ចូរបង្ហាញសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌ដូចព្រះយេហូវ៉ា
«ចូរសំរេចតាមសេចក្ដីយុត្ដិធម៌ដ៏ពិត ហើយសំដែងសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតមេត្ដាដល់គ្នាទៅវិញទៅមកចុះ»។—សាការី ៧:៩
ចម្រៀងលេខ: ២១, ១១
១, ២. (ក) តើលោកយេស៊ូមានទស្សនៈយ៉ាងណាចំពោះច្បាប់របស់ព្រះ? (ខ) តើតាមរបៀបណាពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីអនុវត្ដច្បាប់តាមរបៀបមិនត្រឹមត្រូវ?
លោកយេស៊ូស្រឡាញ់ច្បាប់ម៉ូសេ។ នេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើលទេ ដោយសារច្បាប់នោះមកពីព្រះយេហូវ៉ាដែលជាបិតារបស់លោក និងជាបុគ្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់លោកយេស៊ូ។ នៅទំនុកតម្កើង ៤០:៨ គម្ពីរប្រកាសទុកជាមុនអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលលោកយេស៊ូមានចំពោះច្បាប់ព្រះ។ ខនោះចែងថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់ អើក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្ដទូលបង្គំ»។ លោកយេស៊ូបានបង្ហាញដោយពាក្យសម្ដីនិងការប្រព្រឹត្ដរបស់លោកថា ច្បាប់របស់ព្រះគឺល្អឥតខ្ចោះ មានប្រយោជន៍។ លោកក៏បានបង្ហាញថាអ្វីៗដែលចែងក្នុងច្បាប់នោះនឹងកើតឡើងជាមិនខាន។—ម៉ាថាយ ៥:១៧-១៩
២ លោកយេស៊ូច្បាស់ជាឈឺចិត្ដពេលដែលលោកឃើញពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីយកច្បាប់របស់បិតាលោកមកអនុវត្ដ តាមរបៀបមិនត្រឹមត្រូវ។ ការធ្វើដូច្នេះនាំឲ្យមនុស្សគិតថាច្បាប់នោះគឺមិនសមហេតុផល។ លោកបានមានប្រសាសន៍ប្រាប់ពួកគេថា៖ «អ្នករាល់គ្នាឲ្យមួយភាគដប់នៃជីអង្កាម ឌីល និងខាមិន»។ នេះមានន័យថាពួកគេយកចិត្ដទុកដាក់ធ្វើតាមចំណុចតូចបំផុតក្នុងច្បាប់។ បើដូច្នេះ ហេតុអ្វីនេះជាបញ្ហា? លោកយេស៊ូបានពន្យល់ថា៖ «ប៉ុន្ដែ[ពួកអ្នក]មិនអើពើចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់ គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងសេចក្ដីស្មោះត្រង់»។ (ម៉ាថាយ ២៣:២៣) ពួក ផារិស៊ីមិនបានយល់អត្ថន័យនៃច្បាប់ព្រះទេ ហើយបានគិតថាពួកគេប្រសើរជាងអ្នកឯទៀត។ ប៉ុន្ដែ លោកយេស៊ូបានយល់អំពីគំនិតនិងខ្លឹមសារនៃច្បាប់នោះ ហើយយល់អ្វីដែលបញ្ញត្ដិនីមួយៗបង្រៀនអំពីព្រះយេហូវ៉ា។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ក្នុងនាមជាគ្រិស្ដសាសនិក ព្រះមិនតម្រូវឲ្យយើងធ្វើតាមច្បាប់ម៉ូសេទេ។ (រ៉ូម ៧:៦) ដូច្នេះ ហេតុអ្វីព្រះយេហូវ៉ាដាក់បញ្ចូលច្បាប់នោះនៅក្នុងគម្ពីរដែលជាបណ្ដាំរបស់លោក? លោកចង់ឲ្យយើងយល់និងធ្វើតាម«គោលការណ៍ដែលសំខាន់ជាង» ពោលគឺគោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់នោះ។ ជាឧទាហរណ៍ តើមានគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពីការរៀបចំនៃក្រុងពំនាក់? ក្នុងអត្ថបទមុន យើងបានទាញយកមេរៀនពីអ្វីដែលបុគ្គលដែលបានសម្លាប់គេដោយអចេតនាត្រូវធ្វើ។ ក្នុងអត្ថបទនេះ យើងនឹងរៀនអំពីអ្វីដែលក្រុងពំនាក់អាចបង្រៀនយើងអំពីព្រះយេហូវ៉ា និងរបៀបដែលយើងអាចមានគុណសម្បត្ដិដូចលោក។ យើងនឹងឆ្លើយសំណួរបី៖ តើក្រុងពំនាក់បង្ហាញយ៉ាងណាថាព្រះយេហូវ៉ាមានសេចក្ដីមេត្ដាករុណា? តើក្រុងនោះបង្រៀនយើងអ្វីអំពីទស្សនៈរបស់ព្រះចំពោះជីវិត? តើក្រុងពំនាក់បង្ហាញអំពីយុត្ដិធម៌ដ៏ល្អឥតខ្ចោះរបស់ព្រះយ៉ាងដូចម្ដេច? ពេលដែលយើងពិចារណាសំណួរនីមួយៗនោះ សូមគិតអំពីរបៀបដែលអ្នកអាចយកតម្រាប់ព្រះដែលជាបិតារបស់អ្នកនៅស្ថានសួគ៌។—សូមអាន អេភេសូរ ៥:១
ទីតាំងនៃក្រុងពំនាក់បង្ហាញអំពីសេចក្ដីមេត្ដាករុណារបស់ព្រះ
៤, ៥. (ក) តើមានរបៀបរៀបចំអ្វីដើម្បីឲ្យបុគ្គលដែលបានសម្លាប់គេដោយអចេតនាស្រួលរត់ទៅក្រុងពំនាក់ ហើយហេតុអ្វី? (ខ) តើនេះបង្រៀនយើងអ្វីអំពីព្រះយេហូវ៉ា?
៤ ព្រះយេហូវ៉ាបានរៀបចំអ្វីមួយចំនួនដើម្បីឲ្យបុគ្គលដែលបានសម្លាប់គេដោយអចេតនាស្រួលរត់ទៅក្រុងពំនាក់ទាំង៦កន្លែង។ លោកបានប្រាប់ជនជាតិអ៊ីស្រាអែលឲ្យជ្រើសរើសក្រុងបីនៅម្ខាងទន្លេយ៉ូដាន់ និងក្រុងបីនៅម្ខាងទៀតនៃទន្លេនោះ។ ហេតុអ្វី? ដើម្បីឲ្យបុគ្គលដែលបានសម្លាប់គេដោយអចេតនាអាចរត់ទៅក្រុងទាំងនោះយ៉ាងលឿននិងយ៉ាងស្រួល។ (ជនគណនា ៣៥:១១-១៤) ផ្លូវទៅក្រុងទាំងនោះបានត្រូវថែរក្សាឲ្យមានស្ថានភាពល្អ។ (ចោទិយកថា ១៩:៣) យោងទៅតាមប្រវត្ដិសាស្ដ្ររបស់ជនជាតិយូដា មានស្លាកសញ្ញានៅតាមផ្លូវទៅក្រុងពំនាក់ ដើម្បីជួយបុគ្គលដែលបានសម្លាប់គេដោយអចេតនាឲ្យរកឃើញក្រុងទាំងនោះ។ ដោយសារមានក្រុងពំនាក់នៅស្រុកអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលដែលបានសម្លាប់គេដោយអចេតនាមិនចាំបាច់ស្វែងរកការការពារដោយរត់ទៅប្រទេសដទៃ ជាកន្លែងដែលគាត់អាចជួបការល្បងលឲ្យគោរពប្រណិប័តន៍ព្រះមិនពិត។
៥ ព្រះយេហូវ៉ាបានបង្គាប់ថាត្រូវប្រហារជីវិតឃាតករ។ ប៉ុន្ដែ លោកក៏បានធ្វើឲ្យប្រាកដថា បុគ្គលដែលបានសម្លាប់គេដោយគ្មានចេតនាអាចទទួលសេចក្ដីមេត្ដាករុណា ការអាណិតអាសូរនិងការការពារ។ អ្នកអត្ថាធិប្បាយខាងគម្ពីរម្នាក់បានអេភេសូរ ២:៤
