អត្ថបទសិក្សា ២៤
«សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត»
«សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត។ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ ខ្ញុំសូមសរសើរលោកយ៉ាងអស់ពីដួងចិត្ត»។—ទំនុក. ៨៦:១១, ១២; ព.ថ.
ចម្រៀងលេខ៧ ព្រះយេហូវ៉ាជាកម្លាំងរបស់យើង
សេចក្ដីសង្ខេប *
១. តើការគោរពកោតខ្លាចព្រះមានន័យយ៉ាងណា ហើយហេតុអ្វីនេះគឺសំខាន់ចាំបាច់ចំពោះពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា?
គ្រិស្តសាសនិកស្រឡាញ់ព្រះ ហើយថែមទាំងកោតខ្លាចលោកផងដែរ។ អ្នកខ្លះប្រហែលជាគិតថាពាក្យស្រឡាញ់និងកោតខ្លាចមិនស៊ីគ្នាទេ។ ប៉ុន្តែ ការកោតខ្លាចគឺខុសពីការភ័យខ្លាច។ មនុស្សដែលមានការគោរពកោតខ្លាច មានចិត្តកោតស្ងើចចំពោះព្រះនិងគោរពលោកយ៉ាងជ្រាលជ្រៅ។ ពួកគេមិនចង់ធ្វើឲ្យបិតារបស់ពួកគេនៅស្ថានសួគ៌លែងពេញចិត្តនឹងពួកគេ ដោយសារពួកគេមិនចង់បង្ខូចចំណងមិត្តភាពរបស់ពួកគេជាមួយនឹងលោក។—ទំនុក. ១១១:១០; សុភ. ៨:១៣
២. តើយើងនឹងរៀនចំណុចពីរយ៉ាងអ្វីពីពាក្យរបស់ស្ដេចដាវីឌនៅទំនុកតម្កើង ៨៦:១១?
២ ទំនុកតម្កើង ៨៦:១១ ពីសេចក្ដីបកប្រែពិភពលោកថ្មីចែងថា៖ «ឱព្រះយេហូវ៉ា សូមលោកបង្រៀនខ្ញុំឲ្យស្គាល់ផ្លូវរបស់លោក ខ្ញុំនឹងដើរតាមមាគ៌ានៃសេចក្ដីពិតរបស់លោក។ សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត»។ យើងអាចឃើញច្បាស់ពីបទគម្ពីរនេះថា ស្ដេចដាវីឌបានយល់អំពីសារៈសំខាន់នៃការគោរពកោតខ្លាចព្រះ។ ឥឡូវ សូមយើងពិចារណាអំពីរបៀបដែលយើងអាចធ្វើតាមពាក្យរបស់ដាវីឌដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។ ដំបូង យើងនឹងរៀនអំពីមូលហេតុខ្លះដែលយើងគួរកោតស្ងើចចំពោះនាមរបស់ព្រះ។ បន្ទាប់មក យើងនឹងរៀនអំពីរបៀបដែលយើងអាចបង្ហាញថាយើងកោតស្ងើចចំពោះនាមលោក ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
ហេតុអ្វីយើងគួរគោរពនាមរបស់ព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅ?
៣. តើបទពិសោធន៍អ្វីប្រហែលជាបានជួយម៉ូសេឲ្យបន្តកោតស្ងើចចំពោះនាមរបស់ព្រះ?
