លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អក្សរកាណានសម័យបុរាណដែលបានត្រូវឆ្លាក់លើភាជនៈដីដែលមានអាយុកាល៣.០០០ឆ្នាំមានឈ្មោះពីគម្ពីរ

ឈ្មោះពីគម្ពីរលើភាជនៈបុរាណមួយ

ឈ្មោះពីគម្ពីរលើភាជនៈបុរាណមួយ

នៅឆ្នាំ២០១២ បុរាណវត្ថុវិទូបានរកឃើញបំណែកភាជនៈដីមួយដែលមានអាយុកាល៣.០០០ឆ្នាំមកហើយ។ អ្នកស្រាវជ្រាវរំភើបចិត្ដយ៉ាងខ្លាំង។ ហេតុអ្វី? មិនមែនរំភើបចិត្ដដោយសារបំណែកនៃភាជនៈនោះទេ ប៉ុន្ដែគឺដោយសារអ្វីដែលបានត្រូវសរសេរលើបំណែកទាំងនោះ។

ពេលបុរាណវត្ថុវិទូបានដាក់ផ្គុំបំណែកទាំងអស់នោះឲ្យជាប់គ្នា ពួកគេអាចអានអក្សរកាណានដែលបានត្រូវសរសេរលើភាជនៈនោះ។ អក្សរនោះអានថា«អែបាល បេន បេតា» ដែលមានន័យថា«អែបាល កូនរបស់បេតា»។ នេះជាលើកទី១ដែលបុរាណវត្ថុវិទូបានរកឃើញឈ្មោះនោះនៅលើវត្ថុបុរាណណាមួយ។

មានបុគ្គលម្នាក់ទៀតក្នុងគម្ពីរដែលមានឈ្មោះអែបាល។ គាត់ជាកូនប្រុសម្នាក់របស់ស្ដេចសុល។ (របាក្សត្រទី១ ៨:៣៣; ៩:៣៩) សាស្ត្រាចារ្យម្នាក់ឈ្មោះយ៉ូសេហ្វ ការហ្វិងខិលដែលជាសមាជិកក្រុមដែលបានរកឃើញភាជនៈនោះ គាត់បាននិយាយថា«គឺគួរឲ្យចាប់អារម្មណ៍ដែលឃើញថាមានឈ្មោះអែបាលនេះក្នុងគម្ពីរ ហើយឥឡូវឈ្មោះនេះក៏បានត្រូវរកឃើញដែរនៅលើវត្ថុបុរាណពីសម័យរបស់ស្ដេចដាវីឌ»។ អ្នកខ្លះគិតថាឈ្មោះនេះមានតែនៅសម័យនោះប៉ុណ្ណោះ។ នេះជាឧទាហរណ៍មួយទៀតអំពីរបៀបដែលបុរាណវត្ថុវិទ្យាគាំទ្រគម្ពីរ!

ក្នុងគម្ពីរ អែបាលដែលជាកូនរបស់សុលក៏បានត្រូវហៅថាអ៊ីបូសែតដែរ។ (សាំយូអែលទី២ ២:១០) ហេតុអ្វីពាក្យ«បាល»បានត្រូវជំនួសដោយពាក្យ«បូសែត»? អ្នកស្រាវជ្រាវបានពន្យល់ថាអ្នកដែលបានសរសេរសៀវភៅសាំយូអែលទី២ប្រហែលជាបានជៀសវាងពីការប្រើឈ្មោះអែបាល ដោយសារនេះរំលឹកជនជាតិអ៊ីស្រាអែលអំពីព្រះបាលដែលជាព្រះនៃខ្យល់ព្យុះដែលជនជាតិកាណានបានគោរពបូជា។ ប៉ុន្ដែ ក្នុងគម្ពីរនៅសៀវភៅរបាក្សត្រទី១ យើងនៅតែអាចឃើញឈ្មោះអែបាល។