អត្ថបទសិក្សា ៣២
ចូរដើរជាមួយនឹងព្រះនៃខ្លួនដោយចិត្តរាបទាប
«[ចូរ]ដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាប»។—មីកា ៦:៨
ចម្រៀងលេខ៣១ ចូរដើរជាមួយនឹងព្រះ!
សេចក្ដីសង្ខេប *
១. តើដាវីឌបាននិយាយយ៉ាងណាអំពីចិត្តរាបទាបរបស់ព្រះយេហូវ៉ា?
តើយើងពិតជាអាចនិយាយថាព្រះយេហូវ៉ាមានចិត្តរាបទាបឬទេ? យើងអាចនិយាយដូច្នេះបាន។ ដាវីឌបាននិយាយថា៖ «ទ្រង់បានប្រទានខែលនៃសេចក្ដីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ទ្រង់[ឬចិត្តរាបទាប]បានលើកទូលបង្គំឡើងជាធំ»។ (២សាំ ២២:៣៦; ទំនុក ១៨:៣៥) ដាវីឌប្រហែលជាបានគិតអំពីថ្ងៃដែលសាំយូអែលដែលជាអ្នកប្រកាសទំនាយ បានមកផ្ទះរបស់ឪពុកគាត់ដើម្បីតែងតាំងអនាគតស្ដេចនៃស្រុកអ៊ីស្រាអែល។ ក្នុងចំណោមកូនប្រុស៨នាក់ដាវីឌជាកូនពៅ តែគាត់ជាអ្នកដែលព្រះយេហូវ៉ាជ្រើសរើសឲ្យធ្វើជាស្ដេចជំនួសស្ដេចសុល។—១សាំ. ១៦:១, ១០-១៣
២. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ ដាវីឌច្បាស់ជាយល់ស្របនឹងពាក្យរបស់អ្នកតែងទំនុកតម្កើងម្នាក់ដែលនិយាយអំពីព្រះយេហូវ៉ាថា៖ «ទ្រង់ឱនព្រះនេត្រដើម្បីទតមើលផ្ទៃមេឃនឹងផែនដី ទ្រង់លើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកំសត់ទុគ៌ត . . . ដើម្បីនឹងតាំងឲ្យគេអង្គុយជាមួយនឹងពួកអ្នកធំ»។ (ទំនុក. ១១៣:៦-៨) នៅក្នុងអត្ថបទនេះ យើងនឹងរៀនមេរៀនដ៏សំខាន់អំពីចិត្តរាបទាប ដោយពិចារណារបៀបដែលព្រះយេហូវ៉ាបង្ហាញគុណសម្បត្តិនេះ។ បន្ទាប់មក យើងនឹងរៀនថែមទៀតអំពីចិត្តរាបទាបពីគំរូរបស់ស្ដេចសុល ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយ និងលោកយេស៊ូ។
តើយើងអាចរៀនអ្វីពីគំរូរបស់ព្រះយេហូវ៉ា?
៣. តើព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងណាមកលើយើង ហើយតើនេះបង្ហាញអំពីអ្វី?
៣ របៀបដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះមនុស្សមិនល្អឥតខ្ចោះ ដែលជាអ្នកគោរពប្រណិប័តន៍លោក បង្ហាញថាលោកមានចិត្តរាបទាប។ លោកមិនគ្រាន់តែទទួលការគោរពប្រណិប័តន៍ពីយើងប៉ុណ្ណោះទេ តែលោកក៏ចាត់ទុកយើងថាជាមិត្តសម្លាញ់របស់លោកផងដែរ។ (ទំនុក. ២៥:១៤) ដើម្បីឲ្យយើងអាចមានមិត្តភាពជាមួយនឹងលោក ព្រះយេហូវ៉ាបានផ្ដល់បុត្ររបស់លោកជាគ្រឿងបូជាសម្រាប់ការខុសឆ្គងរបស់យើង។ ព្រះយេហូវ៉ាពិតជាបង្ហាញសេចក្ដីមេត្តាករុណាចំពោះយើងមែន!
