ជីវប្រវត្ដិ
ការធ្វើ«ដូចមនុស្សគ្រប់ប្រភេទ»
«បើនាងជ្រមុជទឹក ខ្ញុំនឹងចុះចោលនាង!»។ នេះជាពាក្យសម្ដីគំរាមរបស់ឪពុកខ្ញុំទៅកាន់ម្ដាយខ្ញុំនៅឆ្នាំ១៩៤១។ ទោះជាមានការគំរាមបែបនេះក្ដី ម្ដាយខ្ញុំបានសម្រេចចិត្ដទទួលការជ្រមុជទឹក។ ជាលទ្ធផល ឪពុកខ្ញុំបានចុះចោលមែន។ នៅពេលនោះ ខ្ញុំមានអាយុតែ៨ឆ្នាំប៉ុណ្ណោះ។
មុនរឿងនេះកើតឡើង ខ្ញុំចាប់អារម្មណ៍នឹងសេចក្ដីពិតរួចហើយ។ ម្ដាយខ្ញុំបានទទួលសៀវភៅខ្លះដែលមានមូលដ្ឋានលើគម្ពីរ ហើយសៀវភៅទាំងនោះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់។ ជាពិសេស ខ្ញុំចូលចិត្ដរូបភាព។ ឪពុកខ្ញុំមិនចង់ឲ្យម្ដាយខ្ញុំនិយាយជាមួយនឹងខ្ញុំអំពីអ្វីដែលគាត់បានរៀនទេ។ ប៉ុន្ដែ ខ្ញុំចង់ដឹង ហើយបានសួរសំណួរផ្សេងៗ ដូច្នេះម្ដាយខ្ញុំបានសិក្សាជាមួយនឹងខ្ញុំពេលដែលឪពុកខ្ញុំមិននៅផ្ទះ។ ជាលទ្ធផល ខ្ញុំក៏បានសម្រេចចិត្ដដែរថាខ្ញុំចង់ប្រគល់ជីវិតជូនព្រះយេហូវ៉ា។ នៅឆ្នាំ១៩៤៣ ពេលខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានទទួលការជ្រមុជទឹកនៅក្រុងប្លាកភូល ប្រទេសអង់គ្លេស។
ខ្ញុំចាប់ផ្ដើមបម្រើព្រះយេហូវ៉ា
ចាប់ពីពេលនោះមក ម្ដាយខ្ញុំនិងខ្ញុំបានទៅផ្សព្វផ្សាយជាមួយគ្នាជាទៀងទាត់។ នៅសម័យនោះ យើងប្រើម៉ាស៊ីនចាក់ថាសដើម្បីផ្សព្វផ្សាយ។ ម៉ាស៊ីនចាក់ថាសទាំងនោះធំ ហើយធ្ងន់។ វាមានទម្ងន់ប្រហែលជាបួនគីឡូកន្លះ (១០ផោន)។ សូមស្រមៃគិតថាខ្ញុំជាក្មេងប្រុសកំពុងព្យាយាមយួរម៉ាស៊ីននោះ!
ពេលខ្ញុំមានអាយុ១៤ឆ្នាំ ខ្ញុំចង់ធ្វើជាអ្នកត្រួសត្រាយ។ ម្ដាយខ្ញុំបាននិយាយថាដំបូងខ្ញុំគួរនិយាយជាមួយនឹងអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនោះបាន
ជូនយោបល់ឲ្យខ្ញុំព្យាយាមរៀនជំនាញមួយដើម្បីជួយខ្ញុំចិញ្ចឹមជីវិតខ្លួនក្នុងកិច្ចការត្រួសត្រាយ។ ខ្ញុំបានធ្វើដូច្នេះ។ ក្រោយធ្វើការបានពីរឆ្នាំ ខ្ញុំបានសួរអ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ទៀតអំពីការធ្វើជាអ្នកត្រួសត្រាយ។ គាត់បាននិយាយថា៖ «សូមធ្វើទៅ!»។ដូច្នេះ នៅខែមេសា ឆ្នាំ១៩៤៩ ម្ដាយខ្ញុំនិងខ្ញុំលែងទុកគ្រឿងសង្ហារឹមទាំងអស់ដែលយើងមាន ហើយយើងបានរើទៅក្រុងមីតដូលថុនដែលនៅជិតក្រុងម៉ានឆេស្ទើ។ យើងបានចាប់ផ្ដើមត្រួសត្រាយនៅក្រុងមីតដូលថុននោះ។ បួនខែក្រោយមក ខ្ញុំជ្រើសរើសបងប្រុសម្នាក់ឲ្យធ្វើជាដៃគូរបស់ខ្ញុំក្នុងកិច្ចបម្រើត្រួសត្រាយ។ ការិយាល័យសាខាបានជូនយោបល់ឲ្យយើងរើទៅក្រុមជំនុំមួយដែលទើបតែបង្កើតឡើងនៅភូមិអឺឡិម។ ម្ដាយខ្ញុំបានត្រួសត្រាយជាមួយនឹងបងស្រីម្នាក់ដែលនៅក្រុមជំនុំផ្សេង។
