អត្ថបទសិក្សា ៤៨
ចូរបង្ហើយកិច្ចការដែលអ្នកបានចាប់ផ្ដើមធ្វើ
«ចូរធ្វើការនោះឲ្យហើយចុះ»។—២កូ. ៨:១១
ចម្រៀងលេខ៣៥ «ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»
សេចក្ដីសង្ខេប *
១. តើព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងធ្វើអ្វី?
ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងសម្រេចចិត្តដោយខ្លួនឯងអំពីរបៀបរស់នៅរបស់ខ្លួន។ លោកបង្រៀនយើងអំពីរបៀបធ្វើការសម្រេចចិត្តដ៏ល្អ ហើយលោកជួយយើងឲ្យធ្វើតាមការសម្រេចចិត្តដែលលោកពេញចិត្ត។ (ទំនុក. ១១៩:១៧៣) កាលដែលយើងកាន់តែធ្វើតាមយោបល់ដែលប្រកបដោយប្រាជ្ញាក្នុងគម្ពីរ នោះយើងធ្វើការសម្រេចចិត្តកាន់តែល្អប្រសើរ។—ហេ. ៥:១៤
២. តើយើងប្រហែលជាប្រឈមមុខនឹងការពិបាកអ្វី ក្រោយពីយើងធ្វើការសម្រេចចិត្ត?
២ សូម្បីតែពេលដែលយើងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ក៏យើងប្រហែលជានៅតែពិបាកបង្ហើយអ្វីដែលយើងបានចាប់ផ្ដើម។ សូមគិតអំពីឧទាហរណ៍ខ្លះដូចតទៅនេះ៖ ប្អូនប្រុសវ័យក្មេងម្នាក់សម្រេចចិត្តអានគម្ពីរទាំងមូល។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ គាត់បានអានមែន ប៉ុន្តែក្រោយមកគាត់បានឈប់។ បងស្រីម្នាក់សម្រេចចិត្តបម្រើជាអ្នកត្រួសត្រាយពេញពេល តែគាត់បន្តពន្យារពេលចាប់ផ្ដើម។ ក្រុមអ្នកចាស់ទុំបានសម្រេចចិត្តថាពួកគេនឹងទៅសួរសុខទុក្ខបងប្អូនក្រុមជំនុំក្នុងនាមជាគង្វាលឲ្យកាន់តែច្រើន ប៉ុន្តែច្រើនខែក្រោយមក ពួកគេនៅតែមិនទាន់ចាប់ផ្ដើមធ្វើ។ ស្ថានភាពទាំងនេះគឺខុសៗគ្នា ប៉ុន្តែមានអ្វីមួយដែលស្រដៀងគ្នា គឺពួកគេមិនបានធ្វើតាមការសម្រេចចិត្តរបស់ពួកគេឡើយ។ នៅសតវត្សរ៍ទី១ គ្រិស្តសាសនិកនៅក្រុងកូរិនថូសបានប្រឈមមុខនឹងការពិបាកស្រដៀងនឹងនេះ។ សូមពិចារណាអំពីអ្វីដែលយើងអាចរៀនពីពួកគេ។
៣. តើគ្រិស្តសាសនិកនៅក្រុងកូរិនថូសបានធ្វើការសម្រេចចិត្តអំពីអ្វី ប៉ុន្តែតើអ្វីបានកើតឡើង?
៣ ប្រហែលជានៅឆ្នាំ៥៥ គ.ស. គ្រិស្តសាសនិកនៅក្រុងកូរិនថូសបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ ពួកគេបានដឹងថា បងប្អូនរបស់ពួកគេនៅក្រុងយេរូសាឡិមនិងតំបន់យូឌាក្រីក្រនិងមានទុក្ខលំបាក ហើយថាក្រុមជំនុំឯទៀតបានប្រមូលលុយជាវិភាគទានដើម្បីជួយពួកគេ។ ដោយបង្ហាញចិត្តសប្បុរសនិងចិត្តទូលាយ បងប្អូននៅក្រុងកូរិនថូសបានសម្រេចចិត្តថា ពួកគេក៏ចង់ជួយបងប្អូនដែលត្រូវការជំនួយដែរ ដូច្នេះពួកគេបានសួរសាវ័កប៉ូលអំពីរបៀបដែលពួកគេអាចជួយ។ គាត់បានឲ្យការណែនាំទៅក្រុមជំនុំ ហើយបានតែង១កូ. ១៦:១; ២កូ. ៨:៦) ក៏ប៉ុន្តែ ប៉ុន្មានខែក្រោយមក ប៉ូលបានដឹងថាបងប្អូននៅក្រុងកូរិនថូសមិនបានឲ្យវិភាគទានដូចដែលពួកគេបាននិយាយនោះទេ។ ជាលទ្ធផល អំណោយរបស់ពួកគេទំនងជាមិនបានត្រូវរៀបចំទាន់ពេល ដើម្បីយកទៅក្រុងយេរូសាឡិមជាមួយនឹងវិភាគទានពីក្រុមជំនុំឯទៀតឡើយ។—២កូ. ៩:៤, ៥
តាំងទីតុសឲ្យជួយធ្វើជាអ្នកប្រមូលវិភាគទាន។ (៤. យោងទៅតាមកូរិនថូសទី២ ៨:៧, ១០, ១១ តើប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកនៅក្រុងកូរិនថូសឲ្យធ្វើអ្វី?
