អត្ថបទសិក្សា ២៨
ចូរបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលមានបម្រាម
«យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងឮបានទេ»។—សកម្ម. ៤:១៩, ២០
ចម្រៀងលេខ១២២ ចូរពង្រឹងជំហរឲ្យមាំមួនឡើង!
សេចក្ដីសង្ខេប *
១-២. (ក) ហេតុអ្វីយើងមិនភ្ញាក់ផ្អើលបើរដ្ឋាភិបាលដាក់បម្រាមលើការគោរពប្រណិប័តន៍របស់យើង? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
នៅឆ្នាំ២០១៨ អ្នកផ្សព្វផ្សាយដំណឹងល្អជាង២២៣.០០០នាក់បានរស់នៅប្រទេសដែលដាក់បម្រាមឬដាក់កម្រិតយ៉ាងតឹងរ៉ឹងលើកិច្ចការរបស់យើង។ នេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើលទេ។ ដូចយើងបានរៀនក្នុងអត្ថបទមុន គ្រិស្តសាសនិកពិតរំពឹងថាពួកគេនឹងទទួលការបៀតបៀន។ (២ធី. ៣:១២) ទោះជាយើងរស់នៅកន្លែងណាក៏ដោយ ប្រហែលជារដ្ឋាភិបាលនឹងដាក់បម្រាមភ្លាមៗនិងដោយមិនមានការព្រមានទុកជាមុន ទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដែលជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់។
២ បើរដ្ឋាភិបាលនៅប្រទេសដែលអ្នករស់នៅ សម្រេចចិត្តដាក់បម្រាមលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា អ្នកប្រហែលជានឹងឆ្ងល់ថា ‹តើការបៀតបៀនមានន័យថាព្រះលែងពេញចិត្តនឹងយើងឬ? តើការដាក់បម្រាមនឹងបញ្ឈប់យើងពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឬទេ? តើខ្ញុំគួររើទៅប្រទេសផ្សេងដើម្បីមានសេរីភាពក្នុងការគោរពប្រណិប័តន៍ព្រះឬទេ?›។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះ ហើយរបៀបដែលយើងអាចបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលគេដាក់បម្រាមលើកិច្ចការរបស់យើង។ យើងក៏នឹងពិចារណាអំពីអន្ទាក់ដែលយើងត្រូវជៀសវាង។
តើការបៀតបៀនមានន័យថាព្រះលែងពេញចិត្តនឹងយើងឬ?
៣. យោងទៅតាមកូរិនថូសទី២ ១១:២៣-២៧ តើសាវ័កប៉ូលបានរងការបៀតបៀនអ្វី ហើយតើយើងរៀនអ្វីពីគំរូរបស់គាត់?
៣ បើរដ្ឋាភិបាលដាក់បម្រាមលើការគោរពប្រណិប័តន៍របស់យើង យើងប្រហែលជាសន្និដ្ឋានមិនត្រឹមត្រូវថាព្រះមិនពេញចិត្តនឹងយើង។ ប៉ុន្តែសូមចាំថា ការបៀតបៀនមិនមានន័យថាព្រះយេហូវ៉ាមិនពេញចិត្តនឹងយើងទេ។ ជាឧទាហរណ៍ សូមគិតអំពីសាវ័កប៉ូល។ គាត់ប្រាកដជាបានទទួលការពេញចិត្តពីព្រះ។ គាត់មានឯកសិទ្ធិសរសេរសំបុត្រ១៤ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ហើយគាត់ក៏ជាសាវ័កសម្រាប់ជនជាតិដទៃដែរ។ ប៉ុន្តែ កូរិនថូសទី២ ១១:២៣-២៧) យើងរៀនពីបទពិសោធន៍របស់សាវ័កប៉ូលថា ព្រះយេហូវ៉ាអនុញ្ញាតឲ្យអ្នកបម្រើស្មោះត្រង់របស់លោករងការបៀតបៀន។
គាត់បានរងការបៀតបៀនដ៏ខ្លាំង។ (សូមអាន៤. ហេតុអ្វីពិភពលោកស្អប់យើង?