និយាយថា៖ «របៀបរៀបចំនោះគឺស្រួលយល់បំផុតនិងមិនស្មុគស្មាញ»។ ព្រះយេហូវ៉ាមិនមែនជាចៅក្រមដ៏គ្មានមេត្ដាដែលចេះតែរកវិធីដាក់ទណ្ឌកម្មអ្នកបម្រើលោកទេ។ ផ្ទុយទៅវិញ លោក«មានសេចក្ដីមេត្ដាករុណាដ៏បរិបូរ»។—៦. តើពួកផារិស៊ីបានបង្ហាញសេចក្ដីមេត្ដាករុណាដូចព្រះយេហូវ៉ាឬទេ? សូមពន្យល់។
៦ ប៉ុន្ដែ ពួកផារិស៊ីមិនចង់បង្ហាញសេចក្ដីមេត្ដាករុណាដល់អ្នកឯទៀតទេ។ ជាឧទាហរណ៍ យោងទៅតាមប្រវត្ដិសាស្ដ្ររបស់ជនជាតិយូដា ពួកផារិស៊ីមិនព្រមអភ័យទោសឲ្យបុគ្គលដែលបានធ្វើខុសចំពោះរឿងដដែលៗលើសពីបីដងឡើយ។ ដើម្បីបង្ហាញថាពួកគេមានទស្សនៈមិនត្រឹមត្រូវ លោកយេស៊ូបានប្រើឧទាហរណ៍មួយអំពីផារិស៊ីម្នាក់ដែលបានអធិដ្ឋានក្បែរអ្នកយកពន្ធ។ ផារិស៊ីនោះបាននិយាយថា៖ «ឱព្រះអើយ ខ្ញុំអរគុណលោកដែលខ្ញុំមិនដូចមនុស្សឯទៀត ដែលជាអ្នកគំរាមយកប្រាក់ ជាអ្នកមិនសុចរិត ជាអ្នកផិតក្បត់។ ខ្ញុំក៏អរគុណលោកដែលខ្ញុំមិនដូចអ្នកយកពន្ធម្នាក់នេះដែរ»។ តើលោកយេស៊ូចង់បញ្ជាក់អំពីអ្វី? ពួកផារិស៊ីមិនបានគិតថាពួកគេត្រូវបង្ហាញសេចក្ដីមេត្ដាករុណាទេ ហើយបាន«ចាត់ទុកថាអ្នកដទៃគ្មានតម្លៃសោះ»។—លូកា ១៨:៩-១៤
៧, ៨. (ក) តើអ្នកអាចបង្ហាញសេចក្ដីមេត្ដាករុណាដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) ដើម្បីអភ័យទោសឲ្យអ្នកឯទៀត ហេតុអ្វីយើងត្រូវមានចិត្ដរាបទាប?
៧ ចូរយកតម្រាប់ព្រះយេហូវ៉ាមិនមែនពួកផារិស៊ីទេ។ ចូរបង្ហាញសេចក្ដីមេត្ដាករុណានិងការអាណិតអាសូរ។ (សូមអាន កូឡុស ៣:១៣) ចូរធ្វើឲ្យអ្នកឯទៀតស្រួលសុំយើងអភ័យទោសឲ្យពួកគេ។ (លូកា ១៧:៣, ៤) សូមសួរខ្លួនអ្នកថា ‹តើខ្ញុំឆាប់អភ័យទោសឲ្យអ្នកឯទៀត សូម្បីតែពួកគេបានធ្វើឲ្យខ្ញុំឈឺចិត្ដជាច្រើនដងឬទេ? តើខ្ញុំពិតជាចង់ធ្វើឲ្យមានសន្ដិភាពជាមួយនឹងបុគ្គលដែលបានធ្វើឲ្យខ្ញុំទើសចិត្ដឬឈឺចិត្ដឬទេ?›។
៨ ដើម្បីអភ័យទោសឲ្យអ្នកឯទៀត យើងត្រូវមានចិត្ដរាបទាប។ ពួកផារិស៊ីបានគិតថាពួកគេប្រសើរជាងអ្នកឯទៀត ដូច្នេះពួកគេមិនព្រមអភ័យទោសឲ្យអ្នកឯទៀតទេ។ ប៉ុន្ដែក្នុងនាមជាគ្រិស្ដសាសនិក យើង«បន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន» ហើយអភ័យទោសឲ្យពួកគេដោយគ្មានល័ក្ខខ័ណ្ឌ។ (ភីលីព ២:៣) យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំកំពុងយកតម្រាប់ព្រះយេហូវ៉ាដោយបង្ហាញចិត្ដរាបទាបឬទេ?›។ បើយើងមានចិត្ដរាបទាប នោះអ្នកឯទៀតនឹងស្រួលសុំយើងអភ័យទោសឲ្យពួកគេ ហើយយើងក៏នឹងស្រួលអភ័យទោសឲ្យពួកគេជាងដែរ។ ចូររហ័សបង្ហាញសេចក្ដីមេត្ដាករុណា ហើយយឺតនឹងទើសចិត្ដ។—សាស្តា ៧:៨, ៩
ចូរឲ្យតម្លៃចំពោះជីវិត ហើយ«អ្នកក៏នឹងគ្មានទោស»ឈាមទេ
៩. តើតាមរបៀបណាព្រះយេហូវ៉ាបានជួយជនជាតិអ៊ីស្រាអែលឲ្យយល់ថាជីវិតគឺពិសិដ្ឋ?
