«ជួបគ្នានៅសួនឧទ្យាន!»
«អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។—លូកា ២៣:៤៣
១, ២. តើមនុស្សមានទស្សនៈយ៉ាងណាអំពីសួនឧទ្យាន?
បងប្អូនជាច្រើនដែលមកពីប្រទេសផ្សេងៗបានចូលរួមមហាសន្និបាតនៅក្រុងសេអ៊ូល ប្រទេសកូរ៉េ។ កាលដែលពួកគេកំពុងចាកចេញពីកីឡាដ្ឋាន សាក្សីព្រះយេហូវ៉ាជនជាតិកូរ៉េបានមកចោមរោមជុំវិញពួកគេ។ គឺគួរឲ្យរំជួលចិត្ដណាស់កាលដែលបងប្អូនជាច្រើនបានបក់ដៃ និងស្រែកលាគ្នាទៅវិញទៅមកថា៖ «ជួបគ្នានៅសួនឧទ្យាន!»។ តើអ្នកគិតថាពួកគេកំពុងនិយាយអំពីសួនឧទ្យានអ្វី?
២ សព្វថ្ងៃនេះ មនុស្សមានទស្សនៈខុសៗគ្នាអំពីសួនឧទ្យាន។ អ្នកខ្លះនិយាយថាសួនឧទ្យានគឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ អ្នកខ្លះទៀត និយាយថាសួនឧទ្យានគឺជាកន្លែងណាក៏ដោយដែលធ្វើឲ្យពួកគេសប្បាយ។ ចំពោះបុគ្គលម្នាក់ដែលអត់ឃ្លាន ពេលគាត់អង្គុយនៅតុដ៏ធំមួយដែលពេញទៅដោយម្ហូបអាហារ គាត់ប្រហែលជាមានអារម្មណ៍ថាគាត់នៅក្នុងសួនឧទ្យាន។ ជាច្រើនឆ្នាំមុន ស្ដ្រីម្នាក់បានឃើញជ្រលងភ្នំដែលពេញទៅដោយផ្កាស្មៅដ៏ស្រស់ស្អាត។ គាត់បានរំភើបចិត្ដជាខ្លាំងរហូតដល់គាត់លាន់មាត់ថា៖ «អូ នេះជាសួនឧទ្យាន!»។ រហូតដល់សព្វថ្ងៃនេះ កន្លែងនោះនៅតែមានឈ្មោះថាសួនឧទ្យាន ទោះជាមានព្រិលគ្របដណ្ដប់លើវាជាង១៥ម៉ែត្រជារៀងរាល់ឆ្នាំក្ដី។ ចុះអ្នកវិញ តើអ្នកគិតថាសួនឧទ្យានគឺជាអ្វី? តើអ្នកសង្ឃឹមថានឹងមានសួនឧទ្យាននៅថ្ងៃអនាគតឬទេ?
៣. តើគម្ពីរបានចែងជាលើកដំបូងអំពីសួនឧទ្យាននៅសៀវភៅណា?
លោកុប្បត្ដិ ២:៨ចែងថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែន[ឬ«សួនឧទ្យានជាទីសប្បាយ», Catholic Douay Version]ទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ»។ ឯកសារភាសាហេប្រឺសម្រាប់ខនេះចែងថាសួនអេដែន។ ពាក្យ«អេដែន»មានន័យថា«ទីសប្បាយ» ហើយសួននោះពិតជាកន្លែងដ៏សប្បាយមែន។ សួននោះគឺស្រស់ស្អាតក្រៃលែង ហើយមានអាហារជាបរិបូរ និងមានសន្ដិភាពរវាងមនុស្សនិងសត្វ។—លោកុប្បត្ដិ ១:២៩-៣១
៣ គម្ពីររៀបរាប់អំពីសួនឧទ្យានមួយដែលធ្លាប់មាននៅអតីតកាល និងអំពីសួនឧទ្យានដែលនឹងមាននៅថ្ងៃអនាគត។ លើកដំបូងដែលគម្ពីរចែងអំពីសួនឧទ្យានគឺនៅក្នុងសៀវភៅដំបូងបង្អស់ក្នុងគម្ពីរ។៤. ហេតុអ្វីយើងអាចប្រើពាក្យសួនឧទ្យានដើម្បីរៀបរាប់អំពីសួនអេដែន?
