ការប្រៀនប្រដៅបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះ
«ព្រះយេហូវ៉ាប្រដៅអស់អ្នកដែលលោកស្រឡាញ់»។—ហេប្រឺ ១២:៦
១. តើគម្ពីរច្រើនតែរៀបរាប់យ៉ាងណាអំពីការប្រៀនប្រដៅ?
ពេលអ្នកឮពាក្យ«ប្រៀនប្រដៅ» តើអ្នកគិតអំពីអ្វី? មនុស្សជាច្រើនគិតអំពីការដាក់ទោស ប៉ុន្ដែការប្រៀនប្រដៅរួមបញ្ចូលច្រើនជាងនេះ។ គម្ពីរចែងថាការប្រៀនប្រដៅនាំឲ្យយើងទទួលប្រយោជន៍ ហើយជួនកាលការប្រៀនប្រដៅបានត្រូវរៀបរាប់ជាមួយនឹងចំណេះ ប្រាជ្ញា សេចក្ដីស្រឡាញ់ និងជីវិត។ (សុភាសិត ១:២-៧; ៤:១១-១៣; ១៣:២៤) នេះគឺដោយសារការប្រៀនប្រដៅដែលមកពីព្រះបង្ហាញថាលោកស្រឡាញ់យើង ហើយចង់ឲ្យយើងរស់ជារៀងរហូត។ (ហេប្រឺ ១២:៦) ទោះជាការប្រៀនប្រដៅដែលមកពីព្រះជួនកាលរួមបញ្ចូលការដាក់ទោសក្ដី ការប្រៀនប្រដៅនោះមិនដែលធ្វើឡើងដោយគ្មានមេត្ដាឬយ៉ាងឃោរឃៅឡើយ។ តាមពិត អត្ថន័យសំខាន់បំផុតនៃពាក្យ«ប្រៀនប្រដៅ»រួមបញ្ចូលការអប់រំ ដូចជាការអប់រំដែលមកពីឪពុកម្ដាយចំពោះកូនជាទីស្រឡាញ់។
២, ៣. តើតាមរបៀបណាការប្រៀនប្រដៅអាចរួមបញ្ចូលការបង្រៀននិងការដាក់ទោស? (សូមមើលរូបភាពនៅដើមអត្ថបទ)
២ សូមគិតអំពីឧទាហរណ៍នេះ។ ក្មេងប្រុសម្នាក់ឈ្មោះដាវីឌលេងបាល់នៅក្នុងផ្ទះ។ ម្ដាយរបស់គាត់ប្រាប់ថា៖ «ដាវីឌ កូនដឹងទេ ថាកូនមិនគួរលេងបាល់ក្នុងផ្ទះទេ! កូនអាចធ្វើឲ្យបែកអីវ៉ែអីវ៉ាន់ក្នុងផ្ទះ»។ ប៉ុន្ដែ ដាវីឌមិនបានអើពើនឹងពាក្យសម្ដីរបស់ម្ដាយគាត់ទេ ហើយបន្ដលេងបាល់ទៀត។ បាល់នោះប៉ះនឹងថូផ្កា ហើយធ្វើឲ្យថូផ្កាបែក! តើម្ដាយរបស់
ដាវីឌបានធ្វើអ្វីដើម្បីប្រដៅកូន? ម្ដាយបង្រៀនគាត់ដោយពន្យល់អំពីមូលហេតុដែលអ្វីដែលគាត់ធ្វើនោះគឺខុស។ ម្ដាយចង់ឲ្យកូនដឹងថា គឺជាការល្អដែលគាត់ស្តាប់បង្គាប់ឪពុកម្ដាយ ហើយថាច្បាប់ដែលមកពីឪពុកម្ដាយគឺសំខាន់ចាំបាច់និងសមហេតុផល។ ដើម្បីជួយដាវីឌរៀនមេរៀននេះ ម្ដាយរបស់គាត់បានសម្រេចចិត្ដថា គឺសមរម្យឲ្យដាក់ទោសគាត់ដោយដកយកបាល់ពីគាត់ទុកមួយរយៈ។ ដាវីឌមិនសប្បាយចិត្ដទេពេលម្ដាយធ្វើដូច្នេះ ប៉ុន្ដែនោះបានជួយគាត់ឲ្យចាំថាបើគាត់មិនស្តាប់បង្គាប់ឪពុកម្ដាយ នោះនឹងនាំឲ្យមានផលវិបាក។៣ ក្នុងនាមជាគ្រិស្ដសាសនិក យើងជាសមាជិកក្រុមគ្រួសាររបស់ព្រះ។ (ធីម៉ូថេទី១ ៣:១៥) ព្រះយេហូវ៉ាដែលជាបិតារបស់យើង មានសិទ្ធិសម្រេចចិត្ដអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ហើយប្រដៅយើងពេលដែលយើងមិនស្តាប់បង្គាប់លោក។ ម្យ៉ាងទៀត បើការប្រព្រឹត្ដរបស់យើងនាំឲ្យមានផលវិបាក ការប្រៀនប្រដៅដែលប្រកបដោយសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ាអាចជួយយើងឲ្យចាំអំពីសារៈសំខាន់នៃការស្តាប់បង្គាប់លោក។ (កាឡាទី ៦:៧) ព្រះស្រឡាញ់យើងខ្លាំងណាស់ ហើយលោកមិនចង់ឲ្យយើងរងទុក្ខឡើយ។—ពេត្រុសទី១ ៥:៦, ៧
៤. (ក) តើព្រះយេហូវ៉ាចង់ឲ្យយើងប្រៀនប្រដៅអ្នកឯទៀតយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៤ ពេលយើងផ្ដល់ការប្រៀនប្រដៅដែលមានមូលដ្ឋានលើគម្ពីរ យើងអាចជួយកូនឬសិស្សគម្ពីរឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ដ។ យើងប្រើគម្ពីរដើម្បីបង្រៀនសិស្សគម្ពីរអំពីអ្វីដែលត្រឹមត្រូវ ហើយដើម្បីជួយពួកគេឲ្យយល់ និង‹កាន់តាមអ្វីៗទាំងអស់ដែលលោកយេស៊ូបានបង្គាប់យើង›។ (ម៉ាថាយ ២៨:១៩, ២០; ធីម៉ូថេទី២ ៣:១៦) ព្រះយេហូវ៉ាចង់ឲ្យពួកគេទទួលការបង្ហាត់បង្រៀនតាមរបៀបនេះ ដើម្បីពួកគេក៏អាចជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ដដែរ។ (សូមអាន ទីតុស ២:១១-១៤) ឥឡូវសូមយើងពិចារណាសំណួរសំខាន់បីគឺ៖ (១) តើតាមរបៀបណាការប្រៀនប្រដៅពីព្រះបង្ហាញថាលោកស្រឡាញ់យើង? (២) តើយើងអាចរៀនអ្វីពីបុគ្គលដែលបានទទួលការប្រៀនប្រដៅពីព្រះ? (៣) តើយើងអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ានិងបុត្ររបស់លោកយ៉ាងដូចម្ដេចពេលយើងប្រៀនប្រដៅអ្នកណាម្នាក់?
ព្រះប្រៀនប្រដៅដោយសេចក្ដីស្រឡាញ់
៥. តើតាមរបៀបណាការប្រៀនប្រដៅពីព្រះយេហូវ៉ាបង្ហាញថាលោកស្រឡាញ់យើង?
