ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា មីនា ២០២០

ក្នុងលេខនេះមានអត្ថបទសិក្សាសម្រាប់ថ្ងៃទី៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

សេចក្ដីស្រឡាញ់និងចិត្តកតញ្ញូចំពោះព្រះយេហូវ៉ានាំឲ្យទទួលការជ្រមុជទឹក

សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាអាចជំរុញចិត្តអ្នកឲ្យទទួលការជ្រមុជទឹក។ ប៉ុន្តែ តើអ្វីអាចធ្វើឲ្យអ្នកស្ទាក់ស្ទើរ?

តើអ្នកត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹកហើយឬនៅ?

ចម្លើយរបស់អ្នកចំពោះសំណួរនៅក្នុងអត្ថបទនេះនឹងជួយអ្នកឲ្យធ្វើការសម្រេចចិត្ត។

ជីវប្រវត្ដិ

«យើងនៅឯណេះហើយ! សូមចាត់យើងចុះ!»

បងចាកនិងបងម៉ារៀលីនពន្យល់អំពីអ្វីដែលជំរុញចិត្តពួកគាត់ឲ្យបម្រើពេញពេល និងអ្វីដែលបានជួយពួកគាត់ឲ្យចេះបត់បែនតាមស្ថានភាពខុសៗគ្នាក្រោយពីទទួលភារកិច្ចថ្មី។

តើពេលណាជាពេលគួរនិយាយ?

យើងនឹងពិចារណាបទគម្ពីរដែលនឹងជួយយើងឲ្យដឹងអំពីពេលណាយើងគួរនិយាយនិងពេលណាយើងគួរនៅស្ងៀម។

ចូរស្រឡាញ់គ្នាឲ្យខ្លាំង

លោកយេស៊ូបានមានប្រសាសន៍ថាសេចក្ដីស្រឡាញ់គឺជាលក្ខណៈសម្គាល់របស់គ្រិស្តសាសនិកពិត។ តើតាមរបៀបណាសេចក្ដីស្រឡាញ់ជួយយើងឲ្យខំមានសន្ដិភាព មិនរើសមុខ និងទទួលអ្នកឯទៀតដោយរាក់ទាក់?

តើលោកអ្នកដឹងឬទេ?

តើមានទីសំអាងអ្វីក្រៅពីគម្ពីរដែលបញ្ជាក់ថាជនជាតិអ៊ីស្រាអែលបានធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប?

សំណួរពីអ្នកអាន

តើនរណាជាភ្នាក់ងាររក្សាវិហាររបស់សាសនាយូដា? តើពួកគេមានភារកិច្ចអ្វី?