៣ សូមគិតអំពីអារម្មណ៍របស់ម៉ូសេ ពេលដែលគាត់នៅក្នុងក្រហែងថ្ម ហើយឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាឆ្លងកាត់មុខគាត់។ នេះទំនងជាបទពិសោធន៍និក្ខ. ៣៣:១៧-២៣; ៣៤:៥-៧) ម៉ូសេប្រហែលជាបាននឹកចាំអំពីព្រឹត្តិការណ៍នោះ ពេលដែលគាត់ប្រើនាមរបស់ព្រះយេហូវ៉ា។ ហេតុនេះហើយ នៅពេលក្រោយមក ម៉ូសេបានព្រមានជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់ព្រះ«ឲ្យបានកោតខ្លាចដល់ព្រះនាមដ៏មានសិរីល្អ ហើយគួរស្ញែងខ្លាចនេះ»។—ចោ. ២៨:៥៨
ដ៏អស្ចារ្យបំផុតរបស់មនុស្សណាម្នាក់ដែលមិនធ្លាប់មាន មុនលោកយេស៊ូនៅផែនដី។ ម៉ូសេបានឮពាក្យដែលទំនងជាទេវតាជាអ្នកនិយាយដូចតទៅនេះថា៖ «យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ជាបរិបូរ ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប»។ (៤. តើអ្វីអាចជួយយើងឲ្យកាន់តែកោតស្ងើចចំពោះព្រះយេហូវ៉ា?
៤ ពេលយើងគិតអំពីនាមរបស់ព្រះយេហូវ៉ា ជាការល្អដែលយើងក៏គិតអំពីបុគ្គលិកលក្ខណៈរបស់លោកដែរ។ យើងគួរគិតអំពីគុណសម្បត្តិរបស់លោកដូចជាឫទ្ធានុភាព ប្រាជ្ញា យុត្តិធម៌ និងសេចក្ដីស្រឡាញ់។ ការគិតអំពីគុណសម្បត្តិទាំងនេះនិងគុណសម្បត្តិឯទៀតរបស់លោក អាចជួយយើងឲ្យកាន់តែកោតស្ងើចចំពោះលោក។—ទំនុក. ៧៧:១១-១៥
៥-៦. (ក) តើនាមរបស់ព្រះមានអត្ថន័យយ៉ាងណា? (ខ) យោងទៅតាមនិក្ខមនំ ៣:១៣, ១៤ និងអេសាយ ៦៤:៨ តើព្រះយេហូវ៉ាអាចសម្រេចគោលបំណងរបស់លោកតាមរបៀបណាខ្លះ?
៥ តើយើងដឹងអ្វីខ្លះអំពីអត្ថន័យនៃនាមរបស់ព្រះ? បណ្ឌិតជាច្រើននាក់យល់ស្របថា តាមមើលទៅអត្ថន័យនៃនាមរបស់ព្រះយេហូវ៉ាគឺ«លោកធ្វើឲ្យក្លាយជា»។ អត្ថន័យនេះរំលឹកយើងថាគ្មានអ្វីអាចបញ្ឈប់ព្រះយេហូវ៉ាមិនឲ្យធ្វើអ្វីដែលលោកចង់ធ្វើឡើយ ហើយលោកអាចធ្វើឲ្យអ្វីណាក៏ដោយកើតឡើង។ តើនេះក្នុងន័យយ៉ាងណា?
៦ ព្រះយេហូវ៉ាក្លាយទៅជាអ្វីដែលសំខាន់ចាំបាច់ដើម្បីសម្រេចគោលបំណងរបស់លោក។ (សូមអាន និក្ខមនំ ៣:១៣, ១៤) ពាក្យដែលបានត្រូវបកប្រែថា«អញជាព្រះដ៏ជាព្រះ»ក្នុងខនេះ ក៏អាចត្រូវបកប្រែថា«ខ្ញុំនឹងក្លាយទៅជាអ្វីដែលខ្ញុំចង់ក្លាយទៅជា»។ យើងច្រើនតែបានត្រូវលើកទឹកចិត្តឲ្យគិតអំពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យនេះរបស់ព្រះ។ ព្រះយេហូវ៉ាក៏អាចធ្វើឲ្យអ្នកបម្រើមិនល្អឥតខ្ចោះរបស់លោក ក្លាយទៅជាអ្វីណាក៏ដោយដែលសំខាន់ចាំបាច់ដើម្បីបម្រើលោក និងសម្រេចគោលបំណងរបស់លោក។ (សូមអាន អេសាយ ៦៤:៨) តាមរបៀបទាំងនេះ ព្រះយេហូវ៉ាធ្វើឲ្យគោលបំណងរបស់លោកបានសម្រេច។ គ្មានអ្វីអាចរារាំងលោកមិនឲ្យសម្រេចគោលបំណងរបស់លោកបានឡើយ។—អេ. ៤៦:១០, ១១
៧. តើយើងអាចធ្វើអ្វីដើម្បីកោតស្ងើចនិងគោរពបិតារបស់យើងកាន់តែខ្លាំង?
