តើអ្វីដែលព្រះបានបើកបង្ហាញឲ្យសាការីឃើញក្នុងគំនិតជាប់ទាក់ទងនឹងអ្នកយ៉ាងដូចម្ដេច?
«ចូរវិលមកឯអញវិញ . . . នោះអញនឹងវិលមកឯឯងរាល់គ្នាដែរ»។—សាការី ១:៣
ចម្រៀងលេខ: ១២០, ២០
១-៣. (ក) ពេលសាការីបានចាប់ផ្ដើមប្រកាសទំនាយ តើរាស្ដ្ររបស់ព្រះយេហូវ៉ាស្ថិតនៅក្នុងស្ថានភាពបែបណា? (ខ) ហេតុអ្វីព្រះយេហូវ៉ាបានសុំរាស្ដ្ររបស់លោកឲ្យត្រឡប់មកលោកវិញ?
រមូរហោះ ស្ដ្រីម្នាក់នៅក្នុងកញ្ឆេ ហើយស្ដ្រីពីរនាក់ដែលមានស្លាបដូចសត្វកុកសំកាំងលើអាកាស នេះជាអ្វីខ្លះក្នុងចំណោមអ្វីៗដ៏គួរឲ្យរំភើបចិត្ដដែលព្រះបានបើកបង្ហាញឲ្យសាការីឃើញក្នុងគំនិត។ (សាការី ៥:១, ៧-៩) ហេតុអ្វីព្រះយេហូវ៉ាបានបើកបង្ហាញឲ្យអ្នកប្រកាសទំនាយរបស់លោកឃើញក្នុងគំនិតនូវអ្វីដ៏អស្ចារ្យទាំងនេះ? នៅពេលនោះ តើជនជាតិអ៊ីស្រាអែលបានស្ថិតនៅក្នុងស្ថានភាពបែបណា? នៅសព្វថ្ងៃនេះ តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីអ្វីដែលសាការីបានឃើញក្នុងគំនិត?
២ នៅឆ្នាំ៥៣៧មុន គ.ស. រាស្ដ្ររបស់ព្រះយេហូវ៉ាមានអំណរជាខ្លាំង។ អស់៧០ឆ្នាំ ពួកគេបានធ្វើជាឈ្លើយនៅបាប៊ីឡូន ប៉ុន្ដែឥឡូវពួកគេបានត្រូវដោះលែង! ពួកគេរំភើបចិត្ដត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីសង់វិហារ ហើយគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅទីនោះ។ មួយឆ្នាំក្រោយមក ជនជាតិអ៊ីស្រាអែលបានចាក់គ្រឹះវិហារ។ បណ្ដាជនអែសរ៉ា ៣:១០-១៣) ប៉ុន្ដែ ការប្រឆាំងចំពោះកិច្ចការសាងសង់មានកាន់តែខ្លាំងឡើងៗ។ ជនជាតិអ៊ីស្រាអែលធ្លាក់ទឹកចិត្ដខ្លាំងដល់ម៉្លេះបានជាពួកគេឈប់សង់វិហារ។ ផ្ទុយទៅវិញ ពួកគេបានផ្ដោតអារម្មណ៍ទៅលើការធ្វើស្រែនិងសាងសង់ផ្ទះរបស់ខ្លួន។ ដប់ប្រាំមួយឆ្នាំក្រោយពីការចាក់គ្រឹះវិហារ វិហាររបស់ព្រះយេហូវ៉ានៅតែមិនទាន់បានសាងសង់រួចរាល់។ រាស្ដ្ររបស់ព្រះត្រូវការការរំលឹកឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ ហើយឈប់ផ្ដោតអារម្មណ៍ទៅលើរឿងផ្ទាល់ខ្លួន។ ព្រះយេហូវ៉ាចង់ឲ្យពួកគេគោរពប្រណិប័តន៍លោកដោយខ្នះខ្នែងនិងដោយចិត្ដក្លាហាន។