៤. តើព្រះយេហូវ៉ាបានផ្ដល់អ្វីឲ្យយើង ហើយហេតុអ្វី?
៤ សូមគិតអំពីរបៀបមួយទៀតដែលព្រះយេហូវ៉ាបង្ហាញថាលោកមានចិត្តរាបទាប។ ក្នុងនាមជាអ្នកបង្កើតអ្វីៗទាំងអស់ ព្រះយេហូវ៉ាអាចសម្រេចចិត្តជំនួសយើងអំពីដំណើរជីវិតរបស់យើងក៏បាន ប៉ុន្តែលោកមិនធ្វើដូច្នេះទេ។ លោកបានបង្កើតយើងឲ្យមានគុណសម្បត្តិដូចលោក ហើយឲ្យយើងមានចិត្តសេរី។ ការសម្រេចចិត្តរបស់យើងគឺសំខាន់ចំពោះព្រះយេហូវ៉ា ទោះជាយើងតូចតាចនិងទន់ខ្សោយបើប្រៀបធៀបនឹងលោកក្ដី។ លោកចង់ឲ្យយើងសម្រេចចិត្តបម្រើលោកដោយចេញពីចិត្ត ពីព្រោះយើងស្រឡាញ់លោកនិងទទួលស្គាល់ថាការស្ដាប់បង្គាប់លោកគឺនាំឲ្យទទួលប្រយោជន៍។ (ចោ. ១០:១២; អេ. ៤៨:១៧, ១៨) យើងពិតជាមានចិត្តកតញ្ញូដែលព្រះយេហូវ៉ាមានចិត្តរាបទាប!
៥. តើព្រះយេហូវ៉ាបង្រៀនយើងឲ្យមានចិត្តរាបទាបយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅក្រប)
៥ តាមរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តមកលើយើង លោកបង្រៀនយើងឲ្យមានចិត្តរាបទាប។ ព្រះយេហូវ៉ាមានប្រាជ្ញាច្រើនជាងគេនៅក្នុងសកលលោក។ ទោះជាយ៉ាងនេះក៏ដោយ លោកសុខចិត្តទទួលយោបល់ពីអ្នកឯទៀត។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យបុត្ររបស់លោកជួយលោកក្នុងការបង្កើតអ្វីៗទាំងអស់។ (សុភ. ៨:២៧-៣០; កូឡ. ១:១៥, ១៦) ទោះជាព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងក្លាបំផុតក្ដី លោកប្រគល់ភារកិច្ចដល់អ្នកឯទៀត។ ជាឧទាហរណ៍ លោកបានតែងតាំងលោកយេស៊ូឲ្យធ្វើជាស្ដេចនៃរាជាណាចក្ររបស់លោក ហើយលោកនឹងប្រគល់ភារកិច្ចដល់មនុស្ស១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ (លូក. ១២:៣២) ព្រះយេហូវ៉ាបានបង្ហាត់បង្រៀនលោកយេស៊ូឲ្យធ្វើជាស្ដេចនិងសម្ដេចសង្ឃ។ (ហេ. ៥:៨, ៩) លោកក៏បង្ហាត់បង្រៀនពួកអ្នកគ្រប់គ្រងជាមួយនឹងលោកយេស៊ូដើម្បីឲ្យពួកគេបំពេញភារកិច្ចរបស់ពួកគេ។ ប៉ុន្តែលោកមិនព្យាយាមគ្រប់គ្រងទៅលើរបៀបដែលពួកគេបំពេញភារកិច្ចនោះទេ។ ផ្ទុយទៅវិញ លោកមានទំនុកចិត្តថា ពួកគេនឹងធ្វើតាមបំណងប្រាថ្នារបស់លោក។—បប. ៥:១០
៦-៧. តើយើងអាចរៀនអ្វីពីបិតារបស់យើងនៅស្ថានសួគ៌អំពីការប្រគល់ភារកិច្ចដល់អ្នកឯទៀត?
