របៀបមានសេរីភាពដ៏ពិតប្រាកដ
«ប្រសិនបើបុត្រ . . . រំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមានសេរីភាពពិតមែន»។—យ៉ូហាន ៨:៣៦
១, ២. (ក) តើមនុស្សធ្វើអ្វីខ្លះដើម្បីទទួលសេរីភាព? (ខ) តើនោះមានលទ្ធផលអ្វី?
សព្វថ្ងៃនេះ មនុស្សនៅកន្លែងផ្សេងៗក្នុងពិភពលោកនិយាយអំពីសេរីភាពនិងសិទ្ធិស្មើគ្នា។ អ្នកខ្លះចង់មានសេរីភាព ក្នុងន័យថារួចពីភាពអយុត្ដិធម៌ ការរើសអើង និងភាពក្រីក្រ។ អ្នកខ្លះទៀតទាមទារឲ្យមានសិទ្ធិនិយាយអ្វីដែលពួកគេចង់និយាយ ជ្រើសរើសអ្វីដែលពួកគេចង់ជ្រើសរើស ហើយរស់នៅតាមរបៀបដែលពួកគេចង់រស់នៅ។ មនុស្សនៅគ្រប់ទីកន្លែងចង់មានសេរីភាព។
២ ដើម្បីមានសេរីភាព មនុស្សធ្វើបាតុកម្ម ហើយថែមទាំងធ្វើបដិវត្ដន៍ទៀតផង។ ប៉ុន្ដែ តើពួកគេពិតជាទទួលនូវអ្វីដែលពួកគេចង់បានឬទេ? មិនមែនទេ។ តាមធម្មតា លទ្ធផលគឺកាន់តែឈឺចាប់និងថែមទាំងនាំឲ្យមនុស្សស្លាប់ទៀតផង។ ពាក្យរបស់ស្ដេចសាឡូម៉ូននៅសាស្តា ៨:៩គឺពិតជាត្រឹមត្រូវដែលថា៖ «មនុស្សម្នាក់មានអំណាចលើម្នាក់ទៀតឲ្យគេត្រូវវេទនា»។
៣. តើយើងអាចធ្វើអ្វីដើម្បីស្កប់ចិត្ដនិងមានសុភមង្គលពិតប្រាកដ?
៣ គម្ពីរប្រាប់យើងអំពីអ្វីដែលយើងត្រូវធ្វើដើម្បីស្កប់ចិត្ដនិងមានសុភមង្គលពិតប្រាកដ។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូ បាននិយាយថា៖ ‹អ្នកដែលពិនិត្យមើលច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព ហើយព្យាយាមធ្វើនោះជានិច្ចនឹងមានសុភមង្គលក្នុងការយ៉ាកុប ១:២៥) ច្បាប់ល្អឥតខ្ចោះមកពីព្រះយេហូវ៉ា ហើយលោកដឹងច្បាស់ជាងគេអំពីអ្វីដែលយើងត្រូវការដើម្បីស្កប់ចិត្ដនិងមានសុភមង្គលយ៉ាងពេញលេញ។ ព្រះយេហូវ៉ាបានឲ្យអាដាមនិងអេវ៉ានូវសេរីភាពពិតប្រាកដនិងអ្វីៗផ្សេងទៀតដែលពួកគេត្រូវការដើម្បីសប្បាយរីករាយ។
នោះ›។ (ពេលមួយដែលមនុស្សធ្លាប់មានសេរីភាពពិតប្រាកដ
៤. តើអាដាមនិងអេវ៉ាមានសេរីភាពចំពោះរឿងអ្វីខ្លះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៤ ពេលយើងអានលោកុប្បត្ដិ ជំពូកទី១និងទី២ យើងរៀនថាអាដាមនិងអេវ៉ាមានសេរីភាពដែលមនុស្សសព្វថ្ងៃនេះអាចមានក្នុងក្ដីស្រមៃតែប៉ុណ្ណោះ។ អាដាមនិងអេវ៉ាមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ ពួកគេមិនខ្លាចអ្វីណាទាំងអស់ ហើយគ្មានអ្នកណាប្រព្រឹត្ដមកលើពួកគេដោយអយុត្ដិធម៌ទេ។ ពួកគេមិនបានព្រួយបារម្ភអំពីម្ហូបអាហារ ការងារ ជំងឺ ឬសេចក្ដីស្លាប់ឡើយ។ (លោកុប្បត្ដិ ១:២៧-២៩; ២:៨, ៩, ១៥) ប៉ុន្ដែ តើសេរីភាពរបស់ពួកគេគ្មានកម្រិតឬទេ? សូមយើងពិចារណាអំពីរឿងនេះ។
៥. ខុសពីអ្វីដែលមនុស្សជាច្រើនគិត តើមនុស្សត្រូវការអ្វីដើម្បីមានសេរីភាព?