៤ គ្រិស្តសាសនិកនៅក្រុងកូរិនថូសបានធ្វើការសម្រេចចិត្តដ៏ល្អ ហើយប៉ូលបានសរសើរពួកគេចំពោះជំនឿរឹងមាំនិងបំណងចិត្តរបស់ពួកគេដែលចង់ជួយដោយចិត្តទូលាយ។ ប៉ុន្តែ គាត់ក៏ត្រូវលើកទឹកចិត្តពួកគេឲ្យបង្ហើយអ្វីដែលពួកគេបានចាប់ផ្ដើមដែរ។ (សូមអាន កូរិនថូសទី២ ៨:៧, ១០, ១១) បទពិសោធន៍របស់ពួកគេបង្រៀនយើងថា សូម្បីតែគ្រិស្តសាសនិកដ៏ស្មោះត្រង់ ក៏ប្រហែលជាពិបាកធ្វើតាមការសម្រេចចិត្តដ៏ល្អរបស់ពួកគេដែរ។
៥. តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?
៥ ដូចគ្រិស្តសាសនិកនៅក្រុងកូរិនថូស យើងប្រហែលជាពិបាកធ្វើតាមការសម្រេចចិត្តរបស់យើង។ ហេតុអ្វី? ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ នោះយើងប្រហែលជាបង្អែបង្អង់។ ឬអ្វីមួយដែលកើតឡើងដោយមិនបានរំពឹងទុក ប្រហែលជាអាចធ្វើឲ្យយើងពិបាកធ្វើតាមការសម្រេចចិត្តរបស់យើង។ (សាស្ដ. ៩:១១; រ៉ូម ៧:១៨) តើតាមរបៀបណាយើងអាចពិនិត្យពិចារណាឡើងវិញអំពីការសម្រេចចិត្តរបស់យើងថាគួរផ្លាស់ប្ដូរឬមិនគួរ? ម្យ៉ាងទៀត តើយើងអាចប្រាកដយ៉ាងដូចម្ដេចថាយើងបង្ហើយអ្វីដែលយើងចាប់ផ្ដើមធ្វើ?
មុនធ្វើការសម្រេចចិត្ត
៦. តើយើងប្រហែលជាត្រូវផ្លាស់ប្ដូរការសម្រេចចិត្តនៅពេលណា?
៦ មានការសម្រេចចិត្តសំខាន់ខ្លះដែលយើងនឹងមិនផ្លាស់ប្ដូរ។ ជាឧទាហរណ៍ យើងធ្វើតាមការសម្រេចចិត្តរបស់យើងជានិច្ចក្នុងការបម្រើព្រះយេហូវ៉ា ហើយយើងតាំងចិត្តស្មោះត្រង់នឹងគូអាពាហ៍ពិពាហ៍របស់យើង។ (ម៉ាថ. ១៦:២៤; ១៩:៦) ប៉ុន្តែ ការសម្រេចចិត្តផ្សេងទៀតប្រហែលជាត្រូវផ្លាស់ប្ដូរ។ ហេតុអ្វី? ពីព្រោះស្ថានភាពផ្លាស់ប្ដូរ។ តើអ្វីអាចជួយយើងឲ្យធ្វើការសម្រេចចិត្តបានល្អបំផុត?
៧. តើយើងគួរអធិដ្ឋានសុំអ្វី ហើយហេតុអ្វី?
