ចូរទុកចិត្ដគ្រិស្ដដែលជាអ្នកដឹកនាំដ៏សកម្មរបស់យើង
«អ្នកដឹកនាំរបស់អ្នករាល់គ្នាមានតែមួយទេ គឺជាគ្រិស្ដ»។—ម៉ាថាយ ២៣:១០
១, ២. តើយ៉ូស្វេបានទទួលកិច្ចការដ៏ធំអ្វីក្រោយពីម៉ូសេបានស្លាប់?
ព្រះយេហូវ៉ាបានប្រាប់យ៉ូស្វេថា៖ «ម៉ូសេជាអ្នកបំរើអញបានស្លាប់ទៅហើយ។ ដូច្នេះចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្ដាមនុស្សទាំងនេះផង ហើយចូលទៅក្នុងស្រុកដែលអញឲ្យដល់គេ»។ (យ៉ូស្វេ ១:១, ២) នេះជាការផ្លាស់ប្ដូរដ៏ធំសម្រាប់យ៉ូស្វេដែលជាអ្នកបម្រើរបស់ម៉ូសេជិត៤០ឆ្នាំមកហើយ!
២ ម៉ូសេបាននាំមុខជនជាតិអ៊ីស្រាអែលអស់រយៈពេលយូរហើយ ប៉ុន្ដែឥឡូវយ៉ូស្វេជាអ្នកនាំមុខពួកគេវិញ។ ដូច្នេះ គាត់ប្រហែលជាឆ្ងល់ថា តើបណ្ដាជននឹងទទួលស្គាល់គាត់ជាអ្នកនាំមុខរបស់ពួកគេឬយ៉ាងណា។ (ចោទិយកថា ៣៤:៨, ១០-១២) ស្ដីអំពីយ៉ូស្វេ ១:១, ២ សៀវភៅយោងមួយអំពីគម្ពីររៀបរាប់ថា ពេលដ៏ពិបាកបំផុតនិងដែលមានគ្រោះថ្នាក់សម្រាប់ប្រជាជាតិណាមួយ មិនថានៅអតីតកាលឬនៅសព្វថ្ងៃនេះក្ដី គឺពេលដែលមានអ្នកដឹកនាំថ្មី។
៣, ៤. តើព្រះបានឲ្យពរអ្វីដល់យ៉ូស្វេដោយសារគាត់បានទុកចិត្ដលោក ហើយតើយើងអាចសួរសំណួរអ្វី?
យ៉ូស្វេ ១:៩-១១) ដោយសារយ៉ូស្វេបានទុកចិត្ដព្រះ នោះលោកបានឲ្យពរគាត់ ហើយបានប្រើទេវតាមួយរូបដើម្បីណែនាំយ៉ូស្វេនិងជនជាតិអ៊ីស្រាអែល។ ទេវតានេះទំនងជាបណ្ដាំ ពោលគឺបុត្រច្បងរបស់ព្រះ។—និក្ខមនំ ២៣:២០-២៣; យ៉ូហាន ១:១
៣ យ៉ូស្វេមានមូលហេតុត្រឹមត្រូវដែលធ្វើឲ្យគាត់ព្រួយបារម្ភ។ ប៉ុន្ដែគាត់បានទុកចិត្ដព្រះយេហូវ៉ា ហើយឆាប់ធ្វើតាមការណែនាំពីលោក។ (៤ ព្រះយេហូវ៉ាបានជួយប្រជាជាតិអ៊ីស្រាអែលឲ្យសម្របខ្លួនទៅតាមការផ្លាស់ប្ដូរផ្សេងៗដែលមកពីការមានអ្នកដឹកនាំថ្មីពោលគឺយ៉ូស្វេ។ នៅសម័យយើង ក៏មានការផ្លាស់ប្ដូរដ៏ធំដែលកំពុងកើតឡើងដែរ។ យើងប្រហែលជាឆ្ងល់ថា ‹កាលដែលអង្គការរបស់ព្រះបន្ដជឿនទៅមុខ តើយើងមានមូលហេតុត្រឹមត្រូវដើម្បីទុកចិត្ដអ្នកដឹកនាំរបស់យើងដែលបានត្រូវតែងតាំង ពោលគឺលោកយេស៊ូឬទេ?›។ (សូមអាន ម៉ាថាយ ២៣:១០) ដើម្បីឆ្លើយសំណួរនេះ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានដឹកនាំរាស្ដ្ររបស់លោកនៅអតីតកាលក្នុងអំឡុងគ្រាដែលមានការផ្លាស់ប្ដូរ។
