ចូរច្រៀងដោយអំណរ!
«ការដែលច្រៀងសរសើរដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ»។—ទំនុកតម្កើង ១៤៧:១
ចម្រៀងលេខ: ៩, ១៣៨
១. តើការច្រៀងចម្រៀងជួយយើងយ៉ាងដូចម្ដេច?
អ្នកនិពន្ធបទចម្រៀងដ៏ល្បីម្នាក់បាននិយាយថា៖ «ពាក្យធ្វើឲ្យគិត ហើយបទភ្លេងធ្វើឲ្យមានអារម្មណ៍។ ប៉ុន្ដែ បទចម្រៀងធ្វើឲ្យគិតនិងមានអារម្មណ៍»។ បទចម្រៀងរបស់យើងបញ្ជាក់អំពីសេចក្ដីស្រឡាញ់និងការសរសើរចំពោះព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌ ហើយជួយយើងឲ្យមានអារម្មណ៍ជិតស្និទ្ធជាងជាមួយនឹងលោក។ ដូច្នេះ យើងអាចយល់អំពីមូលហេតុដែលការច្រៀងចម្រៀងគឺសំខាន់ក្នុងការគោរពប្រណិប័តន៍ពិត ទោះជាយើងច្រៀងម្នាក់ឯងឬច្រៀងជាមួយនឹងបងប្អូនរួមជំនឿក៏ដោយ។
២, ៣. (ក) តើបងប្អូនខ្លះប្រហែលជាមានអារម្មណ៍យ៉ាងណាចំពោះការច្រៀងជាមួយនឹងក្រុមជំនុំ? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
២ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការច្រៀងជាមួយនឹងក្រុមជំនុំ? តើអ្នកអៀនខ្មាសឬទេ? ក្នុងវប្បធម៌ខ្លះ បុរសប្រហែលជាអៀនខ្មាសពេលច្រៀងនៅមុខអ្នកឯទៀត។ ចិត្ដគំនិតនេះអាចមានឥទ្ធិពលមិនល្អទៅលើក្រុមជំនុំទាំងមូល ជាពិសេសបើពួកអ្នកចាស់ទុំមិនសូវហ៊ានច្រៀង ឬបើពួកគាត់ជាប់រវល់ធ្វើកិច្ចការផ្សេងក្នុងអំឡុងពេលច្រៀងចម្រៀង។—ទំនុកតម្កើង ៣០:១២
៣ ការច្រៀងគឺជាផ្នែកមួយនៃការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ហេតុនេះហើយ
យើងប្រាកដជាមិនចង់ដើរចេញក្នុងអំឡុងពេលច្រៀងចម្រៀង ឬខកខានផ្នែកនោះនៅកិច្ចប្រជុំទេ។ ដូច្នេះ យើងទាំងអស់គ្នាគួរសួរខ្លួនយើងថា ‹តើខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះការច្រៀងនៅកិច្ចប្រជុំ? តើខ្ញុំអាចធ្វើអ្វីបើខ្ញុំមិនសូវហ៊ានច្រៀងនៅមុខអ្នកឯទៀត? តើតាមរបៀបណាខ្ញុំអាចច្រៀងចម្រៀងដោយអស់ពីចិត្ដ?›។ការច្រៀងគឺជាផ្នែកដ៏សំខាន់ចាំបាច់នៃការគោរពប្រណិប័តន៍ពិត
៤, ៥. នៅស្រុកអ៊ីស្រាអែលសម័យបុរាណ តើមានការរៀបចំអ្វីសម្រាប់ច្រៀងនៅវិហារ?
