខ្ញុំ»។
ទើសចិត្តនឹងបុគ្គលណាម្នាក់ក្នុងក្រុមជំនុំអស់ជាច្រើនឆ្នាំមុន។ ហេតុនេះពួកគេពិបាកត្រឡប់មកព្រះយេហូវ៉ាវិញ។ អ្នកខ្លះប្រហែលជាគិតថាពួកគេបានរងអំពើអយុត្តិធម៌។ ពួកគេប្រហែលជាត្រូវការបុគ្គលណាម្នាក់ដែលអាចស្ដាប់និងយល់អារម្មណ៍ពួកគេ។ (១២. តើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាប្រៀបដូចជាខ្សែពួរយ៉ាងដូចម្ដេច?
១២ គម្ពីរចែងថាសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះរាស្ត្ររបស់លោកគឺប្រៀបដូចជាខ្សែឬពួរ។ តើក្នុងន័យអ្វី? សូមគិតអំពីឧទាហរណ៍នេះ ឧបមាថាអ្នកកំពុងលង់ទឹកសមុទ្រដែលបោកកញ្ជ្រោល ហើយមានបុគ្គលម្នាក់បោះអាវពោងឲ្យអ្នក។ អ្នកទំនងជាដឹងគុណគាត់ ដោយសារគាត់បានឲ្យអាវពោងនោះ ដើម្បីជួយអ្នកឲ្យអណ្ដែតលើទឹក។ ប៉ុន្តែអាវពោងប៉ុណ្ណោះមិនគ្រប់គ្រាន់ឲ្យអ្នករួចជីវិតឡើយ។ ទឹកគឺត្រជាក់ ហើយអ្នកនឹងបាត់បង់ជីវិត បើអ្នកមិនអាចទៅដល់ទូកសង្គ្រោះ។ អ្នកត្រូវការបុគ្គលម្នាក់បោះខ្សែពួរឲ្យអ្នក ដើម្បីទាញអ្នកទៅទូកសង្គ្រោះនោះ។ ព្រះយេហូវ៉ាបានមានប្រសាសន៍អំពីជនជាតិអ៊ីស្រាអែលដែលបានចាកចេញពីលោកថា៖ «អញបានទាញនាំគេ . . . ដោយចំណងនៃសេចក្ដីស្រឡាញ់»។ (ហូ. ១១:៤) សព្វថ្ងៃនេះ ព្រះយេហូវ៉ាមានអារម្មណ៍ដូចគ្នាចំពោះពួកអ្នកដែលឈប់បម្រើលោក និងដែលកំពុងលិចលង់ដោយបញ្ហានិងការខ្វល់ខ្វាយជាច្រើន។ លោកចង់ឲ្យពួកគេដឹងថាលោកស្រឡាញ់ពួកគេ ហើយលោកចង់ទាញពួកគេឲ្យមកលោកវិញ។ ព្រះយេហូវ៉ាអាចប្រើអ្នកដើម្បីជួយពួកគេឲ្យដឹងថាលោកស្រឡាញ់ពួកគេ។
១៣. សូមលើកឧទាហរណ៍មួយដែលបង្ហាញអំពីឥទ្ធិពលនៃសេចក្ដីស្រឡាញ់ជាបងប្អូន។
១៣ គឺសំខាន់ដែលយើងពង្រឹងទំនុកចិត្តបងប្អូនអសកម្មថា
ព្រះយេហូវ៉ាស្រឡាញ់ពួកគេ ហើយថាយើងក៏ស្រឡាញ់ពួកគេដែរ។ បងប្រុសប៉ាប្លូដែលបានត្រូវរៀបរាប់នៅអត្ថបទមុន ធ្លាប់អសកម្មជាង៣០ឆ្នាំ។ គាត់និយាយថា៖ «នៅព្រឹកមួយ ពេលខ្ញុំហៀបចេញពីផ្ទះ បងស្រីវ័យចាស់ដ៏សប្បុរសម្នាក់បានជួបខ្ញុំ ហើយនិយាយមកខ្ញុំយ៉ាងកក់ក្ដៅ។ ខ្ញុំចាប់ផ្ដើមយំដូចកូនក្មេង។ ខ្ញុំបានប្រាប់គាត់ថា មើលទៅព្រះយេហូវ៉ាបានចាត់គាត់ឲ្យមកជួបខ្ញុំ។ គឺពេលនោះហើយ ដែលខ្ញុំសម្រេចចិត្តត្រឡប់មកព្រះយេហូវ៉ាវិញ»។ចូរគាំទ្រអ្នកដែលខ្សោយ
១៤. ក្នុងឧទាហរណ៍នៅលូកា ១៥:៤, ៥ តើគង្វាលបានធ្វើអ្វីបន្ទាប់ពីគាត់បានរកឃើញចៀមដែលវង្វេងបាត់?