អេ. ៤១:១០) តើពួកអ្នកដែលមានអំណាចមួយកម្រិតអាចរៀនអ្វីទៀតពីព្រះយេហូវ៉ា?
៦ បើបិតារបស់យើងនៅស្ថានសួគ៌ប្រគល់ភារកិច្ចដល់អ្នកឯទៀត ទោះជាលោកអាចបំពេញកិច្ចការទាំងអស់ដោយមិនត្រូវការជំនួយក្ដី នោះយើងគួរតែធ្វើច្រើនជាងលោកទៅទៀត។ ជាឧទាហរណ៍ តើអ្នកជាមេគ្រួសារ ឬអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំឬទេ? បើមែន ចូរធ្វើតាមគំរូរបស់ព្រះយេហូវ៉ាដោយប្រគល់ភារកិច្ចដល់អ្នកឯទៀត ហើយបន្ទាប់មកចូរជៀសវាងពីការព្យាយាមគ្រប់គ្រងលើរបៀបដែលពួកគេបំពេញភារកិច្ចនោះ។ ពេលអ្នកយកតម្រាប់ព្រះយេហូវ៉ា អ្នកមិនគ្រាន់តែសម្រេចកិច្ចការប៉ុណ្ណោះទេ តែអ្នកក៏នឹងបង្ហាត់បង្រៀនអ្នកឯទៀត ហើយពង្រឹងទំនុកចិត្តរបស់ពួកគេទៅលើព្រះយេហូវ៉ា។ (៧ គម្ពីរបង្ហាញថាព្រះយេហូវ៉ាចាប់អារម្មណ៍ចំពោះមតិយោបល់របស់ពួកទេវតាដែលជាកូនរបស់លោក។ (១ព. ២២:១៩-២២) បើអ្នកជាឪពុកម្ដាយ តើអ្នកអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ពេលសមរម្យ ចូរសុំមតិយោបល់ពីកូនអំពីរបៀបបំពេញកិច្ចការណាមួយ ហើយបើអាចធ្វើទៅបាន សូមធ្វើតាមយោបល់របស់កូន។
៨. តើព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់ចំពោះអាប្រាហាំនិងសារ៉ាយ៉ាងដូចម្ដេច?
៨ របៀបមួយទៀតដែលព្រះយេហូវ៉ាបង្ហាញថាលោកមានចិត្តរាបទាបគឺដោយបង្ហាញចិត្តអត់ធ្មត់។ ព្រះយេហូវ៉ាបង្ហាញចិត្តអត់ធ្មត់ ពេលអ្នកបម្រើរបស់លោកឆ្ងល់អំពីការសម្រេចចិត្តរបស់លោក ហើយសួរលោកអំពីការសម្រេចចិត្តនោះដោយនៅតែបង្ហាញការគោរពចំពោះលោក។ ជាឧទាហរណ៍នៅពេលមួយ ព្រះយេហូវ៉ាបានសម្រេចចិត្តបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ ពេលនោះអាប្រាហាំបារម្ភអំពីការសម្រេចចិត្តរបស់លោក ហើយព្រះយេហូវ៉ាបានស្ដាប់គាត់ពេលគាត់រៀបរាប់អំពីការព្រួយបារម្ភទាំងនោះ។ (លោ. ១៨:២២-៣៣) មានពេលមួយទៀតដែលសារ៉ាជាប្រពន្ធអាប្រាហាំបានសើច កាលដែលគាត់ឮអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាគាត់នឹងមានផ្ទៃពោះពេលដែលគាត់ចាស់។ លោកមិនបានខកចិត្តឬខឹងសារ៉ាទេ។ (លោ. ១៨:១០-១៤) ផ្ទុយទៅវិញ លោកបានប្រព្រឹត្តដោយថ្លៃថ្នូរចំពោះសារ៉ា។
៩. តើឪពុកម្ដាយនិងអ្នកចាស់ទុំអាចរៀនអ្វីពីគំរូរបស់ព្រះយេហូវ៉ា?