៤ ពាក្យភាសាហេប្រឺសម្រាប់«សួន»បានត្រូវបកប្រែជាភាសាក្រិចថាប៉ារ៉ាដេសុស។ យោងទៅតាមសព្វវចនាធិប្បាយមួយ ពេលជនជាតិក្រិចណាម្នាក់ឮពាក្យប៉ារ៉ាដេសុស គាត់ស្រមៃឃើញសួនធំដ៏ស្រស់ស្អាត ដែលបានត្រូវការពារពីអ្វីដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ហើយដែលមានដើមឈើដ៏គួរឲ្យកោតស្ងើចនិងដែលបង្កើតផលផ្លែជាច្រើន។ កន្លែងនោះក៏មានទឹកស្ទឹងថ្លា និងមានស្មៅដុះអមសងខាង ជាកន្លែងដែលហ្វូងសត្វក្ដាន់និងសត្វចៀមអាចស៊ីស្មៅបាន (M’Clintock and Strong’s Cyclopaedia)។—សូមពិនិត្យបន្ថែម លោកុប្បត្ដិ ២:១៥, ១៦
៥, ៦. ហេតុអ្វីអាដាមនិងអេវ៉ាបានបាត់បង់ឱកាសរស់នៅក្នុងសួនឧទ្យាន? តើមនុស្សខ្លះប្រហែលជាឆ្ងល់យ៉ាងណា?
៥ ព្រះយេហូវ៉ាបានដាក់អាដាមនិងអេវ៉ានៅក្នុងសួនបែបនោះ ពោលគឺកន្លែងដែលជាសួនឧទ្យានមួយ។ ប៉ុន្ដែ ដោយសារពួកគេមិនបានស្តាប់បង្គាប់ព្រះយេហូវ៉ា ពួកគេបានបាត់បង់ឱកាសរស់នៅក្នុងសួនឧទ្យាន ហើយកូនៗរបស់ពួកគេក៏មិនអាចរស់នៅក្នុងសួនឧទ្យានដែរ។ (លោកុប្បត្ដិ ៣:២៣, ២៤) ទោះជាលែងមានមនុស្សរស់នៅក្នុងសួនឧទ្យាននោះក្ដី តាមមើលទៅនៅតែមានសួនឧទ្យាននោះរហូតដល់ទឹកជំនន់នាសម័យណូអេ។
៦ អ្នកខ្លះប្រហែលជាឆ្ងល់ថា ‹តើផែនដីយើងនឹងមានសួនឧទ្យានម្ដងទៀតឬទេ?›។ តើបទគម្ពីរបញ្ជាក់យ៉ាងណា? បើអ្នកសង្ឃឹមថាអ្នកនឹងរស់នៅជាមួយនឹងបុគ្គលជាទីស្រឡាញ់របស់អ្នកក្នុងសួនឧទ្យាន តើអ្នកមានមូលហេតុត្រឹមត្រូវសម្រាប់សេចក្ដីសង្ឃឹមនេះឬទេ? តើអ្នកអាចពន្យល់បានឬទេ អំពីមូលហេតុដែលពិតជានឹងមានសួនឧទ្យាននៅពេលអនាគត?
ទីសំអាងដែលបញ្ជាក់ថានឹងមានសួនឧទ្យាននៅពេលអនាគត
៧, ៨. (ក) តើព្រះបានសន្យាអ្វីចំពោះអាប្រាហាំ? (ខ) តើសេចក្ដីសន្យារបស់ព្រះប្រហែលជាបាននាំឲ្យអាប្រាហាំគិតអំពីអ្វី?