៤ លោកយេស៊ូបានពន្យល់អំពីមូលហេតុដែលយើងគួររំពឹងថាយើងនឹងរងការបៀតបៀន។ លោកបានមានប្រសាសន៍ថា យើងនឹងត្រូវគេស្អប់ដោយសារយើងមិនរួមចំណែកក្នុងពិភពលោក។ (យ៉ូន. ១៥:១៨, ១៩) ការបៀតបៀនមិនមានន័យថាយើងមិនទទួលពរពីព្រះយេហូវ៉ាទេ។ ផ្ទុយទៅវិញ ការបៀតបៀនបញ្ជាក់ថាយើងកំពុងធ្វើអ្វីដែលត្រឹមត្រូវ!
តើការដាក់បម្រាមនឹងបញ្ឈប់យើងពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឬទេ?
៥. តើមនុស្សមានសមត្ថភាពបញ្ឈប់ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឬទេ? សូមពន្យល់។
៥ អ្នកប្រឆាំងមិនអាចបញ្ឈប់ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលជាព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានទេ។ មនុស្សជាច្រើនបានព្យាយាមធ្វើដូច្នោះ តែបានបរាជ័យ។ សូមគិតអំពីអ្វីដែលបានកើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២។ នៅពេលនោះ រដ្ឋាភិបាលជាច្រើនបានបៀតបៀនរាស្ត្រព្រះយ៉ាងខ្លាំង។ មិនគ្រាន់តែពួកណាត្ស៊ីនៅប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេដែលបានដាក់បម្រាមលើកិច្ចការរបស់សាក្សីព្រះយេហូវ៉ា តែរដ្ឋាភិបាលនៅប្រទេសអូស្ដ្រាលី កាណាដា និងប្រទេសផ្សេងទៀតក៏បានដាក់បម្រាមលើកិច្ចការរបស់យើងផងដែរ។ ប៉ុន្តែ សូមកត់សម្គាល់អំពីអ្វីដែលបានកើតឡើង។ នៅឆ្នាំ១៩៣៩ពេលសង្គ្រាមនោះបានចាប់ផ្ដើម មានអ្នកផ្សព្វផ្សាយ៧២.៤៧៥នាក់នៅទូទាំងពិភពលោក។ តែពេលសង្គ្រាមបានចប់នៅឆ្នាំ១៩៤៥ មានអ្នកផ្សព្វផ្សាយ១៥៦.២៩៩នាក់។ ចំនួនអ្នកផ្សព្វផ្សាយបានកើនឡើងជាងមួយជាពីរ! នេះគឺដោយសារព្រះយេហូវ៉ាបានផ្ដល់ពរលើរាស្ត្រលោក។
៦. ជាជាងធ្វើឲ្យយើងភ័យខ្លាច តើការបៀតបៀនអាចមានលទ្ធផលអ្វីខ្លះ? សូមលើកឧទាហរណ៍។
៦ ជាជាងធ្វើឲ្យយើងភ័យខ្លាច ហើយលែងចង់បម្រើព្រះយេហូវ៉ា ការបៀតបៀនអាចជំរុញចិត្តយើងឲ្យបម្រើព្រះច្រើនជាង។ ជាឧទាហរណ៍ ប្ដីប្រពន្ធមួយគូដែលមានកូនតូចម្នាក់ រស់នៅប្រទេសមួយដែលរដ្ឋាភិបាលបានសម្រេចចិត្តដាក់បម្រាមលើការគោរពប្រណិប័តន៍របស់យើង។ ជាជាងភ័យខ្លាច ហើយកាត់បន្ថយកិច្ចបម្រើ ពួកគេបានចាប់ផ្ដើមត្រួសត្រាយពេញពេល។ ប្រពន្ធនោះថែមទាំងបានលាឈប់ពីការងារដែលមានប្រាក់ខែល្អដើម្បីត្រួសត្រាយ។ ប្ដីនោះបាននិយាយថា ការដាក់បម្រាមបានធ្វើឲ្យមនុស្សជាច្រើនឆ្ងល់និងចង់ដឹងអំពីសាក្សីព្រះយេហូវ៉ា។ ជាលទ្ធផល គាត់មានអារម្មណ៍
ថាការចាប់ផ្ដើមបង្រៀនគម្ពីរគឺស្រួលជាង។ បម្រាមនោះក៏មានលទ្ធផលល្អផ្សេងទៀត។ អ្នកចាស់ទុំម្នាក់នៅប្រទេសនោះបាននិយាយថា បុគ្គលជាច្រើនដែលបានឈប់បម្រើព្រះយេហូវ៉ាបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំ និងចូលរួមក្នុងកិច្ចបម្រើផ្សាយឡើងវិញ។៧. (ក) តើយើងរៀនអ្វីពីលេវីវិន័យ ២៦:៣៦, ៣៧? (ខ) តើអ្នកនឹងធ្វើអ្វីពេលមានបម្រាម?