៩ បើអ្នកជាឪពុកម្ដាយឬអ្នកចាស់ទុំ តើអ្នកអាចរៀនអ្វីពីគំរូរបស់ព្រះយេហូវ៉ា? សូមគិតអំពីប្រតិកម្មរបស់អ្នក ពេលពួកអ្នកដែលនៅក្រោមអំណាចរបស់អ្នកសង្ស័យអំពីការសម្រេចចិត្តរបស់អ្នក។ ដំបូង តើអ្នកចង់កែតម្រង់ពួកគេឬទេ? ឬតើអ្នកព្យាយាមយល់អំពីទស្សនៈរបស់ពួកគេ? ក្រុមគ្រួសារនិងក្រុមជំនុំពិតជាទទួលប្រយោជន៍ ពេលពួកអ្នកដែលមានអំណាចយកតម្រាប់ព្រះយេហូវ៉ា។ រហូតមកដល់ត្រឹមនេះ យើងបានពិចារណាអ្វីដែលយើងអាចរៀនពីគំរូរបស់ព្រះយេហូវ៉ាអំពីចិត្តរាបទាប។ ឥឡូវសូមយើងស្វែងយល់អំពីអ្វីដែលយើងអាចរៀនអំពីចិត្តរាបទាបពីគំរូដែលបានត្រូវកត់ទុកក្នុងបណ្ដាំរបស់ព្រះ។
តើយើងអាចរៀនអ្វីពីគំរូរបស់អ្នកឯទៀត?
១០. តើព្រះយេហូវ៉ាប្រើគំរូរបស់អ្នកឯទៀតដើម្បីបង្រៀនយើងយ៉ាងដូចម្ដេច?
១០ ក្នុងនាមជាគ្រូដ៏ឧត្ដមរបស់យើង ព្រះយេហូវ៉ាផ្ដល់គំរូក្នុងបណ្ដាំរបស់លោកដើម្បីបង្រៀនយើង។ (អេ. ៣០:២០, ២១) យើងទុកឱកាសឲ្យព្រះយេហូវ៉ាបង្រៀនយើង ពេលយើងរំពឹងគិតអំពីកំណត់ហេតុក្នុងគម្ពីរស្ដីអំពីពួកអ្នកដែលបង្ហាញគុណសម្បត្តិដូចលោក ដូចជាចិត្តសុភាពរាបទាបជាដើម។ យើងក៏រៀនដែរពេលយើងពិចារណាអំពីអ្វីដែលបានកើតឡើងចំពោះពួកអ្នកដែលមិនបង្ហាញគុណសម្បត្តិដូចលោក។—ទំនុក. ៣៧:៣៧; ១កូ. ១០:១១
១១. តើយើងអាចរៀនអ្វីពីគំរូមិនល្អរបស់សុល?
១១ សូមគិតអំពីអ្វីដែលបានកើតឡើងចំពោះស្ដេចសុល។ ដំបូងគាត់ជាបុរសវ័យក្មេងម្នាក់ដែលមានចិត្តសុភាពរាបទាប។ គាត់ស្គាល់កម្រិតសមត្ថភាពរបស់ខ្លួន ហើយក៏ស្ទាក់ស្ទើរក្នុងការទទួលភារកិច្ចថែមទៀតផងដែរ។ (១សាំ. ៩:២១; ១០:២០-២២) ប៉ុន្តែមិនយូរក្រោយពីសុលបានទៅជាស្ដេច គាត់ចាប់ផ្ដើមធ្វើអ្វីដែលគាត់គ្មានសិទ្ធិធ្វើ។ នៅពេលមួយ គាត់បានបាត់បង់ចិត្តអត់ធ្មត់កាលដែលគាត់រង់ចាំសាំយូអែលដែលជាអ្នកប្រកាសទំនាយ។ ជាជាងទុកចិត្តព្រះយេហូវ៉ាឲ្យចាត់វិធានការដើម្បីការពាររាស្ត្រលោក សុលបានជូនគ្រឿងបូជាដុត ជាអ្វីដែលគាត់គ្មាន សិទ្ធិធ្វើនោះទេ។ ជាលទ្ធផល សុលលែងទទួលការពេញចិត្តពីព្រះយេហូវ៉ា ហើយនៅទីបំផុត ព្រះយេហូវ៉ាលែងទទួលស្គាល់គាត់ជាស្ដេច។ (១សាំ. ១៣:៨-១៤) គឺជាការឈ្លាសវៃដែលយើងរៀនពីគំរូមិនល្អនេះ ហើយជៀសវាងពីការធ្វើអ្វីដែលយើងគ្មានសិទ្ធិធ្វើ។
១២. ហេតុអ្វីដានីយ៉ែលជាគំរូល្អ?
