ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា តុលា ២០១៦

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។

ចូរ​កុំ​ភ្លេច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ជន​បរទេស

តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ជន​បរទេស? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ជន​បរទេស​ឲ្យ​មាន​អារម្មណ៍​ស្រួល​ពេល​នៅ​ក្រុម​ជំនុំ​របស់​អ្នក?

ចូរ​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​កាល​ដែល​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​ផ្សេង

ការ​ការពារ​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​និង​ចំណង​មិត្ដភាព​របស់​ក្រុម​គ្រួសារ​អ្នក​ជា​មួយ​នឹង​ព្រះ​គួរ​ជា​អាទិភាព​សម្រាប់​គ្រិស្ដ​សាសនិក​ទាំង​អស់។ ប៉ុន្ដែ បើ​អ្នក​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​និយាយ​ជា​ភាសា​ផ្សេង អ្នក​នឹង​មាន​ការ​ពិបាក​ផ្សេង​ៗ។

ចូរ​ពង្រឹង​ជំនឿ​របស់​អ្នក​ថា​អ្វី​ៗ​នឹង​កើត​ឡើង​ដូច​អ្នក​សង្ឃឹម

យើង​អាច​រំពឹង​គិត​អំពី​គំរូ​របស់​បុគ្គល​ជា​ច្រើន​ដែល​មាន​ជំនឿ ដែល​នៅ​សម័យ​បុរាណ​និង​នៅ​សម័យ​យើង​នេះ។ តើ​អ្នក​អាច​រក្សា​ជំនឿ​របស់​អ្នក​ឲ្យ​មាំ​មួន​យ៉ាង​ដូច​ម្ដេច?

ចូរ​បង្ហាញ​ជំនឿ​របស់​អ្នក​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា

តើ​ជំនឿ​គឺ​ជា​អ្វី? សំខាន់​ជាង​នេះ​ទៅ​ទៀត តើ​អ្នក​អាច​បង្ហាញ​ជំនឿ​យ៉ាង​ដូច​ម្ដេច?

ជីវប្រវត្ដិ

ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ប្រសើរ

ការ​លើក​ទឹក​ចិត្ដ​ពី​គ្រិស្ដ​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ និង​សម្រេច​គោល​ដៅ​ទាំង​នោះ។ បង​ថូម៉ាស់ ម៉ាខ្លេន​ប្រាប់​អំពី​របៀប​ដែល​អ្នក​ឯ​ទៀត​ទុក​គំរូ​សម្រាប់​គាត់ ហើយ​អំពី​របៀប​ដែល​គាត់​ក៏​បាន​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត​ដោយ​គំរូ​របស់​គាត់។

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

តើ​គួរ​ឲ្យ​ជឿ​ឬ​ទេ​ថា​នៅ​សម័យ​បុរាណ​បុគ្គល​ម្នាក់​ពិត​ជា​សាប​ព្រោះ​ស្រងែ​លើ​វាល​ស្រូវ​របស់​បុគ្គល​ម្នាក់​ទៀត?