លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ធ្វើ​ឲ្យ​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​កាន់​តែ​សប្បាយ​រីក​រាយ​និង​មាន​ប្រសិទ្ធភាព

របៀប​ធ្វើ​ឲ្យ​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​កាន់​តែ​សប្បាយ​រីក​រាយ​និង​មាន​ប្រសិទ្ធភាព

យ៉ូស្វេ​មាន​ភារកិច្ច​ដឹក​នាំ​ប្រជា​ជាតិ​អ៊ីស្រាអែល​ចូល​ក្នុង​ស្រុក​សន្យា។ នេះ​ជា​អ្វី​ដែល​ពិបាក​ណាស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​និង​លើក​ទឹក​ចិត្ដ​គាត់​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​[​ចូរ​]មាន​កំឡាំង​នឹង​ចិត្ដ​ក្លាហាន​»។ លោក​បាន​ប្រាប់​យ៉ូស្វេ​ថា បើ​គាត់​អាន​និង​ធ្វើ​តាម​ច្បាប់​របស់​លោក​គ្រប់​ជំពូក នោះ​គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ ហើយ​នឹង​ទទួល​ជោគ​ជ័យ។—យ៉ូស្វេ ១:៧, ៨

យើង​រស់​នៅ​គ្រា​ដែល​«​លំបាក​ណាស់​»​ ដូច្នេះ​យើង​ក៏​អាច​មាន​ជីវិត​ពិបាក​ដែរ។ (​ធីម៉ូថេ​ទី២ ៣:១​) បើ​យើង​ចង់​ទទួល​ជោគ​ជ័យ​ដូច​យ៉ូស្វេ យើង​ត្រូវ​ធ្វើ​តាម​យោបល់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់។ យើង​ត្រូវ​អាន​គម្ពីរ​ជា​ទៀង​ទាត់​និង​ប្រើ​អ្វី​ដែល​យើង​រៀន​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ។

ប៉ុន្ដែ ប្រហែល​ជា​យើង​មិន​ដឹង​អំពី​របៀប​សិក្សា ឬ​យើង​ប្រហែល​ជា​មិន​ចូល​ចិត្ដ​សិក្សា។ តែ​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​ជា​អ្វី​ដែល​សំខាន់​ណាស់។ កាល​ដែល​អ្នក​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ សូម​សាកល្បង​ធ្វើ​តាម​យោបល់​ទាំង​នេះ​»​ អ្នក​នឹង​ឃើញ​ចំណុច​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន ហើយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​ចូល​ចិត្ដ​ការ​សិក្សា​នោះ។

អ្នក​តែង​ទំនុក​តម្កើង​បាន​ច្រៀង​ថា​៖ ​«​សូម​បណ្ដាល​ឲ្យ​ទូល​បង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់​របស់​ទ្រង់ ដ្បិត​ទូល​បង្គំ​មាន​សេចក្ដី​រីក​រាយ​ក្នុង​ផ្លូវ​នោះ​»។ (​ទំនុក​តម្កើង ១១៩:៣៥​) ដូច​គាត់ អ្នក​ក៏​អាច​ចូល​ចិត្ដ​សិក្សា​បណ្ដាំ​របស់​ព្រះ​ដែរ។ អ្នក​នឹង​រក​ឃើញ​ព័ត៌មាន​ល្អ​ៗ​ជា​ច្រើន​កាល​ដែល​អ្នក​បន្ដ​សិក្សា​គម្ពីរ។

ទោះ​ជា​អ្នក​មិន​មាន​ភារកិច្ច​ដឹក​នាំ​ប្រជា​ជាតិ​មួយ​ដូច​យ៉ូស្វេ​ក្ដី អ្នក​ច្បាស់​ជា​មាន​ការ​ពិបាក​ផ្ទាល់​ខ្លួន។ ដូច្នេះ ដូច​យ៉ូស្វេ ចូរ​សិក្សា​និង​ធ្វើ​តាម​អ្វី​ដែល​បណ្ដាំ​របស់​ព្រះ​ចែង។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ ហើយ​នឹង​ទទួល​ជោគ​ជ័យ។