៧ យើងអាចមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះបិតារបស់យើងនៅស្ថានសួគ៌ ដោយរំពឹងគិតអំពីអ្វីដែលលោកបានធ្វើ និងសមត្ថភាពដែលលោកបានផ្ដល់ឲ្យយើងដើម្បីធ្វើអ្វីផ្សេងៗ។ ជាឧទាហរណ៍ ពេលយើងរំពឹងគិតអំពីស្នាដៃដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា នោះនាំឲ្យយើងកោតស្ងើចចំពោះអ្វីទាំងអស់ដែលលោកបានធ្វើ។ (ទំនុក. ៨:៣, ៤) ពេលយើងរំពឹងគិតអំពីសមត្ថភាពដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងដើម្បីយើងអាចសម្រេចគោលបំណងរបស់លោក នោះនាំឲ្យយើងគោរពលោកយ៉ាងជ្រាលជ្រៅ។ នាមរបស់ព្រះយេហូវ៉ាពិតជាគួរឲ្យកោតស្ងើចមែន! នាមនោះរួមបញ្ចូលបុគ្គលិកលក្ខណៈរបស់លោក អ្វីទាំងអស់ដែលលោកបានសម្រេច និងអ្វីទាំងអស់ដែលលោកនឹងធ្វើ។—ទំនុក. ៨៩:៧, ៨
«ខ្ញុំនឹងប្រកាសប្រាប់ពីព្រះនាមព្រះយេហូវ៉ា»
៨. តើចោទិយកថា ៣២:២, ៣ បង្ហាញយ៉ាងណាអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះនាមរបស់លោក?
៨ បន្តិចមុនជនជាតិអ៊ីស្រាអែលចូលស្រុកដែលព្រះបានសន្យា ព្រះយេហូវ៉ាបានបង្រៀនម៉ូសេទំនុកច្រៀងមួយ។ (ចោ. ៣១:១៩) ម៉ូសេត្រូវបង្រៀនចម្រៀងនោះដល់បណ្ដាជន។ (សូមអាន ចោទិយកថា ៣២:២, ៣) កាលដែលយើងរំពឹងគិតអំពីខពីរនិងបី យើងឃើញច្បាស់ថាព្រះយេហូវ៉ាមិនចង់លាក់នាមរបស់លោកទេ ហាក់ដូចជានោះពិសិដ្ឋពេកមិនអាចហៅបាន។ លោកចង់ឲ្យបុគ្គលគ្រប់រូបស្គាល់នាមរបស់លោក! បណ្ដាជនអ៊ីស្រាអែលមានឯកសិទ្ធិឮម៉ូសេបង្រៀនពួកគេអំពីព្រះយេហូវ៉ានិងនាមដ៏រុងរឿងរបស់លោកក្នុងចម្រៀងនោះ! អ្វីដែលម៉ូសេបានបង្រៀនពួកគេ បានលើកទឹកចិត្តនិងពង្រឹងជំនឿរបស់ពួកគេ ប្រៀបដូចជាភ្លៀងរលឹមដែលធ្លាក់លើរុក្ខជាតិ។ តើយើងអាចធ្វើអ្វីដើម្បីប្រាកដថារបៀបដែលយើងបង្រៀនមានឥទ្ធិពលបែបនេះ?
៩. តើយើងអាចជួយធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធយ៉ាងដូចម្ដេច?