ការដឹកនាំរាស្ដ្ររបស់ព្រះចូលក្នុងស្រុកដែលលោកបានសន្យា
៥. តើមានអ្វីកើតឡើងចំពោះយ៉ូស្វេនៅជិតក្រុងយេរីខូ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៥ មិនយូរក្រោយពីជនជាតិអ៊ីស្រាអែលបានឆ្លងទន្លេយ៉ូដាន់ មានអ្វីដ៏ចម្លែកមួយបានកើតឡើងចំពោះយ៉ូស្វេ។ នៅជិតក្រុងយេរីខូគាត់បានជួបបុរសម្នាក់ដែលកាន់ដាវ។ យ៉ូស្វេបានសួរបុរសនោះថា៖ «តើលោកកាន់ខាងយើងខ្ញុំឬខាងពួកខ្មាំងសត្រូវរបស់យើងខ្ញុំ?»។ យ៉ូស្វេភ្ញាក់ផ្អើលពេលបុរសនោះនិយាយថាគាត់ជា«កំពូលលើពួកពលផងព្រះយេហូវ៉ា» ពោលគឺគាត់ជាទេវតាមួយរូបដែលត្រៀមខ្លួនជាស្រេចដើម្បីការពាររាស្ដ្ររបស់ព្រះ។ (សូមអាន យ៉ូស្វេ ៥:១៣-១៥) ទោះជានៅកន្លែងផ្សេងៗក្នុងកំណត់ហេតុនេះចែងថាព្រះយេហូវ៉ាកំពុងមានប្រសាសន៍ទៅកាន់យ៉ូស្វេក្ដី តាមមើលទៅព្រះបានប្រើទេវតាមួយរូបដើម្បីនិយាយជំនួសលោក ដូចដែលលោកច្រើនតែបានធ្វើនៅអតីតកាល។—និក្ខមនំ ៣:២-៤; យ៉ូស្វេ ៤:១, ១៥; ៥:២, ៩; សកម្មភាព ៧:៣៨; កាឡាទី ៣:១៩
៦-៨. (ក) ហេតុអ្វីការណែនាំខ្លះរបស់ទេវតានោះប្រហែលជាមើលទៅចម្លែក? (ខ) ហេតុអ្វីយើងដឹងថាការណែនាំនោះបានមកចំពេលនិងប្រកបដោយប្រាជ្ញា? (សូមមើលកំណត់សម្គាល់ដែរ)
៦ ទេវតានោះបានប្រាប់យ៉ូស្វេអំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីចាប់យកក្រុងយេរីខូ។ នៅដើមដំបូង ការណែនាំខ្លះប្រហែលជាមើលទៅចម្លែក។ ជាឧទាហរណ៍ ទេវតានោះបានប្រាប់យ៉ូស្វេឲ្យកាត់ចុងស្បែករបស់ទាហានទាំងអស់។ នេះមានន័យថា អស់រយៈពេលប៉ុន្មានថ្ងៃពួកគេមិនអាចប្រយុទ្ធបានទេ។ តើនោះពិតជាពេលត្រឹមត្រូវឲ្យកាត់ចុងស្បែកបុរសទាំងនោះឬទេ?—លោកុប្បត្ដិ ៣៤:២៤, ២៥; យ៉ូស្វេ ៥:២, ៨
