ចូរចេះទប់ចិត្ដ
«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះគឺ . . . ការចេះទប់ចិត្ដ»។—កាឡាទី ៥:២២, ២៣
ចម្រៀងលេខ: ៥២, ៤៨
១, ២. (ក) តើការមិនចេះទប់ចិត្ដអាចនាំឲ្យមានលទ្ធផលអ្វីខ្លះ? (ខ) ហេតុអ្វីយើងត្រូវពិចារណាអំពីការចេះទប់ចិត្ដ?
ព្រះយេហូវ៉ាអាចជួយយើងឲ្យចេះទប់ចិត្ដ។ (កាឡាទី ៥:២២, ២៣) លោកចេះទប់ចិត្ដយ៉ាងល្អឥតខ្ចោះ។ ប៉ុន្ដែដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងត្រូវខំប្រឹងដើម្បីចេះទប់ចិត្ដ។ ការមិនចេះទប់ចិត្ដនាំឲ្យមនុស្សនៅសព្វថ្ងៃនេះមានបញ្ហាជាច្រើន។ នេះអាចនាំឲ្យបុគ្គលម្នាក់បង្អែបង្អង់ធ្វើអ្វីដែលសំខាន់ ឬនាំឲ្យគាត់មិនសូវធ្វើកិច្ចការឲ្យបានល្អនៅកន្លែងធ្វើការឬនៅសាលា។ ការមិនចេះទប់ចិត្ដក៏អាចនាំឲ្យមនុស្សផឹកស្រាស្រវឹង ជេរប្រមាថ ប្រើអំពើហិង្សា លែងលះគ្នា ជំពាក់បំណុលដែលមិនចាំបាច់ ញៀនអ្វីមួយ ជាប់ពន្ធធានាគារ ឈឺចិត្ដជាខ្លាំង មានជំងឺកាមរោគ និងមានផ្ទៃពោះដែលមិនចង់បាន។—ទំនុកតម្កើង ៣៤:១១-១៤
២ មនុស្សដែលមិនចេះទប់ចិត្ដនាំឲ្យខ្លួននិងអ្នកឯទៀតមានបញ្ហា។ ម្យ៉ាងទៀត យើងឃើញច្បាស់ថាកាលដែលពេលវេលាបានកន្លងទៅ មនុស្សកាន់តែមិនចេះទប់ចិត្ដខ្លាំងឡើងៗ។ នេះមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ ពីព្រោះបណ្ដាំរបស់ព្រះបានប្រកាសទុកជាមុនថា ការមិនចេះទប់ចិត្ដគឺជាភ័ស្ដុតាងមួយដែលបង្ហាញថាយើងកំពុងរស់នៅក្នុង«គ្រាចុងក្រោយបង្អស់»។—ធីម៉ូថេទី២ ៣:១-៣
៣. ហេតុអ្វីយើងត្រូវចេះទប់ចិត្ដ?
៣ ហេតុអ្វីយើងត្រូវតែចេះទប់ចិត្ដ? មានមូលហេតុដ៏សំខាន់ពីរ។ ទី១ តាមធម្មតា លោកុប្បត្ដិ ៣:៦) ដូចអាដាមនិងអេវ៉ា មនុស្សជាច្រើននាក់នៅសព្វថ្ងៃនេះមានបញ្ហាធ្ងន់ធ្ងរដោយសារពួកគេក៏មិនចេះទប់ចិត្ដដែរ។
មនុស្សដែលអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនមានបញ្ហាតិចជាង។ ម្យ៉ាងទៀត គឺស្រួលជាងសម្រាប់ពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកឯទៀត ហើយជៀសវាងពីកំហឹង ការខ្វល់ខ្វាយ ឬការតានតឹងចិត្ដ។ ទី២ ដើម្បីបន្ដធ្វើជាមិត្ដសម្លាញ់របស់ព្រះ យើងត្រូវទប់ទល់នឹងការល្បួងនិងគ្រប់គ្រងលើសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវរបស់ខ្លួន។ អាដាមនិងអេវ៉ាមិនបានធ្វើដូច្នេះទេ។ (៤. តើចំណុចអ្វីគួរលើកទឹកចិត្ដពួកអ្នកដែលពិបាកគ្រប់គ្រងលើសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវរបស់ខ្លួន?
