អត្ថបទសិក្សា ៤៣
ចូរមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា
«ព្រះយេហូវ៉ាទ្រង់ជាព្រះប្រចណ្ឌ *»។—ណា. ១:២
ចម្រៀងលេខ៥១ យើងប្រគល់ខ្លួនជូនព្រះ!
សេចក្ដីសង្ខេប *
១. ហេតុអ្វីព្រះយេហូវ៉ាសមនឹងទទួលភក្ដីភាពផ្ដាច់មុខពីយើង?
ព្រះយេហូវ៉ាសមនឹងទទួលភក្ដីភាពផ្ដាច់មុខពីយើង ដោយសារលោកគឺជាអ្នកបង្កើតយើងនិងជាបុគ្គលដែលបានផ្ដល់ជីវិតឲ្យយើង។ (បប. ៤:១១) ក៏ប៉ុន្តែ យើងត្រូវប្រុងប្រយ័ត្ន។ ទោះជាយើងស្រឡាញ់និងគោរពព្រះយេហូវ៉ាក៏ដោយ អ្វីផ្សេងទៀតអាចទៅជាសំខាន់ពេកក្នុងជីវិតរបស់យើងរហូតដល់រារាំងយើងពីការស្រឡាញ់និងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។ យើងត្រូវស្វែងយល់អំពីរបៀបដែលនោះអាចកើតឡើង។ ដំបូង សូមយើងពិចារណាថាតើការមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ាមានន័យយ៉ាងណា។
២. យោងទៅតាមនិក្ខមនំ ៣៤:១៤ តើយើងនឹងធ្វើអ្វីបើយើងមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា?
២ ក្នុងគម្ពីរ ការមានភក្ដីភាពចំពោះព្រះបង្កប់អត្ថន័យថាមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះលោក។ ពេលយើងមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា យើងនឹងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។ យើងនឹងមិនឲ្យអ្នកណា ឬអ្វីណាក៏ដោយទៅជាសំខាន់ជាងលោកឡើយ។—សូមអាន និក្ខមនំ ៣៤:១៤
៣. ហេតុអ្វីភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ាមិនមែនដោយងងឹតងងល់?
៣ ភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ាមិនមែនដោយងងឹតងងល់នោះទេ។ ហេតុអ្វី? ពីព្រោះភក្ដីភាពរបស់យើងចំពោះលោកគឺមានមូលដ្ឋានលើអ្វីដែលយើងបានរៀនអំពីលោក។ យើងបានរៀនអំពីគុណសម្បត្ដិដ៏គួរឲ្យកោតសរសើររបស់លោក។ យើងដឹងអំពីអ្វីដែលលោកស្រឡាញ់និងអ្វីដែលលោកស្អប់ ហើយយើងក៏មានអារម្មណ៍ដូចលោកដែរ។ យើងយល់អំពីគោលបំណងរបស់លោកសម្រាប់មនុស្ស ហើយគាំទ្រគោលបំណងនោះ។ យើងមានកិត្ដិយសដែលលោកផ្ដល់ឱកាសឲ្យយើងធ្វើជាមិត្តលោក។ (ទំនុក. ២៥:១៤) អ្វីទាំងអស់ដែលយើងរៀនអំពីអ្នកបង្កើតយើង ធ្វើឲ្យយើងចូលកាន់តែជិតលោក។—យ៉ា. ៤:៨
៤. (ក) តើមេកំណាចប្រើអ្វីដើម្បីធ្វើឲ្យយើងមិនមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
អេភ. ២:១-៣; ១យ៉ូន. ៥:១៩) គោលដៅរបស់វាគឺដើម្បីឲ្យយើងបែងចែកសេចក្ដីស្រឡាញ់របស់យើង យ៉ាងនេះយើងមិនមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ាទេ។ សូមយើងពិចារណាអំពីវិធីពីរយ៉ាងដែលមេកំណាចធ្វើដូច្នេះ។ វិធីទី១ វាព្យាយាមធ្វើឲ្យយើងស្រឡាញ់លុយ ហើយវិធីទី២ វាព្យាយាមធ្វើឲ្យយើងជ្រើសរើសការកម្សាន្តមិនល្អ។
៤ មេកំណាចជាអ្នកគ្រប់គ្រងរបៀបរបបពិភពលោកនេះ ហើយវាប្រើពិភពលោកនេះដើម្បីធ្វើឲ្យអ្វីដែលមនុស្សជាតិចង់បាន ទៅជាអ្វីដែលសំខាន់ក្នុងជីវិត និងឲ្យយើងកាន់តែពិបាកទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ។ (ចូរជៀសវាងពីការស្រឡាញ់លុយ
៥. ហេតុអ្វីយើងត្រូវជៀសវាងពីការចាប់ផ្ដើមស្រឡាញ់លុយ?