៥ មនុស្សជាច្រើនគិតថាការមានសេរីភាពពិតប្រាកដមានន័យថា ពួកគេអាចធ្វើអ្វីណាក៏ដោយដែលពួកគេចង់ធ្វើដោយមិនខ្វល់អំពីលទ្ធផលដែលមកពីការប្រព្រឹត្ដរបស់ខ្លួនឡើយ។ សព្វវចនាធិប្បាយមួយចែងថា សេរីភាពមានន័យថាយើង«អាចធ្វើការសម្រេចចិត្ដដោយខ្លួនឯង ហើយធ្វើតាមការសម្រេចចិត្ដនោះ»។ (The World Book Encyclopedia) ប៉ុន្ដែ សព្វវចនាធិប្បាយនោះក៏រៀបរាប់ដែរថាមនុស្សមានសេរីភាព បើរដ្ឋាភិបាលមិនដាក់កម្រិតដ៏អយុត្ដិធម៌ មិនចាំបាច់ ឬមិនសមហេតុផលលើពួកគេ។ នេះមានន័យថាការដាក់កម្រិតខ្លះគឺសំខាន់ចាំបាច់ដើម្បីឲ្យបុគ្គលគ្រប់រូបអាចមានសេរីភាព។ ប៉ុន្ដែ តើអ្នកណាមានសិទ្ធិសម្រេចចិត្ដថាកម្រិតណាមួយគឺយុត្ដិធម៌ សំខាន់ចាំបាច់ និងសមហេតុផល?
៦. (ក) ហេតុអ្វីមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសេរីភាពដែលគ្មានកម្រិត? (ខ) តើមនុស្សអាចមានសេរីភាពបែបណា ហើយហេតុអ្វី?
៦ គឺសំខាន់ដែលយើងចាំថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសេរីភាពដែលគ្មានកម្រិត។ ហេតុអ្វី? ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់ ហើយលោកគឺជាអ្នកគ្រប់គ្រងដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតលើសកលលោកទាំងមូល។ (ធីម៉ូថេទី១ ១:១៧; ការបើកបង្ហាញ ៤:១១) ស្ដេចដាវីឌបានប្រើពាក្យសម្ដីដ៏ពីរោះដើម្បីរៀបរាប់អំពីឋានៈរបស់ព្រះយេហូវ៉ា។ (សូមអាន របាក្សត្រទី១ ២៩:១១, ១២) ផ្ទុយពីព្រះយេហូវ៉ា សេរីភាពរបស់បុគ្គលវិញ្ញាណនិងមនុស្សជាតិមានកម្រិត។ ព្រះយេហូវ៉ាចង់ឲ្យយើងយល់ថាមានតែលោកប៉ុណ្ណោះដែលមានសិទ្ធិសម្រេចចិត្ដអំពីកម្រិតណាដែលយុត្ដិធម៌ ចាំបាច់ និងសមហេតុផល។ តាំងពីដើមដំបូងព្រះយេហូវ៉ាបានដាក់កម្រិតទៅលើអ្វីៗដែលលោកបានបង្កើត។
៧. តើយើងត្រូវធ្វើអ្វីខ្លះដើម្បីសប្បាយរីករាយ?