៤ ព្រះយេហូវ៉ាយល់ថាយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយថាគឺពិបាកឲ្យយើងចេះទប់ចិត្ដ។ ប៉ុន្ដែ លោកចង់ជួយយើងឲ្យគ្រប់គ្រងលើសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវរបស់យើង។ (ពង្សាវតារក្សត្រទី១ ៨:៤៦-៥០) ក្នុងនាមជាមិត្ដភក្ដិដែលប្រកបដោយសេចក្ដីស្រឡាញ់ លោកផ្ដល់ការលើកទឹកចិត្ដដល់ពួកអ្នកដែលជួនកាលពិបាកគ្រប់គ្រងអារម្មណ៍និងសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ នៅក្នុងអត្ថបទនេះ យើងនឹងរៀនពីគំរូរបស់ព្រះយេហូវ៉ាស្ដីអំពីការចេះទប់ចិត្ដ។ យើងក៏នឹងពិចារណាដែរអំពីគំរូល្អនិងគំរូអាក្រក់ក្នុងគម្ពីរ ហើយសើរើឡើងវិញនូវយោបល់ល្អៗដែលអាចជួយយើង។
ព្រះយេហូវ៉ាទុកគំរូឲ្យយើង
៥, ៦. ស្ដីអំពីការចេះទប់ចិត្ដ តើព្រះយេហូវ៉ាបានទុកគំរូអ្វីឲ្យយើង?
៥ ព្រះយេហូវ៉ាចេះទប់ចិត្ដយ៉ាងល្អឥតខ្ចោះ ដោយសារលោកជាបុគ្គលល្អឥតខ្ចោះក្នុងគ្រប់ការទាំងអស់។ (ចោទិយកថា ៣២:៤) ប៉ុន្ដែយើងជាមនុស្សមិនល្អឥតខ្ចោះ។ ទោះជាយ៉ាងនោះក៏ដោយ យើងនៅតែត្រូវពិចារណាអំពីគំរូរបស់លោកស្ដីអំពីការចេះទប់ចិត្ដ ដើម្បីយើងអាចយកតម្រាប់លោកឲ្យកាន់តែល្អប្រសើរ។ នេះនឹងជួយយើងឲ្យដឹងអំពីរបៀបដែលយើងគួរប្រព្រឹត្ដនៅពេលដែលមានអ្វីកើតឡើងដែលអាចធ្វើឲ្យយើងឈឺចិត្ដ។ តើព្រះយេហូវ៉ាបានបង្ហាញថាលោកចេះទប់ចិត្ដយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាចេះទប់ចិត្ដយ៉ាងល្អឥតខ្ចោះ ដោយសារលោកជាបុគ្គលល្អឥតខ្ចោះក្នុងគ្រប់ការទាំងអស់
៦ សូមគិតអំពីប្រតិកម្មរបស់ព្រះយេហូវ៉ាពេលដែលសាថានបានបះបោរប្រឆាំងនៅក្នុងសួនអេដែន។ ការអះអាងរបស់មេកំណាចទំនងជាបានបណ្ដាលឲ្យអ្នកបម្រើដ៏ស្មោះត្រង់ទាំងអស់របស់ព្រះនៅស្ថានសួគ៌ខឹងនិងតក់ស្លុត ហើយក៏ជាអ្វីដែលពួកគេស្អប់ខ្ពើម។ អ្នកប្រហែលជាមានអារម្មណ៍ដូចគ្នានៅពេលដែលអ្នកគិតអំពីការឈឺចាប់ទាំងអស់ដែលសាថានបានបង្កឡើង។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបានច្រឡោតឡើយ។ លោកបានប្រព្រឹត្ដយ៉ាងសមត្រឹមត្រូវ។ ព្រះយេហូវ៉ាមិនរហ័សខឹងនិងបានប្រព្រឹត្ដដោយយុត្ដិធម៌ចំពោះការបះបោរប្រឆាំងរបស់សាថាន។ (និក្ខមនំ ៣៤:៦; យ៉ូប ២:២-៦) ហេតុអ្វី? ព្រះយេហូវ៉ាបានទុកពេលមួយរយៈដោយសារលោកមិនចង់ឲ្យអ្នកណាត្រូវបំផ្លាញឡើយ ប៉ុន្ដែ«ចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ដ»។—ពេត្រុសទី២ ៣:៩
៧. តើយើងអាចរៀនអ្វីពីគំរូរបស់ព្រះយេហូវ៉ា?
