«រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»
«ខ្ញុំ . . . បានចូលក្នុងពិភពលោកដើម្បីការនោះឯង ពោលគឺដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត»។—យ៉ូហាន ១៨:៣៧
១, ២. (ក) តើអ្វីបង្ហាញថាពិភពលោកនេះកាន់តែបែកបាក់គ្នា? (ខ) តើយើងនឹងពិចារណាសំណួរអ្វីក្នុងអត្ថបទនេះ?
បងស្រីម្នាក់ដែលរស់នៅទ្វីបអឺរ៉ុបភាគខាងត្បូងបានរៀបរាប់អំពីជីវិតនៅអតីតកាលរបស់គាត់ថា៖ «តាំងពីតូចមក ខ្ញុំឃើញតែភាពអយុត្ដិធម៌។ ដូច្នេះ ខ្ញុំមិនព្រមចុះចូលនឹងប្រព័ន្ធនយោបាយរបស់ប្រទេសខ្ញុំទេ ហើយខ្ញុំបានគាំទ្រទស្សនៈដែលមនុស្សជាច្រើនគិតថាគឺជ្រុលនិយម។ តាមពិតទៅ អស់ជាច្រើនឆ្នាំខ្ញុំធ្លាប់ជាសង្សាររបស់ភេរវជនម្នាក់»។ បងប្រុសម្នាក់នៅទ្វីបអាហ្វ្រិកភាគខាងត្បូងពន្យល់អំពីមូលហេតុដែលគាត់ធ្លាប់ប្រើអំពើហិង្សា គាត់និយាយថា៖ «ខ្ញុំធ្លាប់ជឿជាក់ថាកុលសម្ព័ន្ធរបស់ខ្ញុំគឺប្រសើរជាងកុលសម្ព័ន្ធណាទាំងអស់ ហើយខ្ញុំធ្លាប់ចូលគណៈបក្សនយោបាយមួយ។ យើងបានត្រូវបង្ហាត់បង្រៀនឲ្យចេះប្រើលំពែងដើម្បីសម្លាប់សត្រូវរបស់យើង សូម្បីតែពួកអ្នកដែលជាកុលសម្ព័ន្ធតែមួយជាមួយនឹងយើងដែលគាំទ្រគណ:បក្សនយោបាយផ្សេងទៀត ក៏យើងបានត្រូវបង្ហាត់បង្រៀនឲ្យសម្លាប់ដែរ»។ បងស្រីម្នាក់ដែលរស់នៅទ្វីបអឺរ៉ុបភាគកណ្ដាលសារភាពថា៖ «ខ្ញុំធ្លាប់ស្អប់អ្នកដែលមានជាតិសាសន៍ផ្សេង ឬដែលកាន់សាសនាផ្សេងពីសាសនារបស់ខ្ញុំ»។
២ សព្វថ្ងៃនេះមនុស្សកាន់តែច្រើនមានចិត្ដគំនិតដូចបងប្អូនទាំងបីនាក់ខាងលើនេះធ្លាប់មាន។ ក្រុមអ្នកនយោបាយជាច្រើនប្រើអំពើហិង្សាដើម្បីបានឯករាជ្យ។ មនុស្សច្រើនតែឈ្លោះគ្នាអំពីរឿងនយោបាយ។ ម្យ៉ាងទៀតនៅប្រទេសជាច្រើន មនុស្សកាន់តែច្រើនធីម៉ូថេទី២ ៣:១, ៣) កាលដែលពិភពលោកនេះកាន់តែបែកបាក់គ្នា តើគ្រិស្ដសាសនិកពិតអាចរក្សាសាមគ្គីភាពយ៉ាងដូចម្ដេច? យើងអាចរៀនច្រើនពីគំរូរបស់លោកយេស៊ូ។ មនុស្សនៅសម័យលោកក៏បែកបាក់គ្នាដោយសារទស្សនៈដ៏ខ្លាំងចំពោះរឿងនយោបាយដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាចម្លើយចំពោះសំណួរបីគឺ ហេតុអ្វីលោកយេស៊ូមិនព្រមរួមចំណែកក្នុងក្រុមអ្នកនយោបាយណាមួយ? តើលោកយេស៊ូបានបង្ហាញយ៉ាងណាថារាស្ដ្ររបស់ព្រះមិនត្រូវគាំទ្រខាងណាមួយក្នុងរឿងនយោបាយ? តើលោកយេស៊ូបានបង្រៀនយើងយ៉ាងដូចម្ដេចថាយើងមិនគួរប្រើអំពើហិង្សាទាល់តែសោះ?
