លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើរាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលអ្វី?

តើរាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលអ្វី?

«ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ ប៉ុន្ដែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។—យ៉ូហានទី១ ២:១៧

ចម្រៀងលេខ: ៥៥, ២៤

១, ២. () តើតាមរបៀបណាពិភពលោកដ៏អាក្រក់នេះស្រដៀងគ្នានឹងឧក្រិដ្ឋជនដែលហៀបនឹងត្រូវប្រហារជីវិត? (សូមមើលរូបភាពនៅដើមអត្ថបទ) () តើបុគ្គលគ្រប់រូបដែលនៅស្ថានសួគ៌និងនៅផែនដីនឹងមានអារម្មណ៍យ៉ាងណាក្រោយពីរបៀបរបបពិភពលោកដ៏អាក្រក់នេះបានត្រូវបំផ្លាញ?

សូមស្រមៃគិតអំពីឧក្រិដ្ឋជនដ៏សាហាវម្នាក់ដែលបានត្រូវកាត់ទោសប្រហារជីវិត។ អ្នកយាមនាំគាត់ទៅប្រហារជីវិត។ ទោះជាឧក្រិដ្ឋជននោះនៅមានជីវិតនិងតាមមើលទៅមានសុខភាពល្អក្ដី គាត់ជិតដល់ពេលស្លាប់។

ពិភពលោកដ៏អាក្រក់នេះគឺស្រដៀងនឹងឧក្រិដ្ឋជនដែលជិតត្រូវគេប្រហារជីវិត។ គម្ពីរចែងថា«ពិភពលោកនេះ . . . កំពុងឈានទៅរកការសាបសូន្យ»។ (យ៉ូហានទី១ ២:១៧) ព្រះយេហូវ៉ាបានសម្រេចចិត្ដថាទីបញ្ចប់នៃរបៀបរបបពិភពលោកនេះគឺជិតមកដល់ ដូច្នេះនេះនឹងកើតឡើងជាមិនខាន។ ប៉ុន្ដែ មានចំណុចដ៏សំខាន់ដែលខុសគ្នារវាងទីបញ្ចប់នៃរបៀបរបបពិភពលោកនេះនិងការប្រហារជីវិតរបស់ឧក្រិដ្ឋជននោះ។ មនុស្សខ្លះប្រហែលជាគិតថាការវិនិច្ឆ័យទោសឧក្រិដ្ឋជននោះគឺអយុត្ដិធម៌ ហើយតវ៉ាប្រឆាំងដោយសង្ឃឹមថាឧក្រិដ្ឋជននោះនឹងមិនត្រូវប្រហារជីវិត។ ប៉ុន្ដែ ព្រះយេហូវ៉ាគឺជាចៅក្រមដ៏ល្អឥតខ្ចោះ ហើយការសម្រេចចិត្ដរបស់លោកដើម្បីបំផ្លាញរបៀបរបបពិភពលោកនេះគឺប្រកបដោយយុត្ដិធម៌ដ៏ល្អឥតខ្ចោះ។ (ចោទិយកថា ៣២:៤) ការបំផ្លាញនៃរបៀបរបបពិភពលោកនេះនឹងមិនត្រូវពន្យារពេលឡើយ។ ក្រោយពីរបៀបរបបពិភពលោកនេះបានត្រូវបំផ្លាញ បុគ្គលគ្រប់រូបដែលនៅស្ថានសួគ៌និងនៅផែនដីនឹងយល់ស្របថាការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ។ ទាំងអស់គ្នានឹងមានអារម្មណ៍ធូរស្រាល!

. មានបញ្ហាបួនដែលនឹងលែងមានទៀតពេលដែលរាជាណាចក្ររបស់ព្រះមកដល់ តើនោះគឺជាអ្វី?

