សំណួរពីអ្នកអាន
បើបុរសម្នាក់និងស្ដ្រីម្នាក់ដែលមិនមែនជាប្ដីប្រពន្ធ ដេកមួយយប់នៅក្នុងផ្ទះជាមួយគ្នាដោយគ្មានមូលហេតុត្រឹមត្រូវ តើនេះជាភ័ស្ដុតាងដែលបញ្ជាក់ថាពួកគេបានប្រព្រឹត្ដអំពើខុសឆ្គង ហើយថាគួរតែបង្កើតគណៈកម្មាធិការវិនិច្ឆ័យអំពីរឿងនោះឬទេ?
ពិតមែន ការដេកមួយយប់នៅក្នុងផ្ទះជាមួយគ្នាតែពីរនាក់ដោយគ្មានមូលត្រឹមត្រូវ គឺចាត់ទុកជាភ័ស្ដុតាងដែលបញ្ជាក់ថាពួកគេបានប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ដូច្នេះ បើគ្មានមូលហេតុត្រឹមត្រូវទេ គួរតែបង្កើតគណៈកម្មាធិការវិនិច្ឆ័យ។—កូរិនថូសទី១ ៦:១៨
ក្រុមអ្នកចាស់ទុំពិចារណាយ៉ាងយកចិត្ដទុកដាក់អំពីស្ថានភាពនីមួយៗដើម្បីសម្រេចចិត្ដថាជាការចាំបាច់ឲ្យបង្កើតគណៈកម្មាធិការវិនិច្ឆ័យឬយ៉ាងណា។ ជាឧទាហរណ៍ តើពីរនាក់នោះកំពុងស្វែងយល់ចិត្ដគ្នាឬទេ? តើអ្នកចាស់ទុំធ្លាប់ជូនយោបល់ដល់ពួកគេអំពីរបៀបដែលពួកគេប្រព្រឹត្ដចំពោះគ្នាឬទេ? ហេតុអ្វីពួកគេដេកនៅក្នុងផ្ទះតែមួយជាមួយគ្នា? តើពួកគេមានគម្រោងទុកជាមុនដើម្បីធ្វើដូច្នេះឬ? តើពួកគេមានជម្រើសផ្សេងទៀតឬទេ ឬតើពួកគេបានស្ថិតក្នុងស្ថានភាពណាមួយដែលពួកគេមិនអាចផ្លាស់ប្ដូរបាន ដូចជាហេតុការណ៍ដែលមិនបានរំពឹងទុក ឬរឿងអាសន្នដែលធ្វើឲ្យពួកគេគ្មានជម្រើសក្រៅពីដេកនៅក្នុងផ្ទះតែមួយជាមួយគ្នា? (សាស្តា ៩:១១) តើពួកគេដេកនៅឯណា? ស្ថានភាពនីមួយៗគឺខុសគ្នា ដូច្នេះប្រហែលជាមានព័ត៌មានផ្សេងទៀតដែលនឹងប៉ះពាល់ដល់ការសម្រេចចិត្ដរបស់ពួកអ្នកចាស់ទុំ។
ក្រោយពីក្រុមអ្នកចាស់ទុំពិចារណាព័ត៌មានទាំងអស់អំពីរឿងនោះរួចហើយ ពួកគាត់នឹងសម្រេចចិត្ដថាគួរតែបង្កើតគណៈកម្មាធិការវិនិច្ឆ័យឬយ៉ាងណា។