ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា វិច្ឆិកា ២០១៦

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។

​«​ចូរ​បំផុស​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ​»​

ហេតុ​អ្វី​ការ​លើក​ទឹក​ចិត្ដ​គឺ​សំខាន់​ចំ​បាច់? តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ប៉ូល​បាន​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត? ម្យ៉ាង​ទៀត តើ​តាម​របៀប​ណា​អ្នក​អាច​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ​ដែល​មាន​ប្រសិទ្ធិ​ភាព?

ការ​មាន​របៀប​រៀប​រយ​ស្រប​តាម​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ

ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​រៀប​ចំ​ដ៏​អស្ចារ្យ​បំផុត។ ដូច្នេះ យើង​គួរ​រំពឹង​ថា​អ្នក​គោរព​ប្រណិប័តន៍​លោក​ក៏​មាន​របៀប​រៀប​រយ​ដែរ មែន​ទេ?

តើ​អ្នក​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ?

រាស្ដ្រ​របស់​ព្រះ​ទទួល​លទ្ធផល​ល្អ​ពេល​ពួក​គេ​ព្យាយាម​ធ្វើ​តាម​ឱវាទ​ក្នុង​បណ្ដាំ​របស់​លោក ហើយ​គាំ​ទ្រ​អង្គ​ការ​របស់​លោក​យ៉ាង​ស្មោះ​ត្រង់។

ការ​ចេញ​ពី​សេចក្ដី​ងងឹត

តើ​តាម​របៀប​ណា​រាស្ដ្រ​របស់​ព្រះ​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​ងងឹត​ចាប់​តាំង​ពី​សតវត្សរ៍​ទី២​ទៅ? តើ​ពួក​គេ​បាន​ចាប់​ផ្ដើម​ទទួល​ពន្លឺ​នៅ​ពេល​ណា ហើយ​តើ​តាម​របៀប​ណា?

ពួក​គាត់​បាន​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត

តើ​រាស្ដ្រ​របស់​ព្រះ​បាន​ញែក​ខ្លួន​ទាំង​ស្រុង​ពី​កណ្ដាប់​ដៃ​នៃ​បាប៊ីឡូន​នៅ​ពេល​ណា?