៥ យើងទាំងអស់គ្នាចង់មានអាហារគ្រប់គ្រាន់ សម្លៀកបំពាក់ស្អាតបាត និងកន្លែងស្នាក់នៅសមរម្យ។ ប៉ុន្តែ យើងត្រូវជៀសវាងពីការចាប់ផ្ដើមស្រឡាញ់លុយ។ មនុស្សជាច្រើនក្នុងពិភពលោកនេះ«ស្រឡាញ់ប្រាក់» និងទ្រព្យសម្បត្ដិ។ (២ធី. ៣:២) លោកយេស៊ូដឹងថាអ្នកកាន់តាមលោកអាចចាប់ផ្ដើមមានចិត្តចង់ស្រឡាញ់អ្វីទាំងនោះ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ ព្រោះអ្នកនោះនឹងស្រឡាញ់ម្ចាស់មួយហើយស្អប់ម្ចាស់មួយ ឬក៏ស្មោះត្រង់នឹងម្ចាស់មួយហើយមើលងាយម្ចាស់មួយ។ អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ»។ (ម៉ាថ. ៦:២៤) បើបុគ្គលម្នាក់គោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយនៅពេលដំណាលគ្នា គាត់ចំណាយពេលនិងកម្លាំងច្រើនពេកដើម្បីទៅជាអ្នកមានក្នុងពិភពលោកនេះ នោះគឺហាក់ដូចជាគាត់កំពុងបម្រើម្ចាស់ពីរ។ ហេតុនេះ គាត់មិនមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ាទេ។
៦. តើយើងអាចទាញមេរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូទៅកាន់ក្រុមជំនុំនៅក្រុងឡៅឌីសេ?
៦ នៅចុងសតវត្សរ៍ទី១ គ.ស. សមាជិកក្រុមជំនុំនៅក្រុងឡៅឌីសេបានអួតថា៖ «ខ្ញុំជាអ្នកមាន ក៏មានទ្រព្យសម្បត្ដិបរិបូរ ហើយបប. ៣:១៤-១៧) បើយើងកត់សម្គាល់ថាយើងចាប់ផ្ដើមស្រឡាញ់លុយ យើងត្រូវចាត់វិធានការភ្លាមៗដើម្បីកែប្រែរបៀបគិតគូររបស់យើង។ (១ធី. ៦:៧, ៨) បើមិនដូច្នេះទេ យើងនឹងចាប់ផ្ដើមស្រឡាញ់អ្វីផ្សេងទៀត ហើយព្រះយេហូវ៉ានឹងមិនទទួលយកការគោរពប្រណិប័តន៍របស់យើងឡើយ។ លោក«ជាព្រះប្រចណ្ឌ»។ (ចោ. ៤:២៤) តើអ្វីអាចធ្វើឲ្យយើងលែងមានទស្សនៈត្រឹមត្រូវចំពោះលុយ?
ខ្ញុំមិនត្រូវការអ្វីសោះ»។ ប៉ុន្តែតាមទស្សនៈរបស់ព្រះយេហូវ៉ានិងលោកយេស៊ូ ពួកគេ«មានទុក្ខវេទនា ក៏គួរឲ្យអាណិត ក្រីក្រ ងងឹតភ្នែក និងអាក្រាត»។ លោកយេស៊ូបានឲ្យឱវាទដល់ពួកគេ មិនមែនដោយសារពួកគេមានទ្រព្យសម្បត្ដិច្រើនទេ តែដោយសារសេចក្ដីស្រឡាញ់របស់ពួកគេចំពោះលុយកំពុងបង្ខូចចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា។ (៧-៩. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងដាវីឌដែលជាអ្នកចាស់ទុំម្នាក់?