៧ គំរូរបស់ព្រះយេហូវ៉ាបង្រៀនយើងថាយើងត្រូវគិតឲ្យបានដិតដល់មុនយើងនិយាយ ហើយថាយើងមិនត្រូវមានប្រតិកម្មលឿនពេកទេ។ ដូច្នេះ ពេលអ្នកត្រូវធ្វើការសម្រេចចិត្ដដ៏សំខាន់ណាមួយ សូមទុកពេលគិតសិន។ សូមអធិដ្ឋានសុំប្រាជ្ញាដើម្បីចេះនិយាយឬធ្វើអ្វីដែលត្រឹមត្រូវ។ (ទំនុកតម្កើង ១៤១:៣) ពេលដែលយើងខឹងឬឈឺចិត្ដ គឺស្រួលណាស់ ឲ្យយើងច្រឡោត។ នេះគឺជាមូលហេតុដែលមនុស្សជាច្រើនស្តាយក្រោយអំពីអ្វីដែលពួកគេបាននិយាយឬបានធ្វើដោយមិនគិតពិចារណា!—សុភាសិត ១៤:២៩; ១៥:២៨; ១៩:២
គំរូល្អនិងគំរូអាក្រក់ក្នុងចំណោមអ្នកបម្រើព្រះ
៨. (ក) តើមានគំរូល្អស្ដីអំពីការចេះទប់ចិត្ដនៅឯណា? (ខ) តើអ្វីបានជួយយ៉ូសែបឲ្យទប់ទល់នឹងការល្បួងពេលដែលប្រពន្ធរបស់ប៉ូទីផារខិតខំទាក់ទាញចិត្ដគាត់ឲ្យរួមដំណេកជាមួយនឹងនាង? (សូមមើលរូបភាពនៅដើមអត្ថបទ)
៨ តើគំរូអ្វីខ្លះក្នុងគម្ពីរលើកបញ្ជាក់ថាការចេះទប់ចិត្ដគឺមានតម្លៃ? ប្រហែលជាអ្នកនឹកឃើញអំពីយ៉ូសែបដែលជាកូនប្រុសរបស់យ៉ាកុប។ គាត់បានទប់ទល់នឹងការល្បួងនៅពេលដែលគាត់បម្រើនៅក្នុងផ្ទះរបស់ប៉ូទីផារដែលជាមេអង្គរក្សរបស់ផារ៉ូ។ ប្រពន្ធរបស់ប៉ូទីផារចាប់អារម្មណ៍នឹងយ៉ូសែបដោយសារគាត់«មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ» ដូច្នេះនាងបានខិតខំទាក់ទាញចិត្ដគាត់ឲ្យរួមដំណេកជាមួយនឹងនាង។ តើអ្វីបានជួយយ៉ូសែបឲ្យទប់ទល់នឹងការល្បួង? គាត់ទំនងជាបានចំណាយពេលដើម្បីគិតយ៉ាងហ្មត់ចត់ទុកជាមុនអំពីអ្វីដែលនឹងកើតឡើង បើគាត់ចាញ់ការល្បួងរបស់នាង។ ក្រោយមក ពេលដែលនាងបានចាប់ទាញសម្លៀកបំពាក់របស់គាត់ គាត់បានរត់ចេញពីនាង។ គាត់បាននិយាយថា៖ «ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្ដការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង?»។—លោកុប្បត្ដិ ៣៩:៦, ៩; សូមអាន សុភាសិត ១:១០
ចូរសុំព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកនូវប្រាជ្ញានិងជួយអ្នកឲ្យចេះទប់ចិត្ដ ដើម្បីកុំឲ្យអ្នកចុះចាញ់នឹងការល្បួងឬបំណងចិត្ដឲ្យធ្វើអ្វីទាំងនោះ
៩. តើអ្នកអាចត្រៀមខ្លួនយ៉ាងដូចម្ដេចដើម្បីមិនចុះចាញ់នឹងការល្បួងនិងបំណងចិត្ដមិនត្រឹមត្រូវ?