សប្បាយចិត្ដជាខ្លាំង ហើយ«គេស្រែកជាយ៉ាងខ្លាំង ហើយសូរសំរែកនោះក៏ឮទៅឆ្ងាយផង»។ (ព្រះយេហូវ៉ាព្រមទទួលការគោរពប្រណិប័តន៍របស់យើង លុះត្រាតែយើងគោរពប្រណិប័តន៍លោកអស់ពីចិត្ដ
៣ ដូច្នេះនៅឆ្នាំ៥២០មុន គ.ស. ព្រះយេហូវ៉ាបានចាត់សាការីដែលជាអ្នកប្រកាសទំនាយឲ្យរំលឹករាស្ដ្ររបស់លោកអំពីមូលហេតុដែលលោកបានដោះលែងពួកគេពីបាប៊ីឡូន។ គួរឲ្យចាប់អារម្មណ៍មែនដែលឈ្មោះរបស់សាការីមានន័យថា «ព្រះយេហូវ៉ាបាននឹកឃើញ»។ ទោះជាជនជាតិអ៊ីស្រាអែលបានភ្លេចអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះពួកគេក្ដី ព្រះនៅតែចាំអំពីពួកគេ។ (សូមអាន សាការី ១:៣, ៤) ព្រះយេហូវ៉ាបានសន្យាថាលោកនឹងជួយពួកគេឲ្យរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ ប៉ុន្ដែ លោកក៏បានព្រមានពួកគេថា លោកនឹងព្រមទទួលការគោរពប្រណិប័តន៍របស់ពួកគេ លុះត្រាតែពួកគេគោរពប្រណិប័តន៍លោកអស់ពីចិត្ដ។ សូមយើងពិចារណាអំពីអ្វីដែលសាការីបានឃើញក្នុងគំនិតនៅលើកទី៦និងទី៧។ យើងនឹងរៀនអំពីរបៀបដែលព្រះយេហូវ៉ាបានជំរុញចិត្ដជនជាតិអ៊ីស្រាអែល ហើយអំពីរបៀបដែលអ្វីដែលសាការីបានឃើញក្នុងគំនិតទាំងពីរលើកនេះអាចជួយយើងនៅសព្វថ្ងៃនេះ។
ការវិនិច្ឆ័យទោសរបស់ព្រះសម្រាប់អ្នកដែលលួច
៤. តើសាការីបានឃើញអ្វីក្នុងការបើកបង្ហាញលើកទី៦? ហេតុអ្វីរមូរនោះបានត្រូវសរសេរទាំងសងខាង? (សូមមើលរូបភាពទី១នៅដើមអត្ថបទ)
៤ សាការីជំពូកទី៥ចាប់ផ្ដើមដោយការបើកបង្ហាញដ៏ចម្លែកមួយ។ (សូមអាន សាការី ៥:១, ២) សាការីបានឃើញក្រាំងឬរមូរមួយដែលកំពុងហោះលើអាកាស។ រមូរនោះមានបណ្ដោយប្រវែង៩ម៉ែត្រ (៣០ហ្វីត) ហើយទទឹងមានប្រវែង៤.៥ម៉ែត្រ (១៥ហ្វីត)។ រមូរនោះលា ហើយមានដំណឹងដែលបានត្រូវសរសេរនៅលើនោះ។ (សាការី ៥:៣) នោះគឺដំណឹងដ៏សំខាន់អំពីការវិនិច្ឆ័យទោស។ នៅសម័យបុរាណ តាមធម្មតាមនុស្សបានសរសេរនៅលើរមូរតែម្ខាងប៉ុណ្ណោះ។ ប៉ុន្ដែ ដំណឹងនោះគឺសំខាន់ដល់ម៉្លេះបានជារមូរនោះបានត្រូវសរសេរទាំងសងខាង។
៥, ៦. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការលួចគ្រប់បែបយ៉ាង?