៧ កន្លែងដ៏ល្អបំផុតដើម្បីរកចម្លើយចំពោះសំណួរអំពីសួនឧទ្យានគឺគម្ពីរ ដោយសារសៀវភៅនេះមកពីព្រះយេហូវ៉ាដែលជាអ្នកបង្កើតសួនឧទ្យាននៅដើមដំបូង។ សូមគិតអំពីអ្វីដែលព្រះបានប្រាប់អាប្រាហាំដែលជាមិត្ដសម្លាញ់របស់លោក។ ព្រះបានមានប្រសាសន៍ថាលោកនឹងចម្រើនពូជរបស់អាប្រាហាំឲ្យមានគ្នាយ៉ាងសន្ធឹក«ដូចខ្សាច់នៅមាត់សមុទ្រ»។ បន្ទាប់មក ព្រះយេហូវ៉ាបានធ្វើសេចក្ដីសន្យាដ៏សំខាន់មួយចំពោះអាប្រាហាំ។ លោកបានមានប្រសាសន៍ថា៖ «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្តាប់តាមពាក្យអញ»។ (លោកុប្បត្ដិ ២២:១៧, ១៨) ក្រោយមក ព្រះបានធ្វើសេចក្ដីសន្យាដូចគ្នាចំពោះកូនប្រុសម្នាក់និងចៅប្រុសម្នាក់របស់អាប្រាហាំ។—សូមអាន លោកុប្បត្ដិ ២៦:៤; ២៨:១៤
៨ ក្នុងគម្ពីរមិនបានប្រាប់សោះថាអាប្រាហាំបានគិតថាមនុស្សនឹងទទួលរង្វាន់ឲ្យរស់នៅក្នុងសួនឧទ្យាននៅស្ថានសួគ៌ឡើយ។ ដូច្នេះ ពេលព្រះបានសន្យាថា៖ «គ្រប់ទាំងសាសន៍នៅផែនដី»នឹងទទួលពរ នោះអាប្រាហាំទំនងជាបានគិតថាពរទាំងនេះនឹងមាននៅលើផែនដី។ ប៉ុន្ដែ តើនេះគឺជាទីសំអាងតែមួយគត់ក្នុងគម្ពីរដែលបង្ហាញថានឹងមានសួនឧទ្យាននៅលើផែនដីឬទេ?
៩, ១០. តើសេចក្ដីសន្យាអ្វីផ្ដល់មូលហេតុឲ្យយើងរំពឹងថានឹងមានសួនឧទ្យាននៅពេលអនាគត?
ទំនុកតម្កើង ៣៧:១, ២, ១០) ប៉ុន្ដែ«មនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្ដរីករាយដោយសេចក្ដីក្សេមក្សាន្ដដ៏បរិបូរ»។ ដាវីឌក៏បានប្រាប់ទុកជាមុនថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកតម្កើង ៣៧:១១, ២៩, យើងកែជាអក្សរដិត; សាំយូអែលទី២ ២៣:២) តើអ្នកគិតថាសេចក្ដីសន្យាទាំងនេះមានឥទ្ធិពលយ៉ាងណាទៅលើមនុស្សដែលចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះ? ពួកគេមានហេតុឲ្យរំពឹងថានៅថ្ងៃណាមួយនឹងមានតែមនុស្សសុចរិតប៉ុណ្ណោះដែលនឹងរស់នៅលើផែនដី ហើយថាផែនដីនឹងទៅជាសួនឧទ្យានម្ដងទៀតដូចសួនអេដែន។
៩ ក្រោមការដឹកនាំរបស់ព្រះ ដាវីឌដែលជាកូនចៅម្នាក់របស់អាប្រាហាំ បាននិយាយអំពីគ្រាមួយនៅពេលអនាគត ដែល«មនុស្សអាក្រក់នឹងមិនមានទៀត»។ (ទំនាយដែលបានត្រូវសម្រេចផ្ដល់មូលហេតុឲ្យយើងរំពឹងថា នឹងមានសួនឧទ្យាននៅលើផែនដីនាពេលអនាគត
១០ កាលដែលពេលវេលាកន្លងទៅ ជនជាតិអ៊ីស្រាអែលភាគច្រើនដែលបានអះអាងថាខ្លួនជាអ្នកបម្រើព្រះយេហូវ៉ា បានបោះបង់ចោលលោកនិងការគោរពប្រណិប័តន៍ពិត។ ដូច្នេះ ព្រះបានអនុញ្ញាតឲ្យពួកបាប៊ីឡូនយកជ័យជម្នះលើរាស្ដ្ររបស់លោក បង្ខូចទឹកដីរបស់ពួកគេ ហើយចាប់បណ្ដាជនជាច្រើនធ្វើជាឈ្លើយ។ (របាក្សត្រទី២ ៣៦:១៥-២១; យេរេមា ៤:២២-២៧) ប៉ុន្ដែ អ្នកប្រកាសទំនាយរបស់ព្រះបានប្រកាសទុកជាមុនថាក្រោយពី៧០ឆ្នាំ រាស្ដ្ររបស់លោកនឹងត្រឡប់មកទឹកដីរបស់ពួកគេវិញ ហើយនេះជាអ្វីដែលបានកើតឡើងមែន។ តែទំនាយទាំងនោះក៏មានអត្ថន័យចំពោះយើងនៅសព្វថ្ងៃនេះដែរ។ កាលដែលយើងពិចារណាទំនាយមួយចំនួនក្នុងចំណោមទំនាយទាំងនោះ សូមកត់សម្គាល់អំពីរបៀបដែលវាផ្ដល់មូលហេតុឲ្យយើងរំពឹងថា នឹងមានសួនឧទ្យាននៅលើផែនដីនាពេលអនាគត។
១១. នៅដើមដំបូង តើទំនាយនៅអេសាយ ១១:៦-៩បានសម្រេចយ៉ាងដូចម្ដេច ហើយតើយើងនៅតែអាចសួរសំណួរអ្វី?