៩ មូលហេតុដ៏សំខាន់មួយដែលមានក្រុងពំនាក់គឺសម្រាប់ការពារជនជាតិអ៊ីស្រាអែល ដើម្បីឲ្យពួកគេ«គ្មានទោស»ឈាមដែលមកពីការសម្លាប់ជនដែលគ្មានទោស។ (ទុតិយកថា [ចោទិយកថា] ១៩:១០, ខ.ស.) ព្រះយេហូវ៉ាឲ្យតម្លៃខ្ពស់ទៅលើជីវិត ហើយលោកស្អប់អំពើឃាតកម្ម។ (សុភាសិត ៦:១៦, ១៧) ដូច្នេះសូម្បីតែការសម្លាប់គេដោយអចេតនា លោកក៏មិនអាចព្រងើយកន្ដើយបានឡើយ ដោយសារលោកជាព្រះដ៏យុត្ដិធម៌និងបរិសុទ្ធ។ ពិតមែនថាបុគ្គលដែលបានបណ្ដាលឲ្យអ្នកឯទៀតស្លាប់ដោយគ្មានចេតនាអាច ទទួលសេចក្ដីមេត្ដាករុណា តែមុនដំបូងគាត់ត្រូវពន្យល់អំពីស្ថានភាពនោះដល់បុរសចាស់ទុំសិន។ បើបុរសចាស់ទុំវិនិច្ឆ័យថាការស្លាប់នោះគឺដោយចៃដន្យ បុគ្គលដែលបានធ្វើឲ្យគេស្លាប់ត្រូវនៅក្នុងក្រុងពំនាក់រហូតដល់សម្ដេចសង្ឃស្លាប់។ នេះប្រហែលជាមានន័យថាបុគ្គលដែលបានសម្លាប់គេដោយអចេតនាត្រូវរស់នៅក្នុងក្រុងពំនាក់អស់មួយជីវិត។ ការរៀបចំនោះបានជួយជនជាតិអ៊ីស្រាអែលទាំងអស់ឲ្យដឹងថាជីវិតគឺពិសិដ្ឋ។ ដើម្បីលើកកិត្ដិយសព្រះដែលជាអ្នកផ្ដល់ជីវិត ពួកគេត្រូវធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើ ដើម្បីជៀសវាងពីការធ្វើឲ្យអ្នកឯទៀតមានគ្រោះថ្នាក់ដល់ជីវិត។
១០. តើលោកយេស៊ូបានបង្ហាញយ៉ាងដូចម្ដេចថា ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីមិនឲ្យតម្លៃទៅលើជីវិតរបស់អ្នកឯទៀត?
១០ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីមិនមានទស្សនៈដូចព្រះយេហូវ៉ាទេ។ ពួកគេមិនឲ្យតម្លៃចំពោះជីវិតរបស់អ្នកឯទៀតឡើយ។ លោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ «អ្នកបានដកយកកូនសោនៃចំណេះចេញ។ អ្នករាល់គ្នាមិនបានចូល ហើយអ្នកដែលកំពុងចូល អ្នកបានឃាត់មិនឲ្យចូលដែរ!»។ (លូកា ១១:៥២) តើពាក្យនេះរបស់លោកយេស៊ូមានន័យយ៉ាងណា? ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីគួរពន្យល់បណ្ដាំរបស់ព្រះដល់បណ្ដាជន ហើយជួយពួកគេឲ្យទទួលជីវិតដែលគ្មានទីបញ្ចប់។ ផ្ទុយទៅវិញ ពួកគេព្យាយាមមិនឲ្យបណ្ដាជនកាន់តាមលោកយេស៊ូដែលជា«មេដឹកនាំដែលផ្ដល់ជីវិត»។ (សកម្មភាព ៣:១៥) ដោយធ្វើដូច្នេះ ពួកគេនាំឲ្យបណ្ដាជនត្រូវបំផ្លាញ។ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីមានអំណួតនិងគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយពួកគេមិនយកចិត្ដទុកដាក់ចំពោះអាយុជីវិតរបស់អ្នកឯទៀតទេ។ ពួកគេពិតជាគ្មានមេត្ដានិងគ្មានសេចក្ដីស្រឡាញ់ឡើយ!