១៤ ក្រោយពីយើងបានរកឃើញបងប្អូនអសកម្ម យើងត្រូវបន្តជួយនិងលើកទឹកចិត្តពួកគេ។ ដូចកូនដែលវង្វេងបាត់ក្នុងឧទាហរណ៍របស់លោកយេស៊ូ ពួកគេប្រហែលជាមានរបួសផ្លូវចិត្ត។ ពួកគេទំនងជាមានចំណងមិត្តភាពខ្សោយជាមួយព្រះយេហូវ៉ា ដោយសារអ្វីដែលពួកគេឆ្លងកាត់ក្នុងពិភពលោករបស់សាថាន។ យើងត្រូវជួយពួកគេឲ្យពង្រឹងជំនឿទៅលើព្រះយេហូវ៉ា។ ក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីចៀមដែលវង្វេងបាត់ លោករៀបរាប់អំពីរបៀបដែលគង្វាលលើកចៀមដាក់លើកគាត់ ហើយយកទៅហ្វូងវិញ។ គង្វាលបានចំណាយពេលនិងកម្លាំងជាច្រើនរួចហើយ ដើម្បីស្វែងរកចៀមដែលវង្វេងបាត់នោះ។ ប៉ុន្តែ គាត់ដឹងថាចៀមត្រូវការជំនួយថែមទៀត។ វាគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីដើរទៅហ្វូងដោយខ្លួនវាទេ ដូច្នេះគាត់លើកវាយកទៅវិញ។—សូមអាន លូកា ១៥:៤, ៥
១៥. តើយើងអាចគាំទ្របងប្អូនដែលមានជំនឿខ្សោយ ដែលចង់ត្រឡប់មកព្រះយេហូវ៉ាវិញយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា « ឧបករណ៍មួយដែលមានតម្លៃពិសេស»)
១៥ យើងប្រហែលជាត្រូវចំណាយពេលនិងកម្លាំងជាច្រើន ដើម្បីជួយបងប្អូនអសកម្មឲ្យយកឈ្នះភាពទន់ខ្សោយរបស់ពួកគេ។ ប៉ុន្តែ ដោយមានសកម្មពលរបស់ព្រះយេហូវ៉ា បណ្ដាំរបស់លោក និងសៀវភៅផ្សេងៗដែលយើងទទួលរ៉ូម ១៥:១) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? អ្នកចាស់ទុំម្នាក់ដែលមានបទពិសោធន៍និយាយថា៖ «បងប្អូនអសកម្មភាគច្រើនដែលសម្រេចចិត្តបម្រើព្រះយេហូវ៉ាឡើងវិញ ត្រូវមានអ្នកបង្រៀនគម្ពីរដល់គាត់»។ * ដូច្នេះ បើអ្នកចាស់ទុំសុំអ្នកឲ្យបង្រៀនគម្ពីរដល់បងប្អូនអសកម្មណាម្នាក់ សូមទទួលយកឯកសិទ្ធិនោះ។ អ្នកចាស់ទុំនោះក៏និយាយដែរថា៖ «អ្នកផ្សាយដែលជាអ្នកបង្រៀនបងប្អូនអសកម្មត្រូវធ្វើជាមិត្តល្អរបស់គាត់ ក្នុងន័យថាធ្វើជាបុគ្គលដែលបងប្អូននោះអាចទុកចិត្ត និងនិយាយជាមួយដោយឥតលាក់លៀម»។
តាមរយៈក្រុមជំនុំ យើងអាចជួយពួកគេឲ្យពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះ។ (អំណរនៅស្ថានសួគ៌និងនៅផែនដី
១៦. ហេតុអ្វីយើងដឹងថាទេវតានឹងជួយយើង?