៥ ព្រះយេហូវ៉ាកែតម្រង់ អប់រំ និងបង្ហាត់បង្រៀនយើង ដោយសារលោកស្រឡាញ់យើង។ លោកចង់ឲ្យយើងរក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងលោក ហើយរស់ជារៀងរហូត។ (យ៉ូហានទី១ ៤:១៦) លោកមិនដែលជេរប្រមាថយើង ឬធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃទេ។ (សុភាសិត ១២:១៨) ផ្ទុយទៅវិញ ព្រះយេហូវ៉ាផ្ដោតអារម្មណ៍ទៅលើគុណសម្បត្ដិរបស់យើង ហើយឲ្យយើងមានចិត្ដសេរី។ តើអ្នកអាចឃើញឬទេ ថាការប្រៀនប្រដៅដែលយើងទទួលតាមរយៈគម្ពីរ សៀវភៅផ្សេងៗរបស់យើង ឪពុកម្ដាយ ឬអ្នកចាស់ទុំបង្ហាញថាព្រះយេហូវ៉ាស្រឡាញ់យើង? ពេលអ្នកចាស់ទុំព្យាយាមកែតម្រង់យើងតាមរបៀបស្លូតបូតនិងដោយសេចក្ដីស្រឡាញ់ សូម្បីតែមុនដែលយើងដឹងថាយើងបានធ្វើអ្វីខុសក្ដី ពួកគាត់កំពុងបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងដូចព្រះយេហូវ៉ា។—កាឡាទី ៦:១
៦. តើតាមរបៀបណាការប្រៀនប្រដៅបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ទោះជានេះនាំឲ្យបុគ្គលណាម្នាក់លែងមានឯកសិទ្ធិណាមួយក្ដី?
ទំនុកតម្កើង ១៩:៧) កាលដែលពេលវេលាកន្លងទៅ គាត់ប្រហែលជានឹងទទួលឡើងវិញនូវភារកិច្ចឬឯកសិទ្ធិដែលគាត់ធ្លាប់មាន។ សូម្បីតែពេលដែលបុគ្គលណាម្នាក់បានត្រូវបណ្ដាច់មិត្ដភាព នេះក៏បង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែរ ដោយសារនេះការពារក្រុមជំនុំពីឥទ្ធិពលអាក្រក់។ (កូរិនថូសទី១ ៥:៦, ៧, ១១) ម្យ៉ាងទៀត ដោយសារការប្រដៅពីព្រះតែងតែយុត្ដិធម៌ នេះជួយបុគ្គលដែលបានត្រូវបណ្ដាច់មិត្ដភាពឲ្យយល់ថាអំពើខុសឆ្គងរបស់គាត់គឺធ្ងន់ធ្ងរ ហើយនេះអាចធ្វើឲ្យគាត់ប្រែចិត្ដ។—សកម្មភាព ៣:១៩
៦ ពេលខ្លះការប្រៀនប្រដៅរួមបញ្ចូលអ្វីច្រើនជាងឱវាទ។ បើបុគ្គលណាម្នាក់បានប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ គាត់នឹងលែងមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ។ សូម្បីតែនៅពេលនោះក៏ដោយ ការប្រៀនប្រដៅបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះគាត់។ ជាឧទាហរណ៍ នេះអាចជួយគាត់ឲ្យយល់ថាការសិក្សាគម្ពីរ ការរំពឹងគិត និងការអធិដ្ឋានគឺសំខាន់ណាស់។ ការធ្វើអ្វីទាំងនេះ អាចជួយពង្រឹងចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ (ការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍ដល់យើង
៧. តើសេបណាជាអ្នកណា ហើយតើគាត់ចាប់ផ្ដើមមានគុណវិបត្ដិអ្វី?
៧ ដើម្បីយល់អំពីសារៈសំខាន់នៃការប្រៀនប្រដៅ យើងនឹងពិចារណាអំពីបុគ្គលពីរនាក់ដែលព្រះយេហូវ៉ាបានប្រដៅ។ បុគ្គលម្នាក់គឺសេបណាដែលជាជនជាតិអ៊ីស្រាអែលដែលបានរស់នៅសម័យស្ដេចហេសេគា ហើយបុគ្គលម្នាក់ទៀតគឺបងប្រុសក្រេអឹមដែលរស់នៅសម័យយើង។ សេបណាបានធ្វើជាអ្នក«ត្រួតត្រាលើព្រះរាជដំណាក់» ដែលទំនងជាដំណាក់របស់ស្ដេចហេសេគា ហើយគាត់មានអំណាចខ្លាំងក្លា។ (អេសាយ ២២:១៥) ប៉ុន្ដែ សេបណាបានទៅជាបុគ្គលដែលមានអំណួត ហើយចង់ឲ្យអ្នកឯទៀតគិតថាគាត់គឺសំខាន់។ គាត់ថែមទាំងធ្វើផ្នូរដ៏ថ្លៃសម្រាប់ខ្លួន ហើយជិះ«រទេះដ៏រុងរឿង»។—អេសាយ ២២:១៦-១៨
៨. តើព្រះយេហូវ៉ាបានប្រដៅសេបណាយ៉ាងដូចម្ដេច ហើយតើនេះមានលទ្ធផលអ្វី?