៧ ពេលសត្រូវរបស់យើងដាក់បម្រាមលើការគោរពប្រណិប័តន៍របស់យើង ពួកគេមានបំណងធ្វើឲ្យយើងភ័យខ្លាចក្នុងការបម្រើព្រះយេហូវ៉ា។ ក្រៅពីដាក់បម្រាម ពួកគេប្រហែលជាផ្សាយរឿងមិនពិតអំពីយើង ចាត់ពួកអាជ្ញាធរឲ្យមកឆែកឆេរផ្ទះយើង បង្ខំយើងឲ្យឡើងតុលាការ ឬថែមទាំងចាប់បងប្អូនមួយចំនួនដាក់គុក។ ពួកគេចង់ឲ្យយើងភ័យខ្លាច ដោយសារពួកគេបានចាប់បងប្អូនខ្លះដាក់គុក។ បើយើងអនុញ្ញាតឲ្យពួកគេធ្វើឲ្យយើងភ័យខ្លាច យើងប្រហែលជាកាត់បន្ថយឬថែមទាំងបញ្ឈប់កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា។ យើងមិនចង់ធ្វើដូចពួកអ្នកដែលបានត្រូវរៀបរាប់នៅលេវីវិន័យ ២៦:៣៦, ៣៧ទេ។ (សូមអាន) យើងនឹងមិនអនុញ្ញាតឲ្យការភ័យខ្លាចបណ្ដាលឲ្យយើងកាត់បន្ថយឬបញ្ឈប់កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ាឡើយ។ យើងទុកចិត្តព្រះយេហូវ៉ាទាំងស្រុង ហើយមិនស្លន់ស្លោទេ។ (ទំនុក. ២៧:១) យើងអធិដ្ឋានសុំការណែនាំពីព្រះយេហូវ៉ា។ យើងដឹងថា ដោយមានការគាំទ្រពីព្រះ សូម្បីតែរដ្ឋាភិបាលដ៏មានអំណាចខ្លាំងក្លាបំផុតក៏មិនអាចបញ្ឈប់យើងពីការគោរពប្រណិប័តន៍ព្រះយ៉ាងស្មោះត្រង់បានទេ។—ហេ. ១៣:៦
តើខ្ញុំគួររើទៅប្រទេសផ្សេងឬទេ?
៨-៩. (ក) តើប្រមុខគ្រួសារ ឬបុគ្គលម្នាក់ៗត្រូវធ្វើការសម្រេចចិត្តអ្វី? (ខ) តើអ្វីនឹងជួយគាត់ឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ?
៨ បើរដ្ឋាភិបាលនៅប្រទេសដែលអ្នករស់នៅដាក់បម្រាមលើការគោរពប្រណិប័តន៍ព្រះ អ្នកប្រហែលជាឆ្ងល់ថា តើអ្នកគួររើទៅប្រទេសដែលអ្នកអាចមានសេរីភាពក្នុងការបម្រើព្រះយេហូវ៉ាឬទេ? នេះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន គ្មានអ្នកណាអាចធ្វើការសម្រេចចិត្តនេះជំនួសអ្នកបានឡើយ។ មុនធ្វើការសម្រេចចិត្ត បងប្អូនខ្លះប្រហែលជាគិតអំពីអ្វីដែលគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានធ្វើពេលដែលពួកគេរងការបៀតបៀន។ ក្រោយសត្រូវបានសម្លាប់ស្ទេផានដោយគប់ដុំថ្ម អ្នកកាន់តាមនៅក្រុងយេរូសាឡិមបានរើទៅកន្លែងផ្សេងៗនៅតំបន់យូឌា និងតំបន់សាម៉ារី ហើយរហូតដល់ស្រុកភេនីស៊ី កោះគីប្រុស និងក្រុងអាន់ទីយ៉ូក។ (ម៉ាថ. ១០:២៣; សកម្ម. ៨:១; ១១:១៩) ប៉ុន្តែបងប្អូនផ្សេងទៀតប្រហែលជាកត់សម្គាល់ថា បន្ទាប់ពីគ្រាមួយដែលមានការបៀតបៀនលើគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ សាវ័កប៉ូលបានសម្រេចចិត្តមិនរើចេញពីតំបន់ដែលមានការប្រឆាំងចំពោះកិច្ចការផ្សព្វផ្សាយទេ។ គាត់បានប្រថុយជីវិតដើម្បីផ្សព្វផ្សាយដំណឹងល្អ និងពង្រឹងកម្លាំងបងប្អូននៅក្រុងនានាដែលទទួលការបៀតបៀនដ៏ខ្លាំង។—សកម្ម. ១៤:១៩-២៣