៥ សូមអាន សាការី ៥:៣, ៤។ មនុស្សទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខព្រះស្ដីអំពីការប្រព្រឹត្ដរបស់ពួកគេ ជាពិសេសរាស្ដ្ររបស់ព្រះយេហូវ៉ា ដោយសារពួកគេបានត្រូវហៅដោយនាមរបស់លោក។ ពួកគេស្រឡាញ់លោក ហើយដឹងថាការលួចនាំឲ្យនាមរបស់លោកអាប់ឱន។ (សុភាសិត ៣០:៨, ៩) មនុស្សខ្លះប្រហែលជាគិតថាការលួចគឺមិនខុសទេ បើពួកគេមានមូលហេតុត្រឹមត្រូវ។ ប៉ុន្ដែ មិនថាមានមូលហេតុអ្វីក៏ដោយ បុគ្គលដែលលួចបង្ហាញថា ចំពោះគាត់ការបំពេញចំណង់ចិត្ដលោភលន់គឺសំខាន់ជាងព្រះយេហូវ៉ា នាមរបស់លោក និងច្បាប់របស់លោក។
៦ តើអ្នកបានឃើញឬទេថា សាការី ៥:៣, ៤ចែងថា បណ្ដាសានឹង«ចូលទៅក្នុងផ្ទះរបស់ចោរ» ហើយថានេះនឹង«នៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ»? ដូច្នេះ ព្រះយេហូវ៉ាអាចលាតត្រដាងនិងវិនិច្ឆ័យអំពើខុសឆ្គងណាក៏ដោយដែលមាននៅក្នុងចំណោមរាស្ដ្រលោក។ ទោះជាបុគ្គលដែលលួចអាចលាក់បាំងអ្វីដែលគាត់ធ្វើពីប៉ូលិស ចៅហ្វាយ អ្នកចាស់ទុំ ឬឪពុកម្ដាយក៏ដោយ គាត់មិនអាចលាក់បាំងទង្វើនោះពីព្រះយេហូវ៉ាបានទេ។ ព្រះនឹងធ្វើឲ្យប្រាកដថាការលួចគ្រប់បែបយ៉ាងនឹងត្រូវលាតត្រដាង។ (ហេប្រឺ ៤:១៣) យើងពិតជាចូលចិត្ដនៅជាមួយនឹងមនុស្សដែលខំអស់ពីសមត្ថភាពដើម្បី«ធ្វើការទាំងអស់ដោយទៀងត្រង់»!—ហេប្រឺ ១៣:១៨
៧. តើយើងអាចធ្វើអ្វីដើម្បីមិនត្រូវបណ្ដាសា?
៧ ព្រះយេហូវ៉ាស្អប់ខ្ពើមការលួចសព្វបែបយ៉ាង។ ការស្គាល់និងធ្វើតាមគោលការណ៍របស់ព្រះយេហូវ៉ាស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ហើយការមានរបៀបរស់នៅដែលមិនធ្វើឲ្យនាមរបស់លោកអាប់ឱន គឺជាកិត្ដិយសសម្រាប់យើង។ ដោយធ្វើដូច្នេះ យើងនឹងមិនទទួលទោសដូចពួកអ្នកដែលព្រះយេហូវ៉ាវិនិច្ឆ័យថាជាមនុស្សដែលមិនស្តាប់បង្គាប់លោក។
ចូរធ្វើតាមពាក្យសម្បថរបស់អ្នក«រាល់តែថ្ងៃ»
៨-១០. (ក) តើពាក្យសម្បថគឺជាអ្វី? (ខ) តើស្ដេចសេដេគាមិនបានធ្វើតាមពាក្យសម្បថអ្វី?