៨ ដោយសារសេបណាព្យាយាមលើកតម្កើងខ្លួនឯង ព្រះបានប្រគល់ភារកិច្ចរបស់គាត់ឲ្យទៅអេលាគីម។ (អេសាយ ២២:១៩-២១) នេះបានកើតឡើងពេលដែលស្ដេចសានហេ រីបនៃស្រុកអាសស៊ើរមានគម្រោងវាយប្រហារក្រុងយេរូសាឡិម។ ក្រោយមក ស្ដេចសានហេរីបបានចាត់មន្ដ្រីមួយក្រុមនិងកងទ័ពដ៏ធំដើម្បីបំភ័យជនជាតិយូដា ហើយដើម្បីធ្វើឲ្យស្ដេចហេសេគាចុះចាញ់។ (ពង្សាវតារក្សត្រទី២ ១៨:១៧-២៥) ស្ដេចហេសេគាបានចាត់អេលាគីមនិងបុរសពីរនាក់ទៀតឲ្យទៅជួបមន្ដ្រីទាំងនេះ។ បុរសម្នាក់ក្នុងចំណោមបុរសទាំងនោះគឺសេបណាដែលនៅពេលនោះបម្រើជាស្មៀន។ យើងអាចឃើញថាសេបណាទំនងជាបានរៀនឲ្យមានចិត្ដរាបទាប ហើយមិនអាណិតខ្លួនឬអន់ចិត្ដឡើយ។ គាត់សុខចិត្ដទទួលភារកិច្ចទាបជាងភារកិច្ចដែលគាត់ធ្លាប់មានពីមុន។ យើងអាចរៀនមេរៀនបីពីអ្វីដែលបានកើតឡើងចំពោះសេបណា។
៩-១១. (ក) តើយើងអាចរៀនមេរៀនដ៏សំខាន់អ្វីខ្លះពីសេបណា? (ខ) តើអ្នកមានទស្សនៈយ៉ាងណាចំពោះរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្ដទៅលើសេបណា?
៩ ទី១ ការដែលសេបណាបាត់បង់ភារកិច្ចរបស់គាត់រំលឹកយើងថា«សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស»។ (សុភាសិត ១៦:១៨) យើងប្រហែលជាមានឯកសិទ្ធិណាមួយក្នុងក្រុមជំនុំ ហើយអ្នកឯទៀតប្រហែលជាគិតថាយើងសំខាន់។ បើដូច្នេះ តើយើងនឹងរក្សាចិត្ដរាបទាបឬទេ? តើយើងនឹងចាំថាសមត្ថភាពណាក៏ដោយដែលយើងមាន និងអ្វីល្អៗដែលយើងបានសម្រេចគឺដោយសារតែព្រះយេហូវ៉ាប៉ុណ្ណោះឬទេ? (កូរិនថូសទី១ ៤:៧) សាវ័កប៉ូលបានព្រមានថា៖ «ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានៅទីនោះថា កុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត តែចូរមានគំនិតសមហេតុសមផល»។—រ៉ូម ១២:៣
១០ ទី២ ឱវាទដ៏ម៉ឺងម៉ាត់ដែលព្រះយេហូវ៉ាបានឲ្យសេបណាប្រហែលជាបញ្ជាក់ថាលោកជឿថាសេបណាអាចកែប្រែបាន។ (សុភាសិត ៣:១១, ១២) នេះជាមេរៀនសម្រាប់ពួកអ្នកដែលបានបាត់បង់ឯកសិទ្ធិណាមួយ។ ជាជាងទើសចិត្ដឬខឹង ពួកគេអាចបន្ដបម្រើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាព។ ពួកគេអាចចាត់ទុកថាការប្រៀនប្រដៅនោះ បង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ សូមចាំថានៅទីបំផុត បិតារបស់យើងនឹងផ្ដល់រង្វាន់ដល់ពួកអ្នកដែលរក្សាចិត្ដរាបទាប។ (សូមអាន ពេត្រុសទី១ ៥:៦, ៧) ការប្រៀនប្រដៅដែលប្រកបដោយសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ាអាចសូនឬអប់រំយើងបើយើងមានចិត្ដរាបទាប ហើយបើយើងមានលក្ខណៈដូចជាដីឥដ្ឋទន់។
១១ ទី៣ យើងរៀនមេរៀនដ៏សំខាន់ពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្ដទៅលើសេបណា។ ទោះជារបៀបដែលព្រះយេហូវ៉ាប្រៀនប្រដៅបង្ហាញថាលោកស្អប់ការខុសឆ្គងដែលបុគ្គលម្នាក់បានធ្វើក្ដី នេះក៏បង្ហាញថាលោកស្រឡាញ់បុគ្គលនោះដែរ។ ព្រះយេហូវ៉ាស្វែងរកចំណុចល្អៗរបស់មនុស្ស។ បើអ្នកជាឪពុកម្ដាយឬជាអ្នកចាស់ទុំ តើអ្នកនឹងធ្វើតាមរបៀបដែលព្រះយេហូវ៉ាផ្ដល់ការប្រៀនប្រដៅឬទេ?—យូដាស ២២, ២៣
១២-១៤. (ក) តើអ្នកខ្លះមានប្រតិកម្មយ៉ាងណាពេលទទួលការប្រៀនប្រដៅពីព្រះយេហូវ៉ា? (ខ) តើបណ្ដាំរបស់ព្រះបានជួយបងប្រុសម្នាក់យ៉ាងដូចម្ដេចឲ្យកែប្រែចិត្ដគំនិតរបស់គាត់ ហើយតើនោះមានលទ្ធផលអ្វី?
១២ គួរឲ្យស្តាយ អ្នកខ្លះឈឺចិត្ដជាខ្លាំងពេលដែលពួកគេទទួលការប្រៀនប្រដៅ រហូតដល់ពួកគេថយចេញពីព្រះនិងក្រុមជំនុំ។ (ហេប្រឺ ៣:១២, ១៣) តើនេះមានន័យថាគ្មានអ្នកណាអាចជួយពួកគេបានឬទេ? មិនមែនទេ! សូមគិតអំពីគំរូរបស់បងក្រេអឹមដែលបានត្រូវបណ្ដាច់មិត្ដភាព ហើយក្រោយមកទៅជាសមាជិកក្រុមជំនុំម្ដងទៀត។ ក្រោយពីនេះ គាត់បានឈប់ចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយ។ អ្នកចាស់ទុំម្នាក់ព្យាយាមធ្វើជាមិត្ដភក្ដិរបស់បងក្រេអឹម ហើយក្រោយមកទៀតបងក្រេអឹមបានសុំអ្នកចាស់ទុំនោះឲ្យសិក្សាគម្ពីរជាមួយនឹងគាត់។
១៣ អ្នកចាស់ទុំនោះចាំថា៖ «បញ្ហារបស់បងក្រេអឹមគឺគាត់មានអំណួត។ គាត់រិះគន់អ្នកចាស់ទុំដែលបានសម្រេចចិត្ដបណ្ដាច់មិត្ដភាពគាត់។ ដូច្នេះ សម្រាប់ការសិក្សាប៉ុន្មានដងបន្ទាប់ពីនោះ យើងបានពិគ្រោះបទគម្ពីរដែលលើកបញ្ជាក់អំពីអំណួតនិងផលវិបាកដែលមកពីអំណួត។ បណ្ដាំរបស់ព្រះបានជួយបងក្រេអឹមឲ្យចាប់ផ្ដើមឃើញថាខ្លួនគាត់ពិតជាមនុស្សលូកា ៦:៤១, ៤២; យ៉ាកុប ១:២៣-២៥