១២ ផ្ទុយពីគំរូមិនល្អរបស់សុល សូមគិតអំពីគំរូល្អរបស់ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយវិញ។ ពេញមួយជីវិតរបស់ដានីយ៉ែល គាត់ជាអ្នកបម្រើព្រះយេហូវ៉ា ដែលរក្សាចិត្តរាបទាបនិងតែងតែស្វែងរកការណែនាំពីលោក។ ជាឧទាហរណ៍ ពេលព្រះយេហូវ៉ាបានប្រើគាត់ឲ្យបកស្រាយអត្ថន័យនៃការយល់សប្ដិរបស់នេប៊ូក្នេសា ដានីយ៉ែលមិនបាននិយាយថាការបកស្រាយនោះគឺមកពីគាត់ទេ។ ផ្ទុយទៅវិញ គាត់បានឲ្យការសរសើរតម្កើងនិងកិត្តិយសទាំងអស់ទៅព្រះយេហូវ៉ា។ (ដាន. ២:២៦-២៨) តើយើងអាចទាញយកមេរៀនអ្វីពីកំណត់ហេតុនេះ? បើបងប្អូនចូលចិត្តស្ដាប់សុន្ទរកថារបស់យើង ឬបើយើងមានបទពិសោធន៍ល្អក្នុងកិច្ចបម្រើផ្សាយ យើងគួរឲ្យការសរសើរតម្កើងទៅព្រះយេហូវ៉ាចំពោះអ្វីទាំងនោះ។ យើងគួរទទួលស្គាល់ថាយើងមិនអាចធ្វើអ្វីទាំងនេះដោយគ្មានជំនួយពីព្រះយេហូវ៉ាឡើយ។ (ភី. ៤:១៣) ពេលយើងមានចិត្តគំនិតបែបនេះ យើងធ្វើតាមគំរូដ៏ល្អរបស់លោកយេស៊ូ។ តើតាមរបៀបណា?
១៣. តើយើងរៀនអ្វីពីលោកយេស៊ូនៅយ៉ូហាន ៥:១៩, ៣០?
១៣ ទោះជាលោកយេស៊ូជាបុត្រដ៏ល្អឥតខ្ចោះរបស់ព្រះក្ដី លោកបានពឹងផ្អែកលើព្រះយេហូវ៉ា។ (សូមអាន យ៉ូហាន ៥:១៩, ៣០) លោកមិនដែលព្យាយាមដណ្ដើមយកអំណាចពីបិតារបស់លោកនៅស្ថានសួគ៌ទេ។ ភីលីព ២:៦ប្រាប់យើងថាលោកយេស៊ូ«មិនដែលគិតអំពីការដណ្ដើមយកឋានៈរបស់ព្រះ ពោលគឺការតាំងខ្លួនឲ្យស្មើព្រះនោះទេ»។ លោកយេស៊ូជាបុត្រដែលចុះចូលនឹងបិតារបស់លោក លោកយល់ថាអ្វីដែលលោកអាចធ្វើមានកម្រិត ហើយលោកគោរពសិទ្ធិអំណាចរបស់បិតាលោក។
១៤. ពេលគេសុំលោកយេស៊ូឲ្យធ្វើអ្វីដែលលោកគ្មានសិទ្ធិធ្វើ តើលោកមានប្រតិកម្មយ៉ាងណា?