៧ ទោះជាអាដាមនិងអេវ៉ាមានសេរីភាពចំពោះរឿងជាច្រើនក្ដី សេរីភាពរបស់ពួកគេមានកម្រិត។ កម្រិតនេះខ្លះគឺជារឿងធម្មជាតិ។ ជាឧទាហរណ៍ ដើម្បីបន្ដមានជីវិត ពួកគេត្រូវដកដង្ហើម បរិភោគអាហារ និងដេក។ តើនេះមានន័យថាពួកគេគ្មានសេរីភាពឬទេ? មិនមែនទេ។ ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាការធ្វើអ្វីៗទាំងនេះ នឹងនាំឲ្យពួកគេសប្បាយរីករាយនិងស្កប់ចិត្ដ។ (ទំនុកតម្កើង ១០៤:១៤, ១៥; សាស្តា ៣:១២, ១៣) យើងទាំងអស់គ្នាសប្បាយចិត្ដពេលយើងដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធ បរិភោគអាហារដែលយើងចូលចិត្ដ និងគេងឆ្អែតស្កប់ស្កល់។ យើងមិនមានអារម្មណ៍ថាការធ្វើអ្វីទាំងនេះជាបន្ទុកទេ។ អាដាមនិងអេវ៉ាច្បាស់ជាមានអារម្មណ៍ដូចយើងដែរ។
៨. តើព្រះបានឲ្យបង្គាប់អ្វីដល់អាដាមនិងអេវ៉ា ហើយហេតុអ្វី?
៨ ព្រះយេហូវ៉ាបានបង្គាប់អាដាមនិងអេវ៉ាឲ្យបង្កើតកូនពេញពាសលើផែនដី ហើយថែរក្សាផែនដី។ (លោកុប្បត្ដិ ១:២៨) តើបង្គាប់នោះធ្វើឲ្យពួកគេលែងមានសេរីភាពឬទេ? មិនមែនទេ! បង្គាប់នោះផ្ដល់ឱកាសឲ្យពួកគេធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យានដែលជាទីលំនៅដែលពួកគេអាចរស់នៅជារៀងរហូតជាមួយនឹងកូនដ៏ល្អឥតខ្ចោះរបស់ពួកគេ។ នេះជាគោលបំណងរបស់ព្រះ។ (អេសាយ ៤៥:១៨) នៅសព្វថ្ងៃនេះ មនុស្សមិនប្រឆាំងនឹងគោលបំណងរបស់ព្រះទេ បើពួកគេសម្រេចចិត្ដមិនរៀបការឬមិនមានកូន។ ប៉ុន្ដែ មនុស្សជាច្រើននៅតែរៀបការនិងបង្កើតកូន ទោះជានេះនាំឲ្យពួកគេមានការពិបាកខ្លះៗក្ដី។ (កូរិនថូសទី១ ៧:៣៦-៣៨) ហេតុអ្វី? ពីព្រោះពួកគេរំពឹងថាការធ្វើដូច្នេះនឹងនាំឲ្យពួកគេស្កប់ចិត្ដនិងមានសុភមង្គល។ (ទំនុកតម្កើង ១២៧:៣) បើអាដាមនិងអេវ៉ាបានស្តាប់បង្គាប់ព្រះយេហូវ៉ា ពួកគេអាចរីករាយនឹងអាពាហ៍ពិពាហ៍និងក្រុមគ្រួសាររបស់ពួកគេជារៀងរហូត។
តើសេរីភាពពិតប្រាកដបានត្រូវបាត់បង់យ៉ាងដូចម្ដេច?