៧ ចូរអធិដ្ឋានសុំប្រាជ្ញា។ ព្រះយេហូវ៉ាបានដឹកនាំយ៉ាកុបឲ្យសរសេរថា៖ «ប្រសិនបើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះសុំព្រះម្ដងហើយម្ដងទៀតចុះ ព្រោះលោកឲ្យដោយចិត្តទូលាយដល់មនុស្សទាំងអស់»។ (យ៉ា. ១:៥) យើងអាចនិយាយថា យើងទាំងអស់គ្នា«ខ្វះប្រាជ្ញា»។ ដូច្នេះ ចូរពឹងផ្អែកលើព្រះយេហូវ៉ានៅពេលដែលអ្នកធ្វើការសម្រេចចិត្ត និងនៅពេលដែលអ្នកត្រូវផ្លាស់ប្ដូរការសម្រេចចិត្តនោះ។ យ៉ាងនេះ ព្រះយេហូវ៉ានឹងជួយអ្នកឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។
៨. តើយើងគួរស្វែងយល់អំពីអ្វីមុនធ្វើការសម្រេចចិត្ត?
៨ ចូរស្វែងយល់ឲ្យបានហ្មត់ចត់។ សូមពិនិត្យមើលបណ្ដាំរបស់ព្រះ អានសៀវភៅផ្សេងៗដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យ និងនិយាយជាមួយនឹងបុគ្គលដែលនឹងឲ្យយោបល់ដែលប្រកបដោយប្រាជ្ញា។ (សុភ. ២០:១៨) ការស្វែងយល់បែបនេះគឺសំខាន់ចាំបាច់មុនសម្រេចចិត្តផ្លាស់ប្ដូរការងារ រើផ្ទះ ឬទទួលយកការអប់រំណាដែលអាចជួយអ្នកឲ្យទទួលប្រាក់ខែល្មម ដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងបន្តបម្រើព្រះយេហូវ៉ា។
៩. តើយើងនឹងទទួលប្រយោជន៍យ៉ាងណាបើយើងស្គាល់បំណងចិត្តរបស់ខ្លួនឯងច្បាស់?
៩ ចូរពិនិត្យមើលបំណងចិត្តរបស់អ្នក។ បំណងចិត្តរបស់យើងគឺសំខាន់ចំពោះព្រះយេហូវ៉ា។ (សុភ. ១៦:២) លោកចង់ឲ្យយើងទៀងត្រង់ក្នុងគ្រប់ការទាំងអស់។ ដូច្នេះ ពេលយើងធ្វើការសម្រេចចិត្ត យើងក៏ចង់ស្គាល់បំណងចិត្តរបស់ខ្លួនឯងឲ្យបានច្បាស់ ហើយមិនលាក់បាំងអ្នកឯទៀតអំពីបំណងចិត្តរបស់យើងឡើយ។ បើយើងមិនទៀងត្រង់ទាំងស្រុងទេ យើងទំនងជានឹងពិបាកធ្វើតាមការសម្រេចចិត្តរបស់យើង។ ជាឧទាហរណ៍ ប្អូនប្រុសវ័យក្មេងម្នាក់ប្រហែលជាសម្រេចចិត្តធ្វើជាអ្នកត្រួសត្រាយពេញពេល។ ប៉ុន្តែ មួយរយៈពេលក្រោយមក គាត់ពិបាកបំពេញម៉ោងផ្សាយ ហើយគាត់មិនសូវមាន អំណរក្នុងកិច្ចបម្រើផ្សាយទេ។ គាត់ប្រហែលជាបានគិតថាបំណងចិត្តចម្បងរបស់គាត់ក្នុងការធ្វើជាអ្នកត្រួសត្រាយ គឺដើម្បីផ្គាប់ចិត្តព្រះយេហូវ៉ា។ ប៉ុន្តែ ប្រហែលជាមូលហេតុពិតប្រាកដរបស់គាត់ គឺគាត់ចង់ផ្គាប់ចិត្តឪពុកម្ដាយឬអ្នកឯទៀត។
១០. តើអ្វីគឺសំខាន់ចាំបាច់ដើម្បីធ្វើការផ្លាស់ប្ដូរ?
