ចូរឲ្យច្បាប់និងគោលការណ៍របស់ព្រះបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់អ្នក
«ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎! ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ»។—ទំនុកតម្កើង ១១៩:៩៧
១. តើអ្វីធ្វើឲ្យយើងល្អប្រសើរជាងសត្វ?
ព្រះយេហូវ៉ាបានឲ្យមនុស្សជាតិនូវអ្វីដ៏ពិសេស ពោលគឺសមត្ថភាពវិនិច្ឆ័យខ្លួន។ នេះគឺជាអ្វីមួយដែលធ្វើឲ្យយើងល្អប្រសើរជាងសត្វ។ ហេតុអ្វីយើងដឹងថាអាដាមនិងអេវ៉ាមានសមត្ថភាពវិនិច្ឆ័យខ្លួន? ក្រោយពីពួកគេបំពានច្បាប់របស់ព្រះ ពួកគេបានលាក់ខ្លួនពីលោក។ សមត្ថភាពវិនិច្ឆ័យរបស់ពួកគេបានធ្វើទុក្ខពួកគេ។
២. តើសមត្ថភាពវិនិច្ឆ័យខ្លួនគឺប្រៀបដូចជាត្រីវិស័យយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)
២ សមត្ថភាពវិនិច្ឆ័យខ្លួនគឺជាសមត្ថភាពដឹងថាអ្វីដែលយើងនិយាយ ធ្វើ ឬគិតគឺខុសឬត្រូវ។ នេះអាចណែនាំយើងក្នុងជីវិត។ បុគ្គលម្នាក់ដែលមិនបានបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យខ្លួនយ៉ាងល្អគឺហាក់ដូចជាកប៉ាល់មួយដែលមានត្រីវិស័យខូច។ ខ្យល់និងចរន្ដទឹកសមុទ្រអាចច្រានកប៉ាល់នោះទៅខុសទិសដៅ។ ប៉ុន្ដែ បើត្រីវិស័យនោះដំណើរការបានល្អ វានឹងជួយមេនាវិកធ្វើឲ្យប្រាកដថាកប៉ាល់ទៅតាមផ្លូវនាវាចរត្រឹមត្រូវ ទោះជាខ្យល់និងចរន្ដទឹកទាញវាទៅណាក្ដី។ ស្រដៀងគ្នាដែរ បើយើងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងឲ្យបានត្រឹមត្រូវ នោះអាចណែនាំយើងយ៉ាងល្អ។
៣. តើអ្វីអាចកើតឡើងបើយើងមិនបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងឲ្យបានត្រឹមត្រូវ?
ធីម៉ូថេទី១ ៤:១, ២) សមត្ថភាពវិនិច្ឆ័យបែបនេះប្រហែលជាថែមទាំងធ្វើឲ្យយើងចាត់ទុក«សេចក្ដីអាក្រក់ថាជាល្អ»។ (អេសាយ ៥:២០) លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា៖ «នឹងមានគ្រាមកដល់ ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងនឹកស្មានថាពួកគេធ្វើដូច្នោះជាកិច្ចបម្រើពិសិដ្ឋជូនព្រះ»។ (យ៉ូហាន ១៦:២) ពួកអ្នកដែលបានសម្លាប់ស្ទេផានដែលជាអ្នកកាន់តាមលោកយេស៊ូបានគិតដូច្នេះ។ (សកម្មភាព ៦:៨, ១២; ៧:៥៤-៦០) ក្នុងប្រវត្ដិសាស្ដ្រ មនុស្សជាច្រើននាក់ដែលជាអ្នកកាន់សាសនា បានប្រព្រឹត្ដបទឧក្រិដ្ឋដ៏សាហាវ ដូចជាឃាតកម្មជាដើម ដោយអះអាងថាពួកគេធ្វើដូច្នេះដើម្បីព្រះ។ ប៉ុន្ដែតាមពិត អ្វីដែលពួកគេបានធ្វើគឺប្រឆាំងនឹងច្បាប់របស់ព្រះ។ (និក្ខមនំ ២០:១៣) សមត្ថភាពវិនិច្ឆ័យរបស់ពួកគេច្បាស់ជាមិនបានណែនាំពួកគេយ៉ាងត្រឹមត្រូវទេ!
៣ បើសមត្ថភាពវិនិច្ឆ័យរបស់យើងមិនបានត្រូវបង្វឹកបង្ហាត់ឲ្យបានត្រឹមត្រូវទេ វានឹងមិនព្រមានយើងមិនឲ្យធ្វើអ្វីដែលខុសឡើយ។ (៤. តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាសមត្ថភាពវិនិច្ឆ័យរបស់យើងដំណើរការយ៉ាងត្រឹមត្រូវ?
