ការចេញពីសេចក្ដីងងឹត
«[ព្រះយេហូវ៉ា]បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតឲ្យចូលក្នុងពន្លឺដ៏អស្ចារ្យរបស់លោក»។—ពេត្រុសទី១ ២:៩
ចម្រៀងលេខ: ៤៣, ២៨
១. តើអ្វីបានកើតឡើងក្នុងអំឡុងពេលដែលក្រុងយេរូសាឡិមបានត្រូវបំផ្លាញ?
នៅឆ្នាំ៦០៧មុន គ.ស. ស្ដេចនេប៊ូក្នេសាទីពីរនិងកងទ័ពបាប៊ីឡូនដ៏ច្រើនសន្ធឹករបស់គាត់ បានវាយប្រហារក្រុងយេរូសាឡិម។ គម្ពីរចែងថាស្ដេចនេះបានសម្លាប់បុរសវ័យក្មេងដោយដាវ។ គាត់«ឥតមានមេត្ដាករុណាដល់ទោះទាំងកំឡោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ»។ នៅទីបំផុត គាត់«ដុតព្រះវិហារនៃព្រះបង់ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានដំឡៃនៅក្នុងដំណាក់ទាំងនោះដែរ»។—របាក្សត្រទី២ ៣៦:១៧, ១៩
២. តើព្រះយេហូវ៉ាបានផ្ដល់ការព្រមានអ្វី ហើយតើអ្វីបានកើតឡើងចំពោះជនជាតិយូដា?
២ ជនជាតិយូដាមិនគួរភ្ញាក់ផ្អើលចំពោះការបំផ្លាញក្រុងយេរូសាឡិមឡើយ ដោយសារអស់ជាច្រើនឆ្នាំ ព្រះបានចាត់អ្នកប្រកាសទំនាយឲ្យទៅព្រមានបណ្ដាជនថាបើពួកគេនៅតែមិនស្តាប់បង្គាប់លោក ពួកគេនឹងត្រូវជនជាតិបាប៊ីឡូនវាយប្រហារ។ ជនជាតិយូដាជាច្រើននាក់បានត្រូវស្លាប់ដោយដាវ ហើយពួកអ្នកដែលរួចជីវិតទំនងជានឹងរស់នៅជានិរទេសជននៅបាប៊ីឡូន។ (យេរេមា ១៥:២) តើជីវិតជានិរទេសជនគឺយ៉ាងណា? តើអ្វីដែលស្រដៀងនឹងការធ្វើជាឈ្លើយនៃបាប៊ីឡូនធ្លាប់កើតឡើងចំពោះគ្រិស្ដសាសនិកឬទេ? បើដូច្នេះ តើនៅពេលណា?
ជីវិតជានិរទេសជន
៣. តើជីវិតជានិរទេសជននៅបាប៊ីឡូនខុសគ្នាយ៉ាងណាពីជីវិតជាខ្ញុំបម្រើនៅស្រុកអេស៊ីប?