៩ តើយើងរៀនអ្វីពីគំរូរបស់យ៉ូសែប? បើយើងបានត្រូវល្បួងឬមានបំណងចិត្ដធ្វើអ្វីដែលបំពានច្បាប់របស់ព្រះ យើងត្រូវទប់ចិត្ដកុំឲ្យចាញ់ការល្បួងនោះឡើយ។ មុនបងប្អូនខ្លះទៅជាសាក្សីព្រះយេហូវ៉ា ពួកគេចេះតែបរិភោគនិងផឹកស្រាហួសប្រមាណ ជក់បារី ប្រើគ្រឿងញៀន ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬធ្វើអ្វីមិនល្អផ្សេងទៀត។ សូម្បីតែក្រោយពីពួកគេបានទទួលការជ្រមុជទឹក ពួកគេនៅតែមានបំណងចិត្ដឬបានត្រូវល្បួងឲ្យធ្វើអ្វីទាំងនោះ។ បើនេះកើតឡើងចំពោះអ្នក សូមរំពឹងគិតអំពីរបៀបដែលចំណងមិត្ដភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ានឹងត្រូវបង្ខូច បើអ្នកចុះចាញ់នឹងការល្បួងឬចុះចាញ់នឹងបំណងចិត្ដឲ្យធ្វើអ្វីទាំងនោះ។ អ្នកអាចព្យាយាមកត់សម្គាល់អំពីស្ថានភាពដែលអ្នកប្រហែលជានឹងត្រូវល្បួងឬដែលធ្វើឲ្យអ្នកមានបំណងចិត្ដមិនត្រឹមត្រូវ ហើយសម្រេចចិត្ដអំពីអ្វីដែលអ្នកអាចធ្វើដើម្បីជៀសវាងពីស្ថានភាពនោះ។ (ទំនុកតម្កើង ២៦:៤, ៥; សុភាសិត ២២:៣) បើអ្នកស្ថិតនៅក្នុងស្ថានភាពនោះ ចូរសុំព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកនូវប្រាជ្ញានិងជួយអ្នកឲ្យចេះទប់ចិត្ដ ដើម្បីកុំឲ្យអ្នកចុះចាញ់នឹងការល្បួងឬបំណងចិត្ដឲ្យធ្វើអ្វីទាំងនោះ។
១០, ១១. (ក) តើប្អូនៗវ័យក្មេងជាច្រើននៅសាលាប្រឈមមុខនឹងស្ថានភាពអ្វី? (ខ) តើអ្វីអាចជួយគ្រិស្ដសាសនិកវ័យក្មេងឲ្យជៀសវាងពីការបំពានច្បាប់របស់ព្រះ?
១០ សព្វថ្ងៃនេះ គ្រិស្ដសាសនិកវ័យក្មេងជាច្រើនក៏ប្រឈមមុខនឹងស្ថានភាពស្រដៀងនឹងស្ថានភាពរបស់យ៉ូសែបដែរ។ ជាឧទាហរណ៍សិស្សរួមថ្នាក់របស់ប្អូនស្រីឃីមច្រើនតែបានអួតអំពីការរួមភេទនៅថ្ងៃចុងសប្ដាហ៍។ ប្អូនឃីមមិនមានរឿងដូចនោះដើម្បីប្រាប់ពួកគេវិញឡើយ។ គាត់សារភាពថាដោយសារគាត់ខុសពីគេ ជួនកាលគាត់មានអារម្មណ៍«ឯកោ ហើយគ្មានអ្នកណាស្រឡាញ់»។ សិស្សរួមថ្នាក់របស់គាត់ក៏បានគិតថាគាត់ជាមនុស្សល្ងង់ខ្លៅ ដោយសារគាត់មិនមានសង្សារ។ ប៉ុន្ដែ តាមពិតប្អូនឃីមមានប្រាជ្ញា។ គាត់ដឹងថាធីម៉ូថេទី២ ២:២២) សិស្សឯទៀតច្រើនតែសួរគាត់ថា តើគាត់នៅតែជាស្រីក្រមុំបរិសុទ្ធឬយ៉ាងណា? នេះផ្ដល់ឱកាសឲ្យគាត់ពន្យល់អំពីមូលហេតុដែលគាត់សម្រេចចិត្ដមិនរួមភេទ។ យើងមានមោទនភាពចំពោះគ្រិស្ដសាសនិកវ័យក្មេងដែលបានតាំងចិត្ដទប់ទល់នឹងការបង្ខិតបង្ខំឲ្យប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយព្រះយេហូវ៉ាក៏មានមោទនភាពចំពោះពួកគេដែរ!