៤ តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាសមត្ថភាពវិនិច្ឆ័យរបស់យើងដំណើរការយ៉ាងត្រឹមត្រូវ? ច្បាប់និងគោលការណ៍ពីគម្ពីរ«មានប្រយោជន៍សម្រាប់បង្រៀន កែតម្រង់ ធ្វើឲ្យត្រឹមត្រូវឡើងវិញ និងប្រដៅក្នុងផ្លូវសុចរិត»។ (ធីម៉ូថេទី២ ៣:១៦) យើងត្រូវសិក្សាគម្ពីរជាទៀងទាត់ រំពឹងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលគម្ពីរចែង ហើយធ្វើតាមអ្វីទាំងនេះក្នុងជីវិតរបស់យើង។ ដោយធ្វើដូច្នេះ យើងនឹងរៀនឲ្យកាន់តែមានទស្សនៈដូចព្រះយេហូវ៉ា។ យ៉ាងនេះ យើងអាចប្រាកដថាសមត្ថភាពវិនិច្ឆ័យរបស់យើងនឹងណែនាំយើងយ៉ាងល្អ។ សូមយើងពិចារណាអំពីរបៀបដែលយើងអាចប្រើច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ាដើម្បីបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង។
ចូរឲ្យច្បាប់របស់ព្រះបង្ហាត់បង្រៀនអ្នក
៥, ៦. តើច្បាប់របស់ព្រះជួយយើងតាមរបៀបណា?
៥ បើយើងចង់ឲ្យច្បាប់របស់ព្រះជួយយើង យើងមិនគ្រាន់តែត្រូវអានច្បាប់ទាំងនោះ ឬស្គាល់ច្បាប់ទាំងនោះប៉ុណ្ណោះទេ តែយើងក៏ត្រូវស្រឡាញ់និងឲ្យតម្លៃចំពោះច្បាប់ទាំងនោះដែរ។ គម្ពីរប្រាប់យើងថា៖ «ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ»។ (អេម៉ុស ៥:១៥) ប៉ុន្ដែ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? យើងត្រូវរៀនឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ សូមគិតអំពីឧទាហរណ៍នេះ។ សូមស្រមៃគិតថា អ្នកគេងមិនសូវលក់ ហើយគ្រូពេទ្យបានណែនាំអ្នកឲ្យបរិភោគអាហារដែលមានជីវជាតិ ហាត់ប្រាណច្រើនជាង និងធ្វើការផ្លាស់ប្ដូរផ្សេងៗក្នុងជីវិតរបស់អ្នក។ អ្នកធ្វើតាមយោបល់របស់គាត់ ហើយនោះនាំឲ្យមានលទ្ធផលល្អ! តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការណែនាំពីគ្រូពេទ្យ?
៦ ស្រដៀងគ្នាដែរ អ្នកបង្កើតរបស់យើងបានឲ្យច្បាប់ដល់យើង ដើម្បីការពារយើងពីផលវិបាកដែលមកពីការប្រព្រឹត្ដអំពើខុសឆ្គង និងដើម្បីជួយយើងឲ្យមានជីវិតល្អប្រសើរជាង។ ជាឧទាហរណ៍ គម្ពីរបង្រៀនយើងថាយើងមិនគួរកុហក បោកប្រាស់ លួច ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ប្រើអំពើហិង្សា ឬទាក់ទងនឹងពួកវិញ្ញាណអាក្រក់។ (សូមអាន សុភាសិត ៦:១៦-១៩; ការបើកបង្ហាញ ២១:៨) ពេលយើងឃើញលទ្ធផលល្អដែលមកពីការស្តាប់បង្គាប់ព្រះយេហូវ៉ា នោះយើងកាន់តែស្រឡាញ់លោកនិងច្បាប់របស់លោក។
៧. តើកំណត់ហេតុក្នុងគម្ពីរជួយយើងយ៉ាងដូចម្ដេច?