៤ តាំងពីសម័យបុរាណ អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានលេងភ្លេងដើម្បីសរសើរលោក។ គួរឲ្យចាប់អារម្មណ៍ ពេលដែលជនជាតិអ៊ីស្រាអែលនៅស្មោះត្រង់នឹងព្រះយេហូវ៉ា ការច្រៀងគឺជាផ្នែកដ៏សំខាន់មួយនៃការគោរពប្រណិប័តន៍របស់ពួកគេ។ ជាឧទាហរណ៍ ពេលដាវីឌបានរៀបចំសម្រាប់ការសាងសង់វិហារ គាត់បានចាត់ពួកលេវី៤.០០០នាក់ឲ្យប្រគុំភ្លេងនិងច្រៀងសរសើរព្រះយេហូវ៉ា។ ក្នុងចំណោមអ្នកទាំងនោះមាន«អ្នកដែលប្រសប់»ចំនួន២៨៨នាក់ ដែល«បានហាត់ច្រៀងថ្វាយព្រះយេហូវ៉ា»។—របាក្សត្រទី១ ២៣:៥; ២៥:៧
៥ បទភ្លេងនិងការច្រៀងក៏ជាផ្នែកដ៏សំខាន់នៃពិធីសម្ពោធវិហារដែរ។ គម្ពីរចែងថា៖ «នៅខណៈនោះ កាលពួកផ្លុំត្រែនឹងពួកចំរៀងគេប្រគំភ្លេងព្រមគ្នាឮសំឡេងតែ១ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈឹង ហើយលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា . . . សិរីល្អនៃព្រះយេហូវ៉ានៅពេញក្នុងព្រះវិហារនៃព្រះ»។ នោះច្បាស់ជាបានពង្រឹងជំនឿរបស់ជនជាតិអ៊ីស្រាអែលមែន!—របាក្សត្រទី២ ៥:១៣, ១៤; ៧:៦
៦. ពេលនេហេមាជាអភិបាលនៃក្រុងយេរូសាឡិម តើគាត់បានរៀបចំអ្វីស្ដីអំពីបទភ្លេងនិងការច្រៀងចម្រៀង?
៦ នេហេមាជាបុគ្គលដែលបានរៀបចំឲ្យជនជាតិអ៊ីស្រាអែលសង់កំពែងក្រុងយេរូសាឡិមឡើងវិញ ក៏បានរៀបចំពួកលេវីឲ្យច្រៀងនិងលេងភ្លេងដែរ។ នេះបានធ្វើឲ្យការសម្ពោធកំពែងនោះកាន់តែសប្បាយ។ នេហេមាបានរៀបចំឲ្យមាន«២ពួកធំៗដែលពោលពាក្យអរព្រះគុណ»ឬក្រុមអ្នកចម្រៀងពីរក្រុមធំៗ។ ក្រុមអ្នកចម្រៀងទាំងនោះបានដើរបញ្ច្រាសទិសគ្នានៅលើកំពែងក្រុងរហូតដល់ពួកគេជួបគ្នានៅត្រង់កំពែងជិតវិហារ។ ពួកគេបានបន្លឺសំឡេងឡើងយ៉ាងខ្លាំងរហូតដល់មនុស្សដែលនៅឆ្ងាយក៏អាចឮបានដែរ។ (នេហេមា ១២:២៧, ២៨, ៣១, ៣៨, ៤០, ៤៣) យើងអាចប្រាកដថាព្រះយេហូវ៉ាសប្បាយចិត្ដពេលឮអ្នកគោរពប្រណិប័តន៍លោកច្រៀងសរសើរលោកដោយចិត្ដខ្នះខ្នែង។
៧. តើលោកយេស៊ូបានបង្ហាញយ៉ាងណាថាចំពោះគ្រិស្ដសាសនិកការច្រៀងគឺជាផ្នែកដ៏សំខាន់ចាំបាច់នៃការគោរពប្រណិប័តន៍?
៧ នៅសម័យលោកយេស៊ូ បទភ្លេងនិងចម្រៀងនៅតែជាផ្នែកដ៏សំខាន់ចាំបាច់នៃការគោរពប្រណិប័តន៍ពិត។ សូមគិតអំពីអ្វីដែលបានកើតឡើងនៅយប់ដ៏សំខាន់បំផុតក្នុងប្រវត្ដិសាស្ដ្ររបស់មនុស្ស។ ក្រោយពីលោកយេស៊ូបានធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ជាមួយនឹងអ្នកកាន់តាមលោក ពួកគាត់ទាំងអស់គ្នាបានច្រៀងសរសើរព្រះយេហូវ៉ា។—សូមអាន ម៉ាថាយ ២៦:៣០
៨. តើគ្រិស្ដសាសនិកនៅសម័យដើមបានទុកគំរូអ្វីស្ដីអំពីការសរសើរព្រះដោយការច្រៀងចម្រៀង?
