ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា តុលា ២០១៩

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៩

១៩១៩ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ

នៅ​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​រាស្ត្រ​របស់​លោក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​មុន។ ប៉ុន្តែ មុន​នោះ​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ចំពោះ​និស្សិត​គម្ពីរ។

ស្តី​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ តើ​លោក​តែង​តែ​ឲ្យ​ការ​ព្រមាន​យូរ​ល្មម​ឬ​ទេ?

សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​ព្រមាន​មនុស្ស​អំពី​អ្វី​មួយ​ដែល​ប្រៀប​ដូច​ជា​ព្យុះ ហើយ​មាន​គ្រោះ​ថ្នាក់​ជាង​អ្វី​ដែល​ឮ​តាម​រយៈ​សេចក្ដី​រាយ​ការណ៍​អំពី​អាកាសធាតុ​ទៅ​ទៀត។ តើ​លោក​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​ជាប់​រវល់​ក្នុង​កិច្ច​ការ​របស់​ព្រះ​នៅ​ចុង​បញ្ចប់​នៃ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​

តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​នឹង​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​? តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​កាល​ដែល​យើង​កំពុង​ទន្ទឹង​រង់​ចាំ​ព្រឹត្ដិការណ៍​ទាំង​នោះ?

ចូរ​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​

តើ​ព្រះ​យេហូវ៉ា​នឹង​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​? តើ​យើង​អាច​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​យ៉ាង​ដូច​ម្ដេច ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់?

តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្វី?

នៅ​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អ្នក​បម្រើ​របស់​លោក​មាន​បំណង​ប្រាថ្នា​និង​សមត្ថភាព​ដើម្បី​ប្រព្រឹត្ត។ នៅ​សព្វ​ថ្ងៃ​នេះ តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​បម្រើ​លោក?

ចូរ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា

សូម​ពិចារណា​អំពី​ការ​សម្រេច​ចិត្ត​របស់​យើង​ទៅ​លើ​រឿង​ពីរ​យ៉ាង ដើម្បី​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។