តើ«ពិភពលោក»ដែល«កំពុងឈានទៅរកការសាបសូន្យ»រួមបញ្ចូលអ្វីខ្លះ? នេះរួមបញ្ចូលអ្វីដែលអាក្រក់ដែលមានក្នុងជីវិតរបស់យើងនៅសព្វថ្ងៃនេះ។ មិនយូរទៀត អ្វីទាំងនោះនឹងលែងមានទៀត។ តាមពិត នេះជាផ្នែកមួយនៃ‹ដំណឹងល្អអំពីរាជាណាចក្រ›។ (ម៉ាថាយ ២៤:១៤) ក្នុងអត្ថបទនេះយើងនឹងពិចារណាអំពីបញ្ហាបួនដែលនឹងលែងមានទៀតពេលដែលរាជាណាចក្ររបស់ព្រះមកដល់គឺ៖ មនុស្សអាក្រក់ ស្ថាប័នពុករលួយ អំពើអាក្រក់ និងស្ថានភាពអាក្រក់។ ពេលយើងពិចារណាអំពីបញ្ហានីមួយយើងនឹងរៀនអំពី () របៀបដែលបញ្ហានោះមានឥទ្ធិពលមកលើយើងនៅសព្វថ្ងៃនេះ () អ្វីដែលព្រះយេហូវ៉ានឹងធ្វើចំពោះបញ្ហានោះ និង () ព្រះនឹងជំនួសបញ្ហានោះដោយអ្វី។

មនុស្សអាក្រក់

. នៅសព្វថ្ងៃនេះ តើយើងរងគ្រោះយ៉ាងដូចម្ដេចដោយសារមនុស្សអាក្រក់?

នៅសព្វថ្ងៃនេះ តើយើងរងគ្រោះយ៉ាងដូចម្ដេចដោយសារមនុស្សអាក្រក់? សាវ័កប៉ូលបាននិយាយថានៅគ្រាចុងក្រោយបង្អស់«នឹងលំបាកណាស់»។ រួចគាត់ក៏បាននិយាយបន្ថែមថា«មនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់នឹងកាន់តែអាក្រក់ទៅ»។ (ធីម៉ូថេទី២ ៣:១-៥, ១៣) តើអ្នកបានឃើញពាក្យទាំងនេះក្លាយទៅជាការពិតទេ? យើងជាច្រើននាក់បានរងគ្រោះដោយសារមនុស្សអាក្រក់ ដូចជាមនុស្សដែលធ្វើបាបអ្នកទៀតយ៉ាងឃោរឃៅ អ្នកដែលប្រកាន់ពូជសាសន៍ និងឧក្រិដ្ឋជនដ៏សាហាវ។ អ្នកខ្លះមិនព្យាយាមលាក់បាំងអំពើអាក្រក់ដែលពួកគេធ្វើឡើយ ហើយប្រព្រឹត្ដអំពើទាំងនោះដោយបើកចំហ។ ខ្លះទៀតធ្វើពុតជាជួយអ្នកទៀត ប៉ុន្ដែតាមពិតពួកគេជាមនុស្សអាក្រក់។ ទោះជាយើងមិនបានរងគ្រោះដោយបទឧក្រិដ្ឋណាមួយក្ដី យើងនៅតែរងការពិបាកដោយសារមនុស្សអាក្រក់។ យើងឈឺចិត្ដពេលដែលយើងអំពីទង្វើដ៏សាហាវរបស់ពួកគេចំពោះកូនក្មេង មនុស្សចាស់ និងអ្នកដែលទន់ខ្សោយ។ មនុស្សអាក្រក់ទាំងនោះប្រព្រឹត្ដដូចសត្វតិរច្ឆានថែមទាំងដូចពួកវិញ្ញាណកំណាច។ (យ៉ាកុប ៣:១៥) ប៉ុន្ដែ យើងសប្បាយរីករាយដោយសារបណ្ដាំរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹម។

. () តើមនុស្សអាក្រក់នៅតែមានឱកាសធ្វើអ្វី? () តើអ្វីនឹងកើតឡើងចំពោះពួកអ្នកដែលមិនព្រមកែប្រែ?