៨ បន្ទាប់មក រមូរហោះបានផ្ដល់ការព្រមានដល់ពួកអ្នកដែល«ស្បថកុហក»ដោយនាមរបស់ព្រះ។ (សាការី ៥:៤) ពាក្យសម្បថគឺជាពាក្យសម្ដីដែលបញ្ជាក់ថាអ្វីមួយគឺជាការពិត ឬជាសេចក្ដីសន្យាដ៏សំខាន់មួយដែលថាយើងនឹងធ្វើអ្វីមួយឬក៏មិនធ្វើអ្វីមួយ។
៩ ការស្បថដោយនាមព្រះយេហូវ៉ាគឺជារឿងធ្ងន់ធ្ងរ។ យើងអាចដឹងដូច្នេះពីអ្វីដែលបានកើតឡើងចំពោះសេដេគាដែលជាស្ដេចចុងក្រោយដែលបានគ្រប់គ្រងនៅក្រុងយេរូសាឡិម។ សេដេគាបានស្បថដោយនាមរបស់ព្រះយេហូវ៉ាថាគាត់នឹងចុះចូលនឹងស្ដេចបាប៊ីឡូន។ ប៉ុន្ដែ សេដេគាមិនបានអេសេគាល ១៧:១៦
ធ្វើតាមពាក្យសម្បថរបស់គាត់ទេ។ ហេតុនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថាសេដេគានឹង«ត្រូវស្លាប់នៅកន្លែងនៃស្ដេចដែលបានតាំងទ្រង់ឡើងឲ្យសោយរាជ្យដែលទ្រង់បានមើលងាយពាក្យសម្បថ ហើយផ្ដាច់សេចក្ដីសញ្ញារបស់ស្ដេចនោះបង់គឺនឹងត្រូវស្លាប់នៅកណ្ដាលក្រុងបាប៊ីឡូនជិតស្ដេចនោះឯង»។—១០ ស្ដេចសេដេគាបានស្បថដោយនាមព្រះយេហូវ៉ា ហើយលោកតម្រូវឲ្យគាត់ធ្វើតាមពាក្យសម្បថនោះ។ (របាក្សត្រទី២ ៣៦:១៣) ប៉ុន្ដែ សេដេគាមិនបានធ្វើតាមពាក្យសន្យារបស់គាត់ ហើយបានសុំជំនួយពីស្រុកអេស៊ីបដើម្បីរួចពីកណ្ដាប់ដៃរបស់បាប៊ីឡូន។ ប៉ុន្ដែស្រុកអេស៊ីបមិនអាចជួយគាត់បានទេ។—អេសេគាល ១៧:១១-១៥, ១៧, ១៨
១១, ១២. (ក) តើពាក្យសន្យាដ៏សំខាន់បំផុតដែលយើងអាចធ្វើគឺជាអ្វី? (ខ) តើការប្រគល់ខ្លួនគួរមានឥទ្ធិពលយ៉ាងណាទៅលើជីវិតប្រចាំថ្ងៃរបស់យើង?
១១ យើងអាចរៀនពីអ្វីដែលបានកើតឡើងដល់សេដេគាថា ព្រះយេហូវ៉ាស្តាប់ពេលយើងសន្យាអ្វីមួយ។ ដើម្បីធ្វើឲ្យលោកពេញចិត្ដ យើងត្រូវធ្វើតាមពាក្យសន្យារបស់យើង។ (ទំនុកតម្កើង ៧៦:១១) ការសន្យាដ៏សំខាន់បំផុតដែលយើងអាចធ្វើគឺការប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ ពេលយើងប្រគល់ខ្លួនជូនលោក យើងសន្យាថាយើងនឹងបម្រើលោក ទោះជាមានអ្វីកើតឡើងក្នុងជីវិតរបស់យើងក៏ដោយ។
១២ តើយើងអាចធ្វើតាមពាក្យសន្យារបស់យើងចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? «រាល់តែថ្ងៃ» យើងប្រឈមមុខនឹងអ្វីផ្សេងៗទាំងតូចទាំងធំដែលអាចសាកល្បងជំនឿរបស់យើង។ របៀបដែលយើងប្រព្រឹត្ដពេលមានការសាកល្បងទាំងនោះ បង្ហាញថាយើងមានចំណងមិត្ដភាពដ៏មាំមួនជាមួយនឹងព្រះយេហូវ៉ាឬយ៉ាងណា។ (ទំនុកតម្កើង ៦១:៨) ជាឧទាហរណ៍ តើអ្នកនឹងធ្វើយ៉ាងណា