៩. តើបង្គាប់របស់ព្រះនៅលោកុប្បត្ដិ ២:១៧គឺអយុត្ដិធម៌ មិនចាំបាច់ ឬមិនសមហេតុផលឬទេ ហើយហេតុអ្វី?
៩ ព្រះយេហូវ៉ាបានឲ្យអាដាមនិងអេវ៉ានូវបង្គាប់មួយទៀត ហើយបានប្រាប់ពួកគេយ៉ាងច្បាស់អំពីអ្វីដែលនឹងកើតឡើងបើពួកគេមិនស្តាប់បង្គាប់លោក។ លោកបានមានប្រសាសន៍ថា៖ «ឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្ដិ ២:១៧) តើបង្គាប់នោះគឺអយុត្ដិធម៌ មិនចាំបាច់ ឬមិនសមហេតុផលឬទេ? តើនោះបំបិទសេរីភាពរបស់អាដាមនិងអេវ៉ាឬទេ? មិនមែនទេ។ បណ្ឌិតខាងគម្ពីរជាច្រើននាក់គិតថាបង្គាប់របស់ព្រះគឺសមហេតុផលនិងឈ្លាសវៃ។ ក្នុងចំណោមអ្នកទាំងនោះ បណ្ឌិតម្នាក់និយាយថា បង្គាប់នេះបង្រៀនយើងថា«មានតែព្រះប៉ុណ្ណោះដែលដឹងនូវអ្វីដែលល្អ . . . សម្រាប់មនុស្សជាតិ ហើយមានតែព្រះប៉ុណ្ណោះដែលដឹងអំពីអ្វីដែលមិនល្អ . . . សម្រាប់ពួកគេ។ ដើម្បីបានអ្វីដែល‹ល្អ›មនុស្សត្រូវទុកចិត្ដលើព្រះនិងស្តាប់បង្គាប់លោក។ បើពួកគេមិនស្តាប់បង្គាប់ ពួកគេនឹងត្រូវសម្រេចចិត្ដដោយខ្លួនឯងអំពីអ្វីដែលល្អ . . . និងអ្វីដែលមិនល្អ»។ នោះជាអ្វីដែលមនុស្សមិនអាចធ្វើដោយខ្លួនឯងបានទេ ដោយសារវាពិបាកពេកសម្រាប់ពួកគេ។
១០. តើចិត្ដសេរីគឺខុសគ្នាយ៉ាងណាពីសិទ្ធិសម្រេចចិត្ដអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់?
មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសិទ្ធិសម្រេចចិត្ដអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់
១០ មនុស្សខ្លះប្រហែលជាគិតថាព្រះយេហូវ៉ាមិនបានឲ្យអាដាមនូវសេរីភាពធ្វើអ្វីដែលគាត់ចង់ធ្វើទេ។ ប៉ុន្ដែ ពួកគេមិនយល់ថាចិត្ដសេរី ឬសិទ្ធិសម្រេចចិត្ដអំពីអ្វីដែលយើងចង់ធ្វើគឺមិនដូចគ្នានឹងសិទ្ធិសម្រេចចិត្ដអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់ទេ។ អាដាមនិងអេវ៉ាមានសេរីភាពដើម្បីសម្រេចចិត្ដថាពួកគេនឹងស្តាប់បង្គាប់ព្រះឬមិនស្តាប់បង្គាប់លោក។ ប៉ុន្ដែ មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសិទ្ធិសម្រេចចិត្ដអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ «ដើមសំរាប់ដឹងខុសត្រូវ»ជាទីសំអាងដែលបញ្ជាក់អំពីចំណុចនេះដល់អាដាមនិងអេវ៉ា។ (លោកុប្បត្ដិ ២:៩) យើងមិនតែងតែដឹងថាការសម្រេចចិត្ដរបស់យើងនឹងមានលទ្ធផលយ៉ាងណាទេ ហើយយើងមិនអាចដឹងថាលទ្ធផលនឹងតែងតែល្អឡើយ។ ហេតុនេះហើយ យើងច្រើនតែឃើញថាមនុស្សធ្វើការសម្រេចចិត្ដដោយមានបំណងល្អ ប៉ុន្ដែលទ្ធផលនៃការសម្រេចចិត្ដទាំងនោះគឺនាំមកនូវទុក្ខវេទនា អន្ដរាយ ឬអ្វីដែលខ្លោចផ្សា។ (សុភាសិត ១៤:១២) មែនហើយ សមត្ថភាពរបស់មនុស្សមានកម្រិត។ ដោយបង្គាប់អាដាមនិងអេវ៉ាឲ្យមិនបរិភោគពីដើមឈើនោះ ព្រះយេហូវ៉ាបានបង្រៀនពួកគេថាពួកគេត្រូវស្តាប់បង្គាប់លោកដើម្បីមានសេរីភាពពិតប្រាកដ។ តើអាដាមនិងអេវ៉ាបានសម្រេចចិត្ដធ្វើអ្វី?