ខ្ញុំមានអាយុតែ១៧ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែខ្ញុំនិងដៃគូរបស់ខ្ញុំក្នុងកិច្ចបម្រើត្រួសត្រាយមានភារកិច្ចដឹកនាំកិច្ចប្រជុំ ដោយសារក្នុងក្រុមជំនុំថ្មីនោះមានតែបងប្អូនប្រុសប៉ុន្មាននាក់ប៉ុណ្ណោះដែលមានគុណសម្បត្ដិគ្រប់គ្រាន់។ ក្រោយមក ខ្ញុំបានរើទៅក្រុមជំនុំបាក់ស្ដិនដែលមិនសូវមានអ្នកផ្សាយ ហើយដែលត្រូវការជំនួយ។ បទពិសោធន៍ទាំងនោះបានជួយខ្ញុំពេលខ្ញុំទទួលភារកិច្ចនៅពេលក្រោយមក។
នៅឆ្នាំ១៩៥១ ខ្ញុំបានដាក់ពាក្យសុំចូលសាលាគម្ពីរគីលាតនៃសមាគមប៉មយាម។ ក្រោយមក នៅខែធ្នូ ឆ្នាំ១៩៥២ ខ្ញុំបានត្រូវហៅឲ្យបំពេញកាតព្វកិច្ចយោធា។ ខ្ញុំបានសុំការអនុញ្ញាតមិនបំពេញកាតព្វកិច្ចយោធា ដោយសារខ្ញុំជាអ្នកបម្រើពេញពេលខាងសាសនា ប៉ុន្ដែតុលាការបានបដិសេធសំណើររបស់ខ្ញុំ ហើយបានកាត់ទោសខ្ញុំឲ្យជាប់គុក៦ខែ។ កាលដែលខ្ញុំនៅគុក ខ្ញុំបានទទួលសេចក្ដីអញ្ជើញឲ្យចូលសាលាគីលាតជំនាន់ទី២២។ នៅខែកក្កដា ឆ្នាំ១៩៥៣ មិនយូរក្រោយពីខ្ញុំបានត្រូវដោះលែង ខ្ញុំបានជិះកប៉ាល់ដែលគេហៅថាចចជីក (Georgic) ហើយបានធ្វើដំណើរទៅក្រុងញូវយ៉ក។
ពេលខ្ញុំទៅដល់ ខ្ញុំបានចូលរួមសន្និបាតនៅឆ្នាំ១៩៥៣ដែលមានប្រធានថាសង្គមពិភពលោកថ្មី។ ក្រោយមក ខ្ញុំបានធ្វើដំណើរតាមរថភ្លើងទៅក្រុងសោតឡានស៊ីង រដ្ឋញូវយ៉ក ជាក្រុងដែលមានសាលាគីលាត។ ខ្ញុំទើបតែចេញពីគុក ដូច្នេះខ្ញុំមិនសូវមានលុយទេ។ ពេលខ្ញុំចេញពីរថភ្លើង ខ្ញុំបានជិះ
ឡានក្រុងទៅក្រុងសោតឡានស៊ីង ប៉ុន្ដែខ្ញុំត្រូវខ្ចី២៥សេនពីអ្នកដំណើរម្នាក់ទៀតដើម្បីបង់ថ្លៃឡានក្រុង។ភារកិច្ចនៅក្រៅប្រទេស
នៅសាលាគីលាត យើងបានទទួលការបង្ហាត់បង្រៀនដ៏អស្ចារ្យដើម្បីជួយយើងឲ្យ«ធ្វើដូចមនុស្សគ្រប់ប្រភេទ»។ (កូរិនថូសទី១ ៩:២២) ខ្ញុំ បងប្រុសផល ព្រូន និងបងប្រុសរេម៉ិន លីចបានត្រូវចាត់ឲ្យទៅប្រទេសហ្វីលីពីន ប៉ុន្ដែយើងត្រូវចាំប៉ុន្មានខែដើម្បីទទួលទិដ្ឋាការ។ ក្រោយមក យើងបានធ្វើដំណើរតាមកប៉ាល់ទៅក្រុងរ៉តធើដេមនៅប្រទេសហូឡង់។ ក្រោយមកទៀតយើងបានធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ ផ្លូវទឹកវែងសួស និងមហាសមុទ្រឥណ្ឌាទៅប្រទេសម៉ាឡេស៊ី ហើយធ្វើដំណើរទៅក្រុងហុងកុង។ ទីបំផុត ក្រោយ៤៧ថ្ងៃនៅលើសមុទ្រ យើងបានទៅដល់ក្រុងម៉ានីលនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥៤។
នៅទីនោះ យើងត្រូវសម្របខ្លួនទៅតាមវប្បធម៌ថ្មី ប្រទេសថ្មី និងភាសាថ្មី។ ប៉ុន្ដែ នៅដើមដំបូង យើងទាំងបីនាក់បានត្រូវចាត់ឲ្យទៅក្រុមជំនុំនៅក្រុងខេហ្សូន ដែលមានមនុស្សជាច្រើននិយាយភាសាអង់គ្លេស។ ដូច្នេះ ក្រោយពី៦ខែយើងស្គាល់ពាក្យភាសាតាកាឡុកតែប៉ុន្មានប៉ុណ្ណោះ។ ភារកិច្ចបន្ទាប់របស់យើងនឹងផ្លាស់ប្ដូរបញ្ហានេះ។
នៅថ្ងៃមួយនាខែឧសភា ឆ្នាំ១៩៥៥ ពេលយើងមកដល់ផ្ទះពីផ្សព្វផ្សាយ ខ្ញុំនិងបងលីចបានឃើញសំបុត្រខ្លះដែលសរសេរថាយើងបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ខ្ញុំមានអាយុតែ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែពេលខ្ញុំបំពេញភារកិច្ចនេះខ្ញុំរៀនអំពីរបៀបថ្មីដើម្បី«ធ្វើដូចមនុស្សគ្រប់ប្រភេទ»។
ជាឧទាហរណ៍ ខ្ញុំបានថ្លែងសុន្ទរកថាសាធារណៈជាលើកដំបូងក្នុងនាមជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅក្រៅហាងលក់ទំនិញ។ ពេលនោះនៅប្រទេសហ្វីលីពីន សុន្ទរកថាសាធារណៈបានត្រូវថ្លែងនៅទីសាធារណៈ! កាលដែលខ្ញុំបានធ្វើទស្សនកិច្ចនៅក្រុមជំនុំផ្សេងៗក្នុងមណ្ឌលនោះ ខ្ញុំបានថ្លែងសុន្ទរកថានៅរោងកញ្ចុះ ផ្សារ ខាងមុខសាលសាធារណៈ ទីធ្លាលេងកីឡាបាល់បោះ សួន ហើយជាញឹកញយនៅកាច់ជ្រុងផ្លូវ។ មានពេលមួយនៅក្រុងសាន ប៉ាប្លូ ខ្ញុំមិនអាចថ្លែងសុន្ទរកថានៅផ្សារបានទេ ដោយសារមានភ្លៀងធ្លាក់យ៉ាង
ខ្លាំង។ ដូច្នេះ ខ្ញុំបានផ្ដល់យោបល់ដល់បងប្អូនប្រុសដែលទទួលខុសត្រូវឲ្យខ្ញុំថ្លែងសុន្ទរកថាក្នុងសាលប្រជុំ។ ក្រោយមក ពួកគាត់បានសួរថាពួកគាត់អាចរាយការណ៍ថានេះជាកិច្ចប្រជុំសាធារណៈបានឬក៏យ៉ាងណា ដោយសារសុន្ទរកថានោះមិនបានត្រូវថ្លែងនៅកន្លែងសាធារណៈឡើយ។ខ្ញុំតែងតែស្នាក់នៅផ្ទះរបស់បងប្អូន។ ទោះជាផ្ទះទាំងនោះសាមញ្ញធម្មតា តែផ្ទះទាំងនោះស្អាតបាត។ គ្រែរបស់ខ្ញុំច្រើនតែជាកន្ទេលនៅលើរនាបឈើ។ កន្លែងងូតទឹកគឺនៅខាងក្រៅផ្ទះ ហើយមនុស្សទាំងអស់អាចឃើញខ្ញុំបាន ដូច្នេះខ្ញុំបានរៀនងូតទឹកឲ្យបានសមរម្យ។ ខ្ញុំបានធ្វើដំណើរតាមឡានក្រុង ហើយជួនកាលតាមទូកដើម្បីទៅកោះផ្សេងៗ។ ក្នុងអំឡុងឆ្នាំទាំងអស់នៃកិច្ចបម្រើរបស់ខ្ញុំ ខ្ញុំមិនដែលមានឡានផ្ទាល់ខ្លួនទេ។