តើព្រះយេហូវ៉ានឹងធ្វើអ្វី? នៅឥឡូវនេះ ព្រះយេហូវ៉ាផ្ដល់ឱកាសឲ្យមនុស្សអាក្រក់កែប្រែ។ (អេសាយ ៥៥:៧) ទោះជារបៀបរបបពិភពលោកនេះជិតនឹងត្រូវបំផ្លាញក៏ដោយ ពួកគេមិនទាន់បានទទួលការវិនិច្ឆ័យចុងក្រោយនៅឡើយទេ។ ប៉ុន្ដែ តើអ្វីនឹងកើតឡើងចំពោះពួកអ្នកដែលមិនព្រមកែប្រែនិងដែលគាំទ្ររបៀបរបបពិភពលោកនេះរហូតដល់គ្រាទុក្ខវេទនាជាខ្លាំងមកដល់? ព្រះយេហូវ៉ាសន្យាថាមនុស្សអាក្រក់ទាំងអស់នឹងត្រូវបំបាត់ចោលពីផែនដី។ (សូមអាន ទំនុកតម្កើង ៣៧:១០) សព្វថ្ងៃនេះ មនុស្សជាច្រើនលាក់បាំងអំពើអាក្រក់ដែលពួកគេធ្វើ ហើយជាច្រើនដងពួកគេមិនបានទទួលការដាក់ទោសទេ។ (យ៉ូប ២១:៧,) ប៉ុន្ដែ គម្ពីររំលឹកយើងថា«ព្រះនេត្រទ្រង់បានទតមើលគ្រប់ទាំងផ្លូវរបស់មនុស្ស ក៏ឃើញអស់ទាំងដំណើរដែលគេដើរដែរ។ គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ណាដែលពួកអ្នកប្រព្រឹត្ដការទុច្ចរិតនឹងពួនខ្លួនបានទេ»។ (យ៉ូប ៣៤:២១, ២២) ដូច្នេះ គ្មានអ្វីដែលអាចលាក់បាំងពីព្រះយេហូវ៉ាបានឡើយ។ លោកអាចឃើញគ្រប់ការទាំងអស់ដែលមនុស្សអាក្រក់ធ្វើ។ ក្រោយសង្គ្រាមហាម៉ាគេដូន យើងប្រហែលជានឹងមើលកន្លែងដែលពួកគេធ្លាប់នៅ ប៉ុន្ដែយើងនឹងមិនឃើញពួកគេទេ។ ពួកគេនឹងសាបសូន្យទៅជារៀងរហូត!—ទំនុកតម្កើង ៣៧:១២-១៥

. តើអ្នកណានឹងនៅមានជីវិតពេលដែលលែងមានមនុស្សអាក្រក់ ហើយហេតុអ្វីនេះជាដំណឹងល្អ?

តើអ្នកណានឹងនៅមានជីវិតពេលដែលលែងមានមនុស្សអាក្រក់? ព្រះយេហូវ៉ាសន្យាថា«មនុស្សរាបសាគេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្ដរីករាយដោយសេចក្ដីក្សេមក្សាន្ដដ៏បរិបូរ»។ ទំនុកនោះក៏ចែងក្រោយមកថា«ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកតម្កើង ៣៧:១១, ២៩) តើ«មនុស្សរាបសា»និង«ពួកអ្នកសុចរិត»ជាអ្នកណា? មនុស្សរាបសាជាអ្នកដែលមានចិត្ដរាបទាបដែលរៀនពីព្រះយេហូវ៉ានិងស្តាប់បង្គាប់លោក។ ពួកអ្នកសុចរិតគឺជាអ្នកដែលចូលចិត្ដធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះ។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ មានមនុស្សទុច្ចរិតច្រើនជាងមនុស្សសុចរិត។ ប៉ុន្ដែ ក្នុងពិភពលោកថ្មី នឹងមានតែមនុស្សសុចរិតនិងរាបសាប៉ុណ្ណោះ ហើយពួកគេនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន!

ស្ថាប័នពុករលួយ

. នៅសព្វថ្ងៃនេះ តើយើងរងគ្រោះយ៉ាងដូចម្ដេចដោយសារស្ថាប័នពុករលួយ?