បែបណា នោះប្រៀបដូចជាគាត់ឆ្លុះមុខនៅក្នុងកញ្ចក់ ហើយគាត់មិនចូលចិត្ដអ្វីដែលគាត់ឃើញទេ! លទ្ធផលគឺអស្ចារ្យណាស់! ក្រោយពីគាត់ទទួលស្គាល់ថាភ្នែករបស់គាត់បានបិទបាំងទៅដោយ‹ធ្នឹម›នៃអំណួត ហើយថាចិត្ដគំនិតរបស់គាត់ដែលចេះតែរិះគន់អ្នកឯទៀតគឺជាបញ្ហារបស់គាត់ផ្ទាល់ នោះគាត់បានចាប់ផ្ដើមកែប្រែភ្លាមៗ។ គាត់ចាប់ផ្ដើមចូលរួមកិច្ចប្រជុំជាទៀងទាត់ សិក្សាបណ្ដាំរបស់ព្រះយ៉ាងខ្នះខ្នែង ហើយមានទម្លាប់អធិដ្ឋានជារៀងរាល់ថ្ងៃ។ គាត់ក៏បានបំពេញភារកិច្ចរបស់គាត់ជាប្រមុខគ្រួសារក្នុងការគោរពប្រណិប័តន៍ព្រះ ហើយនេះធ្វើឲ្យប្រពន្ធកូនរបស់គាត់សប្បាយចិត្ដណាស់»។—១៤ អ្នកចាស់ទុំនោះនិយាយបន្ថែមថា៖ «នៅថ្ងៃមួយ បងក្រេអឹមបានប្រាប់ខ្ញុំអ្វីមួយដែលធ្វើឲ្យខ្ញុំរំជួលចិត្ដ។ គាត់និយាយថា៖ ‹ខ្ញុំបានស្គាល់សេចក្ដីពិតអស់ជាច្រើនឆ្នាំ ហើយខ្ញុំថែមទាំងបានបម្រើជាអ្នកត្រួសត្រាយទៀតផង។ ប៉ុន្ដែមានតែពេលឥឡូវនេះប៉ុណ្ណោះ ដែលខ្ញុំអាចនិយាយយ៉ាងស្មោះថាខ្ញុំស្រឡាញ់ព្រះយេហូវ៉ា›»។ មិនយូរក្រោយមក បងក្រេអឹមបានទទួលភារកិច្ចជាអ្នកហុចមីក្រូហ្វូននៅកិច្ចប្រជុំ ហើយគាត់សប្បាយចិត្ដទទួលភារកិច្ចនោះ។ អ្នកចាស់ទុំនោះនិយាយថា៖ «គំរូរបស់គាត់បង្រៀនខ្ញុំថា ពេលដែលបុគ្គលណាម្នាក់បន្ទាបខ្លួននៅមុខព្រះដោយទទួលយកការប្រៀនប្រដៅ គាត់ទទួលពរជាច្រើន!»។
ចូរយកតម្រាប់ព្រះនិងគ្រិស្ដពេលអ្នកប្រៀនប្រដៅអ្នកឯទៀត
១៥. ដើម្បីឲ្យការប្រៀនប្រដៅរបស់យើងមានប្រសិទ្ធភាព តើយើងត្រូវធ្វើអ្វី?
ពេលអ្នកឯទៀតឃើញថាអ្នកមានចិត្ដរាបទាប នោះពួកគេនឹងស្រួលទទួលឱវាទពីអ្នកជាង
១៥ បើយើងចង់ធ្វើជាអ្នកបង្រៀនដ៏ពូកែ ដំបូងយើងត្រូវធ្វើជាសិស្សដ៏ល្អសិន។ (ធីម៉ូថេទី១ ៤:១៥, ១៦) ដូចគ្នាដែរ បើព្រះយេហូវ៉ាប្រើអ្នកដើម្បីប្រៀនប្រដៅអ្នកឯទៀត អ្នកត្រូវរក្សាចិត្ដរាបទាប ហើយឲ្យព្រះយេហូវ៉ាណែនាំអ្នកក្នុងជីវិត។ ពេលអ្នកឯទៀតឃើញថាអ្នកមានចិត្ដរាបទាប ពួកគេនឹងគោរពអ្នក ហើយពួកគេនឹងស្រួលទទួលឱវាទឬយោបល់ពីអ្នកជាង។ យើងអាចរៀនពីគំរូរបស់លោកយេស៊ូ។
១៦. ស្ដីអំពីការប្រៀនប្រដៅនិងការបង្រៀនដែលមានប្រសិទ្ធភាព តើយើងអាចរៀនអ្វីពីលោកយេស៊ូ?