៧ ប្រហែលជាពួកទាហានបានឆ្ងល់ថា ‹តើយើងអាចការពារក្រុមគ្រួសាររបស់យើងយ៉ាងដូចម្ដេច បើសត្រូវមកវាយប្រហារជំរំរបស់យើង?›។ ប៉ុន្ដែ ពេលនោះមានអ្វីកើតឡើងដែលពួកគេមិនបានរំពឹងទុក! ជាជាងវាយប្រហារជនជាតិអ៊ីស្រាអែល បុរសនៅក្រុងយេរីខូបែរជាខ្លាចពួកគេទៅវិញ។ គម្ពីរចែងថា៖ ‹ទីក្រុងយេរីខូរបានបិទទ្វារជាប់ទាំងប្រយ័តដោយខ្លាចពួកកូនចៅអ៊ីស្រាអែល ឥតមានអ្នកណាចេញចូលសោះឡើយ›។ (យ៉ូស្វេ ៦:១) ព័ត៌មាននោះច្បាស់ជាបានធ្វើឲ្យជនជាតិអ៊ីស្រាអែលទុកចិត្ដការណែនាំពីព្រះកាន់តែខ្លាំង!
៨ ទេវតានោះបានប្រាប់យ៉ូស្វេថា ជនជាតិអ៊ីស្រាអែលមិនគួរវាយប្រហារក្រុងយេរីខូទេ។ ផ្ទុយទៅវិញ ពួកគេត្រូវដើរជុំវិញក្រុងនោះមួយជុំក្នុងមួយថ្ងៃសម្រាប់៦ថ្ងៃ ហើយនៅថ្ងៃទី៧ពួកគេត្រូវធ្វើដូច្នេះ៧ជុំ។ ពួកទាហានប្រហែលជាគិតថា ‹នេះខ្ជះខ្ជាយពេលវេលានិងកម្លាំងរបស់យើង!›។ ប៉ុន្ដែ ព្រះយេហូវ៉ាជាអ្នកដឹកនាំដែលជនជាតិអ៊ីស្រាអែលមើលមិនឃើញ ដឹងច្បាស់អំពីអ្វីដែលលោកកំពុងធ្វើ! ការធ្វើតាមការណែនាំរបស់លោកបានពង្រឹងជំនឿរបស់ជនជាតិអ៊ីស្រាអែល ហើយ * (សូមមើលកំណត់សម្គាល់)។—យ៉ូស្វេ ៦:២-៥; ហេប្រឺ ១១:៣០
ពួកគេមិនចាំបាច់ប្រយុទ្ធនឹងពួកទាហានក្រុងយេរីខូឡើយ៩. ហេតុអ្វីយើងគួរធ្វើតាមការណែនាំណាក៏ដោយដែលយើងទទួលពីអង្គការរបស់ព្រះ? សូមលើកឧទាហរណ៍មួយ។
៩ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? ជួនកាលមានការផ្លាស់ប្ដូរផ្សេងៗក្នុងអង្គការរបស់ព្រះយេហូវ៉ា ហើយយើងប្រហែលជាមិនយល់អំពីមូលហតុដែលមានការផ្លាស់ប្ដូរនោះទេ។ ជាឧទាហរណ៍ ពីមុនយើងប្រហែលជាមិនគិតថាការប្រើគ្រឿងអេឡិចត្រូនិកសម្រាប់ការសិក្សាផ្ទាល់ខ្លួន កិច្ចបម្រើផ្សាយ ឬកិច្ចប្រជុំជាអ្វីល្អទេ។ ប៉ុន្ដែ ឥឡូវយើងទំនងជាឃើញថាបើយើងអាចប្រើគ្រឿងអេឡិចត្រូនិកបាន នេះមានប្រយោជន៍។ ការឃើញលទ្ធផលល្អដែលមកពីការផ្លាស់ប្ដូរបែបនេះពង្រឹងជំនឿរបស់យើង ហើយយើងក៏កាន់តែមានសាមគ្គីភាពជាមួយនឹងបងប្អូនរបស់យើង។
តើគ្រិស្ដបានដឹកនាំគ្រិស្ដសាសនិកសម័យដើមយ៉ាងដូចម្ដេច?