ខ្ញុំបានរៀនភាសាតាកាឡុក ទោះជាខ្ញុំមិនដែលរៀនវគ្គសិក្សាភាសាក៏ដោយ។ ខ្ញុំបានធ្វើដូច្នេះដោយស្តាប់បងប្អូនឯទៀតក្នុងកិច្ចផ្សព្វផ្សាយនិងនៅកិច្ចប្រជុំ។ បងប្អូនចង់ជួយខ្ញុំឲ្យរៀន ហើយខ្ញុំមានចិត្ដកតញ្ញូចំពោះចិត្ដអត់ធ្មត់និងយោបល់ដ៏ស្មោះរបស់ពួកគាត់។
កាលដែលពេលវេលាកន្លងទៅ ខ្ញុំត្រូវធ្វើការកែប្រែថែមទៀតដោយសារភារកិច្ចថ្មី។ នៅឆ្នាំ១៩៥៦ ពេលបងប្រុសណេថិន ន័រធ្វើទស្សនកិច្ច យើងមានមហាសន្និបាតប្រចាំប្រទេស។ ខ្ញុំមានភារកិច្ចជាអ្នកប្រាស្រ័យទាក់ទងជាមួយនឹងប្រព័ន្ធផ្សាយព័ត៌មាន។ ខ្ញុំមិនដែលធ្វើដូច្នេះពីមុនមកទេ ប៉ុន្ដែបងប្អូនឯទៀតបានបង្រៀនខ្ញុំ។ មិនដល់មួយឆ្នាំក្រោយមក យើងមានមហាសន្និបាតប្រចាំប្រទេសមួយទៀត ហើយខ្ញុំបានធ្វើជាអ្នកត្រួតពិនិត្យមហាសន្និបាតនោះ។ បងប្រុសហ្វ្រីឌីរិក ហ្វ្រេនបានមកធ្វើទស្សនកិច្ចពីមន្ទីរចាត់ការពិភពលោក ហើយខ្ញុំបានរៀនច្រើនពីគាត់។ ពេលគាត់បានថ្លែងសុន្ទរកថាសាធារណៈ គាត់បានពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិហ្វីលីពីន។ នេះធ្វើឲ្យបងប្អូនជនជាតិហ្វីលីពីន
សប្បាយចិត្ដណាស់ ហើយបានបង្រៀនខ្ញុំឲ្យសុខចិត្ដប្រែប្រួលទៅតាមអ្នកឯទៀត។ខ្ញុំត្រូវធ្វើការកែប្រែថែមទៀតពេលខ្ញុំទៅជាអ្នកត្រួតពិនិត្យប្រចាំតំបន់។ នៅសម័យនោះ យើងបានបង្ហាញភាពយន្ដដែលមានចំណងជើងថាសុភមង្គលនៃសង្គមពិភពលោកថ្មី(The Happiness of the New World Society)។ ភាគច្រើនយើងបានបង្ហាញភាពយន្ដនោះនៅកន្លែងខាងក្រៅដែលជាកន្លែងសាធារណៈ ដូច្នេះជួនកាលសត្វល្អិតមករំខានយើង។ ពន្លឺរបស់ម៉ាស៊ីនបញ្ចាំងបានទាក់ទាញសត្វទាំងនោះ ហើយវាបានជាប់នៅក្នុងម៉ាស៊ីននោះ។ គឺពិបាកណាស់ដើម្បីសម្អាតម៉ាស៊ីននោះក្រោយមក! យើងមិនងាយស្រួលរៀបចំកម្មវិធីទាំងនោះទេ ប៉ុន្ដែយើងសប្បាយចិត្ដពេលឃើញមនុស្សមកនិងរៀនអំពីអង្គការអន្ដរជាតិរបស់ព្រះយេហូវ៉ា។