១៦ លោកយេស៊ូតែងតែស្តាប់បង្គាប់បិតារបស់លោក សូម្បីតែនៅពេលដែលពិបាកខ្លាំងក្ដី។ (ម៉ាថាយ ២៦:៣៩) លោកបានរំលឹកបណ្ដាជនថា ប្រាជ្ញារបស់លោកនិងអ្វីដែលលោកបានបង្រៀនគឺមកពីបិតារបស់លោក។ (យ៉ូហាន ៥:១៩, ៣០) លោកយេស៊ូមានចិត្ដរាបទាបនិងស្តាប់បង្គាប់ព្រះ ហើយនេះជួយលោកឲ្យធ្វើជាអ្នកបង្រៀនដែលមានសេចក្ដីអាណិតមេត្ដា។ មនុស្សដែលមានចិត្ដស្មោះចូលចិត្ដនៅជិតលោក។ (សូមអាន ម៉ាថាយ ១១:២៩) ពាក្យសម្ដីដ៏សប្បុរសរបស់លោកយេស៊ូ បានលើកទឹកចិត្ដពួកអ្នកដែលធ្លាក់ទឹកចិត្ដនិងអ្នកដែលខ្សោយ។ (ម៉ាថាយ ១២:២០) លោកបានកែតម្រង់ពួកសាវ័ករបស់លោកតាមរបៀបដែលបង្ហាញចិត្ដសប្បុរសនិងសេចក្ដីស្រឡាញ់ សូម្បីតែនៅពេលដែលលោកមានហេតុខឹងនឹងពួកគេដោយសារពួកគេឈ្លោះគ្នាអំពីអ្នកណាដែលធំជាងគេ។—ម៉ាកុស ៩:៣៣-៣៧; លូកា ២២:២៤-២៧
១៧. តើគុណសម្បត្ដិអ្វីខ្លះនឹងជួយអ្នកចាស់ទុំឲ្យថែទាំក្រុមជំនុំយ៉ាងល្អ?
១៧ ពេលដែលអ្នកចាស់ទុំផ្ដល់ការប្រៀនប្រដៅដែលមានមូលដ្ឋានលើគោលការណ៍គម្ពីរ ពួកគាត់ត្រូវយកតម្រាប់គ្រិស្ដ។ យ៉ាងនេះ ពួកគាត់នឹងបង្ហាញថាពួកគាត់ចង់ឲ្យព្រះនិងបុត្ររបស់លោកណែនាំពួកគាត់។ សាវ័កពេត្រុសបានសរសេរថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការពេត្រុសទី១ ៥:២-៤) អ្នកចាស់ទុំដែលចុះចូលនឹងព្រះនិងគ្រិស្ដដោយស្ម័គ្រចិត្ដនិងដោយសប្បាយនឹងទទួលប្រយោជន៍ ហើយបងប្អូនដែលពួកគាត់ថែរក្សាក៏នឹងទទួលប្រយោជន៍ដែរ។—អេសាយ ៣២:១, ២, ១៧, ១៨
ថែទាំរបស់អ្នករាល់គ្នា មិនមែនឃ្វាលដោយបង្ខំចិត្ដទេ តែដោយស្ម័គ្រចិត្ដ ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែដោយស្មោះអស់ពីចិត្ដ ក៏មិនមែនដោយធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះដែរ តែដោយធ្វើជាគំរូដល់ហ្វូងចៀម»។ (១៨. (ក) តើព្រះយេហូវ៉ាតម្រូវអ្វីពីឪពុកម្ដាយ? (ខ) តើព្រះជួយឪពុកម្ដាយយ៉ាងដូចម្ដេច?