១១ សូមអាន អេសាយ ១១:៦-៩។ ព្រះបានប្រកាសទុកជាមុនតាមរយៈអេសាយដែលជាអ្នកប្រកាសទំនាយថា ពេលដែលជនជាតិអ៊ីស្រាអែលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ស្រុកនោះនឹងមានសន្ដិភាព។ គ្មានអ្នកណាម្នាក់នឹងត្រូវភ័យខ្លាចថាសត្វឬមនុស្សនឹងយាយីពួកគេទេ។ ទាំងក្មេងទាំងចាស់នឹងមានសុវត្ថិភាព។ តើនេះរំលឹកអ្នកអំពីស្ថានភាពដ៏សុខសាន្ដដែលមាននៅសួនអេដែនឬទេ? (អេសាយ ៥១:៣) អេសាយក៏បានប្រកាសទុកជាមុនថាផែនដីទាំងមូល មិនគ្រាន់តែប្រជាជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ នឹង‹ស្គាល់ព្រះយេហូវ៉ា ដូចជាទឹកនៅពេញពាសក្នុងសមុទ្រ›។ តើនេះនឹងកើតឡើងនៅពេលណា? យើងអាចឃើញច្បាស់ថានេះសំដៅទៅលើថ្ងៃអនាគត។
១២. (ក) តើនិរទេសជនដែលត្រឡប់មកពីស្រុកបាប៊ីឡូនបានទទួលពរអ្វី? (ខ) តើអ្វីបង្ហាញថាទំនាយនៅអេសាយ ៣៥:៥-១០ក៏នឹងក្លាយទៅជាការពិតនៅពេលអនាគតដែរ?
១២ សូមអាន អេសាយ ៣៥:៥-១០។ សូមកត់សម្គាល់ថានៅក្នុងបទគម្ពីរនេះដែរ អេសាយបានប្រកាសទុកជាមុនថាជនជាតិអ៊ីស្រាអែលដែលត្រឡប់មកពីស្រុកបាប៊ីឡូន នឹងមិនរងការយាយីពីសត្វឬមនុស្សឡើយ។ គាត់បាននិយាយថាដីរបស់ពួកគេនឹងបង្កើតភោគផលល្អៗជាច្រើន ដោយសារមានទឹកជាបរិបូរដូចដែលមាននៅក្នុងសួនអេដែន។ (លោកុប្បត្ដិ ២:១០-១៤; យេរេមា ៣១:១២) តើទំនាយនេះបានត្រូវសម្រេចតែនៅសម័យរបស់ជនជាតិអ៊ីស្រាអែលទាំងនោះប៉ុណ្ណោះឬទេ? សូមកត់សម្គាល់ថាទំនាយនោះក៏បានប្រាប់ដែរថាមនុស្សខ្វាក់ មនុស្ស ខ្វិន និងមនុស្សថ្លង់នឹងត្រូវប្រោសឲ្យជាសះស្បើយ។ ប៉ុន្ដែ នេះមិនបានកើតឡើងចំពោះជនជាតិអ៊ីស្រាអែលដែលបានត្រឡប់មកពីស្រុកបាប៊ីឡូនទេ។ ផ្ទុយទៅវិញ ព្រះចង់បង្ហាញថានៅថ្ងៃអនាគត លោកនឹងធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺទាំងអស់។
១៣, ១៤. តើទំនាយនៅអេសាយ ៦៥:២១-២៣បានសម្រេចយ៉ាងដូចម្ដេចពេលដែលជនជាតិអ៊ីស្រាអែលបានត្រឡប់មកពីស្រុកបាប៊ីឡូនវិញ ប៉ុន្ដែតើអ្វីខ្លះក្នុងទំនាយនេះមិនទាន់បានត្រូវសម្រេច? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៣ សូមអាន អេសាយ ៦៥:២១-២៣។ ពេលជនជាតិយូដាបានត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញ ពួកគេមិនបានរកឃើញផ្ទះស្អាតស្រួលស្នាក់នៅ ឬមិនមានអ្នកណាដែលបានធ្វើស្រែនិងដាំចម្ការទំពាំងបាយជូរសម្រាប់ទុកឲ្យពួកគេទេ។ ប៉ុន្ដែ ក្រោយមកដោយសារព្រះបានឲ្យពរពួកគេ នេះបានផ្លាស់ប្ដូរ។ សូមស្រមៃគិតថាពេលដែលបណ្ដាជនបានសង់ផ្ទះនិងស្នាក់នៅក្នុងផ្ទះនោះ ហើយពេលដែលពួកគេបរិភោគភោគផលដ៏ឈ្ងុយឆ្ងាញ់ដែលពួកគេបានដាំ តើពួកគេសប្បាយរីករាយខ្លាំងយ៉ាងណាទៅ!