៧ សូមពិចារណាអំពីគំរូរបស់បងប្រុសដាវីឌដែលរស់នៅសហរដ្ឋអាម៉េរិក។ គាត់គឺជាអ្នកចាស់ទុំម្នាក់ដែលខ្នះខ្នែងធ្វើការ។ គាត់និយាយថាគាត់គឺជាបុគ្គលិកដ៏ខ្នះខ្នែង។ ម្ល៉ោះហើយ គាត់បានទទួលការងារល្អនិងលុយច្រើនជាងនៅក្រុមហ៊ុនដែលគាត់ធ្វើការ ហើយគេចាត់ទុកគាត់ថាជាបុគ្គលម្នាក់ដែលប៉ិនប្រសប់ក្នុងប្រទេសរបស់គាត់ខាងផ្នែកការងារគាត់។ បងដាវីឌនិយាយថា៖ «នៅពេលនោះ ខ្ញុំគិតថាភាពជោគជ័យទាំងនោះគឺជាពរពីព្រះយេហូវ៉ា»។ ប៉ុន្តែតើនេះគឺពិតឬទេ?
៨ បន្ដិចម្ដងៗ បងដាវីឌបានទទួលស្គាល់ថាការងាររបស់គាត់កំពុងបង្ខូចចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ គាត់និយាយថា៖ «ពេលនៅកិច្ចប្រជុំនិងសូម្បីតែក្នុងកិច្ចបម្រើផ្សាយ ក៏ខ្ញុំតែងតែគិតអំពីបញ្ហានៅកន្លែងធ្វើការ។ ខ្ញុំរកលុយបានច្រើនណាស់ តែខ្ញុំបែរជាតានតឹងចិត្ត ហើយអាពាហ៍ពិពាហ៍របស់ខ្ញុំក៏មានភាពរកាំរកូសដែរ»។
៩ បងដាវីឌបានទទួលស្គាល់ថាគាត់ត្រូវសម្រេចចិត្តធ្វើអ្វីដែលសំខាន់បំផុតចំពោះគាត់។ គាត់និយាយថា៖ «ខ្ញុំសម្រេចចិត្តយ៉ាងម៉ាថ. ៦:៣១-៣៣
ម៉ឺងម៉ាត់ថាខ្ញុំនឹងកែប្រែស្ថានភាពរបស់ខ្ញុំ»។ បងដាវីឌចង់ផ្លាស់ប្ដូរកាលវិភាគការងាររបស់គាត់ ដូច្នេះគាត់បានប្រាប់អំពីគម្រោងរបស់គាត់ដល់ចៅហ្វាយគាត់។ តើនោះមានលទ្ធផលយ៉ាងណា? បងដាវីឌបានបាត់បង់ការងារ! តើគាត់បានធ្វើអ្វី? គាត់និយាយថា៖ «ស្អែកឡើង ខ្ញុំបានដាក់ពាក្យសុំធ្វើជាអ្នកត្រួសត្រាយជំនួយបន្ត»។ បងដាវីឌនិងប្រពន្ធរបស់គាត់បានចាប់ផ្ដើមធ្វើការងារសម្អាតដើម្បីផ្គត់ផ្គង់ជីវភាព។ មួយរយៈពេលក្រោយមក គាត់បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេល ហើយក្រោយមកទៀត ប្រពន្ធរបស់គាត់ក៏បានធ្វើជាអ្នកត្រួសត្រាយជាមួយនឹងគាត់ដែរ។ ប្ដីប្រពន្ធមួយគូនេះបានសម្រេចចិត្តធ្វើការងារដែលមនុស្សជាច្រើនមិនសូវឲ្យតម្លៃ ប៉ុន្តែការងារដែលពួកគាត់កំពុងធ្វើមិនមែនជាអ្វីដែលសំខាន់បំផុតសម្រាប់ពួកគាត់ឡើយ។ ទោះជាប្រាក់ចំណូលរបស់ពួកគាត់បានធ្លាក់ចុះនៅសល់តែមួយភាគដប់នៃប្រាក់ចំណូលដែលពួកគាត់ធ្លាប់ទទួលក៏ដោយ រាល់ខែពួកគាត់មានលុយគ្រប់គ្រាន់ដើម្បីចំណាយទៅលើអ្វីដែលពួកគាត់ត្រូវការ។ ពួកគាត់ចង់ចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិត ហើយពួកគាត់បានពិសោធដោយខ្លួនឯងថាលោកថែរក្សាពួកអ្នកដែលស្វែងរករាជាណាចក្រលោកជាមុនសិន។—១០. តើយើងអាចការពារចិត្តរបស់យើងយ៉ាងដូចម្ដេច?