បើមានអ្នកណាម្នាក់ចែចង់អ្នកនៅកន្លែងធ្វើការឬនៅសាលា? តើអ្នកនឹងមិនព្រមទទួលការយកចិត្ដទុកដាក់ពីគាត់ ហើយបង្ហាញថាអ្នកចង់ស្តាប់បង្គាប់ព្រះយេហូវ៉ាឬទេ? (សុភាសិត ២៣:២៦) ចុះបើអ្នកជាបុគ្គលតែម្នាក់គត់ក្នុងក្រុមគ្រួសារដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា តើអ្នកសុំព្រះយេហូវ៉ាឲ្យជួយអ្នកបន្ដមានការប្រព្រឹត្ដដូចលោកយេស៊ូឬទេ? ទោះជាអ្នកស្ថិតក្នុងស្ថានភាពណាក៏ដោយ តើអ្នកអរគុណព្រះយេហូវ៉ារាល់ថ្ងៃចំពោះសេចក្ដីស្រឡាញ់និងការណែនាំរបស់លោកឬទេ? តើអ្នកលៃទុកពេលដើម្បីអានគម្ពីររាល់ថ្ងៃឬទេ? យើងបានសន្យាថាយើងនឹងធ្វើអ្វីទាំងនេះពេលយើងបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ ពេលយើងស្តាប់បង្គាប់លោក ហើយជូនអ្វីដ៏ល្អបំផុតដល់លោក យើងបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់លោកនិងជារបស់លោក។ យើងក៏ឲ្យការគោរពប្រណិប័តន៍លោកមានឥទ្ធិពលលើអ្វីៗទាំងអស់ដែលយើងធ្វើ។ ម្យ៉ាងទៀត ដោយសារយើងស្មោះត្រង់នឹងព្រះយេហូវ៉ា លោកសន្យាថាលោកនឹងឲ្យយើងនូវអនាគតដ៏អស្ចារ្យ។—ចោទិយកថា ១០:១២, ១៣
គំរូរបស់ព្រះយេហូវ៉ាបង្រៀនយើងថា យើងគួរធ្វើតាមពាក្យសន្យារបស់យើង
១៣. តើអ្វីដែលសាការីបានឃើញក្នុងគំនិតនៅលើកទី៦បង្រៀនយើងអ្វី?
១៣ អ្វីដែលសាការីបានឃើញក្នុងគំនិតនៅលើកទី៦ជួយយើងឲ្យយល់ថា បើយើងស្រឡាញ់ព្រះយេហូវ៉ាយើងនឹងមិនលួច ហើយយើងនឹងធ្វើតាមពាក្យសន្យារបស់យើង។ យើងក៏រៀនដែរថា ទោះជាជនជាតិអ៊ីស្រាអែលបានធ្វើខុសជាច្រើនដងក៏ដោយ ព្រះយេហូវ៉ាបានធ្វើតាមពាក្យសន្យារបស់លោក ហើយមិនបានបោះបង់រាស្ដ្ររបស់លោកទេ។ លោកបានយល់ថា ពួកគេស្ថិតក្នុងស្ថានភាពដ៏ពិបាកដោយមានសត្រូវនៅជុំវិញពួកគេ។ គំរូរបស់ព្រះយេហូវ៉ាបង្រៀនយើងថា យើង
គួរធ្វើតាមពាក្យសន្យារបស់យើង ហើយយើងអាចប្រាកដថា លោកនឹងជួយយើងឲ្យធ្វើដូច្នេះ។ របៀបមួយដែលព្រះយេហូវ៉ាជួយយើងគឺដោយឲ្យយើងនូវសេចក្ដីសង្ឃឹមសម្រាប់ពេលអនាគត ដែលថាមិនយូរទៀត លោកនឹងបំបាត់ចោលអំពើអាក្រក់សព្វបែបយ៉ាងនៅលើផែនដី។ អ្វីដែលសាការីបានឃើញក្នុងគំនិតបន្ទាប់មក រៀបរាប់អំពីសេចក្ដីសង្ឃឹមនេះ។ព្រះយេហូវ៉ាដកមនុស្សអាក្រក់ចេញ
១៤, ១៥. (ក) តើសាការីបានឃើញអ្វីក្នុងគំនិតនៅលើកទី៧? (សូមមើលរូបភាពទី២នៅដើមអត្ថបទ) (ខ) តើស្ដ្រីដែលនៅក្នុងកញ្ឆេសំដៅលើអ្វី? ហេតុអ្វីទេវតាបានបិទកញ្ឆេនោះ?