៧ យើងមិនចាំបាច់ទាល់តែទទួលផលវិបាកដែលមកពីការបំពានច្បាប់របស់ព្រះ ទើបអាចរៀនអំពីអ្វីដែលខុសនិងអ្វីដែលត្រូវទេ។ យើងអាចរៀនពីកំហុសរបស់អ្នកឯទៀតនៅអតីតកាលដែលបានត្រូវកត់ទុកក្នុងគម្ពីរ។ សុភាសិត ១:៥ចែងថា៖ «មនុស្សប្រាជ្ញបានស្តាប់ ហើយចំរើនចំណេះឡើង»ឬទទួលការណែនាំថែមទៀត។ ការណែនាំនេះមកពីព្រះ ហើយជាការណែនាំដ៏ល្អបំផុតដែលយើងអាចមាន! ជាឧទាហរណ៍ សូមគិតអំពីផលវិបាកដែលដាវីឌបានទទួលក្រោយពីគាត់មិនបានស្តាប់បង្គាប់ព្រះយេហូវ៉ា ហើយបានប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ជាមួយនឹងបាតសេបា។ (សាំយូអែលទី២ ១២:៧-១៤) ពេលអ្នកអានកំណត់ហេតុនេះ សូមសួរខ្លួនអ្នកថា ‹តើដាវីឌអាចធ្វើអ្វីដើម្បីជៀសវាងពីបញ្ហាទាំងនេះ? តើខ្ញុំនឹងធ្វើអ្វីបើខ្ញុំស្ថិតក្នុងស្ថានភាពស្រដៀងនឹងនោះ? បើខ្ញុំចាប់ផ្ដើមមានចិត្ដចង់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ តើខ្ញុំនឹងធ្វើដូចដាវីឌឬដូចយ៉ូសែប?›។ (លោកុប្បត្ដិ ៣៩:១១-១៥) បើយើងពិចារណាយ៉ាងដិតដល់អំពីលទ្ធផលអាក្រក់ដែលមកពីការប្រព្រឹត្ដអំពើខុសឆ្គង យើងនឹង«ស្អប់អំពើអាក្រក់»ខ្លាំងឡើងៗ។
៨, ៩. (ក) តើសមត្ថភាពវិនិច្ឆ័យរបស់យើងជួយយើងឲ្យធ្វើអ្វី? (ខ) តើគោលការណ៍របស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងណាទៅលើសមត្ថភាពវិនិច្ឆ័យរបស់យើង?
៨ យើងជៀសវាងពីអ្វីដែលព្រះស្អប់។ ប៉ុន្ដែ តើយើងគួរធ្វើអ្វីបើយើងស្ថិតក្នុងស្ថានភាពមួយដែលមិនមានច្បាប់ចំៗក្នុងគម្ពីរ? តើយើងអាចដឹងយ៉ាងដូចម្ដេចអំពីអ្វីដែលព្រះចង់ឲ្យយើងធ្វើ? បើយើងអនុញ្ញាតឲ្យគម្ពីរបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង យើងនឹងធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ។
៩ ដោយសារព្រះយេហូវ៉ាស្រឡាញ់យើង លោកបានឲ្យគោលការណ៍ដែលអាចអប់រំសមត្ថភាពវិនិច្ឆ័យរបស់យើង។ លោកបានពន្យល់ថា៖ «អញនេះគឺយេហូវ៉ាជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងអេសាយ ៤៨:១៧, ១៨) ពេលយើងពិចារណាយ៉ាងជ្រាលជ្រៅអំពីគោលការណ៍គម្ពីរ ហើយឲ្យគោលការណ៍ទាំងនោះមានឥទ្ធិពលលើចិត្ដរបស់យើង នោះយើងអាចកែតម្រង់សមត្ថភាពវិនិច្ឆ័យរបស់យើង។ នេះជួយយើងឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ។
ទៅក្នុងផ្លូវដែលឯងគួរដើរ»។ (ចូរឲ្យគោលការណ៍របស់ព្រះណែនាំអ្នក
១០. តើគោលការណ៍ជាអ្វី ហើយតើលោកយេស៊ូបានប្រើគោលការណ៍ក្នុងសេចក្ដីបង្រៀនរបស់លោកតាមរបៀបណា?