ប្រព្រឹត្ដមិនល្អចំពោះជនបរទេស។ ដូចគម្ពីរបានប្រកាសទុកជាមុន ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះមនុស្ស«មិនព្រមស្រុះស្រួលគ្នា»។ (តើលោកយេស៊ូបានគាំទ្រពួកអ្នកដែលចង់មានឯករាជ្យភាពឬទេ?
៣, ៤. (ក) នៅសម័យលោកយេស៊ូ តើជនជាតិយូដាជាច្រើនចង់បានអ្វី? (ខ) តើទស្សនៈនោះមានឥទ្ធិពលយ៉ាងណាទៅលើអ្នកកាន់តាមលោកយេស៊ូ?
៣ ជនជាតិយូដាជាច្រើនដែលលោកយេស៊ូបានជួបនៅពេលដែលលោកផ្សព្វផ្សាយ ពិតជាចង់មានសេរីភាពពីការនៅក្រោមអំណាចរ៉ូម។ ជាឧទាហរណ៍ ពួកអ្នកជ្រុលនិយមខាងសាសនាយូដាមួយក្រុមបានបង្កើតគណៈបក្សនយោបាយមួយ ហើយបានខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រជាជនមានអារម្មណ៍នេះកាន់តែខ្លាំង។ អ្នកជ្រុលនិយមទាំងនេះជាច្រើននាក់បានកាន់តាមបុរសម្នាក់ឈ្មោះយូដាសពីស្រុកកាលីឡេ ដែលបានរស់នៅសតវត្សរ៍ទី១។ យូដាសជាមេស្ស៊ីក្លែងក្លាយម្នាក់ដែលបានបំភាន់មនុស្សជាច្រើន។ យ៉ូសេហ្វឺសដែលជាប្រវត្ដិវិទូជនជាតិយូដាម្នាក់បាននិយាយថា យូដាសបានលើកទឹកចិត្ដជនជាតិយូដាឲ្យប្រឆាំងនឹងអំណាចរ៉ូម ហើយបានហៅពួកអ្នកដែលព្រមបង់ពន្ធឲ្យរ៉ូមថាជា«ពួកកំសាក»។ នៅទីបំផុត ជនជាតិរ៉ូមបានសម្លាប់យូដាស។ (សកម្មភាព ៥:៣៧) អ្នកជ្រុលនិយមខ្លះថែមទាំងបានប្រើអំពើហិង្សាដើម្បីសម្រេចគោលដៅរបស់ពួកគេ។
៤ ជនជាតិយូដាភាគច្រើនទន្ទឹងរង់ចាំការមកដល់របស់មេស្ស៊ី។ ពួកគេបានគិតថាមេស្ស៊ីនឹងរំដោះពួកគេឲ្យរួចពីអំណាចរ៉ូម ហើយនឹងធ្វើឲ្យអ៊ីស្រាអែលទៅជាប្រជាជាតិដ៏ខ្លាំងក្លាម្ដងទៀត។ (លូកា ២:៣៨; ៣:១៥) ពួកគេជាច្រើននាក់បានជឿថាមេស្ស៊ីនឹងស្ថាបនារាជាណាចក្រមួយនៅផែនដីនាស្រុកអ៊ីស្រាអែល។ ពេលនោះកើតឡើង ជនជាតិយូដាទាំងអស់ដែលរស់នៅកន្លែងផ្សេងៗនៅផែនដីនឹងត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។ សូម្បីតែយ៉ូហានដែលជាអ្នកជ្រមុជទឹកក៏បានសួរលោកយេស៊ូថា៖ «តើលោកជាអ្នកដែលត្រូវមកឬ? ឬក៏យើងត្រូវរង់ចាំអ្នកមួយទៀត?»។ (ម៉ាថាយ ១១:២, ៣) ប្រហែលជាយ៉ូហានបានឆ្ងល់ថានឹងមានបុគ្គលផ្សេងទៀតដែលនឹងមករំដោះជនជាតិយូដាឬយ៉ាងណា។ ក្រោយមក អ្នកកាន់តាមពីរនាក់របស់លោកយេស៊ូបានជួបលោកពេលពួកគេធ្វើដំណើរទៅភូមិមួយឈ្មោះអេម៉ាសក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ពួកគេនិយាយថាពួកគេបានសង្ឃឹមថាលោកយេស៊ូគឺជាអ្នកដែលត្រូវសង្គ្រោះអ៊ីស្រាអែល។ (សូមអាន លូកា ២៤:២១) មិនយូរក្រោយមក ពួកសាវ័កបានសួរលោកយេស៊ូថា៖ «លោកម្ចាស់ តើលោកនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។—សកម្មភាព ១:៦
៥. (ក) ហេតុអ្វីបណ្ដាជននៅស្រុកកាលីឡេចង់ឲ្យលោកយេស៊ូធ្វើជាស្ដេចរបស់ពួកគេ? (ខ) តើលោកយេស៊ូបានកែតម្រង់គំនិតរបស់ពួកគេយ៉ាងដូចម្ដេច?