១០ ទោះជាយើងមានទ្រព្យសម្បត្ដិច្រើនឬតិចក្ដី យើងត្រូវការពារចិត្តរបស់យើង។ តើតាមរបៀបណា? សូមកុំបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះទ្រព្យសម្បត្ដិ។ ម្យ៉ាងទៀត សូមកុំឲ្យមុខរបរឬការងាររបស់អ្នកទៅជាអ្វីដែលសំខាន់ជាងកិច្ចបម្រើរបស់អ្នកចំពោះព្រះយេហូវ៉ាឡើយ។ តើអ្នកអាចដឹងយ៉ាងណាថានេះកំពុងកើតឡើងចំពោះអ្នកឬមិនមែន? មានសំណួរខ្លះដែលអ្នកអាចសួរខ្លួនអ្នកថា ‹តើខ្ញុំច្រើនតែគិតអំពីការងាររបស់ខ្ញុំពេលខ្ញុំកំពុងនៅកិច្ចប្រជុំឬក្នុងកិច្ចបម្រើផ្សាយឬទេ? តើខ្ញុំតែងតែព្រួយបារម្ភថាខ្ញុំនឹងមានលុយគ្រប់គ្រាន់នៅថ្ងៃអនាគតឬទេ? តើលុយនិងទ្រព្យសម្បត្ដិធ្វើឲ្យខ្ញុំនិងគូអាពាហ៍ពិពាហ៍មានបញ្ហានឹងគ្នាឬទេ? តើខ្ញុំសុខចិត្តធ្វើការងារដែលគេមើលងាយ បើការងារនោះអាចឲ្យខ្ញុំមានពេលច្រើនជាងដើម្បីបម្រើព្រះយេហូវ៉ាឬទេ?› (១ធី. ៦:៩-១២) ពេលយើងពិចារណាសំណួរទាំងនេះ យើងគួរចាំថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយលោកសន្យានឹងពួកអ្នកដែលមានភក្ដីភាពចំពោះលោកថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។ ហេតុនេះហើយ សាវ័កប៉ូលបានសរសេរថា៖ «ចូរមានរបៀបរស់នៅដែលប្រាសចាកការស្រឡាញ់ប្រាក់»។—ហេ. ១៣:៥, ៦
ចូរជ្រើសរើសការកម្សាន្តដោយយកចិត្តទុកដាក់
១១. តើការកម្សាន្តអាចមានឥទ្ធិពលយ៉ាងណាលើមនុស្ស?
១១ ព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយរីករាយក្នុងជីវិត ហើយការកម្សាន្តអាចជួយយើងបាន។ បណ្ដាំរបស់ព្រះចែងថា៖ «គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង»។ សាស្ដ. ២:២៤) ប៉ុន្តែ ការកម្សាន្តជាច្រើនក្នុងពិភពលោកនេះអាចមានឥទ្ធិពលអាក្រក់មកលើយើង។ ការកម្សាន្តទាំងនោះអាចធ្វើឲ្យមនុស្សមានសីលធម៌ថោកទាប ដោយធ្វើឲ្យពួកគេគិតថាអ្វីដែលបណ្ដាំរបស់ព្រះផ្ដន្ទាទោសគឺមិនខុសទេ ឬថែមទាំងធ្វើឲ្យពួកគេស្រឡាញ់អ្វីទាំងនោះទៀតផង។
(១២. តាមរយៈកូរិនថូសទី១ ១០:២១, ២២ ហេតុអ្វីយើងគួរជ្រើសរើសការកម្សាន្តដោយយកចិត្តទុកដាក់?