៨ គ្រិស្ដសាសនិកនៅសម័យដើម បានទុកគំរូល្អក្នុងការសរសើរព្រះដោយការច្រៀងចម្រៀង។ ជនជាតិអ៊ីស្រាអែលបានទៅវិហារដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា ប៉ុន្ដែគ្រិស្ដសាសនិកនៅសម័យដើមបានជួបជុំគ្នានៅផ្ទះរបស់បងប្អូន។ ទោះជាផ្ទះទាំងនោះមិនគួរឲ្យកោតស្ងើចដូចវិហារក៏ដោយ បងប្អូននៅតែបានច្រៀងដោយខ្នះខ្នែង។ សាវ័កប៉ូលបានប្រាប់បងប្អូនរួមជំនឿថា៖ ‹ចូរបន្ដបង្រៀននិងដាស់តឿនគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ពាក្យសរសើរព្រះ និងចម្រៀងគោរពប្រណិប័តន៍ដ៏ពីរោះ›។ (កូឡុស ) យើងគួរច្រៀង«ចម្រៀងគោរពប្រណិប័តន៍»ក្នុងសៀវភៅចម្រៀងរបស់យើងដោយដឹងគុណព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ដ។ ចម្រៀងទាំងនោះគឺជាផ្នែកនៃ‹អាហារតាមត្រូវពេល›ដែល«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ផ្ដល់ឲ្យយើង។— ៣:១៦ម៉ាថាយ ២៤:៤៥
តើតាមរបៀបណាអ្នកអាចច្រៀងដោយមានទំនុកចិត្ដ?
៩. (ក) ហេតុអ្វីអ្នកខ្លះប្រហែលជាមិនហ៊ានច្រៀងឮៗនៅកិច្ចប្រជុំនិងសន្និបាត? (ខ) តើយើងគួរច្រៀងសរសើរព្រះយេហូវ៉ាយ៉ាងដូចម្ដេច ហើយតើអ្នកណាគួរជាអ្នកនាំមុខ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៩ តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យអ្នកមិនសូវហ៊ានច្រៀង? ប្រហែលជានៅក្នុងក្រុមគ្រួសារឬក្នុងវប្បធម៌របស់អ្នក មនុស្សជាច្រើនមិនសូវច្រៀងទេ។ ប្រហែលជាអ្នកធ្លាប់ស្តាប់អ្នកចម្រៀងអាជីពដែលច្រៀងតាមវិទ្យុឬទូរទស្សន៍ ហើយពេលដែលអ្នកប្រៀបធៀបការច្រៀងរបស់អ្នកទៅនឹងការច្រៀងរបស់ពួកគេ អ្នកមានអារម្មណ៍អៀនខ្មាសឬខកចិត្ដ។ ប៉ុន្ដែ យើងទាំងអស់គ្នាមានភារកិច្ចច្រៀងសរសើរព្រះយេហូវ៉ា។ ដូច្នេះ សូមលើកសៀវភៅចម្រៀងរបស់អ្នកឲ្យខ្ពស់ ងើបក្បាលឡើង ហើយច្រៀងដោយចិត្ដខ្នះខ្នែង! (អែសរ៉ា ៣:១១; សូមអាន ទំនុកតម្កើង ១៤៧:១) សព្វថ្ងៃនេះ សាលប្រជុំជាច្រើនមានពាក្យចម្រៀងដែលបានត្រូវបង្ហាញនៅលើអេក្រង់ ហើយនេះអាចជួយយើងឲ្យច្រៀងឮៗ។ គួរឲ្យចាប់អារម្មណ៍ផងដែរ ឥឡូវការច្រៀងចម្រៀងរាជាណាចក្រ បានទៅជាផ្នែកមួយនៃសាលាកិច្ចបម្រើរាជាណាចក្រសម្រាប់ពួកអ្នកចាស់ទុំ។ នេះបញ្ជាក់ថាគឺសំខាន់ណាស់សម្រាប់ពួកអ្នកចាស់ទុំឲ្យនាំមុខក្នុងការច្រៀងចម្រៀងនៅកិច្ចប្រជុំក្រុមជំនុំ។
១០. តើយើងគួរចាំអំពីអ្វីបើយើងមិនហ៊ានច្រៀងឮៗ?