១១, ១២. ហេតុអ្វីការសម្រេចចិត្ដរបស់អាដាមនិងអេវ៉ានាំឲ្យអន្ដរាយ? សូមលើកឧទាហរណ៍មួយ។
លោកុប្បត្ដិ ៣:៥) តើការសម្រេចចិត្ដរបស់អាដាមនិងអេវ៉ានាំឲ្យមានសេរីភាពច្រើនជាង ដូចដែលសាថានបានប្រាប់ឬទេ? មិនមែនទេ។ តាមការពិត ពួកគេបានឃើញថាការមិនធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ានាំឲ្យអន្ដរាយ។ (លោកុប្បត្ដិ ៣:១៦-១៩) ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាមិនបានឲ្យមនុស្សនូវសេរីភាពធ្វើការសម្រេចចិត្ដដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់ឡើយ។—សូមអាន សុភាសិត ២០:២៤; យេរេមា ១០:២៣
១១ គួរឲ្យស្តាយណាស់ អាដាមនិងអេវ៉ាបានសម្រេចចិត្ដមិនស្តាប់បង្គាប់ព្រះយេហូវ៉ា។ អេវ៉ាបានសម្រេចចិត្ដជឿពាក្យសម្ដីរបស់សាថាន ពេលដែលវាសន្យាថា៖ «ភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ (១២ នេះគឺស្រដៀងនឹងអ្នកបើកយន្ដហោះដែលកំពុងបើកបរនៅលើអាកាស។ ដើម្បីទៅដល់ទិសដៅដោយសុវត្ថិភាព តាមធម្មតាគាត់បើកទៅតាមផ្លូវហោះហើរ ដោយប្រើឧបករណ៍យន្ដហោះដែលសម្គាល់ទិស ហើយដោយទាក់ទងជាមួយនឹងអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។ ប៉ុន្ដែ បើអ្នកបើកយន្ដហោះមិនធ្វើតាមការណែនាំ ហើយបើកទៅកន្លែងណាមួយដែលគាត់ចង់ទៅតាមចិត្ដ នោះអាចនាំឲ្យមានគ្រោះថ្នាក់។ ដូចអ្នកបើកយន្ដហោះដែលចង់បើកទៅកន្លែងណាមួយតាមតែចិត្ដរបស់គាត់ អាដាមនិងអេវ៉ាចង់ធ្វើតាមចិត្ដរបស់ពួកគេ។ ពួកគេមិនព្រមធ្វើតាមការណែនាំពីព្រះទេ។ តើនោះមានលទ្ធផលអ្វី? គឺនាំឲ្យអន្ដរាយ! ការសម្រេចចិត្ដរបស់ពួកគេនាំឲ្យពួកគេនិងកូនចៅក្រោយៗមករបស់ពួកគេ មានភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (រ៉ូម ៥:១២) អាដាមនិងអេវ៉ាមិនបានទទួលសេរីភាពច្រើនជាងទេ ពេលពួកគេព្យាយាមសម្រេចចិត្ដដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ ផ្ទុយទៅវិញ ពួកគេបានបាត់បង់សេរីភាពពិតប្រាកដដែលព្រះយេហូវ៉ាបានឲ្យពួកគេ។
របៀបដែលយើងអាចមានសេរីភាពពិតប្រាកដ
១៣, ១៤. តើយើងអាចមានសេរីភាពពិតប្រាកដតាមរបៀបណា?