១២ យើងចង់មានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា ដូច្នេះយើងមិនអាចបរិភោគពី«តុរបស់ព្រះយេហូវ៉ា»ផង និងពី«តុរបស់ពួកវិញ្ញាណកំណាច»ផងបានទេ។ (សូមអាន កូរិនថូសទី១ ១០:២១, ២២) ការបរិភោគអាហារជាមួយអ្នកណាម្នាក់គឺច្រើនតែបង្ហាញអំពីមិត្តភាព។ បើយើងជ្រើសរើសការកម្សាន្តដែលលើកស្ទួយអំពើឃោរឃៅ មន្តអាគម អំពើប្រាសចាកសីលធម៌ ឬបំណងប្រាថ្នានិងចិត្តគំនិតអាក្រក់ផ្សេងទៀត គឺហាក់ដូចជាយើងកំពុងបរិភោគអាហារដែលសត្រូវរបស់ព្រះបានរៀបចំ។ ជាលទ្ធផល យើងមិនគ្រាន់តែធ្វើបាបខ្លួនយើងប៉ុណ្ណោះទេ តែយើងក៏បង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាដែរ។
១៣-១៤. យោងទៅតាមយ៉ាកុប ១:១៤, ១៥ ហេតុអ្វីយើងត្រូវប្រយ័ត្នពេលយើងជ្រើសរើសការកម្សាន្ត? សូមលើកឧទាហរណ៍។
១៣ សូមពិចារណាអំពីមូលហេតុមួយចំនួនដែលការកម្សាន្តអាចប្រដូចទៅនឹងអាហារ។ ពេលយើងបរិភោគ យើងអាចសម្រេចចិត្តថាយើងដាក់អ្វីចូលទៅក្នុងមាត់យើង។ ប៉ុន្តែពេលយើងលេបអាហារចូលទៅ យើងមិនអាចសម្រេចចិត្តថាអាហារនោះនឹងមានឥទ្ធិពលយ៉ាងណាចំពោះរូបកាយរបស់យើងទេ។ អាហារល្អអាចធ្វើឲ្យយើងមានសុខភាពកាន់តែល្អ រីឯអាហារមិនល្អនឹងបង្ខូចសុខភាពរបស់យើង។ យើងប្រហែលជាមិនកត់សម្គាល់ឥទ្ធិពលភ្លាមៗនោះទេ តែមួយរយៈពេលក្រោយមកយើងនឹងឃើញ។
១៤ ស្រដៀងគ្នាដែរ ពេលយើងជ្រើសរើសការកម្សាន្ត យើងអាចសម្រេចចិត្តថាយើងដាក់អ្វីចូលក្នុងគំនិតរបស់យើង។ ក្រោយមក ការកម្សាន្តដែលយើងជ្រើសរើសនឹងមានឥទ្ធិពលលើរបៀបគិតគូរនិងអារម្មណ៍របស់យើង។ ការកម្សាន្តល្អអាចធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ រីឯការកម្សាន្តមិនល្អនឹងមានឥទ្ធិពលអាក្រក់លើយើង។ (សូមអាន យ៉ាកុប ១:១៤, ១៥) យើងប្រហែលជាមិនកត់សម្គាល់ឥទ្ធិពលពីការកម្សាន្តមិនល្អភ្លាមៗទេ តែយូរៗទៅយើងនឹងឃើញ។ ហេតុនេះ គម្ពីរព្រមានយើងថា៖ «កុំច្រឡំឡើយ បញ្ឆោតព្រះមិនបានទេ។ ព្រោះមនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ។ ពីព្រោះអ្នកណាដែលសាបព្រោះដោយគិតពីសេចក្ដីប៉ងប្រាថ្នានៃរូបកាយ អ្នកនោះនឹងទទួលផលជាសេចក្ដីហិនវិនាសពីរូបកាយ»។ (កាឡ. ៦:៧, ៨) គឺសំខាន់ណាស់ដែលយើងបដិសេធនឹងការកម្សាន្តទាំងអស់ដែលលើកស្ទួយអ្វីដែលព្រះយេហូវ៉ាស្អប់!—ទំនុក. ៩៧:១០
១៥. តើព្រះយេហូវ៉ាបានផ្ដល់អំណោយអ្វីដល់យើង?