៩ ពេលយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឬជាសាធារណៈ យើងអាចប្រើគម្ពីរដើម្បីបង្ហាញមនុស្សឯទៀតអំពីនាមរបស់ព្រះយេហូវ៉ា។ យើងអាចស្នើផ្ដល់ឲ្យពួកគេនូវសៀវភៅស្អាតៗ វីដេអូល្អៗ និងព័ត៌មាននៅគេហទំព័ររបស់យើងដែលលើកកិត្តិយសព្រះយេហូវ៉ា។ នៅកន្លែងធ្វើការ សាលារៀន ឬពេលធ្វើដំណើរ យើងប្រហែលជារកឱកាសដើម្បីប្រាប់អំពីព្រះជាទីស្រឡាញ់របស់យើងនិងគុណសម្បត្តិរបស់លោក។ ពេលយើងប្រាប់ពួកអ្នកដែលយើងជួបអំពីគោលបំណងដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិនិងផែនដី យើងកំពុងផ្ដល់ឱកាសឲ្យពួកគេស្គាល់អ្វីថ្មីអំពីព្រះយេហូវ៉ា។ កាលដែលយើងប្រាប់អ្នកឯទៀតនូវសេចក្ដីពិតអំពីបិតាដែលស្រឡាញ់យើង នោះយើងកំពុងជួយធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ យើងក៏ជួយពួកគេឲ្យយល់ថាអ្វីដែលពួកគេធ្លាប់ឮអំពីព្រះយេហូវ៉ាគឺជាការកុហក។ អ្វីដែលយើងបង្រៀនពួកគេពីគម្ពីរគឺផ្ដល់កម្លាំងចិត្តដល់ពួកគេជាងអ្វីណាទាំងអស់។—អេ. ៦៥:១៣, ១៤
១០. ពេលយើងបង្រៀនគម្ពីរ ហេតុអ្វីយើងមិនគ្រាន់តែត្រូវបង្រៀនអំពីតម្រូវការនិងខ្នាតតម្រារបស់ព្រះប៉ុណ្ណោះ?
១០ ពេលយើងបង្រៀនគម្ពីរ យើងចង់ជួយសិស្សឲ្យស្គាល់និងប្រើនាមរបស់ព្រះយេហូវ៉ា។ យើងក៏ចង់ជួយពួកគេឲ្យស្គាល់ព្រះយេហូវ៉ាច្បាស់។ បើយើងគ្រាន់តែបង្រៀនពួកគេអំពីការណែនាំ ខ្នាតតម្រា និងច្បាប់របស់ព្រះ តើពួកគេនឹងស្គាល់ព្រះយេហូវ៉ាយ៉ាងច្បាស់ឬទេ? ពិតមែនថាសិស្សល្អប្រហែលជារៀនអំពីច្បាប់របស់ព្រះ ហើយថែមទាំងឲ្យតម្លៃចំពោះច្បាប់ទាំងនោះ។ ប៉ុន្តែ តើគាត់នឹងស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយសារគាត់ស្រឡាញ់លោកឬទេ? សូមចាំថាអេវ៉ាបានស្គាល់ច្បាប់របស់ព្រះ ប៉ុន្តែគាត់មិនបានលោ. ៣:១-៦) ដូច្នេះ យើងមិនគ្រាន់តែត្រូវបង្រៀនអ្នកឯទៀតអំពីតម្រូវការនិងខ្នាតតម្រាដ៏សុចរិតរបស់ព្រះប៉ុណ្ណោះទេ។
ស្រឡាញ់អ្នកបង្កើតច្បាប់នោះឡើយ ហើយអាដាមក៏ដូចគ្នា។ (១១. ពេលបង្រៀនសិស្សគម្ពីរអំពីច្បាប់និងខ្នាតតម្រារបស់ព្រះ តើយើងអាចជួយពួកគេឲ្យស្រឡាញ់បុគ្គលដែលបានឲ្យច្បាប់នោះយ៉ាងដូចម្ដេច?