នៅសព្វថ្ងៃនេះ តើយើងរងគ្រោះយ៉ាងដូចម្ដេចដោយសារស្ថាប័នពុករលួយ? ជាច្រើនដងអំពើអាក្រក់នៅក្នុងពិភពលោកសព្វថ្ងៃនេះមិនមែនមកពីបុគ្គលម្នាក់ទេ ប៉ុន្ដែគឺបណ្ដាលមកពីស្ថាប័ន។ អង្គការសាសនាបោកបញ្ឆោតមនុស្សរាប់លាននាក់។ ជាឧទាហរណ៍ ពួកគេកុហកអំពីព្រះ ពួកគេនិយាយថាគម្ពីរមិនអាចទុកចិត្ដបានទេ ហើយពួកគេបោកបញ្ឆោតមនុស្សអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគតចំពោះផែនដីនិងមនុស្សជាតិ។ រដ្ឋាភិបាលពុករលួយលើកស្ទួយការធ្វើសង្គ្រាម ការប្រើអំពើហិង្សាដោយសារការប្រកាន់ពូជសាសន៍ ហើយការជិះជាន់ជនទាល់ក្រនិងអ្នកដែលគ្មានទីពឹង។ ដោយទទួលសំណូកលម្អៀងទៅម្ខាងៗ រដ្ឋាភិបាលបែបនោះមានអំណាចកាន់តែខ្លាំងនិងមានទ្រព្យសម្បត្ដិកាន់តែច្រើន។ ក្រុមហ៊ុនដែលលោភលន់បង្ខូចបរិស្ថាន បំផ្លាញធនធានធម្មជាតិ និងកេងប្រវ័ញ្ចមនុស្ស ដើម្បីបុគ្គលមួយចំនួនអាចទៅជាអ្នកមាន។ ដូច្នេះ ការរងទុក្ខជាច្រើនក្នុងពិភពលោកសព្វថ្ងៃនេះបណ្ដាលមកពីស្ថាប័នពុករលួយ។

. តើគម្ពីរចែងយ៉ាងណាអំពីអ្វីដែលនឹងកើតឡើងចំពោះស្ថាប័នពុករលួយដែលសព្វថ្ងៃនេះមើលទៅមាំមួន?

តើព្រះយេហូវ៉ានឹងធ្វើអ្វី? គ្រាទុក្ខវេទនាជាខ្លាំងនឹងចាប់ផ្ដើមពេលដែលរដ្ឋាភិបាលនានារួមគ្នាវាយប្រហារសាសនាមិនពិតទាំងឡាយ ដែលគម្ពីរបានរៀបរាប់ថាជាស្ដ្រីពេស្យាដែលបានត្រូវហៅថាបាប៊ីឡូនដ៏ខ្លាំងក្លា។ (ការបើកបង្ហាញ ១៧:១, ២, ១៦; ១៨:១-) អង្គការសាសនាទាំងនោះនឹងត្រូវបំផ្លាញចោល។ ប៉ុន្ដែ តើអ្វីនឹងកើតឡើងចំពោះស្ថាប័នពុករលួយទៀតទាំងអស់? គម្ពីរប្រៀបប្រដូចស្ថាប័នទាំងនោះទៅនឹងភ្នំនិងកោះ ដោយសារស្ថាប័នទាំងនោះមើលទៅមាំមួននិងខ្លាំងក្លា។ (សូមអាន ការបើកបង្ហាញ ៦:១៤) ប៉ុន្ដែគម្ពីរចែងថារដ្ឋាភិបាលនិងស្ថាប័នទៀតទាំងអស់ដែលមិនគាំទ្ររាជាណាចក្ររបស់ព្រះនឹងត្រូវបំផ្លាញ។ នេះគឺជាផ្នែកចុងក្រោយនៃគ្រាទុក្ខវេទនាជាខ្លាំង។ (យេរេមា ២៥:៣១-៣៣) ក្រោយមក នឹងគ្មានស្ថាប័នពុករលួយណាសោះ!

. ហេតុអ្វីយើងអាចប្រាកដថាពិភពលោកថ្មីនឹងមានរបៀបរៀបរយ?

តើស្ថាប័នពុករលួយនឹងត្រូវជំនួសដោយអ្វី? ក្រោយសង្គ្រាមហាម៉ាគេដូន តើនឹងមានរបៀបរៀបចំនៅផែនដីទេ? គម្ពីរចែងថា«យើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី ស្របតាមសេចក្ដីសន្យារបស់លោក ហើយទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។ (ពេត្រុសទី២ ៣:១៣) មេឃចាស់និងផែនដីចាស់គឺសំដៅទៅលើរដ្ឋាភិបាលពុករលួយនិងមនុស្សទុច្ចរិតដែលនៅក្រោមអំណាចនៃរដ្ឋាភិបាលទាំងនោះ។ ក្រោយពីលែងមានពួកគេទៀត តើនឹងមានអ្វីជំនួសពួកគេ? «មេឃថ្មីនិងផែនដីថ្មី»។ មេឃថ្មីសំដៅទៅលើរដ្ឋាភិបាលថ្មី ពោលគឺរាជាណាចក្រដែលមានលោកយេស៊ូគ្រិស្ដនិងពួក១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយនឹងលោក។ ផែនដីថ្មីសំដៅទៅលើសង្គមមនុស្សដែលនៅក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ។ លោកយេស៊ូនិងពួកអ្នកដែលគ្រប់គ្រងជាមួយនឹងលោកនឹងបង្ហាញយ៉ាងល្អឥតខ្ចោះនូវគុណសម្បត្ដិដូចព្រះយេហូវ៉ាដែលជាព្រះដែលមានរបៀបរៀបរយ។ (កូរិនថូសទី១ ១៤:៣៣) ដូច្នេះ«ផែនដីថ្មី»នឹងមានរបៀបរៀបរយ។ នៅពេលនោះនឹងមានបុរសដ៏ល្អដែលនឹងចាត់ចែងអ្វីផ្សេងៗ។ (ទំនុកតម្កើង ៤៥:១៦) បុរសទាំងនោះនឹងត្រូវដឹកនាំដោយគ្រិស្ដនិងពួក១៤៤.០០០នាក់។ សូមស្រមៃគិតអំពីពេលដែលស្ថាប័នពុករលួយទាំងអស់នឹងត្រូវជំនួសដោយអង្គការតែមួយដែលមានសាមគ្គីភាព ហើយដែលមិនអាចពុករលួយ!