១០. តាមការពិត តើអ្នកណាបានចាត់ចែងឲ្យមានកិច្ចប្រជុំដ៏សំខាន់របស់គណៈអភិបាលនៅក្រុងយេរូសាឡិមអំពីការកាត់ចុងស្បែក?
១០ ប្រហែលជា១៣ឆ្នាំក្រោយពីកូនេលាសជាបុគ្គលដែលមិនបានកាត់ចុងស្បែកបានទៅជាគ្រិស្ដសាសនិក គ្រិស្ដសាសនិកជនជាតិយូដាខ្លះនៅតែចាត់ទុកថាការកាត់ចុងស្បែកជាអ្វីដ៏សំខាន់ចាំបាច់។ (សកម្មភាព ១៥:១, ២) នៅក្រុងអាន់ទីយ៉ូក បងប្អូនបានឈ្លោះប្រកែកគ្នាអំពីរឿងនេះ។ ដូច្នេះ ពួកអ្នកចាស់ទុំបានចាត់ប៉ូលឲ្យទៅសួរគណៈអភិបាលនៅក្រុងយេរូសាឡិមអំពីរឿងនេះ។ ប៉ុន្ដែតាមការពិត តើអ្នកណាបានចាត់គាត់ឲ្យទៅ? ប៉ូលបានពន្យល់ថា៖ «ខ្ញុំឡើងទៅដោយសារអ្វីដែលបានត្រូវបើកបង្ហាញដល់ខ្ញុំ»។ យើងអាចឃើញថាគឺគ្រិស្ដដែលបានចាត់ចែងឲ្យមានការដោះស្រាយចំពោះរឿងនេះ ដើម្បីនៅទីផុតគណៈអភិបាលអាចផ្ដល់ចម្លើយចំពោះសំណួរនេះ។—កាឡាទី ២:១-៣
១១. (ក) តើគ្រិស្ដសាសនិកជនជាតិយូដាខ្លះនៅតែបានយល់យ៉ាងណាអំពីការកាត់ចុងស្បែក? (ខ) តើប៉ូលបានបង្ហាញយ៉ាងណាថាគាត់គាំទ្រពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមដោយចិត្ដរាបទាប? (សូមមើលកំណត់សម្គាល់ដែរ)
១១ គ្រិស្ដបានដឹកនាំគណៈអភិបាលឲ្យបញ្ជាក់ថាគ្រិស្ដសាសនិកដែលមិនមែនជាជនជាតិយូដាមិនចាំបាច់កាត់ចុងស្បែកទេ។ (សកម្មភាព ១៥:១៩, ២០) ប៉ុន្ដែ ក្នុងអំឡុងប៉ុន្មានឆ្នាំក្រោយពីការសម្រេចចិត្ដនោះ គ្រិស្ដសាសនិកជនជាតិយូដានៅតែបានកាត់ចុងស្បែកកូនប្រុសរបស់ពួកគេ។ ក្រោយមក ពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមបានឮពាក្យចចាមអារ៉ាមអំពីប៉ូលថា គាត់មិនគោរពច្បាប់ម៉ូសេ។ ដូច្នេះ ពួកអ្នកចាស់ទុំបានសុំប៉ូលឲ្យធ្វើអ្វីមួយដែលបង្ហាញថាគាត់គោរពច្បាប់នោះ។ * (សូមមើលកំណត់សម្គាល់) (សកម្មភាព ២១:២០-២៦) ពួកគេបានប្រាប់ប៉ូលឲ្យយកបុរសបួននាក់ទៅវិហារជាមួយនឹងគាត់ ដើម្បីមនុស្សអាចឃើញថាគាត់គោរពច្បាប់ម៉ូសេ។ ប៉ូលអាចនិយាយថា ‹អ្វីដែលពួកអ្នកសុំខ្ញុំឲ្យធ្វើគឺមិនសមហេតុផលទេ! ហេតុអ្វីពួកអ្នកសុំខ្ញុំឲ្យធ្វើដូច្នេះ? បញ្ហាគឺមិនមែនមកពីខ្ញុំទេ តែមកពីគ្រិស្ដសាសនិកជនជាតិយូដាដែលមិនយល់ច្បាស់អំពីការកាត់ចុងស្បែក›។ ប៉ុន្ដែ ប៉ូលបានយល់ថាពួកអ្នកចាស់ទុំទាំងនោះចង់ឲ្យគ្រិស្ដសាសនិកទាំងអស់មានសាមគ្គីភាព ដូច្នេះគាត់បានធ្វើតាមការណែនាំរបស់ពួកគេដោយចិត្ដរាបទាប។ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីលោកយេស៊ូមិនបានដោះស្រាយបញ្ហាភ្លាមៗអំពីការកាត់ចុងស្បែក ទោះជាច្បាប់ម៉ូសេលែងមានសុពលភាពក្រោយពីលោកយេស៊ូបានស្លាប់ក្ដី។—កូឡុស ២:១៣, ១៤
១២. ហេតុអ្វីប្រហែលជាគ្រិស្ដមិនបានដោះស្រាយបញ្ហាភ្លាមៗអំពីការកាត់ចុងស្បែក?
១២ ការសម្របខ្លួនទៅតាមការយល់ដឹងថ្មីណាមួយប្រហែលជាត្រូវការពេល។ គ្រិស្ដសាសនិកជនជាតិយូដាខ្លះត្រូវការពេលដើម្បីទទួលយកការពិតថាពួកគេលែងនៅក្រោមច្បាប់ម៉ូសេទៀត។ (យ៉ូហាន ១៦:១២) ពួកគេធ្លាប់គិតថាការកាត់ចុងស្បែកគឺជាសញ្ញាសម្គាល់ដែលបង្ហាញថាពួកគេមានចំណងមិត្ដភាពពិសេសជាមួយនឹងព្រះ។ (លោកុប្បត្ដិ ១៧:៩-១២) គ្រិស្ដសាសនិកជនជាតិយូដាឯទៀតខ្លាចថាពួកគេនឹងទទួលការបៀតបៀនពីជនជាតិយូដានៅម្តុំដែលពួកគេរស់នៅ ដោយសារនោះនឹងធ្វើឲ្យពួកគេខុសពីគេ។ (កាឡាទី ៦:១២) ប៉ុន្ដែយូរៗទៅ គ្រិស្ដបានផ្ដល់ការណែនាំថែមទៀតដល់ពួកគេក្នុងសំបុត្រផ្សេងៗដែលមកពីប៉ូល។—រ៉ូម ២:២៨, ២៩; កាឡាទី ៣:២៣-២៥
គ្រិស្ដនៅតែដឹកនាំក្រុមជំនុំរបស់លោក
១៣. តើអ្វីអាចជួយយើងឲ្យគាំទ្រការដឹកនាំរបស់គ្រិស្ដនៅសព្វថ្ងៃនេះ?