ពេលយើងនៅវ័យក្មេងយើងមានសេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងឲ្យរួមភេទ។ (១១ មានគំរូក្នុងគម្ពីរស្ដីអំពីមនុស្សដែលមិនបានទប់ចិត្ដពេលមានការល្បួងឬសេចក្ដីប៉ងប្រាថ្នាឲ្យប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ម្យ៉ាងទៀត គម្ពីរបង្ហាញអំពីលទ្ធផលអាក្រក់ដែលមកពីការមិនចេះទប់ចិត្ដ។ បើអ្នកស្ថិតក្នុងស្ថានភាពស្រដៀងនឹងស្ថានភាពរបស់ប្អូនឃីម សូមគិតអំពីបុរសវ័យក្មេងដែលល្ងង់ខ្លៅដែលបានត្រូវរៀបរាប់នៅសុភាសិត ជំពូកទី៧។ សូមគិតផងដែរ អំពីអាំណូននិងលទ្ធផលដ៏អាក្រក់ដែលមកពីការប្រព្រឹត្ដរបស់គាត់។ (សាំយូអែលទី២ ១៣:១, ២, ១០-១៥, ២៨-៣២) ឪពុកម្ដាយអាចជួយកូនៗឲ្យចេះទប់ចិត្ដនិងឲ្យមានប្រាជ្ញាដោយពិចារណាអំពីគំរូទាំងនេះក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
១២. (ក) តើតាមរបៀបណាយ៉ូសែបបានគ្រប់គ្រងអារម្មណ៍ដែលគាត់មានចំពោះបងប្អូនរបស់គាត់? (ខ) តើយើងត្រូវគ្រប់គ្រងអារម្មណ៍របស់យើងក្នុងស្ថានភាពអ្វីខ្លះ?
១២ នៅពេលផ្សេងទៀត យ៉ូសែបបានទុកគំរូដ៏ល្អស្ដីអំពីការចេះទប់ចិត្ដដែរ។ នោះគឺនៅពេលដែលបងប្អូនរបស់គាត់បានមកស្រុកអេស៊ីបដើម្បីទិញអាហារ។ ដើម្បីដឹងចិត្ដរបស់ពួកគេ យ៉ូសែបមិនបានប្រាប់ពួកគេថាគាត់ជាបងប្អូនបង្កើតរបស់ពួកគេទេ។ ម្យ៉ាងទៀត នៅពេលគាត់រំជួលចិត្ដជាខ្លាំង គាត់បានចាកចេញពីបងប្អូនរបស់គាត់ដើម្បីគាត់អាចយំម្នាក់ឯង។ (លោកុប្បត្ដិ ៤៣:៣០, ៣១; ៤៥:១) បើបងប្អូនរួមជំនឿណាម្នាក់ធ្វើអ្វីដែលនាំឲ្យអ្នកឈឺចិត្ដ ការធ្វើតាមគំរូរបស់យ៉ូសែបស្ដីអំពីការចេះទប់ចិត្ដនឹងជួយអ្នកឲ្យជៀសវាងពីការនិយាយឬការធ្វើអ្វីដែលប្រហែលជានឹងនាំឲ្យអ្នកស្តាយក្រោយ។ (សុភាសិត ១៦:៣២; ១៧:២៧) ចុះយ៉ាងណា បើអ្នកមានសាច់ញាតិដែលបានត្រូវបណ្ដាច់មិត្ដភាព? អ្នកនឹងត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកដើម្បីជៀសវាងពីការទាក់ទងដែលមិនចាំបាច់ជាមួយនឹងអ្នកនោះ។ នេះប្រហែលជាពិបាកធ្វើ។ ប៉ុន្ដែ នេះនឹងស្រួលជាង បើអ្នកចាំថាអ្នកកំពុងធ្វើតាមគំរូរបស់ព្រះយេហូវ៉ានិងបង្គាប់របស់លោក។
គ្មានអ្នកណាម្នាក់គួរទុកចិត្ដលើខ្លួនឯងហួសហេតុពេកដោយគិតថាគាត់នឹងមិនចាញ់ការល្បួងឬបំណងចិត្ដឲ្យធ្វើអ្វីដែលមិនត្រឹមត្រូវទេ
១៣. តើយើងអាចទាញយកមេរៀនអ្វីពីកំណត់ហេតុអំពីជីវិតរបស់ស្ដេចដាវីឌ?