៩ តើយើងរៀនអ្វីពីកំណត់ហេតុទាំងនេះ? ប្រមុខគ្រួសារនីមួយៗត្រូវធ្វើការសម្រេចចិត្តដោយផ្ទាល់អំពីការរើទៅកន្លែងផ្សេង។ មុនធ្វើការសម្រេចចិត្ត គាត់គួរអធិដ្ឋាននិងពិចារណាយ៉ាងដិតដល់អំពីស្ថានភាពរបស់ក្រុមគ្រួសារគាត់ និងអំពីលទ្ធផលល្អនិងអាក្រក់ដែលមកពីការរើទៅកន្លែងផ្សេង។ ក្នុងរឿងនេះ គ្រិស្តសាសនិកម្នាក់ៗត្រូវ«ទទួលភារៈរបស់ខ្លួន»។ (កាឡ. ៦:៥) យើងមិនគួរវិនិច្ឆ័យអ្នកឯទៀតចំពោះការសម្រេចចិត្តរបស់ពួកគេទេ។
តើយើងនឹងគោរពប្រណិប័តន៍យ៉ាងដូចម្ដេច ពេលមានបម្រាម?
១០. តើការិយាល័យសាខានិងពួកអ្នកចាស់ទុំនឹងផ្ដល់ការណែនាំបែបណា?
១០ តើអ្នកអាចបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងដូចម្ដេចពេលមានបម្រាម? ការិយាល័យសាខានឹងផ្ដល់ការណែនាំនិងយោបល់ដល់ពួកអ្នកចាស់ទុំអំពីរបៀបទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ របៀបប្រជុំគ្នាដើម្បីគោរពប្រណិប័តន៍ និងរបៀបផ្សព្វផ្សាយដំណឹងល្អ។ បើការិយាល័យសាខាមិនអាចទាក់ទងនឹងពួកអ្នកចាស់ទុំបាន ពួកអ្នកចាស់ទុំនឹងជួយអ្នកនិងបងប្អូនទាំងអស់ក្នុងក្រុមជំនុំឲ្យបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគេនឹងផ្ដល់ការណែនាំស្របតាមអ្វីដែលបានត្រូវកត់ទុកក្នុងគម្ពីរនិងសៀវភៅផ្សេងៗរបស់យើង។—ម៉ាថ. ២៨:១៩, ២០; សកម្ម. ៥:២៩; ហេ. ១០:២៤, ២៥
១១. ហេតុអ្វីអ្នកអាចប្រាកដថាអ្នកនឹងមានអ្វីទាំងអស់ដែលអ្នកត្រូវការដើម្បីរក្សាជំនឿរបស់អ្នកឲ្យមាំមួន ហើយតើអ្នកអាចធ្វើអ្វីដើម្បីការពារគម្ពីរនិងសៀវភៅផ្សេងៗ?
អេ. ៦៥:១៣, ១៤; លូក. ១២:៤២-៤៤) ដូច្នេះ អ្នកអាចប្រាកដថាអង្គការរបស់លោកនឹងខំអស់ពីសមត្ថភាពក្នុងការផ្ដល់អ្វីដែលអ្នកត្រូវការដើម្បីរក្សាភាពស្មោះត្រង់។ ប៉ុន្តែ ក៏មានអ្វីដែលអ្នកអាចធ្វើផងដែរ។ ពេលគេដាក់បម្រាម សូមរកកន្លែងដែលមានសុវត្ថិភាពដើម្បីលាក់គម្ពីរនិងសៀវភៅផ្សេងៗរបស់យើង។ សូមប្រុងប្រយ័ត្នកុំទុកអ្វីដែលមានតម្លៃវិសេសបែបនេះ នៅកន្លែងដែលស្រួលឲ្យគេរកឃើញ មិនថាអ្វីនោះជាសៀវភៅឬជាឯកសារនៅក្នុងគ្រឿងអេឡិចត្រូនិកក្ដី។ យើងម្នាក់ៗត្រូវចាត់វិធានការដើម្បីរក្សាជំនឿរបស់យើងឲ្យមាំមួន។
១១ ព្រះយេហូវ៉ាបានសន្យាថាអ្នកបម្រើរបស់លោកនឹងមានអ្វីៗទាំងអស់ដែលពួកគេត្រូវការដើម្បីរក្សាជំនឿមាំមួន។ (១២. តើពួកអ្នកចាស់ទុំអាចរៀបចំកិច្ចប្រជុំយ៉ាងដូចម្ដេច ដើម្បីមិនឲ្យមនុស្សឯទៀតកត់សម្គាល់?