១៤ យោងទៅតាមទំនាយនេះ អាយុរបស់យើងនឹង«បានវែងដូចជាអាយុនៃដើមឈើ» ហើយដើមឈើខ្លះអាចរស់បានរាប់ពាន់ឆ្នាំ។ ដើម្បីរស់បានយូរដូចដើមឈើទាំងនោះ មនុស្សត្រូវមានសុខភាពល្អមែនទែន។ ម្យ៉ាងទៀត បើពួកគេអាចរស់នៅកន្លែងដែលមានសេចក្ដីសុខសាន្ដនិងដែលស្រស់ស្អាតដូចដែលអេសាយបានប្រកាសទុកជាមុន នោះគឺពិតជាសួនឧទ្យានដ៏អស្ចារ្យ! ទំនាយនោះនឹងក្លាយទៅជាការពិតមែន!
១៥. តើសៀវភៅអេសាយបានរៀបរាប់អំពីពរអ្វីខ្លះ?
១៥ សូមគិតអំពីរបៀបដែលសេចក្ដីសន្យាដែលយើងទើបតែបានពិចារណា បង្ហាញថានឹងមានសួនឧទ្យាននៅពេលអនាគត។ ផែនដីទាំងមូលនឹងពេញទៅដោយមនុស្សដែលទទួលពរពីព្រះ។ គ្មានអ្នកណាត្រូវព្រួយបារម្ភអំពីការយាយីពីសត្វសាហាវ ឬមនុស្សឃោរឃៅឡើយ។ មនុស្សខ្វាក់ មនុស្សថ្លង់ និងមនុស្សខ្វិននឹងត្រូវប្រោសឲ្យជាសះស្បើយ។ មនុស្សនឹងសង់ផ្ទះរបស់ខ្លួន ហើយបរិភោគភោគផលដែលពួកគេបានដាំ។ ពួកគេនឹងរស់នៅយូរជាងដើមឈើ។ គម្ពីរផ្ដល់ទីសំអាងថានឹងមានសួនឧទ្យានបែបនេះនៅថ្ងៃអនាគត។ ប៉ុន្ដែ មនុស្សខ្លះប្រហែលជានិយាយថាទំនាយទាំងនេះមិនមានន័យថានឹងមានសួនឧទ្យាននៅលើផែនដីឡើយ។ តើអ្នកនឹងតបឆ្លើយយ៉ាងណានឹងពួកគេ? តើមានមូលហេតុអ្វីឲ្យអ្នកទន្ទឹងរង់ចាំសួនឧទ្យានដ៏ពិតប្រាកដនៅលើផែនដី? លោកយេស៊ូដែលជាបុរសឧត្ដមបំផុតដែលធ្លាប់រស់នៅ បានផ្ដល់ឲ្យយើងនូវមូលហេតុមួយ។
អ្នកនឹងនៅក្នុងសួនឧទ្យាន!
១៦, ១៧. តើលោកយេស៊ូបានមានប្រសាសន៍អំពីសួនឧទ្យាននៅពេលណា?