៣ ព្រះយេហូវ៉ាបានប្រាប់ជនជាតិយូដាថាពេលពួកគេបានត្រូវចាប់យកទៅជានិរទេសយេរេមា ២៩:៥, ៧) ជនជាតិយូដាដែលបានធ្វើតាមការណែនាំពីព្រះយេហូវ៉ា មានជីវិតរស់នៅស្ទើរតែធម្មតាពេលជានិរទេសជន។ ជនជាតិបាប៊ីឡូនបានអនុញ្ញាតឲ្យជនជាតិយូដាមើលការខុសត្រូវចំពោះកិច្ចការភាគច្រើនរបស់ខ្លួន ហើយអនុញ្ញាតឲ្យពួកគេធ្វើដំណើរនៅប្រទេសនោះដោយសេរី។ នៅពេលនោះ បាប៊ីឡូនជាកន្លែងដ៏សំខាន់ដើម្បីធ្វើមុខជំនួញ។ ឯកសារបុរាណបង្ហាញថាកាលជនជាតិយូដានៅជានិរទេសជន ពួកគេជាច្រើននាក់បានក្លាយទៅជាសិប្បករដ៏ចំណាន ហើយបានរៀនឲ្យចេះខាងការលក់ដូរ។ ជនជាតិយូដាខ្លះថែមទាំងបានក្លាយទៅជាអ្នកមាន។ ជីវិតរបស់ជនជាតិអ៊ីស្រាអែលជានិរទេសជនគឺមិនមែនពិបាកដូចជីវិតរបស់ពួកគេពេលជាខ្ញុំបម្រើនៅស្រុកអេស៊ីបរាប់រយឆ្នាំមុននោះទេ។—សូមអាន និក្ខមនំ ២:២៣-២៥
ជន ពួកគេត្រូវទទួលយកស្ថានភាពថ្មី ហើយរស់នៅឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន។ លោកបានប្រាប់ពួកគេតាមរយៈយេរេមាថា៖ «ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ។ ចូរខំប្រឹងធ្វើឲ្យទីក្រុងដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះបានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្ដីសុខដែរ»។ (៤. តើអ្នកណាត្រូវរងទុក្ខជាមួយនឹងជនជាតិយូដាដែលមិនស្មោះត្រង់ ហើយហេតុអ្វីពួកគេមិនអាចធ្វើតាមអ្វីៗទាំងអស់ដែលច្បាប់តម្រូវ?
៤ ជនជាតិយូដាខ្លះដែលជានិរទេសជនគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ។ ទោះជាពួកគេមិនបានធ្វើអ្វីខុសក៏ដោយ ពួកគេត្រូវរងទុក្ខជាមួយនឹងបណ្ដាជនទាំងឡាយនោះ។ ជនជាតិយូដាមានអ្វីៗដែលពួកគេត្រូវការដើម្បីរស់នៅ ប៉ុន្ដែតើតាមរបៀបណាពួកគេអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ា? វិហារនិងទីបូជាបានត្រូវបំផ្លាញ ហើយពួកសង្ឃមិនអាចធ្វើកិច្ចការរបស់ពួកគេដោយរបៀបរៀបរយបានទេ។ ប៉ុន្ដែជនជាតិយូដាដែលស្មោះត្រង់បានធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីធ្វើតាមច្បាប់របស់ព្រះ។ ជាឧទាហរណ៍ ដានីយ៉ែល សាដ្រាក់ មែសាក់ និងអ័បេឌនេកោមិនព្រមបរិភោគអាហារដែលបានត្រូវហាមសម្រាប់ជនជាតិយូដាឡើយ។ ម្យ៉ាងទៀត គម្ពីរចែងថាដានីយ៉ែលបានអធិដ្ឋានទៅព្រះជាទៀងទាត់។ (ដានីយ៉ែល ១:៨; ៦:១០) ក៏ប៉ុន្ដែ ដោយសារពួកគេបានត្រូវគ្រប់គ្រងដោយប្រជាជាតិមួយដែលគោរពបូជាព្រះមិនពិត ជនជាតិយូដាដ៏ស្មោះត្រង់មិនអាចធ្វើតាមអ្វីៗទាំងអស់ដែលច្បាប់តម្រូវនោះទេ។
សេចក្ដីសន្យារបស់ព្រះតែងតែសម្រេច
៥. តើព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់រាស្ដ្ររបស់លោក ហើយហេតុអ្វីសេចក្ដីសន្យានេះគឺអស្ចារ្យ?