៥ ជនជាតិយូដាបានរំពឹងថាមេស្ស៊ីនឹងដោះស្រាយបញ្ហារបស់ពួកគេ។ នេះទំនងជាមូលហេតុដែលបណ្ដាជននៅស្រុកកាលីឡេចង់ឲ្យលោកយេស៊ូធ្វើជាស្ដេចរបស់ពួកគេ។ ពួកគេប្រាកដជាបានគិតថាលោកនឹងទៅជាអ្នកដឹកនាំដ៏ល្អបំផុត។ លោកចេះថ្លែងសេចក្ដីយ៉ាងពីរោះក្បោះក្បាយ អាចប្រោសមនុស្សឈឺឲ្យជាសះស្បើយ ហើយថែមទាំងអាចផ្គត់ផ្គង់អាហារដល់អ្នកដែលឃ្លាន។ ក្រោយលោកយេស៊ូបានផ្ដល់អាហារដល់បុរសប្រហែលជា៥.០០០នាក់ បណ្ដាជនបាននឹកអស្ចារ្យក្នុងចិត្ដ។ នៅពេលនោះលោកយេស៊ូដឹងអំពីអ្វីដែលពួកគេចង់ធ្វើ។ គម្ពីរចែងថា៖ «លោកយេស៊ូបានចេញទៅភ្នំម្ដងទៀតតែម្នាក់ឯង ព្រោះដឹងថាពួកគេហៀបនឹងមកចាប់លោកហើយតែងតាំងជាយ៉ូហាន ៦:១០-១៥) នៅថ្ងៃបន្ទាប់ បណ្ដាជនទាំងនោះទំនងជាស្ងប់ចិត្ដ ហើយក្រោយមកលោកយេស៊ូបានពន្យល់ពួកគេថា លោកមិនបានមកដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកគេខាងរូបកាយទេ តែលោកបានមកដើម្បីបង្រៀនពួកគេអំពីរាជាណាចក្ររបស់ព្រះ។ លោកបានមានប្រសាសន៍ទៅពួកគេថា៖ «កុំព្យាយាមឲ្យបានអាហារដែលខូចទៅឡើយ តែចូរព្យាយាមឲ្យបានអាហារដែលនៅស្ថិតស្ថេរ ហើយផ្ដល់ជីវិតដែលគ្មានទីបញ្ចប់វិញ»។—យ៉ូហាន ៦:២៥-២៧
ស្ដេច»។ (៦. តើតាមរបៀបណាលោកយេស៊ូបានបង្ហាញយ៉ាងច្បាស់ថាលោកមិនចង់ទទួលអំណាចគ្រប់គ្រងនៅផែនដី? (សូមមើលរូបភាពទី១នៅដើមអត្ថបទ)
៦ មិនយូរមុនលោកយេស៊ូស្លាប់ លោកដឹងថាអ្នកកាន់តាមខ្លះរបស់លោកបានជឿថាលោកនឹងចាប់ផ្ដើមគ្រប់គ្រងជាស្ដេចនៅក្រុងយេរូសាឡិម។ លោកយេស៊ូបានប្រាប់ពួកគេនូវឧទាហរណ៍អំពីមិណាដើម្បីជួយពួកគេឲ្យដឹងថានេះនឹងមិនកើតឡើងទេ។ ឧទាហរណ៍នោះគឺអំពី«បុរសម្នាក់ដែលកើតក្នុងរាជវង្ស»ពោលគឺលោកយេស៊ូ ដែលត្រូវធ្វើដំណើរទៅឆ្ងាយអស់មួយរយៈពេលយូរ។ (លូកា ១៩:១១-១៣, ១៥) លោកយេស៊ូក៏បានប្រាប់យ៉ាងច្បាស់ដល់ប៉ុនទាសពីឡាតដែលជាអភិបាលជនជាតិរ៉ូមថាលោកមិនគាំទ្រខាងណាមួយក្នុងរឿងនយោបាយរបស់ពិភពលោកនេះទេ។ ពីឡាតបានសួរលោកយេស៊ូថា៖ «តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?»។ (យ៉ូហាន ១៨:៣៣) ពីឡាតប្រហែលជាខ្លាចថាលោកយេស៊ូនឹងបំផុសបំផុលបណ្ដាជនឲ្យបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់រ៉ូម។ ប៉ុន្ដែ លោកយេស៊ូបានឆ្លើយថា៖ «រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។ (យ៉ូហាន ១៨:៣៦) លោកយេស៊ូមិនព្រមចូលរួមក្នុងរឿងនយោបាយ ដោយសាររាជាណាចក្ររបស់លោកនឹងនៅស្ថានសួគ៌។ លោកបានមានប្រសាសន៍ថា កិច្ចការរបស់លោកនៅផែនដីគឺដើម្បី«ធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត»។—សូមអាន យ៉ូហាន ១៨:៣៧
៧. ហេតុអ្វីការជៀសវាងពីការគាំទ្រគណៈបក្សនយោបាយសូម្បីតែនៅក្នុងចិត្ដ ប្រហែលជាពិបាក?