១២ ចុះយ៉ាងណាអំពីកិច្ចប្រជុំជារៀងរាល់សប្ដាហ៍សម្រាប់ការគោរពប្រណិប័តន៍? ពួកអ្នកចាស់ទុំនឹងរៀបចំឲ្យអ្នកចូលរួមកិច្ចប្រជុំតាមរបៀបមួយដែលមិនធ្វើឲ្យអ្នកប្រឆាំងចាប់អារម្មណ៍។ ពួកអ្នកចាស់ទុំប្រហែលជានឹងប្រាប់អ្នកឲ្យជួបជុំគ្នាជាក្រុមតូចៗ ហើយពួកគេទំនងជានឹងផ្លាស់ប្ដូរម៉ោងនិងកន្លែងប្រជុំជារឿយៗ។ អ្នកអាចជួយរក្សាសុវត្ថិភាពបងប្អូនដែលចូលរួមកិច្ចប្រជុំនោះដោយនិយាយតិចៗ ពេលមកឬពេលចេញពីកិច្ចប្រជុំទាំងនោះ។ អ្នកក៏ប្រហែលជាត្រូវស្លៀកសម្លៀកបំពាក់ធម្មតាដើម្បីកុំឲ្យគេកត់សម្គាល់។
១៣. តើយើងអាចរៀនអ្វីពីបងប្អូនរបស់យើងនៅអតីតសហភាពសូវៀត?
១៣ ស្តីអំពីកិច្ចការផ្សព្វផ្សាយ នឹងមានកាលៈទេសៈខុសគ្នានៅកន្លែងនីមួយៗ។ ប៉ុន្តែ យើងស្រឡាញ់ព្រះយេហូវ៉ា ហើយចង់ប្រាប់អ្នកឯទៀតអំពីរាជាណាចក្ររបស់លោក ដូច្នេះយើងនឹងតែងតែរកវិធីដើម្បីផ្សព្វផ្សាយ។ (លូក. ៨:១; សកម្ម. ៤:២៩) ប្រវត្ដិវិទូម្នាក់ឈ្មោះអេមេលី ពើរ៉ានបាននិយាយអំពីកិច្ចការផ្សព្វផ្សាយរបស់សាក្សីព្រះយេហូវ៉ានៅអតីតសហភាពសូវៀតថា៖ «ពេលរដ្ឋាភិបាលប្រាប់សាក្សីថាពួកគេមិនអាចផ្សព្វផ្សាយអំពីជំនឿរបស់ពួកគេ ពួកគេបានចាប់ផ្ដើមសន្ទនាជាមួយនឹងអ្នកជិតខាង អ្នករួមការងារ និងមិត្តភក្ដិ។ ពេលពួកគេបានត្រូវចាប់ខ្លួនយកទៅជំរំពលកម្មដោយសារកិច្ចការនោះ ពួកគេបានផ្សព្វផ្សាយដល់អ្នកឯទៀតដែលជាប់ឃុំជាមួយគ្នា»។ ទោះជាមានបម្រាមក្ដី បងប្អូនរបស់យើងនៅអតីតសហភាពសូវៀតមិនបានឈប់ផ្សព្វផ្សាយទេ។ នៅថ្ងៃអនាគត បើគេដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយនៅកន្លែងដែលអ្នករស់នៅ សូមតាំងចិត្តធ្វើដូចបងប្អូនទាំងនោះ!
ចូរជៀសវាងពីអន្ទាក់ផ្សេងៗ
១៤. តើទំនុកតម្កើង ៣៩:១អាចជួយយើងឲ្យជៀសវាងពីអន្ទាក់អ្វី?