១៤ ក្រោយពីសាការីបានឃើញរមូរហោះនោះ ទេវតាមួយរូបបានប្រាប់គាត់ថា៖ «ចូរងើបភ្នែកឯងឡើង»។ បន្ទាប់មក សាការីបានឃើញ«រង្វាល់»ឬកញ្ឆេមួយ។ (សូមអាន សាការី ៥:៥-៨) កញ្ឆេនោះមានគម្របធ្វើពីសំណរ។ ពេលកញ្ឆេបានត្រូវបើកឡើង សាការីឃើញ«ស្ដ្រីម្នាក់អង្គុយក្នុងរង្វាល់នោះ»។ ទេវតាបានពន្យល់សាការីថាស្ដ្រីនៅក្នុងកញ្ឆេគឺជា«អំពើអាក្រក់»។ សូមស្រមៃគិតថា សាការីភ័យរន្ធត់យ៉ាងណាពេលគាត់បានឃើញស្ដ្រីនោះព្យាយាមចេញពីកញ្ឆេនោះ! ប៉ុន្ដែ ទេវតានោះបានសង្កត់ស្ដ្រីនោះឲ្យចូលក្នុងកញ្ឆេវិញ ហើយបានយកគម្របដ៏ធ្ងន់មកបិទកញ្ឆេនោះ។ តើនេះមានន័យអ្វី?
១៥ អ្វីដែលព្រះបានបើកបង្ហាញឲ្យឃើញក្នុងគំនិតនេះ នាំឲ្យយើងមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យមានអំពើអាក្រក់ណាក្នុងចំណោមរាស្ដ្ររបស់លោកឡើយ។ បើព្រះយេហូវ៉ាឃើញអំពើអាក្រក់ណាមួយ លោកនឹងចាត់វិធានការភ្លាមៗដើម្បីដកអំពើអាក្រក់នោះចេញ។ (កូរិនថូសទី១ ៥:១៣) យើងអាចឃើញចំណុចនេះ ពេលដែលទេវតានោះបានយកគម្របដ៏ធ្ងន់មកបិទកញ្ឆេភ្លាមៗ។
១៦. (ក) តើអ្វីបានកើតឡើងចំពោះកញ្ឆេ? (សូមមើលរូបភាពទី៣នៅដើមអត្ថបទ) (ខ) តើស្ដ្រីដែលមានស្លាបបានយកកញ្ឆេនោះទៅទីណា?
សាការី ៥:៩-១១) ស្ដ្រីទាំងនេះគឺខុសគ្នាទាំងស្រុងពីស្ដ្រីដ៏អាក្រក់ដែលនៅក្នុងកញ្ឆេ។ ដោយប្រើស្លាបដ៏រឹងមាំរបស់ពួកគេ ពួកគេបានលើកកញ្ឆេដែលមាន«អំពើអាក្រក់»នៅខាងក្នុង ហើយហើរទៅ។ តើពួកគេបានយកស្ដ្រីនោះទៅកន្លែងណា? ពួកគេបានយកកញ្ឆេនោះទៅ«ស្រុកស៊ីណើរ»ឬបាប៊ីឡូន។ ហេតុអ្វីពួកគេបានយកនាងទៅទីនោះ?
១៦ បន្ទាប់មក សាការីបានឃើញស្ដ្រីពីរនាក់ដែលមានស្លាបរឹងដូចជាសត្វកុកដ៏ធំម្យ៉ាង។ (សូមអាន១៧, ១៨. (ក) ហេតុអ្វីបាប៊ីឡូនជា«កន្លែង»សមត្រឹមត្រូវសម្រាប់«អំពើអាក្រក់»? (ខ) តើអ្នកតាំងចិត្ដធ្វើអ្វី?