៥ តើជនជាតិអ៊ីស្រាអែលអាចគោរពប្រណិប័តន៍ព្រះម្ដងទៀតតាមរបៀបដែលលោកពេញចិត្ដទាំងស្រុងឬទេ? នៅពេលនោះ ប្រហែលជាមើលទៅមិនអាចធ្វើបានទេ ពីព្រោះជនជាតិបាប៊ីឡូនមិនដែលដោះលែងឈ្លើយសឹកឡើយ។ ប៉ុន្ដែ ព្រះយេហូវ៉ាបានសន្យាថារាស្ដ្ររបស់លោកនឹងត្រូវរំដោះ ហើយនៅទីបំផុតពួកគេបានត្រូវរំដោះ។ សេចក្ដីសន្យារបស់ព្រះតែងតែសម្រេចមែន!—អេសាយ ៥៥:១១
តើគ្រិស្ដសាសនិកធ្លាប់ធ្វើជា ឈ្លើយនៃបាប៊ីឡូនឬទេ?
៦, ៧. ហេតុអ្វីយើងត្រូវកែប្រែការយល់ដឹងរបស់យើង?
៦ តើគ្រិស្ដសាសនិកធ្លាប់ជួបប្រទះនឹងអ្វីដែលស្រដៀងនឹងការទៅជាឈ្លើយនៃបាប៊ីឡូនឬទេ? អស់ជាច្រើនឆ្នាំ ទស្សនាវដ្ដីប៉មយាមបានរៀបរាប់ថាគ្រិស្ដសាសនិកដ៏ស្មោះត្រង់បានទៅជាឈ្លើយនៃបាប៊ីឡូននៅឆ្នាំ១៩១៨ ហើយបាន
ត្រូវរំដោះពីបាប៊ីឡូននៅឆ្នាំ១៩១៩។ ប៉ុន្ដែ នៅអត្ថបទនេះនិងអត្ថបទបន្ទាប់ យើងនឹងរៀនអំពីមូលហេតុដែលយើងត្រូវកែប្រែការយល់ដឹងរបស់យើង។ក្នុងអំឡុងជាច្រើនឆ្នាំមុនសង្គ្រាមលោកលើកទី១ អ្នកបម្រើរបស់ព្រះដែលបានត្រូវរើសតាំងកំពុងញែកខ្លួនចេញពីសាសនាមិនពិត
៧ សូមគិតអំពីចំណុចនេះ៖ បាប៊ីឡូនដ៏ខ្លាំងក្លាជាតំណាងសាសនាមិនពិតទាំងអស់ទូទាំងពិភពលោក ហើយរាស្ដ្ររបស់ព្រះមិនបានទៅជាខ្ញុំបម្រើនៃសាសនាមិនពិតនៅឆ្នាំ១៩១៨ឡើយ។ ពិតមែនតែក្នុងអំឡុងពេលនោះពួកអ្នកដែលព្រះបានរើសតាំងបានត្រូវគេបៀតបៀន ប៉ុន្ដែការបៀតបៀនភាគច្រើនរបស់ពួកគាត់បានបណ្ដាលមកពីរដ្ឋាភិបាល មិនមែនមកពីសាសនាមិនពិតទេ។ តាមពិត ក្នុងអំឡុងជាច្រើនឆ្នាំមុនសង្គ្រាមលោកលើកទី១ អ្នកបម្រើរបស់ព្រះដែលបានត្រូវរើសតាំងកំពុងញែកខ្លួនចេញពីសាសនាមិនពិត។ ដូច្នេះ មើលទៅដូចជារាស្ដ្ររបស់ព្រះយេហូវ៉ាមិនបានចាប់ផ្ដើមធ្វើជាឈ្លើយនៃបាប៊ីឡូនដ៏ខ្លាំងក្លានៅឆ្នាំ១៩១៨ទេ។
តើរាស្ដ្ររបស់ព្រះបានទៅជា ឈ្លើយនៃបាប៊ីឡូននៅពេលណា?