១៣ យើងក៏ទទួលប្រយោជន៍ពីគំរូរបស់ស្ដេចដាវីឌដែរ។ ពេលសុលនិងស៊ីម៉ាយបានធ្វើអ្វីដែលអាចនាំឲ្យដាវីឌខឹង គាត់មិនបានខឹង ឬមិនបានប្រើអំណាចរបស់គាត់ប្រឆាំងនឹងពួកគេទេ។ (សាំយូអែលទី១ ២៦:៩-១១; សាំយូអែលទី២ ១៦:៥-១០) ក៏ប៉ុន្ដែ ដាវីឌមិនតែងតែចេះទប់ចិត្ដឡើយ។ យើងដឹងដូច្នេះ ពេលយើងអានអំពីអំពើខុសឆ្គងរបស់គាត់ជាមួយនឹងបាតសេបា និងអំពីប្រតិកម្មរបស់គាត់ចំពោះការលោភលន់របស់ណាបាល។ (សាំយូអែលទី១ ២៥:១០-១៣; សាំយូអែលទី២ ១១:២-៤) យើងអាចទាញមេរៀនដ៏សំខាន់ពីដាវីឌ។ ទី១ អ្នកត្រួតពិនិត្យក្នុងចំណោមរាស្ដ្ររបស់ព្រះជាពិសេសត្រូវចេះទប់ចិត្ដ ដើម្បីពួកគាត់មិនប្រើអំណាចរបស់ពួកគាត់តាមរបៀបមិនត្រឹមត្រូវ។ ទី២ គ្មានអ្នកណាម្នាក់គួរទុកចិត្ដលើខ្លួនឯងហួសហេតុពេកដោយគិតថាគាត់នឹងមិនចាញ់ការល្បួងឬបំណងចិត្ដឲ្យធ្វើអ្វីដែលមិនត្រឹមត្រូវទេ។—កូរិនថូសទី១ ១០:១២
អ្វីដែលអ្នកអាចធ្វើ
១៤. តើបងប្រុសម្នាក់មានបទពិសោធន៍អ្វី ហើយពេលយើងជួបនឹងស្ថានភាពដែលស្រដៀងនឹងនេះ ហេតុអ្វីប្រតិកម្មរបស់យើងគឺសំខាន់?