១៣ គ្រិស្ដនៅតែជាអ្នកដឹកនាំក្រុមជំនុំគ្រិស្ដសាសនិកនៅសព្វថ្ងៃនេះ។ ដូច្នេះ បើអង្គការរបស់ព្រះធ្វើការផ្លាស់ប្ដូរណាមួយដែលអ្នកមិនយល់ សូមគិតអំពីរបៀបដែលគ្រិស្ដបានដឹកនាំហេប្រឺ ១៣:៨
រាស្ដ្ររបស់ព្រះនៅអតីតកាល។ មិនថានៅសម័យយ៉ូស្វេ ឬនៅសម័យរបស់ពួកសាវ័ក គ្រិស្ដតែងតែបានផ្ដល់ការណែនាំដែលប្រកបដោយប្រាជ្ញា ដើម្បីការពាររាស្ដ្ររបស់ព្រះ ពង្រឹងជំនឿរបស់ពួកគេ និងជួយពួកគេឲ្យរក្សាសាមគ្គីភាព។—នៅសព្វថ្ងៃនេះ ការណែនាំដែលមកពីខ្ញុំបម្រើដ៏ស្មោះត្រង់បង្ហាញថាលោកយេស៊ូយកចិត្ដទុកដាក់ចំពោះយើង
១៤-១៦. តើការណែនាំពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» បង្ហាញយ៉ាងដូចម្ដេចថាគ្រិស្ដចង់ឲ្យយើងរក្សាជំនឿមាំមួន?
១៤ សព្វថ្ងៃនេះ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ផ្ដល់ការណែនាំដែលយើងត្រូវការតាមត្រូវពេល។ (ម៉ាថាយ ២៤:៤៥) ការណែនាំនេះបង្ហាញថាលោកយេស៊ូយកចិត្ដទុកដាក់ចំពោះយើង។ បងប្រុសម៉ាក ដែលមានកូនបួននាក់និយាយថា៖ «សាថានកំពុងព្យាយាមធ្វើឲ្យក្រុមជំនុំលែងមាំមួនដោយវាយប្រហារក្រុមគ្រួសារ។ ដោយសារយើងបានទទួលការលើកទឹកចិត្ដឲ្យគោរពប្រណិប័តន៍ជាក្រុមគ្រួសារជារៀងរាល់សប្ដាហ៍ យើងដែលជាប្រមុខគ្រួសារបានយល់ច្បាស់ថា យើងត្រូវការពារក្រុមគ្រួសាររបស់យើង!»។
១៥ ពេលយើងឃើញថាគ្រិស្ដកំពុងដឹកនាំយើង យើងនឹងយល់ថាលោកចង់ជួយយើងឲ្យរក្សាជំនឿមាំមួន។ ជាឧទាហរណ៍ បងប្រុសផាទ្រីកដែលជាអ្នកចាស់ទុំម្នាក់និយាយថា៖ «ដំបូង បងប្អូនខ្លះគិតថាការជួបជុំគ្នាជាក្រុមតូចដើម្បីផ្សព្វផ្សាយនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ គឺធ្វើឲ្យពួកគេស្រងេះស្រងោច»។ ប៉ុន្ដែ គាត់និយាយថាការផ្លាស់ប្ដូរនេះបង្ហាញថាលោកយេស៊ូយកចិត្ដទុកដាក់ចំពោះបងប្អូនទាំងអស់ក្នុងក្រុមជំនុំ។ ជាឧទាហរណ៍ បងប្អូនខ្លះដែលជាមនុស្សអៀនឬដែលមិនសូវបានទៅផ្សព្វផ្សាយ មានអារម្មណ៍ថាពួកគេមានតម្លៃជាងមុន ហើយថាបងប្អូនត្រូវការពួកគេច្រើនជាង។ នេះបានពង្រឹងជំនឿរបស់ពួកគេ។
១៦ គ្រិស្ដក៏ជួយយើងឲ្យបន្ដផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយ ដែលជាកិច្ចការដ៏សំខាន់បំផុតដែលកំពុងធ្វើឡើងនៅផែនដីសព្វថ្ងៃនេះ។ (សូមអាន ម៉ាកុស ១៣:១០) អ្នកចាស់ទុំថ្មីម្នាក់ឈ្មោះអាន់ទ្រេបានព្យាយាមធ្វើតាមការណែនាំថ្មីណាក៏ដោយដែលមកពីអង្គការរបស់ព្រះយេហូវ៉ា។ គាត់និយាយថា៖ «ការកាត់បន្ថយសមាជិកការិយាល័យសាខារំលឹកយើងថាគ្រានេះជាគ្រាបន្ទាន់ ហើយថាយើងត្រូវផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ»។
តើយើងអាចគាំទ្រការណែនាំរបស់គ្រិស្ដតាមរបៀបណា?