៨. តើអ្វីបានកើតឡើងក្រោយពីពួកសាវ័កស្លាប់? (សូមមើលរូបភាពនៅដើមអត្ថបទ)
៨ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. គ្រិស្ដសាសនិកថ្មីរាប់ពាន់នាក់បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ ពួកគាត់បានទៅជា«ពូជសាសន៍ដែលបានត្រូវជ្រើសរើស និងជាសង្ឃដែលមានតំណែងជាស្ដេច ក៏ជាជនជាតិបរិសុទ្ធ និងរាស្ដ្រដែលជាសម្បត្ដិពិសេស»។ (សូមអាន ពេត្រុសទី១ ២:៩, ១០) ពួកសាវ័កបានថែរក្សាក្រុមជំនុំដោយយកចិត្ដទុកដាក់ដរាបណាពួកគេនៅរស់។ ប៉ុន្ដែជាពិសេសក្រោយពីពួកសាវ័កស្លាប់ បុរសខ្លះនៅក្នុងក្រុមជំនុំបានចាប់ផ្ដើមបង្រៀនគំនិតមិនពិត ហើយចង់អូសទាញពួកអ្នកកាន់តាមឲ្យចេញពីសេចក្ដីពិត។ បុរសទាំងនេះចូលចិត្ដទស្សនវិជ្ជារបស់អារីស្តូតនិងប្លាតុង ហើយបានចាប់ផ្ដើមបង្រៀនគំនិតរបស់ពួកគេជាជាងសេចក្ដីពិតដែលមកពីបណ្ដាំរបស់ព្រះ។ (សកម្មភាព ២០:៣០; ថែស្សាឡូនិចទី២ ២:៦-៨) ពួកគេជាច្រើននាក់មានភារកិច្ចនិងជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ។ ដូច្នេះ ទោះជាលោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នាជាបងប្អូននឹងគ្នា»ក៏ដោយ ក្រុមបព្វជិតបានចាប់ផ្ដើមបង្កើតឡើង។—ម៉ាថាយ ២៣:៨
គ្រិស្ដសាសនិកដ៏ស្មោះត្រង់ដែលព្រះបានរើសតាំងគឺដូចជាស្រូវសាលីដែលលោកយេស៊ូបានមានប្រសាសន៍ ហើយពួកគាត់ខំប្រឹងអស់ពីសមត្ថភាពដើម្បីគោរពប្រណិប័តន៍ព្រះ
៩. សូមរៀបរាប់អំពីរបៀបដែលគ្រិស្ដសាសនាដែលក្បត់ជំនឿបានចាប់ផ្ដើមរួមដៃជាមួយនឹងរដ្ឋាភិបាលរ៉ូម។ តើមានលទ្ធផលអ្វី?
៩ នៅឆ្នាំ៣១៣ គ.ស. អធិរាជខន់ស្ទែនធីនបានគ្រប់គ្រងលើចក្រភពរ៉ូមដែលកាន់សាសនាមិនពិត ហើយបានធ្វើឲ្យគ្រិស្ដសាសនាដែលក្បត់ជំនឿនេះទៅជាសាសនាស្របច្បាប់។ ក្រោយមក អ្នកដឹកនាំគ្រិស្ដសាសនានោះបានចាប់ផ្ដើមរួមដៃជាមួយនឹងរដ្ឋាភិបាលរ៉ូម។ ជាឧទាហរណ៍ ខន់ស្ទែនធីនបានប្រជុំជាមួយនឹងអ្នកដឹកនាំគ្រិស្ដសាសនា ដែលក្រោយមកបានត្រូវគេស្គាល់ថាជាអង្គប្រជុំនៅក្រុងណៃស៊ីយ៉ា។ បន្ទាប់ពីការប្រជុំនោះ អធិរាជនោះបាននិរទេសបព្វជិតម្នាក់ឈ្មោះអារីយ៉ាស ដោយសារគាត់មិនព្រមជឿថាលោកយេស៊ូគឺជាព្រះ។ ក្រោយមក ធីអូដូសៀសបានទៅជាអធិរាជរ៉ូម ហើយសាសនាកាតូលិកបានទៅជាសាសនារដ្ឋនៃចក្រភពរ៉ូម។ ប្រវត្ដិវិទូនិយាយថាក្នុងអំឡុងសម័យអធិរាជធីអូដូសៀស រ៉ូមបានចាប់ផ្ដើមហៅខ្លួនជាគ្រិស្ដសាសនា។ ប៉ុន្ដែតាមពិតមុនពេលនោះ គ្រិស្ដសាសនិកដែលក្បត់ជំនឿបានទទួលយកសេចក្ដីបង្រៀនពីសាសនាមិនពិត ដូច្នេះពួកគេបានទៅជាសមាជិកបាប៊ីឡូនដ៏ខ្លាំងក្លារួចហើយ។ ទោះជាយ៉ាងនោះក៏ដោយ នៅតែមានគ្រិស្ដសាសនិកខ្លះដ៏ស្មោះត្រង់ម៉ាថាយ ១៣:២៤, ២៥, ៣៧-៣៩) ពួកគាត់ពិតជាបានធ្វើជាឈ្លើយនៃបាប៊ីឡូនមែន!