១៦ ទោះជាលោកយេស៊ូគ្មានទោសក្ដី លោកបានត្រូវគេដាក់ទោស ហើយត្រូវគេសម្លាប់ដោយព្យួរលើបង្គោលឈើ ដោយមានឧក្រិដ្ឋជនជនជាតិយូដានៅអមសងខាងលោក។ ឧក្រិដ្ឋជនម្នាក់ទទួលស្គាល់ថាលោកយេស៊ូគឺជាស្ដេច ហើយបាននិយាយថា៖ «លោកយេស៊ូ សូមនឹកឃើញខ្ញុំ កាលណាលោកទៅជាស្ដេច»។ (លូកា ២៣:៣៩-៤២) សេចក្ដីសន្យាដែលលោកយេស៊ូបានធ្វើចំពោះឧក្រិដ្ឋជននោះមានឥទ្ធិពលលើអនាគតរបស់អ្នក។ ពាក្យរបស់លោកយេស៊ូបានត្រូវកត់ទុកនៅលូកា ២៣:៤៣។ មានទស្សនៈផ្សេងៗអំពីរបៀបបកប្រែពាក្យរបស់លោកនៅខនេះ។ បណ្ឌិតខាងគម្ពីរខ្លះយល់ថា អត្ថន័យឃ្លានេះជាភាសាដើមគឺថា «ខ្ញុំសន្យានឹងអ្នកថា នៅថ្ងៃនេះអ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។ ប៉ុន្ដែ មិនមែនបណ្ឌិតទាំងអស់យល់ស្របថានេះជាអត្ថន័យត្រឹមត្រូវទេ។ ដូច្នេះតើលោកយេស៊ូចង់សំដៅទៅលើអ្វីពេលដែលលោកបានមានប្រសាសន៍ថា «ថ្ងៃនេះ»?
១៧ សព្វថ្ងៃនេះ ភាសាជាច្រើនប្រើវណ្ណយុត្ដឬរៀបឃ្លាតាមវិធីផ្សេងៗដើម្បីបញ្ជាក់អត្ថន័យនៃអ្វីដែលគេចង់និយាយ។ ប៉ុន្ដែ នៅក្នុងឯកសារភាសាក្រិចដ៏ចាស់ជាងគេដែលយើងមាននៅសព្វថ្ងៃនេះ គេមិនតែងតែប្រើវណ្ណយុត្ដទេ។ ដូច្នេះ យើងប្រហែលជាឆ្ងល់ថាតើលោកយេស៊ូកំពុងមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះអ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន» ឬតើលោកកំពុងមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នកនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»? អ្នកបកប្រែបានបកប្រែខគម្ពីរនេះស្របតាមការយល់ដឹងរបស់ពួកគេចំពោះអត្ថន័យនៃ
ពាក្យរបស់លោកយេស៊ូ។ ដូច្នេះនៅសព្វថ្ងៃនេះ យើងអាចឃើញថាខគម្ពីរនេះបានត្រូវបកប្រែតាមរបៀបទាំងពីរនេះ។១៨, ១៩. តើអ្វីជួយយើងឲ្យយល់អំពីអត្ថន័យនៃពាក្យរបស់លោកយេស៊ូ?
១៨ ប៉ុន្ដែ សូមចាំអំពីអ្វីដែលលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកអំពីការស្លាប់របស់លោក។ លោកបានមានប្រសាសន៍ថា៖ ‹កូនមនុស្សនឹងនៅក្នុងផ្ទៃផែនដីអស់បីថ្ងៃបីយប់›។ លោកក៏បានមានប្រសាសន៍ដែរថា៖ «កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃមនុស្ស ហើយពួកគេនឹងសម្លាប់លោក រួចនៅថ្ងៃទីបីលោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។ (ម៉ាថាយ ១២:៤០; ១៦:២១; ១៧:២២, ២៣; ម៉ាកុស ១០:៣៤) សាវ័កពេត្រុសបានបញ្ជាក់ថានេះជាអ្វីដែលបានកើតឡើងមែន។ (សកម្មភាព ១០:៣៩, ៤០) ដូច្នេះ លោកយេស៊ូមិនបានចូលក្នុងសួនឧទ្យាននៅថ្ងៃដែលលោកនិងឧក្រិដ្ឋជននោះបានស្លាប់ទេ។ គម្ពីរចែងថាលោកយេស៊ូបាននៅ«ក្នុងផ្នូរ»ក្នុងអំឡុងបីថ្ងៃរហូតដល់ព្រះប្រោសលោកឲ្យរស់ឡើងវិញ * (សូមមើលកំណត់សម្គាល់)។—សកម្មភាព ២:៣១, ៣២
១៩ ដូច្នេះ លោកយេស៊ូបានប្រើពាក្យ«ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះ» ដើម្បីធ្វើជាពាក្យផ្ដើមនៃសេចក្ដីសន្យារបស់លោកចំពោះឧក្រិដ្ឋជននោះ។ សូម្បីតែនៅសម័យម៉ូសេក៏មនុស្សច្រើនតែនិយាយបែបនោះដែរ។ នៅពេលមួយ ម៉ូសេបាននិយាយថា៖ «សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្ដឯងចុះ»។—ចោទិយកថា ៦: ៦, យើងកែជាអក្សរដិត; ៧:១១; ៨:១, ១៩; ៣០:១៥
២០. តើអ្វីគាំទ្រការយល់ដឹងរបស់យើងអំពីពាក្យរបស់លោកយេស៊ូ?
