ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា មេសា ២០២០

ក្នុងលេខនេះមានអត្ថបទសិក្សាសម្រាប់ថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

ការវាយប្រហារពីទិសខាងជើង!

អត្ថបទសិក្សាទី១៤⁠៖ ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។ តើមានមូលហេតុបួនយ៉ាងអ្វីដែលយើងត្រូវកែតម្រូវការយល់ដឹងរបស់យើងអំពីជំពូកទី១និងទី២នៃសៀវភៅយ៉ូអែល?

តើអ្នកមានទស្សនៈយ៉ាងណាចំពោះវាលស្រូវ?

អត្ថបទសិក្សាទី១៥⁠៖ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។ សូមពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់លោកយេស៊ូនិងសាវ័កប៉ូល ដោយគិតអំពីជំនឿ និងចំណាប់អារម្មណ៍របស់ពួកអ្នកដែលយើងជួប ហើយយល់ថាមនុស្សទាំងនេះអាចទៅជាអ្នកកាន់តាមលោកយេស៊ូ។

ចូរស្ដាប់ ស្វែងយល់ និងបង្ហាញសេចក្ដីអាណិតមេត្តា

អត្ថបទសិក្សាទី១៦៖ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។ ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានជួយយ៉ូណាស អេលីយ៉ា ហាកា និងឡុត។ សូមពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់ព្រះយេហូវ៉ាក្នុងការប្រព្រឹត្តរបស់យើងចំពោះអ្នកឯទៀត។

«ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់»

អត្ថបទសិក្សាទី១៧⁠៖ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។ យើងមានការពិបាកផ្សេងៗក្នុងការបណ្ដុះនិងរក្សាមិត្តភាពជិតស្និទ្ធជាមួយនឹងលោកយេស៊ូ។ ប៉ុន្តែ យើងអាចយកឈ្នះការពិបាកទាំងនោះបាន។

‹ចូររត់ប្រណាំងដល់ទីដៅ›

អត្ថបទសិក្សាទី១៨⁠៖ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។ តើតាមរបៀបណាយើងទាំងអស់គ្នាអាចទទួលជ័យជម្នះក្នុងការរត់ប្រណាំងដើម្បីបានជីវិត ទោះជាយើងកាន់តែចាស់ទៅៗ ឬមានជំងឺដែលធ្វើឲ្យយើងខ្សោយកម្លាំងក្ដី?