១០ គោលការណ៍គឺជាសេចក្ដីបង្រៀនមួយដែលណែនាំគំនិតរបស់យើង ហើយជួយយើងឲ្យធ្វើការសម្រេចចិត្ដល្អ។ ការស្គាល់គោលការណ៍របស់ព្រះយេហូវ៉ា ជួយយើងឲ្យយល់អំពីរបៀបគិតគូររបស់លោក និងអំពីមូលហេតុដែលលោកឲ្យយើងនូវច្បាប់ផ្សេងៗ។ លោកយេស៊ូបានប្រើគោលការណ៍ដើម្បីបង្រៀនអ្នកកាន់តាមលោកថា មនុស្សទទួលផលតាមការប្រព្រឹត្ដនិងចិត្ដគំនិតរបស់ពួកគេ។ ជាឧទាហរណ៍ លោកបានបង្រៀនថាកំហឹងអាចនាំឲ្យប្រព្រឹត្ដអំពើឃោរឃៅ ហើយថាការមានគំនិតប្រាសចាកសីលធម៌អាចនាំឲ្យផិតក្បត់។ (ម៉ាថាយ ៥:២១, ២២, ២៧, ២៨) ពេលយើងអនុញ្ញាតឲ្យគោលការណ៍របស់ព្រះយេហូវ៉ាណែនាំយើង សមត្ថភាពវិនិច្ឆ័យរបស់យើងនឹងទទួលការបង្វឹកបង្ហាត់យ៉ាងល្អ ហើយយើងនឹងធ្វើការសម្រេចចិត្ដដែលនាំឲ្យព្រះទទួលការសរសើរតម្កើង។—កូរិនថូសទី១ ១០:៣១
១១. តើបុគ្គលម្នាក់ៗអាចមានសមត្ថភាពវិនិច្ឆ័យខ្លួនដែលខុសគ្នាយ៉ាងដូចម្ដេច?
១១ ទោះជាគ្រិស្ដសាសនិកប្រើគម្ពីរដើម្បីបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់ពួកគេក្ដី ជួនកាលពួកគេនៅតែធ្វើការសម្រេចចិត្ដខុសៗគ្នាក្នុងរឿងខ្លះ។ ជាឧទាហរណ៍ ស្ដីអំពីការពិសាស្រា គម្ពីរមិនបានចែងថាការពិសាស្រាគឺខុសទេ តែព្រមានយើងថាយើងមិនគួរពិសាស្រាច្រើនពេកឬស្រវឹងឡើយ។ (សុភាសិត ២០:១; ធីម៉ូថេទី១ ៣:៨) តើនេះមានន័យថាដរាបណាគ្រិស្ដសាសនិកណាម្នាក់មិនពិសាស្រាច្រើនពេក ដរាបនោះគាត់មិនចាំបាច់គិតអំពីអ្វីផ្សេងទៀតឬទេ? មិនមែនទេ។ ទោះជាសមត្ថភាពវិនិច្ឆ័យរបស់គាត់អនុញ្ញាតឲ្យគាត់ពិសាស្រាក៏ដោយ គាត់នៅតែត្រូវគិតអំពីសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀត។
១២. តើពាក្យនៅរ៉ូម ១៤:២១អាចជួយយើងឲ្យគិតអំពីសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀតយ៉ាងដូចម្ដេច?
១២ ប៉ូលបានបង្ហាញថាយើងត្រូវគិតអំពីសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀត ពេលគាត់សរសេរថា៖ «ជាការល្អប្រសិនបើមិនបរិភោគសាច់ ឬផឹកស្រា ឬធ្វើអ្វីក៏ដោយដែលបណ្ដាលឲ្យបងប្អូនរបស់អ្នកជំពប់ដួល»។ (រ៉ូម ១៤:២១) ដូច្នេះ ទោះជាយើងមានសិទ្ធិពិសាស្រាក្ដី យើងនឹងសុខចិត្ដមិនធ្វើដូច្នេះ បើយើងដឹងថាការពិសាស្រានឹងប៉ះពាល់ដល់សមត្ថភាពវិនិច្ឆ័យរបស់គ្រិស្ដសាសនិកម្នាក់ទៀត។ ប្រហែលជាបងប្រុសម្នាក់ធ្លាប់ជាអ្នកញៀនស្រាមុនដែលគាត់រៀនសេចក្ដីពិត ហើយក្រោយមកគាត់ប្រហែលជាបានសម្រេចចិត្ដមិនពិសាស្រាទាល់តែសោះ។ យើងនឹងមិនចង់ធ្វើអ្វីណាក៏ដោយដែលនឹងនាំឲ្យគាត់វិលទៅរកទម្លាប់ចាស់របស់គាត់វិញទេ។ (កូរិនថូសទី១ ៦:៩, ១០) បើបងប្រុសនោះជាភ្ញៀវដែលមកលេងផ្ទះរបស់យើង តើយើងនឹងបង្ខំគាត់ឲ្យពិសាស្រា ទោះជាគាត់មិនព្រមពិសាឬទេ? ច្បាស់ជាមិនមែនទេ!