១៦ មានបទពិសោធន៍ជាច្រើនដែលបង្ហាញថាទេវតាកំពុងជួយយើងឲ្យរកឃើញបងប្អូនអសកម្មដែលចង់ត្រឡប់មកព្រះយេហូវ៉ាវិញ។ (បប. ១៤:៦) ជាឧទាហរណ៍ បងប្រុសអសកម្មម្នាក់ឈ្មោះស៊ីលវីយ៉ូ ដែលរស់នៅប្រទេសអេក្វាទ័របានអធិដ្ឋានអង្វរសុំព្រះយេហូវ៉ាឲ្យចាត់បុគ្គលម្នាក់មកជួយគាត់ឲ្យត្រឡប់ទៅក្រុមជំនុំវិញ។ កាលដែលគាត់កំពុងអធិដ្ឋាននៅឡើយ មានគេចុចកណ្ដឹងផ្ទះរបស់គាត់ គឺអ្នកចាស់ទុំពីរនាក់នៅមុខទ្វារផ្ទះគាត់ ហើយពួកគេសប្បាយចិត្តចាប់ផ្ដើមផ្ដល់ជំនួយដែលគាត់ត្រូវការ។
១៧. តើយើងនឹងមានអារម្មណ៍យ៉ាងណាបើយើងជួយបងប្អូនអសកម្ម?
១៧ យើងនឹងមានអំណរក្រៃលែង ពេលយើងជួយបងប្អូនដែលមានជំនឿខ្សោយឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ។ បងប្រុសសាល់វ៉ាឌ័រជាអ្នកត្រួសត្រាយដែលយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកអសកម្ម។ គាត់និយាយថា៖ «ជួនកាល ខ្ញុំរំភើបចិត្តរហូតដល់ចង់ស្រក់ទឹកភ្នែក។ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចរួមការងារជាមួយនឹងព្រះយេហូវ៉ា ដោយជួយអ្នកបម្រើដ៏មានតម្លៃម្នាក់របស់លោកឲ្យចេញពីពិភពលោករបស់សាថាន និងត្រឡប់មកក្រុមជំនុំវិញ»។—សកម្ម. ២០:៣៥
១៨. បើអ្នកបានទៅជាអសកម្ម តើអ្នកអាចដឹងប្រាកដអំពីអ្វី?
១៨ បើអ្នកបានឃ្លាតឆ្ងាយពីក្រុមជំនុំ សូមដឹងប្រាកដថាព្រះយេហូវ៉ានៅតែស្រឡាញ់អ្នក។ លោកចង់ឲ្យអ្នកត្រឡប់មកលោកវិញ។ អ្នកនឹងត្រូវចាត់វិធានការ ដើម្បីធ្វើដូច្នេះ។ ប៉ុន្តែ ដូចឪពុកក្នុងឧទាហរណ៍របស់លោកយេស៊ូ ព្រះយេហូវ៉ាទន្ទឹងចាំមើលផ្លូវអ្នកត្រឡប់មកវិញ ហើយលោកនឹងស្វាគមន៍អ្នកយ៉ាងកក់ក្ដៅ។
ចម្រៀងលេខ១០៣ ពួកគង្វាលគឺអំណោយជាមនុស្ស
^ វគ្គ 5 ព្រះយេហូវ៉ាចង់ឲ្យពួកអ្នកដែលឈប់សេពគប់ជាមួយនឹងក្រុមជំនុំ វិលមកឯលោកវិញ។ លោកមានប្រសាសន៍ថា៖ «ចូរវិលមកឯអញវិញចុះ»។ យើងអាចធ្វើអ្វីជាច្រើនដើម្បីលើកទឹកចិត្តបងប្អូនទាំងនេះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចជួយពួកគេ។
^ វគ្គ 7 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 15 ការសិក្សាផ្នែកខ្លះនៃសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់» បានជួយបងប្អូនអសកម្មមួយចំនួន។ រីឯខ្លះទៀតទទួលប្រយោជន៍ពីការសិក្សាឡើងវិញនូវជំពូកមួយចំនួនក្នុងសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំមានភារកិច្ចជ្រើសរើសអ្នកផ្សាយណាម្នាក់ឲ្យបង្រៀនគម្ពីរដល់បងប្អូនអសកម្ម។
^ វគ្គ 68 ការពណ៌នាអំពីរូបភាព: បងប្អូនប្រុសបីនាក់ជួយបងប្រុសម្នាក់ដែលចង់ត្រឡប់មកវិញ។ ពួកគេធ្វើដូច្នេះ ដោយបន្តប្រាស្រ័យទាក់ទងគាត់ ពង្រឹងទំនុកចិត្តគាត់ថាមានអ្នកស្រឡាញ់គាត់ និងស្ដាប់គាត់យ៉ាងយកចិត្តទុកដាក់។