១៣ មនុស្សខ្លះគិតថាការមានសេរីភាពដែលគ្មានកម្រិតជាអ្វីដ៏ល្អបំផុត។ ប៉ុន្ដែ តើនេះត្រឹមត្រូវឬទេ? ទោះជាការមានសេរីភាពផ្ដល់ប្រយោជន៍ជាច្រើនក៏ដោយ តើអ្នកអាចស្រមៃឃើញថាពិភពលោកនឹងទៅជាយ៉ាងណាបើសេរីភាពរបស់មនុស្សគ្មានកម្រិតទាល់តែសោះ? សព្វវចនាធិប្បាយមួយរៀបរាប់ថាច្បាប់របស់សង្គមនីមួយៗដែលមានរបៀបរៀបរយគឺស្មុគស្មាញ ដោយសារនៅពេលដំណាលគ្នាច្បាប់នោះត្រូវការពារសេរីភាពរបស់មនុស្សផង ហើយដាក់កម្រិតទៅលើសេរីភាពដែលមនុស្សមានផង។ (The World Book Encyclopedia) នោះមិនតែងតែស្រួលទេ។ នេះជាមូលហេតុដែលមានច្បាប់ជាច្រើន ហើយមានមេធាវីនិងចៅក្រមជាច្រើននាក់ដែលព្យាយាមពន្យល់និងអនុវត្ដច្បាប់ទាំងនោះ។
១៤ លោកយេស៊ូគ្រិស្ដបានពន្យល់អំពីរបៀបដែលយើងអាចមានសេរីភាពពិតប្រាកដ។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នករាល់គ្នាពិតជាអ្នកកាន់តាមខ្ញុំមែន ហើយអ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ (យ៉ូហាន ៨:៣១, ៣២) ដូច្នេះ ដើម្បីមានសេរីភាពពិតប្រាកដ យើងត្រូវធ្វើអ្វីពីរយ៉ាង។ ទី១ យើងត្រូវទទួលយកសេចក្ដីពិតដែលលោកយេស៊ូបានបង្រៀន។ ទី២ យើងត្រូវទៅជាអ្នកកាន់តាមលោក។ ការធ្វើអ្វីទាំងនេះនឹងនាំឲ្យយើងមានសេរីភាពពិតប្រាកដ។ ប៉ុន្ដែ តើសេរីភាពនេះរំដោះយើងឲ្យរួចពីអ្វី? លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកណាដែលប្រព្រឹត្ដអំពើខុសឆ្គង អ្នកនោះជាខ្ញុំបម្រើនៃភាពខុសឆ្គង»។ លោកបានបន្ថែមថា៖ ‹ប្រសិនបើបុត្ររំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមានសេរីភាពពិតមែន›។—យ៉ូហាន ៨:៣៤, ៣៦
១៥. ហេតុអ្វីសេរីភាពដែលលោកយេស៊ូបានសន្យាអាចធ្វើឲ្យយើង«មានសេរីភាពពិតមែន»?