៧ លោកយេស៊ូបានយល់អំពីភារកិច្ចរបស់លោក។ ស្រដៀងគ្នាដែរ ពេលយើងយល់អំពីភារកិច្ចរបស់យើង យើងនឹងជៀសវាងពីការគាំទ្រគណៈបក្សនយោបាយណាមួយ សូម្បីតែនៅក្នុងចិត្ដរបស់យើងក៏យើងមិនគាំទ្រដែរ។ នេះមិនតែងតែស្រួលទេ។ អ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់និយាយថាមនុស្សនៅ
តំបន់របស់គាត់កាន់តែជ្រុលនិយម។ ពួកគេមានមោទនភាពជាខ្លាំងចំពោះប្រជាជាតិរបស់ពួកគេ ហើយក៏ជឿថាជីវិតរបស់ពួកគេនឹងល្អប្រសើរជាងបើជនរួមជាតិរបស់ពួកគេគ្រប់គ្រងលើពួកគេ។ គាត់បន្ថែមថា៖ «គឺល្អណាស់ដែលបងប្អូនបានការពារសាមគ្គីភាពរបស់ពួកគេជាគ្រិស្ដសាសនិកពិតដោយផ្ដោតអារម្មណ៍ទៅលើការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ពួកគេពឹងលើព្រះដើម្បីបំបាត់ភាពអយុត្ដិធម៌ និងដើម្បីដោះស្រាយបញ្ហាផ្សេងទៀតដែលយើងជួបប្រទះ»។តើលោកយេស៊ូបានរក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយយ៉ាងដូចម្ដេច?
៨. តើជនជាតិយូដាជាច្រើននាក់បានរងអំពើអយុត្ដិធម៌បែបណានៅសម័យលោកយេស៊ូ?
៨ ពេលមនុស្សឃើញអំពើអយុត្ដិធម៌កើតឡើងជុំវិញពួកគេ ពួកគេច្រើនតែរួមចំណែកក្នុងរឿងនយោបាយកាន់តែខ្លាំង។ នៅសម័យលោកយេស៊ូ ការបង់ពន្ធគឺជាអ្វីមួយដែលបណ្ដាលឲ្យមនុស្សជាច្រើនគាំទ្រម្ខាងៗក្នុងរឿងនយោបាយ។ តាមការពិត យូដាសពីស្រុកកាលីឡេបានបះបោរប្រឆាំងនឹងរដ្ឋាភិបាលរ៉ូម ដោយសាររដ្ឋាភិបាលនោះបានចុះឈ្មោះបណ្ដាជនក្នុងបញ្ជីដើម្បីធ្វើឲ្យប្រាកដថាពួកគេបង់ពន្ធ។ ពួកគេត្រូវបង់ពន្ធច្រើនប្រភេទ ដូចជាពន្ធលើទ្រព្យសម្បត្ដិ ដីធ្លី និងផ្ទះសម្បែងជាដើម។ ម្យ៉ាងទៀត ដោយសារអ្នកយកពន្ធពុករលួយ នោះបញ្ហានេះកាន់តែធ្ងន់ទៅៗ។ ជួនកាលពួកគេបង់លុយឲ្យមន្ដ្រីរដ្ឋាភិបាលដើម្បីទទួលឋានៈណាមួយ ហើយក្រោយមកប្រើអំណាចដែលពួកគេទទួលដើម្បីរកលុយបានច្រើន។ សាខេដែលជាប្រធានមួយរូបលើពួកអ្នកយកពន្ធនៅក្រុងយេរីខូ បានទៅជាអ្នកមានដោយសារគាត់តម្រូវឲ្យបណ្ដាជនបង់ពន្ធច្រើន។—លូកា ១៩:២, ៨