១១ តម្រូវការនិងខ្នាតតម្រារបស់ព្រះយេហូវ៉ាតែងតែមានប្រយោជន៍ចំពោះយើង។ (ទំនុក. ១១៩:៩៧, ១១១, ១១២) ប៉ុន្តែ សិស្សរបស់យើងប្រហែលជាមិនគិតដូច្នេះទេ បើពួកគេមិនយល់ថាមូលហេតុដែលព្រះយេហូវ៉ាបានបង្កើតច្បាប់ទាំងនោះ គឺដោយសារលោកស្រឡាញ់យើង។ ដូច្នេះ យើងអាចសួរសិស្សរបស់យើងថា «ហេតុអ្វីបងគិតថាព្រះឲ្យអ្នកបម្រើរបស់លោកធ្វើនេះឬហាមមិនឲ្យធ្វើនោះ? តើនេះបង្រៀនយើងអ្វីអំពីលោក?»។ បើយើងជួយសិស្សរបស់យើងឲ្យគិតអំពីព្រះយេហូវ៉ា និងស្រឡាញ់នាមដ៏រុងរឿងរបស់លោក នោះទំនងជាមានឥទ្ធិពលជាងលើចិត្តរបស់ពួកគេ។ សិស្សរបស់យើងនឹងមិនគ្រាន់តែស្រឡាញ់ច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ស្រឡាញ់អ្នកបង្កើតច្បាប់ដែរ។ (ទំនុក. ១១៩:៦៨) យ៉ាងនេះ ពួកគេនឹងកាន់តែមានជំនឿរឹងមាំ ហើយអាចចេះស៊ូទ្រាំពេលដែលមានទុក្ខលំបាក។—១កូ. ៣:១២-១៥
«យើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា»
១២. នៅពេលមួយ ហេតុអ្វីដាវីឌមិនបានរក្សាចិត្តស្មោះតែមួយ ហើយតើនោះមានលទ្ធផលអ្វី?
១២ តាមសេចក្ដីបកប្រែពិភពលោកថ្មី ពាក្យដែលស្ដេចដាវីឌបានសរសេរនៅទំនុកតម្កើង ៨៦:១១ដែលថា៖ «សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត» ក៏សំខាន់ណាស់ដែរ។ ស្ដេចដាវីឌបានសរសេរពាក្យទាំងនេះក្រោមការដឹកនាំរបស់ព្រះ។ ក្នុងជីវិតរបស់គាត់ គាត់បានឃើញថាគឺងាយស្រួលឲ្យយើងមានចិត្តពីរ។ មានពេលមួយ កាលដែលដាវីឌនៅលើដំបូលដំណាក់ គាត់បានឃើញប្រពន្ធរបស់បុរសម្នាក់កំពុងងូតទឹក។ នៅពេលនោះ តើដាវីឌមានចិត្តស្មោះតែមួយឬមានចិត្តពីរ? គាត់ស្គាល់អំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា ដែលថា៖ «កុំឲ្យលោភចង់បានប្រពន្ធគេ»។ (និក្ខ. ២០:១៧) ទោះជាយ៉ាងនេះក្ដី គាត់បន្តមើលស្ត្រីនោះ។ ចិត្តរបស់គាត់បានបែងចែកជាពីរ រវាងការចង់បានស្ត្រីនោះដែលមានឈ្មោះបាតសេបា និងការចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ទោះជាដាវីឌបានស្រឡាញ់និងគោរពកោតខ្លាចព្រះយេហូវ៉ាអស់រយៈពេលជាយូរហើយក្ដី គាត់បានធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ ហេតុនេះ ដាវីឌបានធ្វើអ្វីដ៏អាក្រក់។ គាត់បានធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាអាប់ឱន ហើយគាត់ក៏នាំទុក្ខដល់មនុស្សឯទៀតដែលគ្មានកំហុស រួមទាំងក្រុមគ្រួសាររបស់គាត់។—២សាំ. ១១:១-៥, ១៤-១៧; ១២:៧-១២
១៣. ហេតុអ្វីយើងដឹងថាដាវីឌមានចិត្តស្មោះតែមួយម្ដងទៀត?