១៥ រាស្ត្ររបស់ព្រះយេហូវ៉ាជាច្រើនចូលចិត្តទស្សនាស្ថានីយទូរទស្សន៍របស់យើងដែលផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ហៅថាJWទូរទស្សន៍។ អ្វីដែលផ្សាយតាមប៉ុស្តិ៍នោះសុទ្ធតែមានប្រយោជន៍។ បងស្រីម្នាក់ឈ្មោះម៉ារីលីនបាននិយាយថា៖ «JWទូរទស្សន៍បានជួយខ្ញុំឲ្យទៅជាមនុស្សដែលសប្បាយជាង ហើយខ្ញុំអាចមើលអ្វីទាំងអស់តាមនោះ ដោយមិនខ្លាចថាមានព័ត៌មានមិនសមរម្យទេ។ ពេលខ្ញុំឯកាឬធ្លាក់ទឹកចិត្ត ខ្ញុំអាចមើលកម្មវិធីគោរពប្រណិប័តន៍ពេលព្រឹក ឬសុន្ទរកថាដែលលើកទឹកចិត្ត។ នោះធ្វើឲ្យខ្ញុំមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ានិងអង្គការរបស់លោក។ JWទូរទស្សន៍បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំទាំងស្រុង»។ តើអ្នកកំពុងទទួលប្រយោជន៍ពីអំណោយដែលមកពីព្រះយេហូវ៉ាឬទេ? JWទូរទស្សន៍មានកម្មវិធីថ្មីៗរាល់ខែ ហើយក៏មានឯកសារជាសំឡេង វីដេអូ និងចម្រៀងដ៏លើកទឹកចិត្តដែលអ្នកអាចស្ដាប់និងទស្សនានៅពេលណាក៏បាន។
១៦-១៧. ហេតុអ្វីយើងត្រូវមានតុល្យភាពក្នុងការចំណាយពេលទៅលើការកម្សាន្ត ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៦ យើងមិនគ្រាន់តែត្រូវយកចិត្តទុកដាក់នឹងប្រភេទនៃការកម្សាន្តរបស់យើងប៉ុណ្ណោះទេ តែយើងក៏ត្រូវគិតអំពីរយៈពេលដែលយើងចំណាយទៅលើវាផងដែរ។ បើមិនដូច្នេះទេ យើងប្រហែលជាចំណាយពេលទៅលើការកម្សាន្ត ច្រើនជាងយើងចំណាយពេលក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ មនុស្សជាច្រើនពិបាកមាន
តុល្យភាពក្នុងការចំណាយពេលទៅលើការកម្សាន្ត។ ប្អូនស្រីអាបឺហ្គេលដែលមានអាយុ១៨ឆ្នាំរៀបរាប់ថា៖ «បន្ទាប់ពីជាប់រវល់ពេញមួយថ្ងៃ ខ្ញុំសម្រាកដោយមើលទូរទស្សន៍។ តែបើខ្ញុំមិនប្រយ័ត្ន ខ្ញុំអាចចំណាយពេលច្រើនម៉ោងនៅមុខកញ្ចក់ទូរទស្សន៍»។ ប្អូនប្រុសវ័យក្មេងម្នាក់ឈ្មោះសាំយូអែលនិយាយថា៖ «ពេលខ្លះ ខ្ញុំមើលវីដេអូខ្លីៗជាច្រើនតាមប្រព័ន្ធអ៊ីនធឺណិត។ ដំបូងខ្ញុំចាប់ផ្ដើមមើលវីដេអូមួយ ក្រោយមកមួយហើយមួយទៀតរហូតដល់បីបួនម៉ោងដោយខ្ញុំមិនដឹងខ្លួន»។១៧ តើអ្នកអាចមានតុល្យភាពក្នុងការចំណាយពេលទៅលើការកម្សាន្តយ៉ាងដូចម្ដេច? ជំហានដំបូងគឺស្វែងយល់ថាអ្នកចំណាយពេលប៉ុន្មានទៅលើការកម្សាន្ត។ អ្នកអាចកត់ទុករយៈពេលដែលអ្នកបានចំណាយទៅលើការកម្សាន្តក្នុងមួយសប្ដាហ៍។ សូមសរសេរលើប្រតិទិនអំពីចំនួនម៉ោងដែលអ្នកបានចំណាយពេលដើម្បីមើលទូរទស្សន៍ មើលអ្វីផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត លេងហ្គេមក្នុងទូរស័ព្ទដៃ និងជប់លៀងជាដើម។ បើអ្នកមានអារម្មណ៍ថាអ្នកចំណាយពេលច្រើនពេកទៅលើអ្វីទាំងនោះ សូមព្យាយាមធ្វើកាលវិភាគ។ សូមមានគម្រោងធ្វើកិច្ចការដែលសំខាន់ជាមុនសិន រួចសឹមធ្វើការកម្សាន្ត។ បន្ទាប់មក សូមសុំព្រះយេហូវ៉ាឲ្យជួយអ្នកធ្វើតាមកាលវិភាគរបស់អ្នក។ យ៉ាងនេះ អ្នកនឹងមានពេលនិងកម្លាំងដែលអ្នកត្រូវការសម្រាប់ការសិក្សាគម្ពីរផ្ទាល់ខ្លួន ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ កិច្ចប្រជុំក្រុមជំនុំ និងការបម្រើព្រះយេហូវ៉ាដោយផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀតជាដើម។ អ្នកក៏ប្រហែលជាមិនសូវបន្ទោសខ្លួនចំពោះពេលវេលាដែលអ្នកចំណាយទៅលើការកម្សាន្តដែរ។
ចូរបន្តមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា
១៨-១៩. តើយើងអាចបង្ហាញយ៉ាងណាថាយើងមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា?