៩, ១០. (ក) តើសត្រូវរបស់លោកយេស៊ូបានព្យាយាមធ្វើឲ្យលោកគាំទ្រខាងណាមួយក្នុងជម្លោះនយោបាយយ៉ាងដូចម្ដេច? (ខ) តើយើងរៀនអ្វីពីចម្លើយរបស់លោកយេស៊ូ? (សូមមើលរូបភាពទី២នៅដើមអត្ថបទ)
៩ សត្រូវរបស់លោកយេស៊ូបានព្យាយាមឲ្យលោកគាំទ្រខាងណាមួយក្នុងជម្លោះស្ដីអំពីការបង់ពន្ធ។ ពួកគេបានសួរលោកអំពី«ពន្ធ»ម្យ៉ាង ដែលជនជាតិយូដាទាំងអស់ត្រូវបង់មួយឌីណារី។ (សូមអាន ម៉ាថាយ ២២:១៦-១៨) ជនជាតិយូដាពិតជាស្អប់ពន្ធនោះ ដោយសារវារំលឹកពួកគេថារដ្ឋាភិបាលរ៉ូមគ្រប់គ្រងលើពួកគេ។ «ពួកអ្នកគាំទ្រហេរ៉ូឌ»ពោលគឺអ្នកដែលគាំទ្រទស្សនៈនយោបាយរបស់ហេរ៉ូឌ សង្ឃឹមថាបើលោកយេស៊ូមានប្រសាសន៍ថាពួកគេមិនគួរបង់ពន្ធនោះ ពួកគេអាចចោទថាលោកជាសត្រូវរបស់ចក្រភពរ៉ូម។ ប៉ុន្ដែ បើលោកយេស៊ូបានមានប្រសាសន៍ថា ពួកគេត្រូវបង់ពន្ធនោះ បណ្ដាជនប្រហែលជានឹងឈប់កាន់តាមលោក។ ដូច្នេះ តើលោកយេស៊ូបានធ្វើអ្វី?
១០ លោកយេស៊ូបានធ្វើឲ្យប្រាកដថាលោករក្សាជំហរអព្យាក្រឹតចំពោះរឿងនោះ។ លោកបានមានប្រសាសន៍ថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។ (ម៉ាថាយ ២២:២១) លោកយេស៊ូបានដឹងថាអ្នកយកពន្ធជាច្រើនពុករលួយ តែលោកមិនបានផ្ដោតអារម្មណ៍ទៅលើចំណុចនេះទេ។ ផ្ទុយទៅវិញ លោកបានផ្ដោតអារម្មណ៍ទៅលើដំណោះស្រាយដ៏ពិតប្រាកដចំពោះបញ្ហារបស់មនុស្សជាតិ ពោលគឺរាជាណាចក្ររបស់ព្រះ។ លោកយេស៊ូបានទុកគំរូឲ្យយើង។ យើងមិនគួរគាំទ្រខាងណាមួយក្នុងរឿងណាក៏ដោយដែលជាប់ពាក់ព័ន្ធនឹងនយោបាយ ទោះជាមើលទៅម្ខាងគឺត្រឹមត្រូវនិងយុត្ដិធម៌ ហើយមើលទៅម្ខាងទៀតគឺមិនត្រឹមត្រូវនិងអយុត្ដិធម៌ក្ដី។ គ្រិស្ដសាសនិកពិតផ្ដោតអារម្មណ៍ទៅលើរាជាណាចក្ររបស់ព្រះនិងអ្វីដែលព្រះបានមានប្រសាសន៍ថាគឺត្រឹមត្រូវ។ ហេតុនេះ យើងមិនមានទស្សនៈខ្លាំងស្ដីអំពីអំពើអយុត្ដិធម៌ ឬនិយាយប្រឆាំងនឹងអ្វីបែបនេះឡើយ។—ម៉ាថាយ ៦:៣៣
១១. តើយើងអាចជួយអ្នកឯទៀតឲ្យរកយុត្ដិធម៌ពិតប្រាកដយ៉ាងដូចម្ដេច?
