ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា មេសា ២០១៦

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។

ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ដ

តើ​គ្រិស្ដ​សាសនិក​អាច​ទាញ​យក​មេ​រៀន​អ្វី​ខ្លះ​ពី​កំណត់​ហេតុ​គម្ពីរ​ស្ដី​អំពី​យែបថា​និង​កូន​ស្រី​របស់​គាត់?

​«​ចូរ​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា​»​

ពេល​អ្នក​ប្រឈម​មុខ​នឹង​ការ​ល្បង​ល​ចំពោះ​ការ​ស៊ូ​ទ្រាំ តើ​នេះ​ជាប់​ទាក់​ទង​នឹង​អ្វី? ម្យ៉ាង​ទៀត តើ​គំរូ​ដ៏​ល្អ​ប្រសើរ​ណា​ខ្លះ​ស្ដី​អំពី​ការ​ស៊ូ​ទ្រាំ​អាច​ផ្ដល់​កម្លាំង​ចិត្ដ​ដល់​អ្នក?

ហេតុ​អ្វី​យើង​គួរ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ?

ពេល​អ្នក​ចូល​រួម​កិច្ច​ប្រជុំ នោះ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ឯ​ទៀត ហើយ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែរ។ តើ​តាម​របៀប​ណា?

ចូរ​រក្សា​អព្យាក្រឹតភាព​របស់​អ្នក​ក្នុង​ពិភព​លោក​ដែល​បែក​បាក់​គ្នា

អ្វី​បួន​យ៉ាង​អាច​ជួយ​អ្នក​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ដែល​មិន​ដឹង​ទុក​ជា​មុន​ក្នុង​ការ​រក្សា​អព្យាក្រឹតភាព​របស់​អ្នក។

ជីវប្រវត្ដិ

ដូន​ជី​ក្លាយ​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ​ដ៏​ពិត

តើ​អ្វី​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ព្រះ​សហគមន៍​កាតូលិក ហើយ​បោះ​បង់​សាសនា​កាតូលិក?

តើ​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ឬ​ទេ?

តើ​តាម​របៀប​ណា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​អ្នក​អាច​ប្រៀប​ដូច​ជា​ទឹក​សន្សើម ពោល​គឺ​ស្រទន់ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ និង​ទ្រ​ទ្រង់​ជីវិត?