១៧ ជនជាតិអ៊ីស្រាអែលដែលរស់នៅសម័យសាការីបានយល់អំពីមូលហេតុដែលការយក«អំពើអាក្រក់»ទៅបាប៊ីឡូនគឺសមត្រឹមត្រូវ។ ពួកគេបានដឹងថា ទីនោះគឺជាក្រុងដ៏អាក្រក់ដែលពោរពេញទៅដោយអំពើប្រាសចាកសីលធម៌និងការគោរពប្រណិប័តន៍ព្រះមិនពិត។ សាការីនិងជនជាតិយូដាឯទៀតដែលធ្លាប់រស់នៅទីនោះ បានព្យាយាមតយុទ្ធជារៀងរាល់ថ្ងៃនឹងឥទ្ធិពលពីសាសនាមិនពិតដែលនៅទីនោះ។ ដូច្នេះ អ្វីនេះដែលសាការីបានឃើញក្នុងគំនិតបានធានាថាព្រះយេហូវ៉ានឹងធ្វើឲ្យការគោរពប្រណិប័តន៍លោកស្អាតស្អំជានិច្ច។
១៨ អ្វីដែលសាការីបានឃើញក្នុងគំនិតក៏បានរំលឹកជនជាតិយូដាថា ពួកគេក៏មានភារកិច្ចធ្វើឲ្យការគោរពប្រណិប័តន៍របស់ពួកគេបរិសុទ្ធជានិច្ច។ អំពើអាក្រក់មិនត្រូវអនុញ្ញាតឲ្យមានក្នុងចំណោមរាស្ដ្ររបស់ព្រះទេ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាបានទាញនាំយើងឲ្យចូលក្នុងអង្គការដ៏ស្អាតស្អំរបស់លោក ដែលជាកន្លែងដែលយើងទទួលសេចក្ដីស្រឡាញ់និងការការពារពីលោក។ យើងម្នាក់ៗមានភារកិច្ចជួយរក្សាភាពស្អាតស្អំក្នុងអង្គការនេះ។ អំពើអាក្រក់មិនត្រូវមានក្នុងចំណោមរាស្ដ្ររបស់ព្រះយេហូវ៉ាឡើយ។
មនុស្សស្អាតស្អំនាំឲ្យព្រះយេហូវ៉ាទទួលកិត្ដិយស
១៩. តើអ្វីដ៏គួរឲ្យរំភើបដែលសាការីបានឃើញក្នុងគំនិតមានអត្ថន័យយ៉ាងណាចំពោះយើងសព្វថ្ងៃនេះ?
១៩ អ្វីដែលសាការីបានឃើញក្នុងគំនិតនៅលើកទី៦និងទី៧គឺជាការព្រមានដ៏ម៉ឺងម៉ាត់ចំពោះពួកអ្នកដែលប្រព្រឹត្ដអំពើអាក្រក់។ ព្រះយេហូវ៉ានឹងមិនឲ្យអំពើអាក្រក់បន្ដមានជានិច្ចនោះទេ។ ក្នុងនាមជាអ្នកបម្រើព្រះ យើងត្រូវស្អប់អំពើអាក្រក់។ អ្វីទាំងនេះដែលបានត្រូវបើកបង្ហាញឲ្យឃើញក្នុងគំនិតក៏ពង្រឹងទំនុកចិត្ដរបស់យើងថា ពេលយើងខំធ្វើឲ្យបិតារបស់យើងពេញចិត្ដ លោកនឹងមិនដាក់បណ្ដាសាយើងទេ តែលោកនឹងឲ្យពរយើងនិងការពារយើង។ ទោះជាយើងប្រហែលជាពិបាករក្សាភាពស្អាតស្អំរបស់ខ្លួនក្នុងពិភពលោកដ៏អាក្រក់នេះក៏ដោយ យើងអាចទទួលជោគជ័យបានដោយមានជំនួយពីព្រះយេហូវ៉ា! ប៉ុន្ដែ ហេតុអ្វីយើងអាចប្រាកដថាការគោរពប្រណិប័តន៍ពិតនឹងស្ថិតស្ថេរ? ពេលគ្រាទុក្ខវេទនាជាខ្លាំងកាន់តែជិតមកដល់ តើយើងអាចដឹងថាព្រះយេហូវ៉ានឹងការពារអង្គការរបស់លោកយ៉ាងដូចម្ដេច? យើងនឹងពិចារណាអំពីសំណួរទាំងនេះក្នុងអត្ថបទបន្ទាប់។