១១ សាក្សីព្រះយេហូវ៉ាជាច្រើននាក់បានលះចោលទាំងស្រុងនូវទស្សនៈខ្លាំងដែលពួកគេធ្លាប់មានស្ដីអំពីរឿងនយោបាយ។ ជាឧទាហរណ៍ មុនបងស្រីម្នាក់នៅប្រទេសអង់គ្លេសបានរៀនសេចក្ដីពិត គាត់បានរៀនផ្នែកសង្គមវិទ្យានៅសកលវិទ្យាល័យ ហើយចាប់ផ្ដើមមានទស្សនៈជ្រុលនិយមស្ដីអំពីរឿងនយោបាយ។
គាត់និយាយថា៖ «ខ្ញុំចង់លើកស្ទួយសិទ្ធិរបស់ជនជាតិស្បែកខ្មៅ ដោយសារយើងបានរងអំពើអយុត្ដិធម៌ជាច្រើន។ ទោះជាខ្ញុំពូកែយកឈ្នះក្នុងការជជែកតវ៉ាក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍ខកចិត្ដ ហើយខឹង។ ខ្ញុំមិនបានយល់ថាមូលហេតុដែលនាំឲ្យមនុស្សប្រកាន់ពូជសាសន៍គឺជាអារម្មណ៍ដែលនៅក្នុងចិត្ដមនុស្ស ហើយជាអ្វីដែលត្រូវតែដកចេញទេ។ ប៉ុន្ដែ ពេលខ្ញុំចាប់ផ្ដើមសិក្សាគម្ពីរ ខ្ញុំយល់ថាខ្ញុំត្រូវដកចេញនូវដើមហេតុនៃការប្រកាន់ពូជសាសន៍ពីចិត្ដរបស់ខ្ញុំ»។ គឺបងស្រីជនជាតិស្បែកសដែលបានជួយគាត់ឲ្យកែប្រែចិត្ដ។ គាត់បន្ថែមថា៖ «ឥឡូវខ្ញុំបម្រើជាអ្នកត្រួសត្រាយពេញពេលម្នាក់ក្នុងក្រុមជំនុំភាសាសញ្ញា ហើយខ្ញុំកំពុងរៀនបើកចិត្ដឲ្យទូលាយចំពោះមនុស្សគ្រប់ប្រភេទ»។«ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញ»
១២. តើលោកយេស៊ូបានព្រមានអ្នកកាន់តាមលោកឲ្យជៀសវាងពី«ដំបែ»បែបណា?
១២ នៅសម័យលោកយេស៊ូ អ្នកដឹកនាំសាសនាច្រើនតែបានគាំទ្រក្រុមអ្នកនយោបាយ។ ជាឧទាហរណ៍ សៀវភៅមួយរៀបរាប់ថា ជនជាតិយូដាបានបែងចែកជាក្រុមសាសនាផ្សេងៗដែលស្រដៀងនឹងគណៈបក្សនយោបាយនៅសម័យយើង។ (Daily Life in Palestine at the Time of Christ) ដូច្នេះ លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកថា៖ «ចូរប្រុងប្រៀបស្មារតីជានិច្ច ហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងដំបែរបស់ហេរ៉ូឌ»។ (ម៉ាកុស ៨:១៥) ពេលលោកយេស៊ូបានរៀបរាប់អំពីហេរ៉ូឌ លោកទំនងជាចង់សំដៅលើបក្សពួករបស់ហេរ៉ូឌ។ ក្រុមមួយទៀតក្នុងខនេះគឺពួកផារិស៊ី ពួកគេចង់ឲ្យជនជាតិយូដាទទួលឯករាជ្យពីចក្រភពរ៉ូម។ យោងទៅតាមសៀវភៅម៉ាថាយ លោកយេស៊ូក៏បានព្រមានអ្នកកាន់តាមលោកដែរអំពីពួកសាឌូស៊ី។ ពួកសាឌូស៊ីចង់ឲ្យរ៉ូមបន្ដគ្រប់គ្រងដោយសារនេះមានន័យថាពួកគេអាចបន្ដកាន់អំណាច។ លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកឲ្យជៀសវាងពី«ដំបែ»ឬសេចក្ដីបង្រៀនរបស់ក្រុមទាំងបីនោះ។ (ម៉ាថាយ ១៦:៦, ១២) គួរឲ្យចាប់អារម្មណ៍ដែលលោកយេស៊ូបានផ្ដល់ការព្រមាននេះមិនយូរក្រោយពីបណ្ដាជនចង់ឲ្យលោកធ្វើជាស្ដេច។
លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យកាន់ជំហរអព្យាក្រឹតទាំងស្រុង
១៣, ១៤. (ក) តើរឿងនយោបាយនិងសាសនាបាននាំឲ្យមានអំពើហិង្សានិងភាពអយុត្ដិធម៌យ៉ាងដូចម្ដេច? (ខ) ហេតុអ្វីការប្រើអំពើហិង្សាគឺតែងតែខុស សូម្បីតែពេលដែលយើងបានរងអំពើអយុត្ដិធម៌ក្ដី? (សូមមើលរូបភាពទី៣នៅដើមអត្ថបទ)
១៣ ពេលសាសនាគាំទ្រម្ខាងៗក្នុងរឿងនយោបាយ នេះច្រើនតែនាំឲ្យមានអំពើហិង្សា។ លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យកាន់ជំហរអព្យាក្រឹតទាំងស្រុង។ នេះជាមូលហេតុមួយដែលពួកសង្ឃនាយកនិងពួកផារិស៊ីចង់សម្លាប់លោកយេស៊ូ។ ពួកគេខ្លាចថាបណ្ដាជននឹងស្តាប់តាមលោក ហើយឈប់កាន់តាមពួកគេ។ បើនេះកើតឡើង ពួកគេនឹងបាត់បង់អំណាចខាងសាសនានិងខាងនយោបាយ។ ពួកគេបាននិយាយថា៖ «ប្រសិនបើយើងទុកឲ្យគាត់ធ្វើដូច្នេះ ពួកគេទាំងអស់គ្នានឹងជឿលើគាត់ រួចជនជាតិរ៉ូមនិងមកដណ្ដើមយកទាំងកន្លែងគោរពបូជារបស់យើងទាំងជាតិរបស់យើងផង»។ (យ៉ូហាន ១១:៤៨) ដូច្នេះ កៃផាសដែលជាសម្ដេចសង្ឃបានរៀបគម្រោងសម្លាប់លោកយេស៊ូ។—យ៉ូហាន ១១:៤៩-៥៣; ១៨:១៤
១៤ កៃផាសបានរង់ចាំរហូតដល់ពេលយប់ រួចមកគាត់បានចាត់ទាហានឲ្យទៅចាប់លោកយេស៊ូ។ ប៉ុន្ដែ លោកយេស៊ូបានដឹងថាពួកគេបានរៀបគម្រោងសម្លាប់លោក។ ដូច្នេះក្នុងអំឡុងពេលដែលលោកបរិភោគអាហារជាមួយនឹងពួកសាវ័កនៅលើកចុងក្រោយ លោកបានសុំពួកគេឲ្យយកដាវខ្លះទៅជាប់ខ្លួន។ ដាវពីរគឺល្មមឲ្យលោកបង្រៀនពួកគេនូវមេរៀនដ៏សំលូកា ២២:៣៦-៣៨) ក្រោយមកនៅយប់នោះ មនុស្សមួយក្រុមបានមកចាប់លោកយេស៊ូ ហើយពេត្រុសបានខឹងយ៉ាងខ្លាំងចំពោះអំពើអយុត្ដិធម៌នោះរហូតដល់គាត់ហូតដាវកាប់បុរសម្នាក់។ (យ៉ូហាន ១៨:១០) ប៉ុន្ដែ លោកយេស៊ូបានប្រាប់ពេត្រុសថា៖ «ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញ ព្រោះអស់អ្នកដែលប្រើដាវក៏នឹងស្លាប់ដោយដាវដែរ»។ (ម៉ាថាយ ២៦:៥២, ៥៣) តើលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកនូវមេរៀនដ៏សំខាន់អ្វី? គឺពួកគេមិនត្រូវរួមចំណែកក្នុងពិភពលោកទេ។ នៅយប់ដដែលមុននោះបន្ដិច លោកយេស៊ូបានអធិដ្ឋានអំពីរឿងនេះ។ (សូមអាន យ៉ូហាន ១៧:១៦) មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសិទ្ធិប្រយុទ្ធប្រឆាំងនឹងអំពើអយុត្ដិធម៌។
ខាន់មួយ។ (១៥, ១៦. (ក) តើបណ្ដាំរបស់ព្រះបានជួយគ្រិស្ដសាសនិកយ៉ាងដូចម្ដេចឲ្យជៀសវាងពីជម្លោះ? (ខ) ពេលព្រះយេហូវ៉ាមើលពិភពលោកសព្វថ្ងៃនេះ តើលោកឃើញភាពខុសគ្នាអ្វី?