១៣ ព្រះយេហូវ៉ាបានប្រដៅតម្រង់ដាវីឌ ហើយគាត់មានចំណងមិត្តភាពល្អឡើងវិញជាមួយព្រះយេហូវ៉ា។ (២សាំ. ១២:១៣; ទំនុក. ៥១:២-៤, ១៧) ដាវីឌបាននឹកចាំអំពី បញ្ហានិងទុក្ខសោកដែលមកពីការមានចិត្តពីរ។ ពាក្យរបស់គាត់នៅទំនុកតម្កើង ៨៦:១១ ក៏អាចបកប្រែថា «សូមឲ្យខ្ញុំមានចិត្តស្មោះតែមួយ»។ តើព្រះយេហូវ៉ាបានជួយដាវីឌឲ្យមានចិត្តស្មោះតែមួយឬទេ? ពិតមែន ព្រះយេហូវ៉ាបានជួយគាត់ ពីព្រោះក្រោយមកបណ្ដាំរបស់លោកហៅដាវីឌថាជាបុរសដែល«ស្មោះត្រង់នៅចំពោះព្រះយេហូវ៉ា»។—១ព. ១១:៤; ១៥:៣
១៤. តើយើងត្រូវសួរខ្លួនឯងនូវសំណួរអ្វី ហើយហេតុអ្វី?
១៤ គំរូរបស់ដាវីឌផ្ដល់ការលើកទឹកចិត្តនិងការព្រមានដល់យើង។ អំពើខុសឆ្គងធ្ងន់ធ្ងររបស់គាត់ផ្ដល់ការព្រមានដល់អ្នកបម្រើរបស់ព្រះនៅសព្វថ្ងៃនេះ។ មិនថាយើងទើបតែចាប់ផ្ដើមបម្រើព្រះយេហូវ៉ា ឬបម្រើលោកជាច្រើនឆ្នាំហើយក្ដី យើងត្រូវសួរខ្លួនឯងថា ‹តើខ្ញុំកំពុងទប់ទល់នឹងសាថានជាអ្នកដែលព្យាយាមធ្វើឲ្យខ្ញុំមានចិត្តពីរឬទេ?›។
១៥. តើការគោរពកោតខ្លាចព្រះអាចជួយការពារយើងយ៉ាងណាបើយើងឃើញរូបស្រើបស្រាល?
១៥ ជាឧទាហរណ៍ បើអ្នកឃើញរូបស្រើបស្រាលនៅក្នុងទូរទស្សន៍ ឬតាមប្រព័ន្ធអ៊ីនធឺណិត តើអ្នកនឹងធ្វើអ្វី? យើងប្រហែលជាងាយបញ្ឆោតខ្លួនឯងថា នោះមិនមែនជារូបឬរឿងអាសអាភាសទេ។ ប៉ុន្តែ តើនោះជាអ្វីដែលសាថានប្រើដើម្បីឲ្យអ្នកមានចិត្តពីរឬទេ? (២កូ. ២:១១) រូបបែបនោះអាចប្រៀបដូចជាស្នៀតដែកតូចមួយដែលមនុស្សប្រើដើម្បីបំបែកគល់ឈើធំ។ ដំបូង គាត់ដាក់មុខស្នៀតនោះចូលទៅក្នុងគល់ឈើ។ បន្ទាប់មក កាលដែលគាត់ដំស្នៀតនោះចូលកាន់តែជ្រៅទៅ គល់ឈើនោះបែកជាពីរ។ តើរូបភាពស្រើបស្រាលអាចប្រៀបប្រដូចទៅនឹងស្នៀតដែលមានមុខស្រួចឬទេ? អ្វីទាំងនោះមើលទៅមិនមានផលប៉ះពាល់អាក្រក់ទេ តែក្រោយមកវាអាចធ្វើឲ្យបុគ្គលណាម្នាក់ប្រព្រឹត្តអំពើខុសឆ្គងចំពោះព្រះយេហូវ៉ា។ ដូច្នេះ ចូរកុំឲ្យអ្វីណាក៏ដោយដែលមិនសមរម្យចូលក្នុងចិត្តរបស់អ្នក! ចូររក្សាចិត្តស្មោះតែមួយដើម្បីឲ្យអ្នកបន្តគោរពកោតខ្លាចនាមរបស់ព្រះយេហូវ៉ា!