២០ បុរសម្នាក់ដែលមកពីមជ្ឈិមបូព៌ាប្រទេស ហើយដែលជាអ្នកបកប្រែគម្ពីរបាននិយាយថា៖ «ចំណុចសំខាន់ក្នុងខគម្ពីរនេះ គឺពាក្យ‹ថ្ងៃនេះ› ហើយគួរតែចែងថា ‹ខ្ញុំនិយាយប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន›។ លោកបានធ្វើសេចក្ដីសន្យានៅថ្ងៃនោះ ហើយវានឹងត្រូវសម្រេចនៅពេលក្រោយមក»។ អ្នកបកប្រែនោះក៏បាននិយាយថានេះជារបៀបដែលមនុស្សនិយាយក្នុងតំបន់នោះ ហើយវាបង្កប់អត្ថន័យថា«សេចក្ដីសន្យានោះបានត្រូវធ្វើនៅថ្ងៃជាក់លាក់ណាមួយ ហើយនឹងក្លាយទៅជាការពិតជាមិនខាន»។ សេចក្ដីបកប្រែមួយជាភាសាស៊ីរីអាកនៅសតវត្សរ៍ទី៥ បានបកប្រែខនេះថា៖ «អាមេន ខ្ញុំប្រាប់អ្នកនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនអេដែន»។ យើងទាំងអស់គ្នាគួរតែទទួលការលើកទឹកចិត្ដពីសេចក្ដីសន្យានេះ។
២១. តើឧក្រិដ្ឋជនម្នាក់មិនបានទទួលឯកសិទ្ធិអ្វី ហើយហេតុអ្វី?
២១ ពេលលោកយេស៊ូបានមានប្រសាសន៍ទៅកាន់ឧក្រិដ្ឋជននោះអំពីសួនឧទ្យាន លោកមិនបានសំដៅទៅលើសួនឧទ្យាននៅស្ថានសួគ៌ទេ។ ហេតុអ្វីយើងដឹងដូច្នេះ? មូលហេតុមួយគឺឧក្រិដ្ឋជននោះមិនបានដឹងថាលោកយេស៊ូបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកសាវ័កដ៏ស្មោះត្រង់របស់លោកឲ្យគ្រប់គ្រងជាមួយនឹងលោកនៅស្ថានសួគ៌ឡើយ។ (លូកា ២២:២៩) មូលហេតុមួយទៀត ឧក្រិដ្ឋជននោះមិនទាំងបានទទួលការជ្រមុជទឹកទេ។ (យ៉ូហាន ៣:៣-៦, ១២) ដូច្នេះ ពេលដែលលោកយេស៊ូបានធ្វើសេចក្ដីសន្យានេះចំពោះឧក្រិដ្ឋជននោះ លោកច្បាស់ជាបានសំដៅទៅលើសួនឧទ្យាននៅផែនដី។ ច្រើនឆ្នាំក្រោយមក សាវ័កប៉ូលបាននិយាយអំពីអ្វីដែលគាត់បានឃើញក្នុងគំនិត គឺបុរសម្នាក់ដែល«បានត្រូវកញ្ឆក់យកទៅសួនឧទ្យាន»។ (កូរិនថូសទី២ ១២:១-៤) ទោះជាប៉ូលនិងពួកសាវ័កឯទៀតបានត្រូវជ្រើសរើសឲ្យទៅស្ថានសួគ៌និងគ្រប់គ្រងជាស្ដេចជាមួយនឹងលោកយេស៊ូក្ដី ក្នុងបទគម្ពីរនេះប៉ូលចង់សំដៅលើសួនឧទ្យានដែលនឹងមាននៅថ្ងៃអនាគត។ * (សូមមើលកំណត់សម្គាល់) តើសួនឧទ្យាននោះនឹងមាននៅលើផែនដីឬទេ? តើអ្នកអាចរស់នៅទីនោះឬទេ?