១៤ ចូរប្រុងប្រយ័ត្នអំពីអ្វីដែលអ្នកប្រាប់អ្នកឯទៀត។ កាលដែលមានបម្រាម យើងត្រូវចេះសម្គាល់អំពី«ពេលដែលគួរនៅស្ងៀម»។ (សាស្ដ. ៣:៧) យើងត្រូវរក្សាព័ត៌មានសម្ងាត់ ដូចជាឈ្មោះរបស់បងប្អូនយើង កន្លែងដែលយើងប្រជុំគ្នា របៀបដែលយើងផ្សព្វផ្សាយ និងរបៀបដែលយើងទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។ យើងមិនប្រាប់ព័ត៌មានទាំងនោះដល់ពួកអាជ្ញាធរ ឬដល់មិត្តភក្ដិនិងសាច់ញាតិដែលរស់នៅប្រទេសដូចយើងឬប្រទេសផ្សេង ទេ។ បើយើងប្រាប់អ្នកឯទៀត យើងអាចបណ្ដាលឲ្យបងប្អូនយើងមានគ្រោះថ្នាក់។—សូមអាន ទំនុកតម្កើង ៣៩:១
១៥. តើសាថាននឹងព្យាយាមធ្វើអ្វីដល់យើង ហើយតើយើងគួរធ្វើអ្វី?
១៥ ចូរកុំឲ្យរឿងតូចតាចធ្វើឲ្យយើងបែកបាក់គ្នា។ សាថានដឹងថាបើក្រុមគ្រួសារមួយបែកបាក់ទាស់ប្រឆាំងគ្នា ក្រុមគ្រួសារនោះនឹងរលាយទៅ។ (ម៉ាក. ៣:២៤, ២៥) ដូច្នេះ វានឹងព្យាយាមជានិច្ចដើម្បីធ្វើឲ្យយើងបែកបាក់គ្នា។ យ៉ាងនេះ វាសង្ឃឹមថាយើងនឹងចាប់ផ្ដើមឈ្លោះប្រកែកគ្នាជាជាងតយុទ្ធនឹងវា។
១៦. តើបងហ្គឺតធ្រូត ផូស៊ីងហ្គើបានទុកគំរូដ៏ល្អប្រសើរអ្វី?
១៦ សូម្បីតែគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ក៏ត្រូវប្រុងប្រយ័ត្នមិនឲ្យខ្លួនធ្លាក់ចូលអន្ទាក់នេះ។ សូមគិតអំពីបទពិសោធន៍របស់បងស្រីពីរនាក់ដែលបានត្រូវរើសតាំង គឺបងហ្គឺតធ្រូត ផូស៊ីងហ្គើ និងបងអេលហ្វ្រីដឺ លើ។ ពួកគាត់បានត្រូវឃុំនៅជំរំឃុំឃាំងរបស់ពួកណាត្ស៊ីជាមួយនឹងបងប្អូនស្រីឯទៀត។ បងហ្គឺតធ្រូតចាប់ផ្ដើមមានចិត្តច្រណែនពេលបងអេលហ្វ្រីដឺថ្លែងសុន្ទរកថាដើម្បីលើកទឹកចិត្តបងប្អូនស្រីឯទៀតនៅក្នុងជំរំ។ ក្រោយមក បងហ្គឺតធ្រូតបន្ទោសខ្លួនដែលគាត់មានអារម្មណ៍នោះ ហើយបានអង្វរសុំជំនួយពីព្រះយេហូវ៉ា។ គាត់បានសរសេរថា៖ «ពេលអ្នកឯទៀតមានសមត្ថភាពច្រើនជាង ឬទទួលភារកិច្ចច្រើនជាងយើង យើងត្រូវរៀនឲ្យចេះទទួលស្គាល់ចំណុចនេះ»។ តើគាត់បានយកឈ្នះចិត្តច្រណែនយ៉ាងដូចម្ដេច? បងហ្គឺតធ្រូតបានផ្ដោតអារម្មណ៍ទៅលើភាពរួសរាយរាក់ទាក់និងគុណសម្បត្ដិរបស់បងអេលហ្វ្រីដឺ។ យ៉ាងនេះ គាត់មានទំនាក់ទំនងល្អឡើងវិញជាមួយនឹងបងអេលហ្វ្រីដឺ។ ពួកគាត់ទាំងពីរនាក់បានរួចជីវិតពីជំរំឃុំឃាំង ហើយបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់រហូតដល់ពួកគាត់បានបញ្ចប់កិច្ចបម្រើនៅផែនដី។ បើយើងខំយកឈ្នះបញ្ហាដែលយើងមានជាមួយនឹងបងប្អូន យើងនឹងជៀសវាងពីការបែកបាក់គ្នាដែលជាអន្ទាក់មួយរបស់សាថាន។—កូឡ. ៣:១៣, ១៤
១៧. ហេតុអ្វីយើងត្រូវធ្វើតាមការណែនាំដែលមកពីអង្គការព្រះយេហូវ៉ាជានិច្ច?