អំពើអាក្រក់

១០. នៅតំបន់ដែលអ្នករស់នៅ តើមានអំពើអាក្រក់បែបណាជាទូទៅ ហើយតើអ្វីទាំងនេះធ្វើឲ្យអ្នកនិងក្រុមគ្រួសាររបស់អ្នកពិបាកយ៉ាងណា?

១០ នៅសព្វថ្ងៃនេះ តើយើងរងគ្រោះយ៉ាងណាដោយសារអំពើអាក្រក់? យើងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយអំពើប្រាសចាកសីលធម៌ ភាពមិនស្មោះត្រង់ និងអំពើហិង្សាយ៉ាងឃោរឃៅ។ ការកម្សាន្ដក្នុងពិភពលោកនេះធ្វើឲ្យអ្វីបែបនេះមើលទៅគួរឲ្យទាក់ទាញ ហើយក៏មើលងាយខ្នាតតម្រារបស់ព្រះយេហូវ៉ាចំពោះអ្វីដែលខុសនិងអ្វីដែលត្រូវ។ (អេសាយ ៥:២០) ជាពិសេស ឪពុកម្ដាយត្រូវព្យាយាមយ៉ាងខ្លាំងដើម្បីការពារកូនរបស់ពួកគេពីឥទ្ធិពលដ៏អាក្រក់ទាំងនោះ។ តាមពិត នៅក្នុងពិភពលោកដែលមិនគោរពខ្នាតតម្រារបស់ព្រះ គ្រិស្ដសាសនិកពិតទាំងអស់ត្រូវខំប្រឹងយ៉ាងខ្លាំងដើម្បីការពារចំណងមិត្ដភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ា។

១១. តើយើងទាញយកមេរៀនអ្វីពីការវិនិច្ឆ័យទោសរបស់ព្រះយេហូវ៉ាចំពោះក្រុងសូដុមនិងក្រុងកូម៉ូរ៉ា?

១១ តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះអំពើអាក្រក់? សូមពិចារណាអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះអំពើអាក្រក់ដែលបានកើតឡើងនៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ (សូមអាន ពេត្រុសទី២ ២:៦-) ឡុតជាមនុស្សសុចរិត ហើយគាត់និងក្រុមគ្រួសាររបស់គាត់បានរងទុក្ខយ៉ាងខ្លាំងដោយសារអំពើអាក្រក់ទាំងអស់ដែលមនុស្សនៅជុំវិញពួកគាត់បានប្រព្រឹត្ដ។ ព្រះយេហូវ៉ាបានបំផ្លាញតំបន់នោះទាំងមូលដើម្បីបំបាត់ចោលនូវអំពើអាក្រក់ដែលមនុស្សបានធ្វើនៅទីនោះ។ លោកក៏បាន«ទុកគំរូ»ដល់មនុស្សអាក្រក់នៅសព្វថ្ងៃនេះដែរ។ ដូចនៅសម័យនោះព្រះយេហូវ៉ាបានបំបាត់ចោលអំពើប្រាសចាកសីលធម៌ទាំងអស់នៅកន្លែងនោះ លោកក៏នឹងបំបាត់ចោលអំពើទាំងនោះនៅសព្វថ្ងៃនេះដែរ ពេលដែលលោកបំផ្លាញរបៀបរបបពិភពលោកនេះ។

១២. តើអ្នកទន្ទឹងរង់ចាំធ្វើអ្វីខ្លះពេលដែលរបៀបរបបពិភពលោកនេះលែងមានទៀត?