ដែលព្រះបានរើសតាំង។ ពួកគាត់គឺដូចជាស្រូវសាលីដែលលោកយេស៊ូបានមានប្រសាសន៍។ អ្នកស្មោះត្រង់ទាំងនេះខំប្រឹងអស់ពីសមត្ថភាពដើម្បីគោរពប្រណិប័តន៍ព្រះ ប៉ុន្ដែមិនសូវមានអ្នកណាស្តាប់អ្វីដែលពួកគាត់និយាយទេ។ (សូមអាន១០. ហេតុអ្វីមនុស្សចាប់ផ្ដើមសង្ស័យអំពីសេចក្ដីបង្រៀនរបស់អ្នកដឹកនាំគ្រិស្ដសាសនា?
១០ ក្នុងប៉ុន្មានសតវត្សរ៍ក្រោយកំណើតលោកយេស៊ូគ្រិស្ដ មនុស្សជាច្រើននាក់នៅតែអាចអានគម្ពីរជាភាសាក្រិចឬភាសាឡាតាំង។ ពួកគេអាចប្រៀបធៀបសេចក្ដីបង្រៀនពីបណ្ដាំរបស់ព្រះជាមួយនឹងសេចក្ដីបង្រៀនពីអ្នកដឹកនាំគ្រិស្ដសាសនា។ ពេលមនុស្សខ្លះបានដឹងថាសេចក្ដីបង្រៀនរបស់អ្នកដឹកនាំគ្រិស្ដសាសនាជាសេចក្ដីបង្រៀនមិនពិត ពួកគេលែងជឿសេចក្ដីបង្រៀននោះទៀត។ ប៉ុន្ដែ ការប្រាប់អ្នកឯ
ទៀតអំពីទស្សនៈរបស់ពួកគេគឺមានគ្រោះថ្នាក់ ហើយថែមទាំងអាចត្រូវគេសម្លាប់។១១. តើអ្នកដឹកនាំគ្រិស្ដសាសនាមានអំណាចយ៉ាងណាលើគម្ពីរ?