តើអ្នកសុខចិត្ដធ្វើការលះបង់ដើម្បីជួយអ្នកឯទៀតឬទេ?
១៣. ដើម្បីជួយអ្នកឯទៀតឲ្យទទួលយកដំណឹងល្អ តើធីម៉ូថេបានគិតអំពីសមត្ថភាពវិនិច្ឆ័យរបស់ពួកគេយ៉ាងដូចម្ដេច?
១៣ ពេលធីម៉ូថេមានវ័យក្មេង គាត់ព្រមទទួលការកាត់ចុងស្បែក ទោះជានេះធ្វើឲ្យគាត់ឈឺចាប់ក្ដី។ គាត់ដឹងថាការកាត់ចុងស្បែកគឺជាអ្វីដ៏សំខាន់ចំពោះជនជាតិយូដាដែលគាត់នឹងជួបក្នុងកិច្ចបម្រើផ្សាយ។ ដូចប៉ូល ធីម៉ូថេមិនចង់ធ្វើឲ្យអ្នកណាម្នាក់ទើសចិត្ដឡើយ។ (សកម្មភាព ១៦:៣; កូរិនថូស) តើអ្នកក៏សុខចិត្ដធ្វើការលះបង់ដើម្បីជួយអ្នកឯទៀតឬទេ? ទី១ ៩:១៩-២៣
‹ចូរខំប្រឹងឈានទៅរកភាពចាស់ទុំ›
១៤, ១៥. (ក) តើយើងត្រូវធ្វើអ្វីដើម្បីឈានទៅរកភាពចាស់ទុំ? (ខ) តើគ្រិស្ដសាសនិកដែលមានភាពចាស់ទុំប្រព្រឹត្ដយ៉ាងណាទៅលើអ្នកឯទៀត?
១៤ យើងទាំងអស់គ្នាគួរមានចិត្ដចង់រៀនអ្វីដែលជ្រាលជ្រៅជាង«សេចក្ដីបង្រៀនជាមូលដ្ឋានអំពីគ្រិស្ដ» ហើយ«ខំប្រឹងឈានទៅរកភាពចាស់ទុំ»។ (ហេប្រឺ ៦:១) យើងមិនទៅជាគ្រិស្ដសាសនិកដែលមានភាពចាស់ទុំដោយសារតែយើងបាននៅក្នុងសេចក្ដីពិតអស់ជាច្រើនឆ្នាំនោះទេ តែយើងត្រូវខំប្រឹងដើម្បីមានភាពចាស់ទុំ។ យើងត្រូវបង្កើនចំណេះនិងការយល់ដឹងរបស់យើងជានិច្ច។ ដូច្នេះ យើងត្រូវអានគម្ពីរជារៀងរាល់ថ្ងៃ។ (ទំនុកតម្កើង ១:១-៣) ពេលដែលអ្នកធ្វើដូច្នេះ អ្នកនឹងយល់ច្បាស់ជាងនូវច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ា។
១៥ តើអ្វីជាច្បាប់ដ៏សំខាន់បំផុតសម្រាប់គ្រិស្ដសាសនិក? គឺច្បាប់នៃសេចក្ដីស្រឡាញ់។ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា៖ «យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូហាន ១៣:៣៥) សេចក្ដីស្រឡាញ់បានត្រូវហៅថា«ច្បាប់របស់ស្ដេច»និងជាអ្វីដែល«ធ្វើឲ្យច្បាប់សម្រេចគ្រប់ជំពូក»។ (យ៉ាកុប ២:៨; រ៉ូម ១៣:១០) យើងមិនភ្ញាក់ផ្អើលទេ ដែលសេចក្ដីស្រឡាញ់គឺជាអ្វីដ៏សំខាន់ណាស់ ដោយសារគម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ចំពោះព្រះ សេចក្ដីស្រឡាញ់មិនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេ តែលោកបង្ហាញសេចក្ដីស្រឡាញ់របស់លោកតាមរយៈការប្រព្រឹត្ដ។ យ៉ូហានបានសរសេរថា៖ «សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវសម្ដែងចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយរបស់លោកឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ»។ (យ៉ូហានទី១ ៤:៩) ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា លោកយេស៊ូ បងប្អូនរួមជំនឿ និងមនុស្សឯទៀត នោះយើងបង្ហាញថាយើងជាគ្រិស្ដសាសនិកដែលមានភាពចាស់ទុំ។—ម៉ាថាយ ២២:៣៧-៣៩
១៦. ហេតុអ្វីគ្រិស្ដសាសនិកដែលមានភាពចាស់ទុំកាន់តែឲ្យតម្លៃទៅលើគោលការណ៍?