១៤ តើអ្នកអាចធ្វើអ្វីដើម្បីកាន់តែចេះទប់ចិត្ដ? សូមពិចារណាអំពីអ្វីដែលបានកើតឡើងចំពោះបងប្រុសលូអ៊ីជី។ ឡានមួយបានបុកគូទឡានរបស់គាត់។ ទោះជាអ្នកបើកបរឡាននោះជាអ្នកបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះក្ដី គាត់បានចាប់ផ្ដើមស្រែកដាក់បងលូអ៊ីជីទៅវិញ ហើយព្យាយាមបង្ករឿងជាមួយនឹងគាត់។ តែបងលូអ៊ីជីបានអធិដ្ឋានសុំព្រះយេហូវ៉ាជួយគាត់ឲ្យរក្សាចិត្ដស្ងប់ ហើយបានព្យាយាមធ្វើឲ្យអ្នកបើកបរនោះត្រជាក់ចិត្ដដែរ។ ប៉ុន្ដែ បុរសនោះបានបន្ដស្រែកទៀត។ ដូច្នេះ បងលូអ៊ីជីបានសរសេរស្លាកលេខឡានរបស់បុរសនោះដើម្បីឲ្យទៅក្រុមហ៊ុនធានារ៉ាប់រង ហើយបានចាកចេញកាលដែលបុរសនោះនៅតែស្រែកនៅឡើយ។ មួយសប្ដាហ៍ក្រោយមក បងលូអ៊ីជីបានត្រឡប់ទៅជួបស្ដ្រីម្នាក់ដែលបានបង្ហាញចំណាប់អារម្មណ៍។ ប្ដីរបស់នាងគឺជាអ្នកបើកបរម្នាក់នោះ! បុរសនោះអៀនខ្មាស ហើយបានសុំការអភ័យទោសចំពោះការប្រព្រឹត្ដដ៏មិនសមរម្យរបស់គាត់។ គាត់បានស្នើសុំទាក់ទងទៅក្រុមហ៊ុនធានារ៉ាប់រងរបស់បងលូអ៊ីជីដើម្បីឲ្យឡានរបស់បងលូអ៊ីជីអាចត្រូវជួសជុលឆាប់ជាង។ បុរសនោះបានចូលរួមក្នុងការពិភាក្សាអំពីគម្ពីរ ហើយគាត់ក៏ចូលកូរិនថូសទី២ ៦:៣, ៤
ចិត្ដការពិភាក្សានោះដែរ។ ហេតុនេះបងលូអ៊ីជីបានទទួលស្គាល់ថាគឺសំខាន់មែនដែលគាត់បានរក្សាចិត្ដស្ងប់ពេលមានគ្រោះថ្នាក់ចរាចរណ៍នោះ ហើយថាបើគាត់បានខឹង នោះអាចមានលទ្ធផលអាក្រក់។—សូមអាន១៥, ១៦. តើតាមរបៀបណាការសិក្សាគម្ពីរអាចជួយអ្នកនិងក្រុមគ្រួសាររបស់អ្នកឲ្យកាន់តែចេះទប់ចិត្ដ?
១៥ ការសិក្សាគម្ពីរជាទៀងទាត់និងស៊ីជម្រៅ អាចជួយគ្រិស្ដសាសនិកឲ្យកាន់តែចេះទប់ចិត្ដ។ សូមចាំអំពីអ្វីដែលព្រះបានប្រាប់យ៉ូស្វេ ពេលលោកមានប្រសាសន៍ថា៖ «កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្ដតាមអស់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង»។ (យ៉ូស្វេ ១:៨) ប៉ុន្ដែ តើតាមរបៀបណាការសិក្សាគម្ពីរអាចជួយអ្នកឲ្យកាន់តែចេះទប់ចិត្ដ?
ការសិក្សាគម្ពីរជាទៀងទាត់អាចជួយអ្នកឲ្យកាន់តែចេះទប់ចិត្ដ
១៦ យើងបានរៀនថាគម្ពីរមានគំរូដែលបង្ហាញអំពីប្រយោជន៍ដែលយើងទទួលពេលដែលយើងចេះទប់ចិត្ដ ហើយអំពីផលវិបាកនៅពេលដែលយើងមិនចេះទប់ចិត្ដ។ ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាគំរូទាំងនោះបានសរសេរទុកដើម្បីជាប្រយោជន៍ដល់យើង។ (រ៉ូម ១៥:៤) គឺជាការឈ្លាសវៃដែលយើងអាន សិក្សា និងគិតយ៉ាងយកចិត្ដទុកដាក់អំពីគំរូទាំងនោះ។ សូមស្វែងយល់អំពីរបៀបដែលគំរូទាំងនោះទាក់ទងនឹងអ្នកនិងក្រុមគ្រួសាររបស់អ្នក។ ចូរសុំព្រះយេហូវ៉ាជួយអ្នកឲ្យធ្វើតាមឱវាទពីបណ្ដាំរបស់លោក។ បើអ្នកឃើញថាអ្នកមិនចេះទប់ចិត្ដក្នុងស្ថានភាពណាមួយ សូមទទួលស្គាល់បញ្ហានោះ។ បន្ទាប់មក ចូរអធិដ្ឋានអំពីរឿងនោះ ហើយខំយល់អំពីរបៀបដែលអ្នកអាចរីកចម្រើន។ (យ៉ាកុប ១:៥) ចូរធ្វើការស្រាវជ្រាវក្នុងសៀវភៅរបស់យើងដើម្បីស្វែងរកយោបល់ដែលអាចជួយអ្នក។
១៧. តើតាមរបៀបណាឪពុកម្ដាយអាចជួយកូនៗឲ្យចេះទប់ចិត្ដ?
