ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា កក្កដា ២០១៩

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៩

ចូរ​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​សម្រាប់​ការ​បៀត​បៀន

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ឡើង​និង​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន​ពី​អ្នក​ប្រឆាំង?

ចូរ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ពេល​មាន​បម្រាម

តើ​យើង​គួរ​ធ្វើ​អ្វី​បើ​រដ្ឋាភិបាល​ដាក់​បម្រាម​លើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា?

​«​ចូរ​ទៅ​បង្រៀន​មនុស្ស...ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»​

ហេតុ​អ្វី​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​គឺ​សំខាន់​ម្ល៉េះ ហើយ​តើ​មាន​យោបល់​អ្វី​ខ្លះ​អាច​ជួយ​យើង​ឲ្យ​សម្រេច​គោល​ដៅ​នេះ?

ចូរ​ជួយ​មនុស្ស​ដែល​មិន​កាន់​សាសនា​ឲ្យ​ស្រឡាញ់​ព្រះ

តើ​យើង​អាច​ជួយ​មនុស្ស​ដែល​មិន​កាន់​សាសនា​ឲ្យ​ស្រឡាញ់​ព្រះ​និង​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​យ៉ាង​ដូច​ម្ដេច?

ជីវប្រវត្ដិ

ពរ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​គឺ​ហួស​ពី​ការ​នឹក​ស្មាន

បទ​ពិសោធន៍​របស់​បង​មនហ្វ្រេដ ថូណក​ជា​សាសនទូត​នៅ​ទ្វីប​អាហ្វ្រិក​បាន​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ស្កប់​ចិត្ត និង​មាន​គុណ​សម្បត្ដិ​ជា​ច្រើន​ទៀត។

តើ​លោក​យេស៊ូ​ពិត​ជា​បាន​ស្លាប់​សម្រាប់​ខ្ញុំ​មែន​ឬ?

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ឬ​ទេ? តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​អារម្មណ៍​បែប​នេះ?