ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា តុលា ២០១៨

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី៣ ដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨។

ចូរ​និយាយ​ការ​ពិត

ហេតុ​អ្វី​មនុស្ស​កុហក ហើយ​តើ​នេះ​មាន​លទ្ធផល​អ្វី? តើ​យើង​អាច​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច?

ចូរ​បង្រៀន​សេចក្ដី​ពិត

ក្នុង​អំឡុង​ពេល​ដែល​នៅ​សល់​សម្រាប់​កិច្ច​បម្រើ​ផ្សាយ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ និង​បង្រៀន​មនុស្ស​នូវ​សេចក្ដី​ពិត។ តើ​យើង​អាច​ប្រើ​ឧបករណ៍​របស់​យើង​ដើម្បី​បង្រៀន​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

ចូរ​ទុក​ចិត្ដ​គ្រិស្ដ​ដែល​ជា​អ្នក​ដឹក​នាំ​ដ៏​សកម្ម​របស់​យើង

កាល​ដែល​អង្គ​ការ​របស់​ព្រះ​កំពុង​ឈាន​ទៅ​មុខ​យ៉ាង​លឿន តើ​យើង​មាន​មូលហេតុ​អ្វី​ដើម្បី​ទុក​ចិត្ដ​លើ​ការ​ដឹក​នាំ​របស់​គ្រិស្ដ​នៅ​សព្វ​ថ្ងៃ​នេះ?

ចូរ​រក្សា​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ទោះ​ជា​ស្ថានភាព​របស់​អ្នក​ផ្លាស់​ប្ដូរ

ពេល​យើង​មាន​ការ​ផ្លាស់​ប្ដូរ​ដែល​យើង​មិន​បាន​រំពឹង​ទុក​ក្នុង​ជីវិត យើង​ប្រហែល​ជា​មាន​ការ​តាន​តឹង​ចិត្ដ។ តើ​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​»​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

ជីវប្រវត្ដិ

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ជា​ច្រើន​ដល់​ខ្ញុំ​ដោយ​សារ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ

ពេល​បង​ឆាល ម៉ូឡូហាន​នៅ​ក្មេង​គាត់​បាន​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​ដោយ​ចុះ​ឈ្មោះ​ចូល​បម្រើ​នៅ​បេតអែល។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់​ជា​ច្រើន​អស់​រាប់​ទសវត្សរ៍​ចាប់​ពី​ពេល​នោះ​មក។