១១. (ក) តើសាវ័កប៉ូលបានបង្ហាញយ៉ាងដូចម្ដេចថាគាត់មានទស្សនៈដូចព្រះយេហូវ៉ាចំពោះជីវិត? (ខ) តើអ្វីនឹងជួយយើងឲ្យមានចិត្ដខ្នះខ្នែងដូចប៉ូលចំពោះកិច្ចបម្រើផ្សាយ?
១១ តើតាមរបៀបណាយើងអាចយកតម្រាប់ព្រះយេហូវ៉ា ហើយមិនធ្វើដូចពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី? គឺដោយបង្ហាញការគោរពនិងឲ្យតម្លៃចំពោះជីវិត។ សាវ័កប៉ូលបានធ្វើដូច្នេះ ដោយផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រដល់មនុស្សឲ្យបានច្រើនបំផុត។ ហេតុនេះគាត់អាចនិយាយថា៖ «ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ»។ (សូមអាន សកម្មភាព ២០:២៦, ២៧) ប៉ុន្ដែ តើប៉ូលបានផ្សព្វផ្សាយដោយសារតែគាត់មិនចង់មានអារម្មណ៍ថាខ្លួនមានទោស ឬដោយសារតែព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យធ្វើដូច្នេះឬទេ? មិនមែនទេ។ ប៉ូលស្រឡាញ់មនុស្ស។ គាត់ចាត់ទុកជីវិតរបស់អ្នកឯទៀតថាមានតម្លៃ ហើយគាត់ចង់ជួយពួកគេឲ្យទទួលជីវិតដែលគ្មានទីបញ្ចប់។ (កូរិនថូសទី១ ៩:១៩-២៣) យើងក៏គួរមានទស្សនៈដូចព្រះយេហូវ៉ាចំពោះជីវិតដែរ។ លោកចង់ឲ្យមនុស្សទាំងអស់ប្រែចិត្ដ។ (ពេត្រុសទី២ ៣:៩) ដើម្បីយកតម្រាប់ព្រះយេហូវ៉ា យើងត្រូវស្រឡាញ់អ្នកឯទៀត។ ចិត្ដគំនិតដែលប្រកបដោយសេចក្ដីមេត្ដាករុណានឹងជំរុញយើងឲ្យផ្សព្វផ្សាយយ៉ាងខ្នះខ្នែង ហើយនឹងជួយយើងឲ្យមានអំណរក្នុងកិច្ចការនោះ។
១២. ហេតុអ្វីរាស្ដ្ររបស់ព្រះចាត់ទុកសុវត្ថិភាពជាអ្វីដ៏សំខាន់?
១២ ដើម្បីមានទស្សនៈដូចព្រះយេហូវ៉ាចំពោះជីវិត យើងក៏ត្រូវមានចិត្ដគំនិតត្រឹមត្រូវចំពោះសុវត្ថិភាពដែរ។ យើងត្រូវបើកបរនិងធ្វើកិច្ចការផ្សេងៗដោយសុវត្ថិភាព សូម្បីតែពេលយើងសាងសង់ ជួសជុល ឬធ្វើដំណើរទៅកន្លែងគោរពប្រណិប័តន៍ព្រះ។ ជីវិតមនុស្ស សុវត្ថិភាព និងសុខភាពរបស់ពួកគេគឺតែងតែសំខាន់ជាងការសន្សំលុយឬពេលវេលា។ ព្រះរបស់យើងតែងតែធ្វើអ្វីដែលត្រឹមត្រូវ ហើយយើងចង់ធ្វើដូចលោកដែរ។ ជាពិសេសអ្នកចាស់ទុំត្រូវគិតអំពីសុវត្ថិភាពរបស់ខ្លួននិងរបស់អ្នកឯទៀត។ (សុភាសិត ២២:៣) បើអ្នកចាស់ទុំរំលឹកអ្នកអំពីការណែនាំស្ដីអំពីសុវត្ថិភាព សូមស្តាប់គាត់។ (កាឡាទី ៦:១) ចូរមានទស្សនៈដូចព្រះយេហូវ៉ាចំពោះជីវិត ហើយ«អ្នកក៏នឹងគ្មានទោស»ឈាមទេ។
ចូរវិនិច្ឆ័យក្ដី«តាមមាត្រាច្បាប់ទាំងនេះ»
១៣, ១៤. តើតាមរបៀបណាបុរសចាស់ទុំជនជាតិអ៊ីស្រាអែលអាចបង្ហាញយុត្ដិធម៌ដូចព្រះយេហូវ៉ា?