កូរិនថូសទី១ ១៥:៣៣) ប៉ុន្ដែ កាលដែលកូននោះកាន់តែមានភាពចាស់ទុំ គាត់រៀនអំពីរបៀបវែកញែកទៅលើគោលការណ៍គម្ពីរ។ គោលការណ៍ទាំងនោះ នឹងជួយគាត់ឲ្យជ្រើសរើសមិត្ដភក្ដិល្អ។ (សូមអាន កូរិនថូសទី១ ១៣:១១; ១៤:២០) ពេលយើងកាន់តែចេះវែកញែកអំពីគោលការណ៍គម្ពីរ នោះសមត្ថភាពវិនិច្ឆ័យរបស់យើងកាន់តែគួរឲ្យទុកចិត្ដជាង។ យើងយល់ច្បាស់ជាងអំពីអ្វីដែលព្រះចង់ឲ្យយើងធ្វើក្នុងស្ថានភាពនីមួយៗ។
១៦ កាលដែលយើងទៅជាគ្រិស្ដសាសនិកដែលមានភាពចាស់ទុំ យើងកាន់តែឲ្យតម្លៃចំពោះគោលការណ៍។ តាមធម្មតា ច្បាប់គឺសម្រាប់ស្ថានភាពណាមួយដ៏ជាក់លាក់ ប៉ុន្ដែគោលការណ៍គឺសម្រាប់ស្ថានភាពផ្សេងៗជាច្រើន។ ជាឧទាហរណ៍ កូនក្មេងមិនយល់ថាការធ្វើជាមិត្ដភក្ដិជាមួយនឹងមនុស្សអាក្រក់នាំឲ្យមានគ្រោះថ្នាក់ខ្លាំងយ៉ាងណាទេ ដូច្នេះឪពុកម្ដាយរបស់គាត់ត្រូវបង្កើតច្បាប់ដើម្បីការពារគាត់។ (១៧. ហេតុអ្វីយើងអាចនិយាយថាយើងមានអ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ?
១៧ យើងមានអ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីធ្វើការសម្រេចចិត្ដដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ដ។ ក្នុងគម្ពីរមានច្បាប់និងគោលការណ៍ដែលជួយយើងឲ្យ«មានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»។ (ធីម៉ូថេទី២ ៣:១៦, ១៧) គោលការណ៍គម្ពីរជួយយើងឲ្យយល់អំពីរបៀបគិតគូររបស់ព្រះយេហូវ៉ា។ ប៉ុន្ដែយើងត្រូវខំប្រឹងដើម្បីរកឃើញគោលការណ៍ទាំងនេះ។ (អេភេសូរ ៥:១៧) ដើម្បីជួយយើងឲ្យធ្វើដូច្នេះ យើងមានជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម និងកម្មវិធីJWបណ្ណាល័យ។ ពេលយើងប្រើជំនួយទាំងនេះ យើងនឹងទទួលប្រយោជន៍ពីការសិក្សាផ្ទាល់ខ្លួននិងពីការសិក្សាជាក្រុមគ្រួសារ។
ការបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យខ្លួនសមស្របតាមគម្ពីរនាំឲ្យទទួលពរ
១៨. តើមានអ្វីកើតឡើងពេលយើងធ្វើតាមច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ាក្នុងជីវិត?
១៨ ពេលយើងធ្វើតាមច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ា ជីវិតរបស់យើងគឺល្អប្រសើរជាងឆ្ងាយណាស់! ទំនុកតម្កើង ១១៩:៩៧-១០០ចែងថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎! ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ។ សេចក្ដីបង្គាប់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញាលើសជាងខ្មាំងសត្រូវ ដ្បិតបាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប។ ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ។ ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗ ពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្ដរបស់ទ្រង់»។ ពេលយើងលៃទុកពេលដើម្បីគិតយ៉ាងជ្រាលជ្រៅអំពីច្បាប់និងគោលការណ៍របស់ព្រះ យើងនឹងប្រព្រឹត្ដដោយប្រាជ្ញានិងដោយមានការយល់ដឹងច្រើនជាង។ ម្យ៉ាងទៀត ពេលយើងប្រើច្បាប់និងគោលការណ៍របស់លោកដើម្បីបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង នោះយើងនឹង«ស្មើកម្រិតកម្ពស់របស់គ្រិស្ដ»។—អេភេសូរ ៤:១៣