១៥ បងស្រីនៅទ្វីបអឺរ៉ុបភាគខាងត្បូងដែលបានត្រូវរៀបរាប់ខាងលើ បានរៀនមេរៀននេះ។ គាត់និយាយថា៖ «ខ្ញុំបានឃើញថាការប្រើអំពើហិង្សាមិននាំឲ្យមានយុត្ដិធម៌ទេ។ ខ្ញុំក៏បានឃើញថា នៅទីបំផុតអ្នកដែលប្រើអំពើហិង្សាច្រើនតែស្លាប់។ ម្យ៉ាងទៀត នោះនាំឲ្យមនុស្សជាច្រើនមានកំហឹង។ ខ្ញុំសប្បាយចិត្ដណាស់ដែលខ្ញុំបានរៀនពីគម្ពីរថា មានតែព្រះប៉ុណ្ណោះដែលអាចនាំមកនូវយុត្ដិធម៌ពិតប្រាកដលើផែនដី។ អស់រយៈពេល២៥ឆ្នាំមកហើយ ខ្ញុំបានផ្សព្វផ្សាយដំណឹងនេះ»។ បងប្រុសខាងលើដែលរស់នៅទ្វីបអាហ្វ្រិកភាគខាងត្បូងបានប្រើ«ដាវនៃសកម្មពល»ពោលគឺបណ្ដាំរបស់ព្រះ ជំនួសលំពែងរបស់គាត់។ (អេភេសូរ ៦:១៧) ឥឡូវគាត់ផ្សព្វផ្សាយដំណឹងអំពីសន្ដិភាពដល់មនុស្សគ្រប់ប្រភេទ មិនថាពួកគេមកពីកុលសម្ព័ន្ធណាក៏ដោយ។ មួយវិញទៀត ក្រោយពីបងស្រីនៅទ្វីបអឺរ៉ុបភាគកណ្ដាលបានទៅជាសាក្សីព្រះយេហូវ៉ា គាត់បានរៀបការជាមួយនឹងបងប្រុសម្នាក់ដែលមកពីជាតិសាសន៍ដែលគាត់ធ្លាប់ស្អប់។ បងប្អូនបីនាក់នេះបានធ្វើការកែប្រែទាំងនេះដោយសារពួកគាត់ចង់ធ្វើតាមគ្រិស្ដ។
១៦ ការធ្វើការកែប្រែទាំងនេះគឺសំខាន់ណាស់! គម្ពីរចែងថាមនុស្សជាតិគឺប្រៀបដូចជាសមុទ្រដែលកម្រើកចុះឡើង ហើយមិនដែលស្ងប់ឡើយ។ (អេសាយ ១៧:១២; ៥៧:២០, ២១; ការបើកបង្ហាញ ១៣:១) រឿងនយោបាយបណ្ដាលឲ្យមានកំហឹង ធ្វើឲ្យមនុស្សបែកបាក់គ្នា ហើយនាំឲ្យមានអំពើហិង្សា។ ប៉ុន្ដែ យើងដែលជារាស្ដ្ររបស់ព្រះមានសន្ដិភាពនិងសាមគ្គីភាព។ ពេលព្រះយេហូវ៉ាឃើញថាមនុស្សក្នុងពិភពលោកនេះបែកបាក់គ្នា លោកច្បាស់ជាសប្បាយចិត្ដដោយឃើញថារាស្ដ្ររបស់លោកមានសាមគ្គីភាព។—សូមអាន សេផានា ៣:១៧
១៧. (ក) តើយើងអាចធ្វើឲ្យមានសាមគ្គីភាពតាមរបៀបណា? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៧ ក្នុងអត្ថបទនេះ យើងបានរៀនថាយើងអាចធ្វើឲ្យមានសាមគ្គីភាពតាមរបៀបបីយ៉ាងគឺ៖ (១) យើងមានទំនុកចិត្ដថារាជាណាចក្ររបស់ព្រះនឹងដោះស្រាយរឿងអយុត្ដិធម៌ទាំងអស់ (២) យើងមិនគាំទ្រខាងណាមួយក្នុងរឿងនយោបាយទាល់តែសោះ និង (៣) យើងមិនប្រើអំពើហិង្សាឡើយ។ ប៉ុន្ដែ អ្វីមួយទៀតដែលអាចប៉ះពាល់ដល់សាមគ្គីភាពរបស់យើងគឺការរើសអើង។ នៅអត្ថបទបន្ទាប់ យើងនឹងរៀនអំពីរបៀបដែលយើងអាចជម្រុះចោលនូវការរើសអើងដូចដែលគ្រិស្ដសាសនិកនៅសម័យដើមបានធ្វើ។