១៦. ពេលមានការល្បួង តើយើងគួរសួរខ្លួននូវសំណួរអ្វីខ្លះ?
១៦ ក្រៅពីរូបភាពស្រើបស្រាល សាថានប្រើអ្វីផ្សេងទៀតយ៉ា. ១:៥) ការធ្វើដូច្នេះ អាចការពារយើង ហើយអាចជួយយើងកាន់ជំហរមាំមួនមិនចុះចាញ់ការល្បួងដូចលោកយេស៊ូ ពេលលោកបានមានប្រសាសន៍ថា៖ «នែ! សាថាន! ចូរទៅឆ្ងាយពីខ្ញុំទៅ!»។—ម៉ាថ. ៤:១០
ជាច្រើនដើម្បីល្បួងយើងឲ្យធ្វើខុស។ ក្នុងករណីនោះ តើយើងនឹងធ្វើយ៉ាងណា? គឺស្រួលឲ្យយើងគិតថាអ្វីទាំងនោះមិនអាក្រក់ណាស់ណាទេ។ ជាឧទាហរណ៍ យើងប្រហែលជាវែកញែកថា ‹បើខ្ញុំធ្វើអ្វីនោះ គ្មានអ្នកណាបណ្ដាច់មិត្តភាពខ្ញុំទេ ដូច្នេះនេះមិនមែនជារឿងធំដុំទេ›។ ការវែកញែកបែបនេះគឺខុសតែម្ដង។ ជាការល្អប្រសើរជាងដែលយើងសួរខ្លួនឯងថា ‹តើសាថានកំពុងប្រើអ្វីនេះដើម្បីល្បួងខ្ញុំឲ្យមានចិត្តពីរឬទេ? បើខ្ញុំធ្វើតាមសេចក្ដីប៉ងប្រាថ្នាខុសឆ្គង តើនោះនឹងនាំឲ្យនាមរបស់ព្រះយេហូវ៉ាអាប់ឱនឬទេ? តើនេះនឹងធ្វើឲ្យខ្ញុំចូលកាន់តែជិតព្រះ ឬក៏ធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីលោក?›។ ចូររំពឹងគិតអំពីសំណួរទាំងនេះ។ ចូរអធិដ្ឋានសុំប្រាជ្ញា ដើម្បីឆ្លើយសំណួរទាំងនេះយ៉ាងស្មោះដោយមិនបញ្ឆោតខ្លួន។ (១៧. ហេតុអ្វីការមានចិត្តពីរគឺមិនល្អ? សូមលើកឧទាហរណ៍។
១៧ ការមានចិត្តពីរគឺមិនល្អទេ។ សូមគិតអំពីក្រុមកីឡាដែលមិនចុះសម្រុងគ្នា។ អ្នកខ្លះចង់ទទួលកិត្តិយសតែម្នាក់ឯងប៉ុណ្ណោះ អ្នកខ្លះទៀតមិនចង់លេងតាមច្បាប់ រីឯអ្នកផ្សេងទៀតមិនគោរពគ្រូបង្វឹក។ ក្រុមបែបនេះទំនងជាមិនឈ្នះការប្រកួតទេ។ ផ្ទុយទៅវិញ ក្រុមដែលមានសាមគ្គីភាពងាយទទួលជ័យជម្នះ។ ចិត្តរបស់អ្នកអាចប្រៀបដូចជាក្រុមកីឡាដែលទទួលជោគជ័យនោះ បើគំនិត បំណងប្រាថ្នា និងអារម្មណ៍របស់អ្នក រួបរួមគ្នាក្នុងការបម្រើព្រះយេហូវ៉ា។ សូមចាំថាសាថានចង់ធ្វើឲ្យអ្នកមានចិត្តពីរ។ វាចង់ឲ្យគំនិត បំណងប្រាថ្នា និងអារម្មណ៍របស់អ្នកប្រឆាំងនឹងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ប៉ុន្តែដើម្បីបម្រើព្រះយេហូវ៉ា អ្នកត្រូវមានចិត្តស្មោះតែមួយ។ (ម៉ាថ. ២២:៣៦-៣៨) សូមកុំឲ្យសាថានធ្វើឲ្យអ្នកមានចិត្តពីរឡើយ!