១១ កាលដែលពេលវេលាបានកន្លងទៅ មិនសូវមានមនុស្សដែលចេះនិយាយភាសាក្រិចឬភាសាឡាតាំងឡើយ។ ម្យ៉ាងទៀត អ្នកដឹកនាំគ្រិស្ដសាសនាមិនអនុញ្ញាតឲ្យបកប្រែបណ្ដាំរបស់ព្រះទៅជាភាសាដែលមនុស្សជាទូទៅនិយាយទេ។ ជាលទ្ធផល មានតែពួកបព្វជិតនិងអ្នកខ្លះទៀតដែលមានចំណេះដឹងប៉ុណ្ណោះដែលអាចអានគម្ពីរ ហើយសូម្បីតែពួកបព្វជិតខ្លះមិនអាចអានឬសរសេរស្ទាត់ឡើយ។ បុគ្គលដែលមិនយល់ស្របនឹងសេចក្ដីបង្រៀនរបស់អ្នកដឹកនាំគ្រិស្ដសាសនាបានត្រូវគេដាក់ទោសយ៉ាងធ្ងន់ធ្ងរ។ គ្រិស្ដសាសនិកដ៏ស្មោះត្រង់ដែលព្រះបានរើសតាំងត្រូវជួបជុំគ្នាជាក្រុមតូចៗ ហើយពួកគាត់ខ្លះមិនអាចជួបជុំគ្នាបានទេ។ ស្រដៀងនឹងជនជាតិយូដាដែលនិរទេសទៅបាប៊ីឡូន ពួកអ្នកដែលព្រះបានរើសតាំងដែលជា«សង្ឃដែលមានតំណែងជាស្ដេច»មិនអាចគោរពប្រណិប័តន៍ព្រះតាមរបៀបរៀបរយទេ។ បាប៊ីឡូនដ៏ខ្លាំងក្លាមានអំណាចលើបណ្ដាជនយ៉ាងខ្លាំង!
មានមូលហេតុដើម្បីមានសេចក្ដីសង្ឃឹម
១២, ១៣. តើមានមូលហេតុពីរយ៉ាងអ្វីដែលគ្រិស្ដសាសនិកពិតមានសេចក្ដីសង្ឃឹមទទួលសេរីភាពពីបាប៊ីឡូនដ៏ខ្លាំងក្លា? សូមពន្យល់។
១២ តើគ្រិស្ដសាសនិកពិតនឹងមានសេរីភាពដើម្បីគោរពប្រណិប័តន៍ព្រះដោយឥតលាក់លៀមនិងតាមរបៀបដែលលោកពេញចិត្ដឬទេ? គឺនឹងមានមែន! មានសេចក្ដីសង្ឃឹមខ្លះ ដោយសារមូលហេតុសំខាន់ពីរ។ មូលហេតុទី១គឺមនុស្សបានបង្កើតម៉ាស៊ីនបោះពុម្ពដែលអាចរៀបអក្សរបាន។ មុនម៉ាស៊ីននោះបានត្រូវបង្កើតឡើងប្រហែលជានៅឆ្នាំ១៤៥០ គម្ពីរបានត្រូវចម្លងដោយដៃ នេះមិនងាយស្រួលទេ។ បុគ្គលដែលមានជំនាញអាចត្រូវការពេល១០ខែដើម្បីសរសេរចម្លងគម្ពីរតែមួយច្បាប់ប៉ុណ្ណោះ! ម្យ៉ាងទៀត អ្នកចម្លងបានសរសេរលើផ្ទាំងស្បែកសត្វ។ ជាលទ្ធផល មិនសូវមានគម្ពីរដែលបានត្រូវចម្លង ហើយគម្ពីរទាំងនោះថ្លៃណាស់។ ប៉ុន្ដែ ដោយមានម៉ាស៊ីនបោះពុម្ពនិងក្រដាស បុគ្គលដែលមានជំនាញអាចបោះពុម្ពច្រើនជាង១.៣០០ទំព័រជារៀងរាល់ថ្ងៃ!