បូជាចារ្យសាសនាកាតូលិកនៅតំបន់ខ្លះបានបង្ខំពួកអាជ្ញាធរមិនអនុញ្ញាតឲ្យយើងធ្វើសន្និបាត។ ដើម្បីមិនឲ្យអ្នកណាអាចស្តាប់អ្នកថ្លែង ពួកគេក៏បានវាយជួងវិហារពេលណាដែលយើងថ្លែងសុន្ទរកថានៅជិតវិហាររបស់ពួកគេ។ ទោះជាយ៉ាងនេះក៏ដោយ មនុស្សបានបន្ដរៀនសេចក្ដីពិត ហើយឥឡូវមនុស្សជាច្រើននៅតំបន់នោះកំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
ការកែប្រែថែមទៀតតាមភារកិច្ចថ្មី
នៅឆ្នាំ១៩៥៩ ខ្ញុំបានត្រូវចាត់ឲ្យបម្រើនៅការិយាល័យសាខា។ ខ្ញុំបានរៀនច្រើនពីបទពិសោធន៍ដែលខ្ញុំមាននៅទីនោះ។ មួយរយៈពេលក្រោយមក ខ្ញុំបានត្រូវសុំឲ្យធ្វើទស្សនកិច្ចនៅប្រទេសផ្សេងៗក្នុងនាមជាអ្នកត្រួតពិនិត្យតាមការិយាល័យសាខា។ ក្នុងពេលធ្វើដំណើរមួយ ខ្ញុំចាប់ផ្ដើមស្គាល់ជេនណិត ឌូម៉ុន ដែលជាសាសនទូតនៅប្រទេសថៃ។ យើងបានសរសេរសំបុត្រឲ្យគ្នាទៅវិញទៅមកអស់មួយរយៈពេល ហើយក្រោយមកយើងបានរៀបការ។ អស់រយៈពេល៥១ឆ្នាំ យើងសប្បាយបម្រើព្រះយេហូវ៉ាជាមួយគ្នា។
ខ្ញុំចូលចិត្ដធ្វើទស្សនកិច្ចនិងជួបរាស្ដ្ររបស់ព្រះនៅ៣៣ប្រទេស។ ខ្ញុំមានចិត្ដកតញ្ញូណាស់ដែលភារកិច្ចមុនៗរបស់ខ្ញុំសកម្មភាព ១០:៣៤, ៣៥
បានជួយខ្ញុំឲ្យរៀនអំពីរបៀបប្រព្រឹត្ដទៅលើមនុស្សដែលមានវប្បធម៌ឬប្រវត្ដិផ្សេង។ ទស្សនកិច្ចទាំងនេះបានជួយខ្ញុំឲ្យយល់យ៉ាងច្បាស់ថាព្រះយេហូវ៉ាស្រឡាញ់មនុស្សគ្រប់ប្រភេទ។—យើងនៅតែកែប្រែ
ខ្ញុំនិងជេនណិតសប្បាយបម្រើជាមួយនឹងបងប្អូននៅប្រទេសហ្វីលីពីន ហើយយើងបន្ដបម្រើនៅការិយាល័យសាខានាក្រុងខេហ្សូន។ ឥឡូវមានអ្នកផ្សាយច្រើនជាង១០ដងពេលដែលខ្ញុំបានចាប់ផ្ដើមបម្រើនៅទីនេះកាលពី៦០ឆ្នាំមុន។ សូម្បីតែច្រើនឆ្នាំកន្លងផុតទៅហើយក៏ដោយ ខ្ញុំនៅតែត្រូវប្រុងប្រៀបដើម្បីកែប្រែតាមអ្វីដែលព្រះយេហូវ៉ាសុំ។ ជាឧទាហរណ៍ ដោយសារមានការកែប្រែនៅពេលថ្មីៗនេះក្នុងអង្គការព្រះ យើងត្រូវសុខចិត្ដធ្វើការកែប្រែថែមទៀត។
យើងបានខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើតាមការណែនាំពីព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យយើងមានរបៀបរស់នៅដ៏ស្កប់ចិត្ដបំផុត។ យើងក៏បានព្យាយាមធ្វើការកែប្រែណាដែលចាំបាច់ដើម្បីបម្រើបងប្អូនរបស់យើងឲ្យបានល្អ។ ពិតមែន ដរាបណាព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ យើងតាំងចិត្ដ«ធ្វើដូចមនុស្សគ្រប់ប្រភេទ»។