១៧, ១៨. ហេតុអ្វីយើងគួរផ្ដោតអារម្មណ៍ទៅលើប្រយោជន៍ដែលយើងទទួលពីការសម្របខ្លួនតាមការផ្លាស់ប្ដូរថ្មី?
១៧ ការណែនាំដែលយើងទទួលពីលោកយេស៊ូគ្រិស្ដដែលជាស្ដេចរបស់យើងដែលកំពុងគ្រប់គ្រង នឹងជួយយើងនៅឥឡូវនេះនិងនៅពេលអនាគត។ សូមព្យាយាមផ្ដោតអារម្មណ៍ទៅលើប្រយោជន៍ដែលអ្នកបានទទួលដោយសារអ្នកបានសម្របខ្លួនតាមការផ្លាស់ប្ដូរថ្មី។ ក្នុងអំឡុងពេលដែលអ្នកគោរពប្រណិប័តន៍ជាក្រុមគ្រួសារ អ្នកអាចពិគ្រោះអំពីរបៀបដែលការផ្លាស់ប្ដូរក្នុងកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយបានជួយក្រុមគ្រួសាររបស់អ្នក។
១៨ បើយើងចាំថាការធ្វើតាមការណែនាំដែលមកពីអង្គការរបស់ព្រះយេហូវ៉ានាំឲ្យមានលទ្ធផលល្អជាច្រើន នោះយើងនឹងងាយស្រួលធ្វើតាមការណែនាំនោះជាង ហើយក៏មានសុភមង្គលដែរ។ ជាឧទាហរណ៍ ដោយសារយើងមិនបោះពុម្ពសៀវភៅច្រើនដូចពីមុន យើងមិនសូវចំណាយលុយច្រើន ហើយដោយសារយើងប្រើបច្ចេកវិទ្យាថ្មីៗ យើងអាចជួយមនុស្សជាច្រើនទៀតឲ្យឮអំពីដំណឹងល្អ។ តើអ្នកអាចថតចម្លងឲ្យបានច្រើនជាងនូវសៀវភៅនិងអ្វីផ្សេងទៀតតាមគ្រឿងអេឡិចត្រូនិកឬទេ? នេះជារបៀបមួយដែលយើងអាចគាំទ្រគ្រិស្ដ ដែលចង់ឲ្យយើងប្រើធនធានរបស់អង្គការព្រះយ៉ាងឈ្លាសវៃ។
១៩. ហេតុអ្វីយើងគួរគាំទ្រការដឹកនាំរបស់គ្រិស្ដ?
១៩ ពេលយើងគាំទ្រការដឹកនាំរបស់គ្រិស្ដ យើងជួយបងប្អូនរបស់យើងឲ្យកាន់តែមានជំនឿមាំមួននិងមានសាមគ្គីភាព។ បងអាន់ទ្រេនិយាយអំពីការផ្លាស់ប្ដូរថ្មីក្នុងការកាត់បន្ថយសមាជិកក្រុមគ្រួសារបេតអែលនៅទូទាំងពិភពលោកថា៖ «ចិត្ដគំនិតដ៏ល្អរបស់បងប្អូនដែលធ្លាប់បម្រើនៅបេតអែល ហើយដែលបានសម្របខ្លួនតាមការផ្លាស់ប្ដូរទាំងនេះ ជំរុញចិត្ដខ្ញុំឲ្យគោរពពួកគេ ហើយក៏ទុកចិត្ដលើការដឹកនាំរបស់គ្រិស្ដដែរ។ ពួកគេបន្ដជឿនទៅមុខទាន់រទេះរបស់ព្រះយេហូវ៉ា ដោយមានអំណរមិនថាពួកគេទទួលភារកិច្ចណាក៏ដោយ»។
ចូរទុកចិត្ដនិងមានជំនឿលើអ្នកដឹកនាំរបស់យើង
២០, ២១. (ក) ហេតុអ្វីយើងអាចទុកចិត្ដគ្រិស្ដដែលជាអ្នកដឹកនាំរបស់យើង? (ខ) តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីក្នុងអត្ថបទបន្ទាប់?