១៧ ចូរធ្វើតាមការណែនាំជានិច្ច។ បើយើងធ្វើតាមការណែនាំដែលយើងទទួលពីបងប្រុសៗដ៏គួរឲ្យទុកចិត្តនិងដែលមានភារកិច្ចទទួលខុសត្រូវក្នុងក្រុមជំនុំ យើងនឹងជៀសវាងពីបញ្ហាជាច្រើន។ (១ពេ. ៥:៥) ជាឧទាហរណ៍ នៅប្រទេសមួយដែលបានត្រូវគេដាក់បម្រាម បងប្រុសៗដែលមានភារកិច្ចទទួលខុសត្រូវបានផ្ដល់ការណែនាំដល់អ្នកផ្សព្វផ្សាយថា មិនត្រូវចែកចាយសៀវភៅរបស់យើងក្នុងកិច្ចបម្រើផ្សាយឡើយ។ ប៉ុន្តែ បងប្រុសម្នាក់ដែលជាអ្នកត្រួសត្រាយនៅទីនោះ មិនបានធ្វើតាមការណែនាំនោះទេ ហើយបានចែកចាយសៀវភៅរបស់យើង។ តើនោះមានលទ្ធផលអ្វី? មិនយូរក្រោយពីគាត់និងបងប្អូនឯទៀតឈប់ផ្សព្វផ្សាយក្រៅផ្លូវការ ប៉ូលិសបានសួរចម្លើយពួកគេ។ តាមមើលទៅ ពួកអាជ្ញាធរបានដើរតាមពួកគេ ហើយបានយកសៀវភៅពីអ្នកដែលបានទទួល។ តើយើងរៀនអ្វីពីបទពិសោធន៍នេះ? យើងត្រូវធ្វើតាមការណែនាំ ទោះជាយើងមិនយល់ស្របនឹងការណែនាំនោះក៏ដោយ។ ព្រះយេហូវ៉ាតែងតែឲ្យពរយើងពេលយើងសហការជាមួយនឹងបងប្អូនប្រុសដែលលោកបានតែងតាំងឲ្យនាំមុខយើង។—ហេ. ១៣:៧, ១៧
១៨. ហេតុអ្វីយើងត្រូវជៀសវាងពីការបង្កើតច្បាប់ដែលមិនសំខាន់ចាំបាច់?
១៨ ចូរកុំបង្កើតច្បាប់ដែលមិនសំខាន់ចាំបាច់។ បើពួកអ្នកចាស់ទុំបង្កើតច្បាប់ដែលមិនសំខាន់ចាំបាច់ នោះពួកគេនឹងដាក់បន្ទុកលើបងប្អូន។ បងប្រុសយូរី ខុមីនស្គីនឹកចាំអំពីអ្វីដែលបានកើតឡើងក្នុងអំឡុងគ្រាដែលមានបម្រាមនៅអតីតប្រទេសឆេកូស្លូវ៉ាគី។ គាត់និយាយថា៖ «ក្រោយពីពួកអ្នកចាស់ទុំជាច្រើនបានត្រូវគេចាប់ខ្លួន ពួកអ្នកចាស់ទុំមួយចំនួននៅក្នុងចំណោមពួកអ្នកចាស់ទុំដែលនៅសល់និងដែលនាំមុខក្នុងក្រុមជំនុំនិងក្នុងមណ្ឌល បានចាប់ផ្ដើមបង្កើតច្បាប់សម្រាប់អ្នកផ្សព្វផ្សាយ ដោយប្រាប់ពួកគេអំពីអ្វីដែលពួកគេគួរនិងមិនគួរធ្វើ»។ ព្រះយេហូវ៉ាមិនបានផ្ដល់សិទ្ធិឲ្យយើងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនសម្រាប់បងប្អូនទេ។ បុគ្គលដែលបង្កើតច្បាប់ដែលមិនសំខាន់ចាំបាច់មិនការពារបងប្អូនរបស់គាត់ទេ តែគាត់ព្យាយាមធ្វើជាម្ចាស់លើជំនឿរបស់បងប្អូនវិញ។—ចូរកុំឈប់គោរពប្រណិប័តន៍ព្រះយេហូវ៉ា
១៩. យោងទៅតាមរបាក្សត្រទី២ ៣២:៧, ៨ ហេតុអ្វីយើងអាចមានចិត្តក្លាហានទោះជាសាថានធ្វើអ្វីក្ដី?