១០ បងប្អូនជាច្រើនមិនហ៊ានច្រៀងឮៗដោយសារពួកគេគិតថាសំឡេងរបស់ពួកគេនឹងឮខ្លាំងពេក ឬថាសំឡេងរបស់ពួកគេមិនពីរោះ។ ប៉ុន្ដែសូមគិតអំពីចំណុចនេះ ពេលយើងយ៉ាកុប ៣:២) ដូច្នេះ តើមានមូលហេតុអ្វីដែលយើងគួរឲ្យសំឡេងមិនល្អឥតខ្ចោះរបស់យើងបញ្ឈប់យើងពីការច្រៀងសរសើរព្រះយេហូវ៉ា?
និយាយ«យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ» តែនោះមិនធ្វើឲ្យយើងឈប់និយាយឡើយ។ (១១, ១២. តើតាមរបៀបណាយើងអាចធ្វើឲ្យការច្រៀងរបស់យើងកាន់តែប្រសើរឡើង?
១១ ប្រហែលជាយើងមិនសូវហ៊ានច្រៀងដោយសារយើងមិនស្គាល់អំពីរបៀបច្រៀង។ ប៉ុន្ដែ មានអ្វីមួយចំនួនដែលយើងអាចធ្វើដើម្បីឲ្យការច្រៀងរបស់យើងកាន់តែប្រសើរឡើង។
១២ បើអ្នករៀនអំពីរបៀបគ្រប់គ្រងដង្ហើមឲ្យត្រឹមត្រូវ អ្នកអាចច្រៀងឮៗនិងដោយសំឡេងខ្លាំងបាន។ ដូចអំពូលភ្លើងត្រូវការថាមពលអគ្គិសនីដើម្បីភ្លឺ ពេលយើងនិយាយឬច្រៀង យើងត្រូវការកម្លាំងនៃខ្យល់ដង្ហើមដើម្បីបន្លឺសំឡេង។ អ្នកគួរច្រៀងឮៗដូចពេលអ្នកនិយាយ ឬឮជាងនោះ។ តាមពិត គម្ពីរប្រាប់អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាឲ្យ«ស្រែកអបអរសាទរ»ពេលច្រៀងសរសើរព្រះ។—ទំនុកតម្កើង ៣៣:១-៣; ខ.ស.
១៣. សូមពន្យល់អំពីរបៀបដែលយើងអាចច្រៀងដោយកាន់តែមានទំនុកចិត្ដ។
១៣ ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារឬសិក្សាផ្ទាល់ខ្លួន សូមសាកល្បងធ្វើតាមចំណុចដូចតទៅនេះ៖ សូមជ្រើសរើសចម្រៀងណាមួយដែលអ្នកចូលចិត្ដពីសៀវភៅចម្រៀងរបស់យើង។ សូមអានពាក្យក្នុងបទចម្រៀងនោះឮៗដោយលះ និងដោយមានទំនុកចិត្ដ។ រួចមកដោយប្រើទំហំសំឡេងដដែល សូមអានពាក្យទាំងអស់ក្នុងមួយដង្ហើមនៅក្នុងឃ្លាមួយនោះ។ បន្ទាប់មក សូមច្រៀងឃ្លានោះដោយប្រើទំហំសំឡេងដដែលនោះ។ (អេសាយ ២៤:១៤) បើអ្នកធ្វើដូច្នេះ សំឡេងរបស់អ្នកនឹងកាន់តែឮខ្លាំងពេលអ្នកច្រៀង។ សូមកុំភ័យខ្លាចឬអៀនខ្មាសឡើយ ព្រោះការមានសំឡេងខ្លាំងគឺជាការល្អ!