១៤ សូមគិតអំពីប្រតិកម្មរបស់លោកយេស៊ូ ពេលយ៉ាកុបនិងយ៉ូហានដែលជាអ្នកកាន់តាមលោក ព្រមទាំងម្ដាយរបស់ពួកគាត់បានសុំឯកសិទ្ធិមួយដែលលោកយេស៊ូគ្មានសិទ្ធិផ្ដល់ឲ្យ។ ភ្លាមៗលោកយេស៊ូបានតបថា មានតែបិតារបស់លោកដែលនៅស្ថានសួគ៌ប៉ុណ្ណោះអាចសម្រេចចិត្តថាអ្នកណានឹងអង្គុយនៅខាងឆ្វេងនិងខាងស្ដាំលោកក្នុងរាជាណាចក្ររបស់ព្រះ។ (ម៉ាថ. ២០:២០-២៣) លោកយេស៊ូបង្ហាញថាលោកមិនចង់ធ្វើលើសពីសិទ្ធិរបស់ខ្លួនឡើយ។ លោកមានចិត្តសុភាពរាបទាប។ លោកមិនដែលធ្វើអ្វីដែលព្រះយេហូវ៉ាមិនបានប្រគល់សិទ្ធិឲ្យលោកធ្វើទេ។ (យ៉ូន. ១២:៤៩) តើយើងអាចធ្វើតាមគំរូដ៏ល្អប្រសើររបស់លោកយេស៊ូយ៉ាងដូចម្ដេច?
១៥-១៦. តើយើងអាចធ្វើតាមយោបល់ពីគម្ពីរនៅកូរិនថូសទី១ ៤:៦តាមរបៀបណា?
កូរិនថូសទី១ ៤:៦។ បទគម្ពីរនោះចែងថា៖ «កុំធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុក»។ ដូច្នេះពេលអ្នកឯទៀតសុំយោបល់ពីយើង យើងមិនចង់បង្ខំពួកគេឲ្យទទួលយោបល់របស់យើង ឬឲ្យយោបល់ដោយមិនបានគិតពិចារណានោះទេ។ ផ្ទុយទៅវិញ យើងគួរផ្ដោតអារម្មណ៍ទៅលើយោបល់ដែលមានក្នុងគម្ពីរនិងសៀវភៅរបស់យើងដែលមានមូលដ្ឋានលើគម្ពីរ។ ដោយធ្វើដូច្នេះ នេះបង្ហាញថាយើងទទួលស្គាល់ថាយើងមិនដឹងអ្វីទាំងអស់ទេ។ យ៉ាងនេះ យើងបង្ហាញថាយើងមានចិត្តរាបទាប ដោយសារយើងយល់ថាយោបល់របស់ព្រះយេហូវ៉ាតែងតែប្រសើរជាងយោបល់របស់ខ្លួន។—បប. ១៥:៣, ៤
១៥ យើងធ្វើតាមគំរូរបស់លោកយេស៊ូ ពេលយើងអនុវត្តយោបល់ពីគម្ពីរនៅ១៦ ក្រៅពីការលើកតម្កើងព្រះយេហូវ៉ា យើងមានមូលហេតុផ្សេងទៀតដែលយើងគួរមានចិត្តរាបទាប។ ឥឡូវយើងនឹងពិចារណាអំពីរបៀបដែលការមានចិត្តរាបទាបអាចនាំឲ្យយើងមានអំណរនិងជួយយើងឲ្យមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត។
ហេតុអ្វីការមានចិត្តរាបទាបគឺជាការល្អ?
១៧. ហេតុអ្វីមនុស្សដែលមានចិត្តរាបទាប ហើយដែលទទួលស្គាល់ថាមានអ្វីខ្លះដែលពួកគេមិនអាចធ្វើ គឺសប្បាយចិត្ត?