១៨ ក្រោយពីសាវ័កពេត្រុសសរសេរអំពីទីបញ្ចប់នៃពិភពលោករបស់សាថាន និងការមកដល់នៃពិភពលោកថ្មី គាត់បានរៀបរាប់ថា៖ «បងប្អូនទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាកំពុងទន្ទឹងការទាំងនេះ ចូរខំអស់ពីសមត្ថភាព ដើម្បីនៅទីបំផុតលោកនឹងឃើញថា អ្នករាល់គ្នាគឺឥតស្នាមប្រឡាក់ ស្អាតស្អំ ហើយមានសន្ដិភាព»។ (២ពេ. ៣:១៤) ពេលយើងធ្វើតាមឱវាទនេះ ហើយខំអស់ពីសមត្ថភាពដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងមានរបៀបរស់នៅដែលលោកពេញចិត្ត នោះយើងបង្ហាញថាយើងមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា។
១៩ សាថាននិងរបៀបរបបពិភពលោករបស់វានឹងបន្តព្យាយាមធ្វើឲ្យយើងចាត់ទុកអ្វីផ្សេងៗថាសំខាន់ជាងព្រះយេហូវ៉ា។ (លូក. ៤:១៣) ក៏ប៉ុន្តែទោះជាយើងជួបការពិបាកណាក្ដី យើងនឹងមិនឲ្យអ្នកណាឬអ្វីណាក៏ដោយទៅជាសំខាន់ជាងព្រះយេហូវ៉ាឡើយ។ យើងតាំងចិត្តជូនព្រះយេហូវ៉ានូវអ្វីដែលមានតែលោកប៉ុណ្ណោះសមនឹងទទួល គឺភក្ដីភាពផ្ដាច់មុខ!
ចម្រៀងលេខ៣០ បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ
^ វគ្គ 3 ពេលដែលគម្ពីរចែងថាព្រះយេហូវ៉ាជាព្រះប្រចណ្ឌ នោះមានន័យថាលោកចង់ឲ្យយើងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។
^ វគ្គ 5 យើងចូលចិត្តបម្រើព្រះយេហូវ៉ាខ្លាំងណាស់។ ប៉ុន្តែតើយើងមានភក្ដីភាពផ្ដាច់មុខចំពោះលោកឬទេ? ចម្លើយចំពោះសំណួរនេះគឺសឲ្យឃើញតាមរយៈការសម្រេចចិត្តរបស់យើង។ សូមយើងពិចារណាអំពីការសម្រេចចិត្តរបស់យើងទៅលើរឿងពីរយ៉ាង ដើម្បីជួយយើងឲ្យដឹងថាយើងមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ាឬយ៉ាងណា។
^ វគ្គ 54 ការពណ៌នាអំពីរូបភាព: យើងនឹងមិនចង់បរិភោគអាហារដែលបានត្រូវធ្វើនៅផ្ទះបាយដែលគគ្រិចទេ។ ដូចគ្នាដែរ យើងក៏មិនចង់ទស្សនាការកម្សាន្តដែលមានអំពើឃោរឃៅ មន្តអាគម ឬអំពើប្រាសចាកសីលធម៌។