អ្វីដែលអ្នកអាចរំពឹងទុក
២២, ២៣. តើអ្នកអាចមានសេចក្ដីសង្ឃឹមអ្វី?
២២ សូមចាំថាដាវីឌបាននិយាយអំពីពេលមួយដែល«ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក»។ (ទំនុកតម្កើង ៣៧:២៩, យើងកែជាអក្សរដិត; ពេត្រុសទី២ ៣:១៣) ក្នុងខគម្ពីរនោះ ដាវីឌនិយាយអំពីពេលមួយដែលមនុស្សទាំងអស់នៅផែនដីនឹងធ្វើតាមគោលការណ៍ដ៏សុចរិតរបស់ព្រះ។ ទំនាយនៅអេសាយ ៦៥:២២ចែងថា៖ «អាយុរបស់រាស្ដ្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ»។ នេះបង្ហាញថាក្នុងពិភពលោកថ្មីអ្នកបម្រើព្រះយេហូវ៉ានឹងរស់នៅរាប់ពាន់ឆ្នាំ។ តើអ្នករំពឹងថានេះនឹងកើតឡើងឬទេ? នេះពិតជានឹងកើតឡើងមែន ដោយសារតាមការបើកបង្ហាញ ២១:១-៤ ព្រះនឹងឲ្យពរដល់មនុស្សជាតិ ហើយពរមួយក្នុងចំណោមពរទាំងនេះ គឺ«សេចក្ដីស្លាប់នឹងលែងមានទៀត»។
២៣ សេចក្ដីបង្រៀនក្នុងគម្ពីរអំពីសួនឧទ្យានគឺជាអ្វីដ៏ពិតប្រាកដនិងច្បាស់លាស់។ អាដាមនិងអេវ៉ាបានបាត់បង់ឱកាសរស់នៅជារៀងរហូតក្នុងសួនឧទ្យាន ប៉ុន្ដែផែនដីនឹងក្លាយទៅជាសួនឧទ្យានម្ដងទៀត។ ដូចដែលព្រះបានសន្យា លោកនឹងឲ្យពរដល់មនុស្សនៅផែនដី។ ដាវីឌបាននិយាយថាមនុស្សសុចរិតនិងដែលមានចិត្ដរាបទាប នឹងទទួលផែនដីជាមត៌ក ហើយរស់នៅជារៀងរហូតនៅលើផែនដី។ ម្យ៉ាងទៀត ទំនាយក្នុងសៀវភៅអេសាយជួយយើងឲ្យទន្ទឹងរង់ចាំគ្រាមួយដែលយើងនឹងមានជីវិតដ៏សប្បាយនៅក្នុងសួនឧទ្យានដ៏សែនស្អាតនៅលើផែនដី។ តើនេះនឹងកើតឡើងនៅពេលណា? គឺនៅពេលដែលសេចក្ដីសន្យារបស់លោកយេស៊ូចំពោះឧក្រិដ្ឋជនបានត្រូវសម្រេច។ អ្នកអាចរស់នៅក្នុងសួនឧទ្យាននោះ។ នៅពេលនោះ ពាក្យសម្ដីរបស់បងប្អូននៅមហាសន្និបាតនាប្រទេសកូរ៉េនឹងក្លាយទៅជាការពិត ដែលថា៖ «ជួបគ្នានៅសួនឧទ្យាន!»។
^ វគ្គ 18 សាស្ត្រាចារ្យម្នាក់ឈ្មោះម៉ាវ៉ឺន ផេត បានសរសេរថាបណ្ឌិតជាច្រើនគិតថាពេលលោកយេស៊ូបានមានប្រសាសន៍ថា«ថ្ងៃនេះ» លោកមានន័យថាលោកនឹងស្លាប់ ហើយចូលក្នុងសួនឧទ្យាននៅថ្ងៃនោះតែម្ដង ឬក្នុង២៤ម៉ោងនោះ។ គាត់ក៏បន្ថែមថាបញ្ហាចំពោះការយល់ដឹងនេះ គឺថានេះមិនសមស្របតាមបទគម្ពីរឯទៀតក្នុងគម្ពីរទេ។ ជាឧទាហរណ៍គម្ពីរចែងថា លោកយេស៊ូនៅក្នុងផ្នូរក្រោយពីលោកស្លាប់ ហើយថាក្រោយមកលោកបានឡើងទៅស្ថានសួគ៌។—ម៉ាថាយ ១២:៤០; សកម្មភាព ២:៣១; រ៉ូម ១០:៧