១៩ មេកំណាចសាថានដែលជាសត្រូវដ៏ធំបំផុតរបស់យើងនឹងមិនឈប់ព្យាយាមបៀតបៀនអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាទេ។ (១ពេ. ៥:៨; បប. ២:១០) សាថាននិងបក្សពួករបស់វានឹងព្យាយាមដាក់បម្រាមលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ប៉ុន្តែ យើងនឹងមិនអនុញ្ញាតឲ្យការភ័យខ្លាចបណ្ដាលឲ្យយើងឈប់បម្រើព្រះយេហូវ៉ាឡើយ! (ចោ. ៧:២១) ព្រះយេហូវ៉ានៅខាងយើង ហើយលោកនឹងបន្តគាំទ្រយើង ទោះជាគេដាក់បម្រាមលើកិច្ចការរបស់យើងក៏ដោយ។—សូមអាន របាក្សត្រទី២ ៣២:៧, ៨
២០. តើអ្នកតាំងចិត្តធ្វើអ្វី?
២០ សូមយើងទាំងអស់គ្នាតាំងចិត្តដូចបងប្អូនរបស់យើងនៅសតវត្សរ៍ទី១ ដែលបានប្រាប់អ្នកគ្រប់គ្រងនៅសម័យនោះថា៖ «ប្រសិនបើអ្នករាល់គ្នាគិតថាការស្ដាប់តាមអ្នករាល់គ្នាជាជាងស្ដាប់តាមព្រះ ជាអ្វីដែលព្រះចាត់ទុកជាអំពើសុចរិត នោះស្រេចលើអ្នករាល់គ្នាចុះ។ ប៉ុន្តែចំណែកយើងវិញ យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងឮបានទេ»។—សកម្ម. ៤:១៩, ២០
ចម្រៀងលេខ៧៣ សូមជួយយើងឲ្យមានចិត្តក្លាហាន
^ វគ្គ 5 តើយើងគួរធ្វើអ្វីបើរដ្ឋាភិបាលនៅប្រទេសដែលយើងរស់នៅដាក់បម្រាមលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា? ក្នុងអត្ថបទនេះយើងនឹងពិចារណាយោបល់មួយចំនួនអំពីអ្វីដែលយើងគួរធ្វើនិងអ្វីដែលយើងមិនគួរធ្វើ ដើម្បីយើងមិនឈប់គោរពប្រណិប័តន៍ព្រះរបស់យើង!
^ វគ្គ 59 ការពណ៌នាអំពីរូបភាព: រូបភាពទាំងអស់នេះបង្ហាញអំពីសាក្សីនៅប្រទេសដែលបានដាក់កម្រិតលើកិច្ចការរបស់យើង។ ក្នុងរូបភាពនេះក្រុមតូចមួយជួបជុំគ្នាដើម្បីធ្វើកិច្ចប្រជុំនៅបន្ទប់ដាក់អ៊ីវ៉ាន់របស់បងប្រុសម្នាក់។
^ វគ្គ 61 ការពណ៌នាអំពីរូបភាព: បងស្រីម្នាក់(នៅខាងឆ្វេង)និយាយលេងជាមួយនឹងស្ត្រីម្នាក់ ហើយរកឱកាសដើម្បីនិយាយអំពីព្រះយេហូវ៉ា។
^ វគ្គ 63 ការពណ៌នាអំពីរូបភាព: ប៉ូលិសសួរចម្លើយបងប្រុសម្នាក់ តែគាត់មិនព្រមប្រាប់ព័ត៌មានអំពីក្រុមជំនុំឡើយ។