១៨ ចុះយ៉ាងណាការប្រៀនប្រដៅនិងការបង្ហាត់បង្រៀនក្នុងក្រុមគ្រួសារ? ព្រះយេហូវ៉ាប្រាប់ប្រមុខគ្រួសារថា៖ «កុំធ្វើឲ្យកូនខឹង តែចូរអប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក»។ (អេភេសូរ ៦:៤) តើការបង្ហាត់បង្រៀននិងការប្រៀនប្រដៅពិតជាសំខាន់ចាំបាច់ឬទេ? គម្ពីរចែងថា៖ «ចូរវាយផ្ចាល[ឬ«ប្រដៅ»]កូនក្នុងកាលដែលនៅមានសង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ»។ (សុភាសិត ១៩:១៨; ខ.ស.) ព្រះយេហូវ៉ាផ្ដល់ភារកិច្ចដល់ឪពុកម្ដាយឲ្យប្រៀនប្រដៅកូនរបស់ពួកគេ។ បើពួកគេមិនធ្វើដូច្នេះ ពួកគេត្រូវទទួលខុសត្រូវចំពោះលោក! (សាំយូអែលទី១ ៣:១២-១៤) ប៉ុន្ដែ ព្រះយេហូវ៉ាឲ្យឪពុកម្ដាយនូវប្រាជ្ញានិងកម្លាំងដែលពួកគេត្រូវការ ពេលដែលពួកគេអធិដ្ឋានសុំជំនួយពីលោក ហើយពឹងផ្អែកលើបណ្ដាំរបស់លោកនិងសកម្មពលបរិសុទ្ធដើម្បីណែនាំពួកគេ។—សូមអាន យ៉ាកុប ១:៥
ការរៀនអំពីរបៀបរស់ជារៀងរហូតដោយមានសន្ដិភាព
១៩, ២០. (ក) តើយើងទទួលពរអ្វីពេលយើងព្រមទទួលការប្រៀនប្រដៅពីព្រះ? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទបន្ទាប់?
១៩ បើយើងទទួលយកការប្រៀនប្រដៅពីព្រះ ហើយធ្វើតាមរបៀបដែលព្រះយេហូវ៉ានិងលោកយេស៊ូប្រៀនប្រដៅអ្នកឯទៀត យើងនឹងទទួលពរជាច្រើន! ក្រុមគ្រួសារនិងក្រុមជំនុំរបស់យើងនឹងមានសន្ដិភាព ហើយយើងទាំងអស់គ្នានឹងមានភាពកក់ក្ដៅ មានអារម្មណ៍ថាខ្លួនមានតម្លៃ និងមានសេចក្ដីសុខសាន្ដ។ សន្ដិភាពនិងសុភមង្គលដែលយើងមាននៅសព្វថ្ងៃនេះគឺតិចតួចណាស់ បើប្រៀបធៀបនឹងសន្ដិភាពនិងសុភមង្គលដែលយើងនឹងមាននៅថ្ងៃអនាគត។ (ទំនុកតម្កើង ៧២:៧) ការប្រៀនប្រដៅពីព្រះយេហូវ៉ាកំពុងជួយយើងឲ្យរៀនអំពីរបៀបរស់ជាមួយគ្នាជារៀងរហូតជាក្រុមគ្រួសារមួយដែលមានសន្ដិភាពនិងសាមគ្គីភាព ដោយមានព្រះយេហូវ៉ាជាបិតារបស់យើង។ (សូមអាន អេសាយ ១១:៩) បើយើងចាំអំពីចំណុចនេះ យើងនឹងឃើញថាការប្រៀនប្រដៅគឺជារបៀបដ៏ល្អមួយដែលព្រះយេហូវ៉ាបង្ហាញថាលោកស្រឡាញ់យើង។
២០ ក្នុងអត្ថបទបន្ទាប់យើងនឹងរៀនថែមទៀតអំពីការប្រៀនប្រដៅក្នុងក្រុមគ្រួសារនិងក្នុងក្រុមជំនុំ។ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចអប់រំខ្លួន។ ម្យ៉ាងទៀត យើងនឹងរៀនអំពីរបៀបដែលយើងអាចជៀសវាងពីអ្វីដែលធ្វើឲ្យយើងឈឺចាប់ជាងការទទួលការប្រៀនប្រដៅ។