១៨. ដូចដែលបានសរសេរនៅមីកា ៤:៥ តើអ្នកតាំងចិត្តធ្វើអ្វី?
១៨ សូមអធិដ្ឋានទៅព្រះយេហូវ៉ាដូចដាវីឌ ថា៖ «សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត»។ សូមខំអស់ពីសមត្ថភាពរស់នៅស្របតាមសេចក្ដីអធិដ្ឋាននេះ។ ជារៀងរាល់ថ្ងៃ សូមតាំងចិត្តឲ្យការសម្រេចចិត្តរបស់អ្នកទាំងតូចទាំងធំ បង្ហាញថាអ្នកកោតស្ងើចចំពោះនាមដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ា។ ដោយធ្វើដូច្នេះ ក្នុងនាមជាសាក្សីព្រះយេហូវ៉ាអ្នកនឹងលើកកិត្តិយសនាមលោក។ (សុភ. ២៧:១១) ម្ល៉ោះហើយ យើងទាំងអស់គ្នាអាចនិយាយដូចមីកាដែលជាអ្នកប្រកាសទំនាយ ថា៖ «យើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ាជាព្រះនៃយើង ជាដរាបរៀងតទៅ»។—មីកា ៤:៥
ចម្រៀងលេខ៤១ សូមលោកស្ដាប់ខ្ញុំអធិដ្ឋាន
^ វគ្គ 5 ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីផ្នែកមួយនៃសេចក្ដីអធិដ្ឋានរបស់ស្ដេចដាវីឌដែលបានត្រូវកត់ទុកនៅទំនុកតម្កើង ៨៦:១១, ១២។ តើការគោរពកោតខ្លាចនាមរបស់ព្រះយេហូវ៉ាមានន័យយ៉ាងណា? ហេតុអ្វីយើងគួរគោរពនាមដ៏ឧត្ដមនេះយ៉ាងជ្រាលជ្រៅ? តើការគោរពកោតខ្លាចព្រះជួយការពារយើងយ៉ាងណាពេលយើងបានត្រូវល្បួងឲ្យធ្វើអ្វីដែលខុស?
^ វគ្គ 53 ការពណ៌នាអំពីរូបភាព: ម៉ូសេបានបង្រៀនរាស្ត្ររបស់ព្រះយេហូវ៉ានូវទំនុកច្រៀងដែលលើកតម្កើងលោក។
^ វគ្គ 57 ការពណ៌នាអំពីរូបភាព: អេវ៉ាបានធ្វើតាមសេចក្ដីប៉ងប្រាថ្នាខុសឆ្គង។ ផ្ទុយពីគាត់ យើងជៀសវាងមើលរូបភាពឬសារដែលអាចធ្វើឲ្យយើងបណ្ដុះឲ្យមានសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ហើយនាំឲ្យគេតិះដៀលនាមរបស់ព្រះ។