១៧ បើយើងមានចិត្តរាបទាប យើងទំនងជានឹងមានអំណរ។ ហេតុអ្វី? ពីព្រោះពេលយើងទទួលស្គាល់ថាមានអ្វីខ្លះដែលយើងមិនអាចធ្វើ យើងសប្បាយចិត្តនិងមានចិត្តកតញ្ញូចំពោះជំនួយណាក៏ដោយដែលយើងទទួលពីអ្នកឯទៀត។ ជាឧទាហរណ៍ សូមគិតអំពីពេលដែលលោកយេស៊ូបានធ្វើឲ្យបុរស១០នាក់ដែលកើតជំងឺឃ្លង់ជាសះស្បើយ។ មានតែបុរសម្នាក់ប៉ុណ្ណោះដែលត្រឡប់មកវិញដើម្បីអរគុណលោកយេស៊ូចំពោះការប្រោសឲ្យជាពីជំងឺដ៏សាហាវនោះ។ បុរសនោះមិនអាចធ្វើអ្វីដែលលោកយេស៊ូបានធ្វើចំពោះគាត់ទេ។ យ៉ាងនេះ បុរសដែលមានចិត្តរាបទាបនោះមានចិត្តកតញ្ញូចំពោះជំនួយដែលគាត់បានទទួល ហើយគាត់បានសរសើរតម្កើងព្រះចំពោះជំនួយនោះ។—លូក. ១៧:១១-១៩
១៨. តើចិត្តរាបទាបជួយយើងឲ្យមានទំនាក់ទំនងល្អជាមួយអ្នកឯទៀតយ៉ាងដូចម្ដេច? (រ៉ូម ១២:១០)
១៨ មនុស្សដែលមានចិត្តរាបទាប និងដែលទទួលស្គាល់ថារ៉ូម ១២:១០
មានអ្វីខ្លះដែលពួកគេមិនអាចធ្វើ ច្រើនតែមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត និងមានមិត្តជិតស្និទ្ធផងដែរ។ ហេតុអ្វី? ពីព្រោះពួកគេឆាប់ទទួលស្គាល់ថាអ្នកឯទៀតមានគុណសម្បត្តិដែលគួរឲ្យសរសើរ ហើយបង្ហាញទំនុកចិត្តទៅលើពួកគេ។ បុគ្គលដែលមានចិត្តរាបទាបសប្បាយចិត្ត ពេលអ្នកឯទៀតបំពេញភារកិច្ចយ៉ាងល្អ ហើយគាត់ឆាប់សរសើរនិងលើកកិត្តិយសពួកគេ។—សូមអាន១៩. ហេតុអ្វីយើងគួរជៀសវាងពីអំណួត?
១៩ មនុស្សដែលមានអំណួតពិបាកសរសើរអ្នកឯទៀត ដោយសារពួកគេចង់ទទួលការសរសើរចំពោះខ្លួនឯង។ ពួកគេច្រើនតែប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀត ហើយបង្កឲ្យមានការប្រកួតប្រជែងគ្នា។ ជាជាងបង្ហាត់បង្រៀនអ្នកឯទៀតនិងប្រគល់ភារកិច្ចឲ្យពួកគេ បុគ្គលដែលមានអំណួតច្រើនតែមានទស្សនៈថាត្រូវតែធ្វើកិច្ចការផ្សេងៗដោយខ្លួនឯង បើពុំនោះទេ គាត់មានទស្សនៈថានោះធ្វើដោយមិនត្រឹមត្រូវ។ ពួកគេក៏ច្រើនតែមានមហិច្ឆតានិងចិត្តច្រណែនដែរ។ (កាឡ. ៥:២៦) មនុស្សបែបនោះមិនសូវមានមិត្តភាពយូរអង្វែងទេ។ បើយើងពិនិត្យពិចារណាឃើញថាយើងមានអំណួត យើងគួរអធិដ្ឋានស្មោះអស់ពីចិត្តសុំជំនួយពីព្រះយេហូវ៉ាឲ្យ‹ផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់យើង›ដើម្បីកុំឲ្យគុណវិបត្តិនេះទៅជាបុគ្គលិកលក្ខណៈរបស់យើង។—រ៉ូម ១២:២
២០. ហេតុអ្វីយើងគួរមានចិត្តរាបទាប?