១៣ ព្រះយេហូវ៉ាបានបង្គាប់បុរសចាស់ទុំជនជាតិអ៊ីស្រាអែលឲ្យបង្ហាញយុត្ដិធម៌ដូចលោក។ ដំបូងបុរសចាស់ទុំត្រូវដឹងជនគណនា ៣៥:២០-២៤) បើមានសាក្សី យ៉ាងហោចណាស់ត្រូវមានពីរនាក់មុនដែលអ្នកណាម្នាក់នឹងត្រូវវិនិច្ឆ័យថា ជាអ្នកដែលបានសម្លាប់គេដោយចេតនា។—ជនគណនា ៣៥:៣០
ច្បាស់អំពីហេតុការណ៍ពិត។ បន្ទាប់មក ដើម្បីសម្រេចចិត្ដថាពួកគាត់គួរបង្ហាញសេចក្ដីមេត្ដាករុណាឬយ៉ាងណា ពួកគាត់ត្រូវពិចារណាយ៉ាងដិតដល់អំពីបំណងចិត្ដ ទស្សនៈ និងការប្រព្រឹត្ដពីមុនៗរបស់បុគ្គលដែលបានសម្លាប់គេ។ បុរសចាស់ទុំត្រូវស្វែងយល់ថាបុគ្គលដែលសម្លាប់គេបានស្អប់ជនរងគ្រោះ និងមានចេតនាសម្លាប់គាត់ឬយ៉ាងណា។ (សូមអាន១៤ ក្រោយពីបុរសចាស់ទុំដឹងច្បាស់អំពីអ្វីដែលបានកើតឡើង ពួកគាត់ត្រូវគិតអំពីបុគ្គលនោះផ្ទាល់ មិនគ្រាន់តែអំពីអ្វីដែលគាត់បានធ្វើទេ។ បុរសចាស់ទុំត្រូវមានការយល់ធ្លុះជ្រៅ ហើយស្វែងយល់មូលហេតុដែលរឿងនោះបានកើតឡើង។ សំខាន់ជាងនេះទៅទៀត ពួកគាត់ត្រូវការសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាដើម្បីជួយពួកគាត់ឲ្យមានការយល់ធ្លុះជ្រៅ សេចក្ដីមេត្ដាករុណា និងយុត្ដិធម៌ដូចលោក។—និក្ខមនំ ៣៤:៦, ៧
១៥. តើទស្សនៈរបស់លោកយេស៊ូចំពោះអ្នកដែលប្រព្រឹត្ដអំពើខុសឆ្គងគឺខុសគ្នាយ៉ាងណាពីទស្សនៈរបស់ពួកផារិស៊ី?