១៣ មូលហេតុទី២គឺការបកប្រែគម្ពីរ។ ប្រហែលជានៅឆ្នាំ១៥០០ បុរសក្លាហានប៉ុន្មាននាក់បានបកប្រែបណ្ដាំរបស់ព្រះទៅជាភាសាដែលមនុស្សជាទូទៅនិយាយ។ ពួកគាត់បានធ្វើកិច្ចការនេះ ទោះជាពួកគាត់ដឹងថាពួកគាត់អាចត្រូវគេសម្លាប់ក្ដី។ អ្នកដឹកនាំគ្រិស្ដសាសនាបានខឹងយ៉ាងខ្លាំង។ ហេតុអ្វី? ពីព្រោះពួកគេខ្លាចថាពេលបុរសស្ដ្រីដែលមានចិត្ដស្មោះអានគម្ពីរជាភាសាកំណើតរបស់ខ្លួន ពួកគេនឹងចាប់ផ្ដើមសួរសំណួរដូចជា ‹តើខគម្ពីរណាចែងថាបុគ្គលម្នាក់ត្រូវបង់លុយឲ្យបូជាចារ្យដើម្បីធ្វើបុណ្យសព? តើកន្លែងណាក្នុងគម្ពីរដែលចែងអំពីសម្ដេចប៉ាបនិងអ្នកដឹកនាំសាសនាកាតូលិក?›។ សេចក្ដីបង្រៀនមិនពិតជាច្រើនរបស់អ្នកដឹកនាំគ្រិស្ដសាសនាមានមូលដ្ឋានលើទស្សនវិជ្ជារបស់អារីស្តូតនិងប្លាតុងដែលជាបុរសដែលបានរស់នៅរាប់រយឆ្នាំមុនគ្រិស្ដ។ អ្នកដឹកនាំគ្រិស្ដសាសនាបានខឹងពេលមនុស្សសួរសំណួរពួកគេ។ បុរសស្ដ្រីដែលមិនព្រមទទួលសេចក្ដីបង្រៀនរបស់ពួកគេបានត្រូវកាត់ទោសឲ្យស្លាប់។ អ្នកដឹកនាំគ្រិស្ដសាសនាចង់ឲ្យមនុស្សឈប់អានគម្ពីរនិងសួរសំណួរផ្សេងៗ ហើយគោលដៅរបស់ពួកគេបានសម្រេចចំពោះមនុស្សភាគច្រើនមែន។ ប៉ុន្ដែ មានមនុស្សក្លាហានប៉ុន្មាននាក់ដែលមិនព្រមនៅក្រោមអំណាចរបស់បាប៊ីឡូនដ៏ខ្លាំងក្លា។ ពួកគាត់បានរកឃើញសេចក្ដីពិតពីបណ្ដាំរបស់ព្រះ ហើយពួកគាត់ចង់ដឹងថែម
ទៀត! ការរំដោះចេញពីសាសនាមិនពិតគឺកាន់តែជិតណាស់ហើយ។បុរសក្លាហានប៉ុន្មាននាក់បានបកប្រែបណ្ដាំរបស់ព្រះទៅភាសាដែលមនុស្សជាទូទៅនិយាយ
១៤. (ក) តើមនុស្សដែលចង់សិក្សាគម្ពីរបានធ្វើអ្វី? (ខ) សូមរៀបរាប់អំពីអ្វីដែលបងរ៉ាសិលបានធ្វើដើម្បីស្វែងរកសេចក្ដីពិត។
១៤ មនុស្សជាច្រើនចង់អាននិងសិក្សាគម្ពីរ ហើយចង់និយាយអំពីអ្វីដែលពួកគេបានរៀន។ ពួកគេមិនចង់ឲ្យអ្នកដឹកនាំសាសនាប្រាប់ពួកគេអំពីអ្វីដែលពួកគេគួរជឿឡើយ។ ដូច្នេះ ពួកគេបានទៅប្រទេសផ្សេងដែលពួកគេអាចមានសេរីភាពសិក្សាគម្ពីរ។ ប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះគឺសហរដ្ឋអាម៉េរិក។ នៅឆ្នាំ១៨៧០ បងប្រុសឆាល ថេស