១៤. ពេលច្រៀង តើការបើកមាត់ឲ្យធំជាងអាចជួយយើងយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា « របៀបធ្វើឲ្យការច្រៀងរបស់អ្នកប្រសើរជាង»)
១៤ ដើម្បីធ្វើឲ្យសំឡេងរបស់អ្នកឮខ្លាំងជាង អ្នកត្រូវបើកមាត់ឲ្យធំនៅពេលដែលអ្នកច្រៀង។ ពេលអ្នកច្រៀង មាត់របស់អ្នកគួរបើកឲ្យធំជាងពេលអ្នកនិយាយ។
ចូរច្រៀងសរសើរព្រះដោយអស់ពីចិត្ដ
១៥. (ក) តើមានសេចក្ដីជូនដំណឹងអ្វីនៅកិច្ចប្រជុំប្រចាំឆ្នាំ២០១៦? (ខ) ហេតុអ្វីយើងត្រូវការកំណែថ្មីនៃសៀវភៅចម្រៀង?
១៥ អស់អ្នកដែលបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៦ បានរំភើបចិត្ដពេលដែលបងស្ទេផាន ឡេតដែលជាសមាជិកចូរច្រៀងជូនព្រះយេហូវ៉ាដោយអំណរ។ ដូចបងឡេតបានពន្យល់ មូលហេតុមួយដែលយើងត្រូវការសៀវភៅចម្រៀងថ្មីគឺដើម្បីឲ្យស្របនឹងសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធកំណែថ្មី (New World Translation of the Holy Scriptures)។ ដើម្បីធ្វើដូច្នេះ យើងត្រូវផ្លាស់ប្ដូរឬដកចេញពាក្យដែលលែងមានក្នុងសេចក្ដីបកប្រែពិភពលោកថ្មី។ ចម្រៀងថ្មីអំពីកិច្ចការផ្សព្វផ្សាយនិងថ្លៃលោះក៏បានត្រូវបន្ថែមផងដែរ។ ម្យ៉ាងទៀត ដោយសារការច្រៀងចម្រៀងគឺជាផ្នែកដ៏សំខាន់ចាំបាច់ក្នុងការគោរពប្រណិប័តន៍របស់យើង គណៈអភិបាលចង់ឲ្យមានសៀវភៅចម្រៀងដែលមានគុណភាពខ្ពស់។ ដូច្នេះ ក្របសៀវភៅចម្រៀងនោះគឺមានពណ៌ទឹកប្រាក់ដែលស្រដៀងនឹងសេចក្ដីបកប្រែពិភពលោកថ្មី។
គណៈអភិបាលបានប្រកាសថានឹងមានសៀវភៅចម្រៀងថ្មីដែលមានចំណងជើងថា១៦, ១៧. តើមានអ្វីខ្លះទៀតដែលបានត្រូវផ្លាស់ប្ដូរក្នុងសៀវភៅចម្រៀងថ្មី?
១៦ បទចម្រៀងបានត្រូវដាក់តាមប្រធានបទ ដើម្បីធ្វើឲ្យសៀវភៅចម្រៀងងាយស្រួលប្រើ។ ជាឧទាហរណ៍ បទចម្រៀង១២ដំបូងគឺអំពីព្រះយេហូវ៉ា ហើយ៨បទបន្ទាប់គឺអំពីលោកយេស៊ូនិងថ្លៃលោះ។ មានបញ្ជីអំពីប្រធានបទទាំងអស់នៅទំព័រដើមនៃសៀវភៅចម្រៀង។ នេះអាចជួយអ្នកថ្លែងសុន្ទរកថាសាធារណៈស្រួលជ្រើសរើសបទចម្រៀងឲ្យស្របតាមប្រធាននៃសុន្ទរកថានោះ។
១៧ ដើម្បីជួយយើងទាំងអស់គ្នាឲ្យច្រៀងអស់ពីចិត្ដ ពាក្យយើងការពារចិត្ដ»។ ហេតុអ្វី? ព្រោះពីមុនពេលយើងច្រៀងចម្រៀងនោះ ហាក់ដូចជាយើងកំពុងប្រាប់អ្នកឯទៀតអំពីអ្វីដែលពួកគេគួរធ្វើ។ នេះអាចធ្វើឲ្យអ្នកថ្មី អ្នកចាប់អារម្មណ៍ បងប្អូនវ័យក្មេង និងបងប្អូនស្រីដែលនៅកិច្ចប្រជុំ សន្និបាត និងមហាសន្និបាតរបស់យើងមានអារម្មណ៍មិនស្រួល។ ដូច្នេះ ចំណងជើងនិងពាក្យចម្រៀងក្នុងបទនេះបានត្រូវផ្លាស់ប្ដូរ។