១៥ ពួកផារិស៊ីមិនបានវិនិច្ឆ័យដោយសេចក្ដីមេត្ដាករុណាទេ។ ពួកគេបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកប្រព្រឹត្ដអំពើខុសឆ្គងបានធ្វើ ជាជាងផ្ដោតអារម្មណ៍ទៅលើបុគ្គលនោះថាគាត់ជាមនុស្សបែបណា។ ពេលពួកផារិស៊ីខ្លះបានឃើញលោកយេស៊ូបរិភោគអាហារនៅផ្ទះរបស់ម៉ាថាយ ពួកគេបានសួរអ្នកកាន់តាមលោកថា៖ «ហេតុអ្វីគ្រូរបស់អ្នកបរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកប្រព្រឹត្ដអំពើខុសឆ្គង?»។ លោកយេស៊ូបានឆ្លើយថា៖ «មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ។ ដូច្នេះ ចូរទៅរៀនអំពីអត្ថន័យនៃពាក្យដែលថា៖ ‹ខ្ញុំចង់បានសេចក្ដីមេត្ដាករុណា មិនមែនគ្រឿងបូជាទេ›។ ព្រោះខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកប្រព្រឹត្ដអំពើខុសឆ្គងវិញ»។ (ម៉ាថាយ ៩:៩-១៣) តើលោកយេស៊ូកំពុងរកលេសឲ្យពួកអ្នកប្រព្រឹត្ដអំពើខុសឆ្គងឬទេ? មិនមែនទេ។ លោកចង់ឲ្យពួកគេប្រែចិត្ដ។ នោះជាផ្នែកដ៏សំខាន់មួយនៃដំណឹងដែលលោកបានផ្សាយ។ (ម៉ាថាយ ៤:១៧) លោកយេស៊ូបានទទួលស្គាល់ថា«អ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្ដអំពើខុសឆ្គង»ខ្លះចង់កែប្រែជីវិត។ ពួកគេនៅផ្ទះរបស់ម៉ាថាយមិនមែនដើម្បីបរិភោគអាហារប៉ុណ្ណោះទេ តែពួកគេនៅទីនោះដោយសារពួកគេចង់ក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ (ម៉ាកុស ២:១៥) គួរឲ្យស្តាយណាស់ ពួកផារិស៊ីភាគច្រើនមិនមានទស្សនៈដូចលោកយេស៊ូចំពោះបណ្ដាជនឡើយ។ ពួកគេគិតថាមនុស្សដែលប្រព្រឹត្ដអំពើខុសឆ្គងមិនអាចកែប្រែបានទេ។ ទស្សនៈនេះគឺខុសគ្នាឆ្ងាយណាស់ពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះមនុស្ស ដោយសារលោកតែងតែចង់ប្រព្រឹត្ដចំពោះមនុស្សដោយសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌។
១៦. តើគណៈកម្មាធិការវិនិច្ឆ័យត្រូវស្វែងយល់អំពីអ្វី?
១៦ អ្នកចាស់ទុំនៅសព្វថ្ងៃនេះត្រូវយកតម្រាប់ព្រះយេហូវ៉ាដែល«សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌»។ (ទំនុកតម្កើង ៣៧:២៨) មុនដំបូង ពួកគាត់ត្រូវធ្វើការ«ស៊ើប»អង្កេតដើម្បីដឹងច្បាស់ថាបុគ្គលម្នាក់បានប្រព្រឹត្ដអំពើខុសឆ្គងឬយ៉ាងណា។ បើបុគ្គលនោះបានធ្វើមែន ពួកគាត់នឹងធ្វើតាមការណែនាំពីគម្ពីរដើម្បីសម្រេចចិត្ដអំពីអ្វីដែលពួកគាត់គួរធ្វើ។ (ចោទិយកថា ១៣:១២-១៤) ពេលពួកគាត់បម្រើជាសមាជិកគណៈកម្មាធិការវិនិច្ឆ័យ ពួកគាត់ត្រូវស្វែងយល់ថាបុគ្គលដែលបានប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរនោះបានប្រែចិត្ដឬមិនបានប្រែចិត្ដ។ នេះមិនតែងតែស្រួលទេ។ ការប្រែចិត្ដរួមបញ្ចូលទស្សនៈដែលអ្នកប្រព្រឹត្ដអំពើខុសឆ្គងមានចំពោះអ្វីដែលគាត់បានធ្វើ ហើយអ្វីដែលមាននៅក្នុងចិត្ដរបស់គាត់។ (ការបើកបង្ហាញ ៣:៣) អ្នកប្រព្រឹត្ដអំពើខុសឆ្គងត្រូវប្រែចិត្ដដើម្បីទទួលសេចក្ដីមេត្ដាករុណា។