២០ មិនយូរទៀត អ្នកដឹកនាំរបស់យើងពោលគឺលោកយេស៊ូគ្រិស្ដនឹង«បង្ហើយជ័យជម្នះរបស់លោក» ហើយលោកនឹងសម្រេច«ការដែលគួរកោតខ្លាច»។ (ការបើកបង្ហាញ ៦:២; ទំនុកតម្កើង ៤៥:៤) ប៉ុន្ដែ សូម្បីតែនៅឥឡូវនេះ ក៏លោកកំពុងជួយយើងឲ្យត្រៀមខ្លួនសម្រាប់រស់នៅក្នុងពិភពលោកថ្មី និងសម្រាប់កិច្ចការដែលយើងនឹងធ្វើនៅពេលនោះ គឺពេលយើងបង្រៀនមនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនិងជួយធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។
២១ ដរាបណាយើងទុកចិត្ដអ្នកដឹកនាំនិងស្ដេចរបស់យើងមិនថាមានអ្វីកើតឡើងក៏ដោយ នោះលោកនឹងនាំយើងចូលក្នុងពិភពលោកថ្មី។ (សូមអាន ទំនុកតម្កើង ៤៦:១-៣) សព្វថ្ងៃនេះ ការផ្លាស់ប្ដូរអាចធ្វើឲ្យយើងពិបាក ជាពិសេសពេលការផ្លាស់ប្ដូរទាំងនោះមានឥទ្ធិពលមកលើយើងដែលយើងមិនបានរំពឹងទុកជាមុន។ ពេលនេះកើតឡើង តើយើងអាចរក្សាសេចក្ដីសុខសាន្ដក្នុងចិត្ដនិងជំនឿមាំមួនលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? យើងនឹងពិចារណាចម្លើយចំពោះសំណួរនេះក្នុងអត្ថបទបន្ទាប់។
^ វគ្គ 8 នៅសំណង់បាក់បែកក្រុងយេរីខូ បុរាណវត្ថុវិទូបានរកឃើញគ្រាប់ធញ្ញជាតិជាច្រើនដែលបណ្ដាជនបានប្រមូលទុក ប៉ុន្ដែមិនបានបរិភោគទេ។ នេះគាំទ្រកំណត់ហេតុក្នុងគម្ពីរដែលប្រាប់ថា ការឡោមព័ទ្ធក្រុងនោះគឺសម្រាប់មួយរយៈពេលខ្លី ហើយថាជនជាតិអ៊ីស្រាអែលមិនបានត្រូវអនុញ្ញាតឲ្យបរិភោគគ្រាប់ធញ្ញជាតិដែលមកពីក្រុងយេរីខូឡើយ។ ពេលនោះជាពេលល្អដើម្បីឲ្យជនជាតិអ៊ីស្រាអែលដណ្ដើមយកស្រុកសន្យា ដោយសារជារដូវច្រូតកាត់ហើយមានស្បៀងអាហារជាបរិបូរនៅវាលស្រែ។—យ៉ូស្វេ ៥:១០-១២
^ វគ្គ 11 សូមមើលប្រអប់ដែលមានចំណងជើងថា «ប៉ុលបង្ហាញចិត្ដរាបទាបនៅចំពោះមុខការសាកល្បង» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៣ ទំព័រ២៦។