១២ តើអ្វីនឹងជំនួសអំពើអាក្រក់? នៅពិភពលោកថ្មី យើងនឹងជាប់រវល់ក្នុងសកម្មភាពជាច្រើនដែលសប្បាយរីករាយ។ ជាឧទាហរណ៍ យើងនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន ហើយសង់ផ្ទះសម្រាប់ខ្លួនយើងនិងសម្រាប់មនុស្សជាទីស្រឡាញ់របស់យើង។ យើងក៏នឹងទទួលស្វាគមន៍មនុស្សរាប់លាននាក់ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយបង្រៀនពួកគេអំពីព្រះយេហូវ៉ានិងអ្វីទាំងអស់ដែលលោកបានធ្វើសម្រាប់មនុស្សជាតិ។ (អេសាយ ៦៥:២១, ២២; សកម្មភាព ២៤:១៥) នៅពេលនោះ យើងនឹងជាប់រវល់ក្នុងសកម្មភាពផ្សេងដែលនឹងធ្វើឲ្យយើងសប្បាយរីករាយ ហើយដែលនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ!

ស្ថានភាពអាក្រក់

១៣. តើការបះបោរនៅសួនអេដែននាំឲ្យមានលទ្ធផលអ្វី?

១៣ នៅសព្វថ្ងៃនេះ តើយើងរងគ្រោះយ៉ាងណាដោយសារស្ថានភាពអាក្រក់? ពិភពលោកដែលពោរពេញទៅដោយមនុស្សអាក្រក់ ស្ថាប័នពុករលួយ និងអំពើអាក្រក់បាននាំឲ្យមានស្ថានភាពអាក្រក់ក្នុងជីវិត។ យើងទាំងអស់គ្នារងទុក្ខដោយសារសង្គ្រាម ភាពក្រីក្រ ការប្រកាន់ពូជសាសន៍ ជំងឺ និងសេចក្ដីស្លាប់។ ស្ថានភាពដ៏អាក្រក់ទាំងនេះបណ្ដាលមកពីការបះបោរប្រឆាំងរបស់សាថាន អាដាម និងអេវ៉ាចំពោះព្រះយេហូវ៉ា។ យើងទាំងអស់គ្នាបានរងទុក្ខដោយសារការបះបោររបស់ពួកគេ។

១៤. តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះស្ថានភាពអាក្រក់?

១៤ តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះស្ថានភាពអាក្រក់? សូមពិចារណាឧទាហរណ៍ខ្លះ។ ព្រះយេហូវ៉ាសន្យាថានឹងបំបាត់សង្គ្រាមទាំងអស់។ (សូមអាន ទំនុកតម្កើង ៤៦:៨, ៩) លោកនឹងធ្វើឲ្យលែងមានជំងឺទៀត។ (អេសាយ ៣៣:២៤) លោកនឹងបំបាត់ចោលសេចក្ដីស្លាប់ជារៀងរហូត។ (អេសាយ ២៥:៨) លោកនឹងធ្វើឲ្យលែងមានភាពក្រីក្រ។ (ទំនុកតម្កើង ៧២:១២-១៦) ម្យ៉ាងទៀត ព្រះយេហូវ៉ានឹងបំបាត់ចោលស្ថានភាពអាក្រក់ទាំងអស់ទៀតដែលធ្វើឲ្យយើងរងទុក្ខវេទនានៅសព្វថ្ងៃនេះ។ លោកថែមទាំងនឹងបំបាត់ចោលឥទ្ធិពលអាក្រក់ដែលមកពីសាថាននិងពួកវិញ្ញាណកំណាចរបស់វា!—អេភេសូរ ២:២

សូមស្រមៃគិតអំពីពិភពលោកដែលគ្មានសង្គ្រាម ជំងឺ ឬសេចក្ដីស្លាប់! (សូមមើលវគ្គ១៥)

១៥. ក្រោយពីសង្គ្រាមហាម៉ាគេដូន តើអ្វីខ្លះនឹងលែងមានជារៀងរហូត?