ខ្លះក្នុងចម្រៀងបានត្រូវផ្លាស់ប្ដូរឲ្យស្រួលយល់ជាង។ ជាឧទាហរណ៍ ចំណងជើងបទចម្រៀង«ចូរការពារចិត្ដ»ដែលជាបង្គាប់មួយ ក៏បានត្រូវផ្លាស់ប្ដូរទៅជាចំណងជើង«១៨. ហេតុអ្វីយើងគួររៀនឲ្យចេះច្រៀងបទចម្រៀងក្នុងសៀវភៅថ្មីរបស់យើង? (សូមមើលកំណត់សម្គាល់)
១៨ បទចម្រៀងជាច្រើនពីសៀវភៅចម្រៀងចូរច្រៀងជូនព្រះយេហូវ៉ាដោយអំណរគឺប្រៀបដូចជាសេចក្ដីអធិដ្ឋាន។ បទចម្រៀងទាំងនោះអាចជួយអ្នកឲ្យប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់អ្នក។ បទចម្រៀងខ្លះទៀតនឹងជួយបំផុសទឹកចិត្ដយើង«ឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្ដដែលល្អប្រសើរ»។ (ហេប្រឺ ១០:២៤) យើងចង់ស្គាល់បទភ្លេងនិងពាក្យចម្រៀងរបស់យើង។ របៀបមួយដែលយើងអាចធ្វើដូច្នេះគឺដោយស្តាប់សំឡេងច្រៀងរបស់បងប្អូនយើងដែលបានថតទុកនៅក្នុងគេហទំព័រjw.org។ ពេលយើងហាត់ច្រៀងចម្រៀងនោះនៅផ្ទះ យើងអាចរៀនឲ្យចេះច្រៀងដោយមានទំនុកចិត្ដនិងដោយបញ្ចូលអារម្មណ៍ * (សូមមើលកំណត់សម្គាល់)។
១៩. តើបងប្អូនទាំងអស់ក្នុងក្រុមជំនុំអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបណា?
១៩ សូមចាំថាការច្រៀងគឺជាផ្នែកដ៏សំខាន់មួយនៃការគោរពប្រណិប័តន៍របស់យើង។ នេះជារបៀបដ៏ល្អមួយដើម្បីបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់លោក ហើយថាយើងមានចិត្ដកតញ្ញូចំពោះអ្វីៗទាំងអស់ដែលលោកបានធ្វើសម្រាប់យើង។ (សូមអាន អេសាយ ១២:៥) ពេលអ្នកច្រៀងយ៉ាងខ្នះខ្នែង អ្នកក៏លើកទឹកចិត្ដអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។ បងប្អូនទាំងអស់ក្នុងក្រុមជំនុំ មិនថាក្មេង ចាស់ ឬអ្នកថ្មីក្នុងសេចក្ដីពិត អាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបនេះ។ ដូច្នេះ សូមកុំស្ទាក់ស្ទើរក្នុងការច្រៀងឲ្យអស់ពីចិត្ដឡើយ។ សូមធ្វើតាមការណែនាំរបស់អ្នកតែងទំនុកតម្កើងដែលបាននិយាយថា៖ ‹ចូរច្រៀងថ្វាយព្រះយេហូវ៉ា!›។ មែនហើយ ចូរច្រៀងដោយអំណរ!—ទំនុកតម្កើង ៩៦:១
^ វគ្គ 18 កម្មវិធីពេលព្រឹកនិងពេលរសៀលនៃសន្និបាតនិងមហាសន្និបាតចាប់ផ្ដើមដោយបទភ្លេង១០នាទី។ នេះជួយយើងឲ្យរំភើបចិត្ដចង់ច្រៀង ហើយជួយយើងឲ្យត្រៀមចិត្ដស្តាប់កម្មវិធី។ ហេតុនេះ យើងទាំងអស់គ្នាគួរតែនៅកន្លែងអង្គុយរបស់យើងដើម្បីយើងអាចស្តាប់បទភ្លេងពេលចាប់ផ្ដើម។