រ៉ូម ៦:២៣) សាវ័កប៉ូលធ្លាប់ឆ្លងកាត់ការឈឺចាប់យ៉ាងខ្លាំងដែលមកពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គង។ (សូមអាន រ៉ូម ៧:២១-២៥) នៅពេលដែលមនុស្សលែងមានភាពខុសឆ្គងទៀត ទើបយើងមានសេរីភាពពិតប្រាកដដែលអាដាមនិងអេវ៉ាធ្លាប់មាន។
១៥ សេរីភាពដែលលោកយេស៊ូបានសន្យានឹងអ្នកកាន់តាមលោកគឺល្អប្រសើរជាងឆ្ងាយណាស់ពីសេរីភាពដែលមនុស្សជាច្រើនចង់បាននៅសព្វថ្ងៃនេះ។ ពេលលោកយេស៊ូបានមានប្រសាសន៍ថា៖ ‹ប្រសិនបើបុត្ររំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមានសេរីភាពពិតមែន› នោះលោកកំពុងមានប្រសាសន៍អំពីសេរីភាពក្នុងន័យថារួចផុតពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គង។ ភាពខុសឆ្គងជាម្ចាស់ដ៏អាក្រក់បំផុត។ តើយើងជាខ្ញុំបម្រើនៃភាពខុសឆ្គងយ៉ាងដូចម្ដេច? ភាពខុសឆ្គងបណ្ដាលឲ្យយើងធ្វើអាក្រក់។ ភាពខុសឆ្គងក៏អាចរារាំងយើងពីការធ្វើអ្វីដែលយើងដឹងថាត្រឹមត្រូវឬអាចធ្វើឲ្យយើងមិនខំអស់ពីសមត្ថភាព។ នេះនាំឲ្យតានតឹងចិត្ដ ឈឺចាប់ រងទុក្ខវេទនា និងនាំឲ្យស្លាប់ផងដែរ។ (១៦. តើយើងអាចមានសេរីភាពពិតប្រាកដយ៉ាងដូចម្ដេច?
១៦ ពាក្យរបស់លោកយេស៊ូដែលថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ»បង្ហាញថា បើយើងចង់ឲ្យលោកយេស៊ូរំដោះយើងឲ្យមានសេរីភាព យើងត្រូវធ្វើអ្វីមួយចំនួន។ តើនោះជាអ្វី? ក្នុងនាមជាគ្រិស្ដសាសនិកពិត យើងបានប្រគល់ខ្លួនជូនព្រះ ហើយបានសម្រេចចិត្ដទទួលយកកម្រិតដែលលោកយេស៊ូបានកំណត់សម្រាប់អ្នកកាន់តាមលោក។ (ម៉ាថាយ ១៦:២៤) ដូចលោកយេស៊ូបានសន្យា យើងនឹងមានសេរីភាពពិតប្រាកដនៅថ្ងៃអនាគត ពេលដែលយើងទទួលប្រយោជន៍ទាំងអស់ពីគ្រឿងបូជាលោះរបស់លោក។
១៧. (ក) ដើម្បីស្កប់ចិត្ដនិងមានសុភមង្គលពិតប្រាកដ តើយើងត្រូវធ្វើអ្វី? (ខ) តើយើងនឹងរៀនអ្វីក្នុងអត្ថបទបន្ទាប់?
១៧ ដើម្បីស្កប់ចិត្ដនិងមានសុភមង្គលពិតប្រាកដ យើងត្រូវធ្វើតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូក្នុងនាមជាអ្នកកាន់តាមលោក។ បើយើងធ្វើដូច្នេះ យើងមានសេចក្ដីសង្ឃឹមថាយើងនឹងត្រូវរំដោះឲ្យរួចទាំងស្រុងពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (សូមអាន រ៉ូម ៨:១, ២, ២០, ២១) នៅអត្ថបទបន្ទាប់ យើងនឹងរៀនអំពីរបៀបដែលនៅសព្វថ្ងៃនេះយើងអាចប្រើសេរីភាពដែលយើងមានដោយឈ្លាសវៃ។ យ៉ាងនេះ ជារៀងរហូតយើងអាចលើកកិត្ដិយសព្រះយេហូវ៉ា ដែលជាព្រះនៃសេរីភាពពិតប្រាកដ។