១៥ សូមស្រមៃគិតថាជីវិតនឹងទៅជាយ៉ាងណានៅក្នុងពិភពលោកដែលគ្មានសង្គ្រាម ជំងឺ ឬសេចក្ដីស្លាប់! នៅពេលនោះនឹងគ្មានកងទ័ព ឬអាវុធឡើយ។ យើងនឹងមិនត្រូវការមន្ទីរពេទ្យ គ្រូពេទ្យ កន្លែងតម្កល់សព ឬកន្លែងបូជាក៏កប់សពទេ។ ម្យ៉ាងទៀត នឹងមិនមានបទឧក្រិដ្ឋ ដូច្នេះយើងនឹងមិនត្រូវការប៉ូលិស ឬប្រហែលជាមិនទាំងចាក់សោក៏ត្រូវការកូនសោទេ! ស្ថានភាពអាក្រក់ទាំងអស់នោះដែលនាំឲ្យយើងមានកង្វល់ជាច្រើននឹងលែងមានជារៀងរហូត។

១៦, ១៧. () តើពួកអ្នកដែលរួចជីវិតពីសង្គ្រាមហាម៉ាគេដូននឹងមានអារម្មណ៍យ៉ាងណា? សូមឲ្យឧទាហរណ៍។ () តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាយើងនឹងនៅតែមានជីវិតក្រោយពីពិភពលោកចាស់នេះលែងមានទៀត?

១៦ តើជីវិតនឹងទៅជាយ៉ាងណាពេលដែលលែងមានស្ថានភាពអាក្រក់? នេះមិនស្រួលស្រមៃគិតទេ។ ពីព្រោះយើងបានរស់នៅក្នុងស្ថានភាពដ៏អាក្រក់អស់ជាយូរណាស់មកហើយ យើងប្រហែលជាមិនសម្គាល់ថាស្ថានភាពអាក្រក់នោះធ្វើឲ្យយើងតានតឹងចិត្ដខ្លាំងយ៉ាងណាឡើយ។ ជាឧទាហរណ៍ មនុស្សដែលរស់នៅជិតបេនឡានក្រុងប្រហែលជាលែងសម្គាល់សំឡេងឡូឡាដែលមកពីទីនោះទៀត។ ម្យ៉ាងទៀត អ្នកដែលរស់នៅជិតកន្លែងចាក់សំរាមប្រហែលជាលែងដឹងក្លិនស្អុយដែលមកពីទីនោះទៀត។ ប៉ុន្ដែ ពេលព្រះយេហូវ៉ាបំបាត់ចោលស្ថានភាពអាក្រក់ទាំងអស់ យើងនឹងមានអារម្មណ៍ធូរស្រាល!

១៧ តើអ្វីនឹងជំនួសការតានតឹងចិត្ដទាំងអស់ដែលយើងមាននៅសព្វថ្ងៃនេះ? ទំនុកតម្កើង ៣៧:១១ ចែងថា«មនុស្សរាបសា . . . នឹងបានចិត្ដរីករាយដោយសេចក្ដីក្សេមក្សាន្ដដ៏បរិបូរ»។ ការដឹងថានេះជាអ្វីដែលព្រះយេហូវ៉ាចង់ធ្វើសម្រាប់យើង ពិតជាជួយសម្រាលទុក្ខយើងមែន! ក្នុងគ្រាដែលតានតឹងចិត្ដនេះ សូមឲ្យយើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីរក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ានិងអង្គការរបស់លោក។ សេចក្ដីសង្ឃឹមរបស់អ្នកចំពោះអនាគតគឺមានតម្លៃខ្ពស់ ដូច្នេះសូមរំពឹងគិតឲ្យបានជ្រាលជ្រៅអំពីសេចក្ដីសង្ឃឹមនេះ ធ្វើឲ្យប្រាកដថាអ្នកពិតជាជឿជាក់លើសេចក្ដីសង្ឃឹមនេះ ហើយប្រាប់អ្នកទៀតអំពីសេចក្ដីសង្ឃឹមនេះ។ (ធីម៉ូថេទី១ ៤:១៥, ១៦; ពេត្រុសទី១ ៣:១៥) ដោយធ្វើដូច្នេះ អ្នកអាចប្រាកដថាពេលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះមកដល់ អ្នកនឹងរួចជីវិត ហើយមានចិត្ដសប្បាយរីករាយជារៀងរហូត!