រ៉ាសិលនិងបុគ្គលប៉ុន្មាននាក់ទៀតបានចាប់ផ្ដើមសិក្សាគម្ពីរយ៉ាងស៊ីជម្រៅ។ ដំបូង បងរ៉ាសិលចង់ដឹងថាសាសនាមួយណាបង្រៀនសេចក្ដីពិត។ ដោយយកចិត្ដទុកដាក់ គាត់បានប្រៀបធៀបអ្វីដែលគម្ពីរបានចែងជាមួយនឹងសេចក្ដីបង្រៀនរបស់សាសនាដែលគេហៅថាគ្រិស្ដសាសនានិងសេចក្ដីបង្រៀនរបស់សាសនាក្រៅពីគ្រិស្ដសាសនា។ មិនយូរក្រោយមក គាត់ទទួលស្គាល់ថាគ្មានសាសនាណាមួយក្នុងចំណោមសាសនាទាំងនោះដែលបានធ្វើតាមបណ្ដាំរបស់ព្រះទាំងស្រុងឡើយ។ បងរ៉ាសិលបាននិយាយជាមួយនឹងអ្នកដឹកនាំខ្លះនៃគ្រិស្ដសាសនានៅតំបន់របស់គាត់ ដោយសង្ឃឹមថាពួកគេនឹងទទួលយកសេចក្ដីពិតដែលគាត់និងក្រុមរបស់គាត់បានរកឃើញពីគម្ពីរ ហើយបង្រៀនសេចក្ដីពិតទាំងនោះដល់សមាជិកវិហាររបស់ពួកគេ។ ប៉ុន្ដែ ពួកអ្នកដឹកនាំសាសនាទាំងនោះមិនចាប់អារម្មណ៍ទេ។ មិនយូរប៉ុន្មាន និស្សិតគម្ពីរបានយល់ថាពួកគាត់មិនអាចគោរពប្រណិប័តន៍ព្រះជាមួយនឹងពួកអ្នកដែលជាសមាជិកសាសនាមិនពិតឡើយ។—សូមអាន កូរិនថូសទី២ ៦:១៤
១៥. (ក) តើគ្រិស្ដសាសនិកពិតបានទៅជាឈ្លើយនៃបាប៊ីឡូននៅពេលណា? (ខ) នៅអត្ថបទបន្ទាប់ តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?
១៥ នៅក្នុងអត្ថបទនេះ យើងបានរៀនថាគ្រិស្ដសាសនិកពិតបានទៅជាឈ្លើយនៃបាប៊ីឡូន មិនយូរក្រោយពីសាវ័កចុងក្រោយបានស្លាប់។ ប៉ុន្ដែ យើងនៅតែត្រូវដឹងចម្លើយចំពោះសំណួរដូចតទៅនេះ៖ តើយើងដឹងយ៉ាងដូចម្ដេចថាក្នុងប៉ុន្មានឆ្នាំមុនឆ្នាំ១៩១៤ ពួកអ្នកដែលព្រះបានរើសតាំងកំពុងញែកខ្លួនចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា? តើគឺជាការពិតឬទេ ដែលថាក្នុងអំឡុងសង្គ្រាមលោកលើកទី១ ព្រះយេហូវ៉ាមិនពេញចិត្ដនឹងអ្នកបម្រើរបស់លោកដោយសារពួកគេបានបន្ថយសកម្មភាពក្នុងកិច្ចបម្រើផ្សាយ? ក្នុងអំឡុងពេលនោះ តើបងប្អូនខ្លះរបស់យើងបានបោះបង់គោលជំហរអព្យាក្រឹតជាគ្រិស្ដសាសនិក ហើយលែងទទួលការពេញចិត្ដពីព្រះយេហូវ៉ាឬទេ? បើគ្រិស្ដសាសនិកបានទៅជាឈ្លើយនៃសាសនាមិនពិតក្រោយពីពួកសាវ័កស្លាប់ តើពួកគេបានត្រូវរំដោះនៅពេលណា? សំណួរទាំងនេះគឺល្អណាស់ ហើយនឹងត្រូវឆ្លើយក្នុងអត្ថបទបន្ទាប់។