១៧ តើតាមរបៀបណាអ្នកអាចជួយកូនៗរបស់អ្នកឲ្យចេះទប់ចិត្ដ? ឪពុកម្ដាយដឹងថាកូនៗមិនមានគុណសម្បត្ដិនេះតាំងពីកំណើតនោះទេ។ ដូច្នេះ ពួកគេត្រូវបង្រៀនកូនៗអំពីគុណសម្បត្ដិផ្សេងៗតាមគំរូរបស់ពួកគេផ្ទាល់។ (អេភេសូរ ៦:៤) បើអ្នកឃើញថាកូនៗរបស់អ្នកមិនចេះទប់ចិត្ដ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំទុកគំរូល្អឲ្យកូនៗឬទេ?›។ អ្នកអាចទុកគំរូល្អដោយចូលរួមជាទៀងទាត់ក្នុងកិច្ចបម្រើផ្សាយ ទៅកិច្ចប្រជុំ និងក្នុងការដឹកនាំការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ ម្យ៉ាងទៀត នៅពេលដែលចាំបាច់ កុំខ្លាចបដិសេធសំណូមពររបស់កូនៗឡើយ! ព្រះយេហូវ៉ាបានដាក់កម្រិតឲ្យអាដាមនិងអេវ៉ា។ កម្រិតទាំងនោះអាចជួយពួកគេរៀនឲ្យចេះគោរពសិទ្ធិអំណាចរបស់ព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរ ពេលឪពុកម្ដាយប្រៀនប្រដៅកូនៗនិងទុកគំរូល្អឲ្យពួកគេ នេះអាចបង្រៀនកូនឲ្យចេះទប់ចិត្ដ។ សេចក្ដីស្រឡាញ់ចំពោះអំណាចរបស់ព្រះនិងការគោរពចំពោះខ្នាតតម្រារបស់លោកគឺជាអ្វីដែលមានតម្លៃដែលអ្នកអាចជួយកូនៗរបស់អ្នកឲ្យមាន។—សូមអាន សុភាសិត ១:៥, ៧, ៨
១៨. ហេតុអ្វីយើងត្រូវជ្រើសរើសមិត្ដភក្ដិដោយប្រាជ្ញា?
១៨ ទោះជាយើងជាឪពុកម្ដាយឬមិនមែនក៏ដោយ យើងទាំងអស់គ្នាគួរជ្រើសរើសមិត្ដភក្ដិដោយប្រាជ្ញា។ បើមិត្ដភក្ដិរបស់អ្នកស្រឡាញ់ព្រះយេហូវ៉ា ពួកគេនឹងលើកទឹកចិត្ដអ្នកឲ្យមានគោលដៅដែលមានប្រយោជន៍ ហើយឲ្យជៀសវាងពីបញ្ហា។ (សុភាសិត ១៣:២០) គំរូល្អរបស់ពួកគេនឹងជំរុញចិត្ដអ្នកឲ្យចេះទប់ចិត្ដដូចពួកគេ។ ម្យ៉ាងទៀត ការប្រព្រឹត្ដដ៏ល្អរបស់អ្នកច្បាស់ជានឹងលើកទឹកចិត្ដពួកគេផងដែរ។ ពេលយើងកាន់តែចេះទប់ចិត្ដ នេះនឹងជួយយើងឲ្យទទួលការពេញចិត្ដពីព្រះ មានអំណរក្នុងជីវិត និងមានទំនាក់ទំនងល្អជាមួយនឹងបុគ្គលដែលយើងស្រឡាញ់។