១៧, ១៨. តើអ្នកចាស់ទុំអាចដឹងយ៉ាងដូចម្ដេចថាបុគ្គលណាម្នាក់ពិតជាបានប្រែចិត្ដ? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៧ ព្រះយេហូវ៉ានិងលោកយេស៊ូដឹងច្បាស់អំពីគំនិតនិងអារម្មណ៍របស់បុគ្គលម្នាក់ៗដោយសារលោកទាំងពីរអាចឃើញអ្វីដែលនៅក្នុងចិត្ដរបស់មនុស្ស។ ប៉ុន្ដែ អ្នកចាស់ទុំមិនអាចឃើញអ្វីដែលនៅក្នុងចិត្ដទេ។ ដូច្នេះ បើអ្នកជាអ្នកចាស់ទុំ ពង្សាវតារក្សត្រទី១ ៣:៩) ទី២ សូមប្រើបណ្ដាំរបស់ព្រះនិងសៀវភៅផ្សេងៗដែលមកពីខ្ញុំបម្រើដ៏ស្មោះត្រង់ ដើម្បីជួយអ្នកឲ្យឃើញភាពខុសគ្នារវាង«ការព្រួយចិត្ដរបស់ពិភពលោកនេះ»និង«ការព្រួយចិត្ដដែលស្របតាមបំណងប្រាថ្នារបស់ព្រះ»ដែលជាការប្រែចិត្ដយ៉ាងស្មោះ។ (កូរិនថូសទី២ ៧:១០, ១១) សូមពិនិត្យមើលអ្វីដែលគម្ពីរបានរៀបរាប់អំពីពួកអ្នកដែលបានប្រែចិត្ដនិងពួកអ្នកដែលមិនបានប្រែចិត្ដ ហើយពិចារណាអំពីអារម្មណ៍ គំនិត និងការប្រព្រឹត្ដរបស់ពួកគេ។
តើតាមរបៀបណាអ្នកអាចដឹងថាបុគ្គលណាម្នាក់ពិតជាបានប្រែចិត្ដឬយ៉ាងណា? ទី១ សូមអធិដ្ឋានសុំប្រាជ្ញានិងសមត្ថភាពវែកញែក។ (១៨ ទី៣ សូមគិតអំពីបុគ្គលនោះ មិនគ្រាន់តែអ្វីដែលគាត់បានធ្វើទេ តែសូមគិតអំពីជីវប្រវត្ដិនិងបំណងចិត្ដរបស់គាត់ ព្រមទាំងកម្រិតសមត្ថភាពរបស់គាត់ផងដែរ។ គម្ពីរបានប្រកាសទុកជាមុនថា លោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំគ្រិស្ដសាសនិកនឹង«ជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ។ គឺនឹងជំនុំជំរះពួកទាល់ក្រដោយសេចក្ដីសុចរិត ហើយសំរេចក្ដីឲ្យមនុស្សរាបសានៅផែនដីដោយសេចក្ដីទៀងត្រង់»។ (អេសាយ ១១:៣, ៤) អ្នកចាស់ទុំទាំងឡាយ លោកយេស៊ូបានតែងតាំងអ្នកឲ្យថែរក្សាក្រុមជំនុំរបស់លោក ហើយលោកនឹងជួយអ្នកឲ្យវិនិច្ឆ័យដោយសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌។ (ម៉ាថាយ ១៨:១៨-២០) យើងមានចិត្ដកតញ្ញូដែលយើងមានអ្នកចាស់ទុំដែលយកចិត្ដទុកដាក់នឹងយើង! ពួកគាត់ក៏ជួយយើងឲ្យបង្ហាញសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌ចំពោះគ្នាទៅវិញទៅមកដែរ។
១៩. តើមានចំណុចណាដែលអ្នកបានរៀនពីក្រុងពំនាក់ដែលអ្នកចង់ធ្វើតាម?
១៩ ច្បាប់ម៉ូសេមាន«លក្ខណៈសំខាន់ៗនៃចំណេះដឹងនិងសេចក្ដីពិត»។ ច្បាប់នោះបង្រៀនយើងអំពីព្រះយេហូវ៉ានិងគោលការណ៍របស់លោក។ (រ៉ូម ២:២០) ក្រុងពំនាក់ដែលបានត្រូវរៀបរាប់នៅក្នុងច្បាប់ម៉ូសេ បង្រៀនអ្នកចាស់ទុំអំពីរបៀបវិនិច្ឆ័យ«តាមសេចក្ដីយុត្ដិធម៌ដ៏ពិត» ហើយបង្រៀនយើងទាំងអស់គ្នាឲ្យបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ឬ«សេចក្ដីសប្បុរសនឹងសេចក្ដីអាណិតមេត្ដាដល់គ្នាទៅវិញទៅមក»។ (សាការី ៧:៩) ទោះជាព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើតាមច្បាប់ម៉ូសេក៏ដោយ លោកមិនបានផ្លាស់ប្ដូរទេ ព្រោះសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌នៅតែសំខាន់ចំពោះលោក។ ការគោរពប្រណិប័តន៍ព្រះដែលមានគុណសម្បត្ដិបែបនេះគឺជាឯកសិទ្ធិមែន។ សូមឲ្យយើងបង្ហាញគុណសម្បត្ដិដ៏គួរឲ្យសរសើររបស់លោក ហើយមានសុវត្ថិភាពនិងទទួលការការពារពីលោក!