២០ យើងពិតជាសប្បាយចិត្តដែលយើងមានគំរូល្អរបស់ព្រះយេហូវ៉ា! តាមរយៈរបៀបដែលលោកប្រព្រឹត្តចំពោះអ្នកបម្រើលោក យើងអាចឃើញថាលោកមានចិត្តរាបទាប ហើយយើងក៏ចង់យកតម្រាប់លោក។ ម្យ៉ាងទៀត យើងចង់ធ្វើតាមគំរូដ៏ល្អនៅក្នុងគម្ពីរអំពីបុគ្គលដែលមានចិត្តរាបទាប ដែលមានឯកសិទ្ធិដើរជាមួយនឹងព្រះ។ សូមយើងផ្ដល់ឲ្យព្រះយេហូវ៉ាជានិច្ច នូវការសរសើរតម្កើងនិងកិត្តិយសដែលលោកសមនឹងទទួល។ (បប. ៤:១១) បើយើងធ្វើអ្វីទាំងអស់នេះ យើងអាចទៅជាមិត្តសម្លាញ់របស់លោកជារៀងរហូត ដោយសារលោកស្រឡាញ់មនុស្សដែលមានចិត្តរាបទាប និងដែលទទួលស្គាល់ថាមានអ្វីខ្លះដែលពួកគេមិនអាចធ្វើ។
ចម្រៀងលេខ១២៣ ចុះចូលដោយស្មោះក្រោមការរៀបចំរបស់ព្រះ
^ វគ្គ 5 តាមធម្មតា បុគ្គលដែលមានចិត្តរាបទាប មានសេចក្ដីមេត្តាករុណានិងអាណិតអាសូរ។ ព្រះយេហូវ៉ាមានចិត្តរាបទាប យើងដឹងដូច្នេះដោយសារលោកបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នកឯទៀត។ ក្នុងអត្ថបទនេះ យើងនឹងរៀនអំពីរបៀបដែលគំរូរបស់ព្រះយេហូវ៉ាអាចជួយយើងឲ្យកាន់តែមានចិត្តរាបទាប។ យើងក៏នឹងរៀនថែមទៀតអំពីចិត្តរាបទាបពីគំរូរបស់ស្ដេចសុល ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយ និងលោកយេស៊ូ។
^ វគ្គ 58 ការពណ៌នាអំពីរូបភាព: អ្នកចាស់ទុំម្នាក់លៃទុកពេលដើម្បីបង្ហាត់បង្រៀនប្អូនប្រុសដែលមានវ័យក្មេងជាង ឲ្យមើលការខុសត្រូវលើតំបន់ផ្សាយសម្រាប់ក្រុមជំនុំ។ ក្រោយមកអ្នកចាស់ទុំនោះមិនព្យាយាមគ្រប់គ្រងលើបុរសវ័យក្មេងនោះទេ តែអនុញ្ញាតឲ្យគាត់បំពេញភារកិច្ចនោះដោយខ្លួនឯង។
^ វគ្គ 62 ការពណ៌នាអំពីរូបភាព: បងស្រីម្នាក់សួរអ្នកចាស់ទុំថា តើសមរម្យឬទេ ឲ្យគាត់ចូលរួមពិធីមង្គលការដែលត្រូវធ្វើឡើងនៅក្នុងវិហារ។ អ្នកចាស់ទុំនោះមិនប្រាប់គាត់អំពីទស្សនៈរបស់ខ្លួនទេ តែពិចារណាគោលការណ៍គម្ពីរខ្លះជាមួយគាត់។