១០ សូមគិតអំពីសិស្សគម្ពីរម្នាក់ដែលសម្រេចចិត្តឈប់ជក់បារី។ ដំបូង គាត់បានឈប់ជក់បារី ទោះជានោះពិបាកសម្រាប់គាត់ក្ដី។ ប៉ុន្តែមួយឬពីរសប្ដាហ៍ក្រោយមក គាត់ចាប់ផ្ដើមជក់ម្ដងទៀត។ នៅទីបំផុត គាត់អាចផ្ដាច់បារីបាន! សេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ា ព្រមទាំងបំណងចិត្តរបស់គាត់ដែលចង់ធ្វើឲ្យលោកពេញចិត្ត បានជួយគាត់ឲ្យយកឈ្នះទម្លាប់នោះ។—កូឡ. ១:១០; ៣:២៣
១១. ហេតុអ្វីអ្នកត្រូវមានគោលដៅជាក់លាក់?
១១ ចូរមានគោលដៅជាក់លាក់។ បើអ្នកមានគោលដៅជាក់លាក់ នោះនឹងស្រួលជាងឲ្យអ្នកសម្រេចគោលដៅទាំងនោះ។ ជាឧទាហរណ៍ អ្នកប្រហែលជាបានសម្រេចចិត្តអានគម្ពីរច្រើនដងជាង។ ប៉ុន្តែ បើអ្នកមិនមានកាលវិភាគជាក់លាក់ទេ អ្នកប្រហែលជាមិនសម្រេចគោលដៅរបស់អ្នកឡើយ។ * ឬពួកអ្នកចាស់ទុំក្នុងក្រុមជំនុំប្រហែលជាសម្រេចចិត្តថានឹងទៅសួរសុខទុក្ខបងប្អូនញឹកញាប់ជាង ប៉ុន្តែទោះជាមួយរយៈពេលបានកន្លងទៅហើយក្ដី ពួកគេមិនបានធ្វើតាមការសម្រេចនោះទេ។ ដើម្បីទទួលជោគជ័យ ពួកគេអាចសួរសំណួរដូចតទៅនេះ៖ «តើយើងបានធ្វើបញ្ជីមួយអំពីបងប្អូនដែលនឹងទទួលប្រយោជន៍ច្រើនបំផុតពីការទៅសួរសុខទុក្ខរបស់យើងក្នុងនាមជាគង្វាលឬទេ? តើយើងបានកំណត់ពេលវេលាជាក់លាក់ ដើម្បីទៅសួរសុខទុក្ខពួកគេឬទេ?»។
១២. តើយើងប្រហែលជាត្រូវធ្វើអ្វី ហើយហេតុអ្វី?
១២ ចូរធ្វើជាមនុស្សសមហេតុផល។ គ្មានយើងណាម្នាក់មានពេលវេលា ធនធាន ឬកម្លាំងដើម្បីធ្វើអ្វីៗទាំងអស់ដែលយើងចង់ធ្វើនោះទេ។ ដូច្នេះ ចូរធ្វើជាមនុស្សសមហេតុផល។ ពេលចាំបាច់ អ្នកប្រហែលជាត្រូវផ្លាស់ប្ដូរការសម្រេចចិត្តដែលអ្នកគិតថាអ្នកមិនអាចសម្រេចបាន។ (សាស្ដ. ៣:៦) ប៉ុន្តែ ប្រហែលជាអ្នកបានពិចារណាឡើងវិញអំពីការសម្រេចចិត្តរបស់អ្នក បានផ្លាស់ប្ដូរការសម្រេចចិត្តនោះតាមតម្រូវការ ហើយមានអារម្មណ៍ថាអ្នកអាចធ្វើតាមការផ្លាស់ប្ដូរនោះ។ សូមពិចារណាអំពីយោបល់ប្រាំដែលនឹងជួយអ្នកឲ្យបង្ហើយអ្វីដែលអ្នកបានចាប់ផ្ដើម។
យោបល់ដើម្បីធ្វើតាមការសម្រេចចិត្តរបស់អ្នក
១៣. តើអ្នកអាចទទួលកម្លាំងដែលអ្នកត្រូវការយ៉ាងដូចម្ដេចដើម្បីធ្វើតាមការសម្រេចចិត្ត?
១៣ ចូរអធិដ្ឋានសុំកម្លាំងដើម្បីធ្វើតាមការសម្រេចចិត្ត។ ព្រះអាចជួយអ្នកឲ្យ«មានការប្រព្រឹត្ត» ឬមានកម្លាំងដើម្បីធ្វើតាមការសម្រេចចិត្តរបស់អ្នក។ (ភី. ២:១៣) ដូច្នេះ ចូរសុំព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកនូវសកម្មពលបរិសុទ្ធរបស់លោក ដើម្បីជួយអ្នកឲ្យមានកម្លាំងដែលអ្នកត្រូវការ។ ចូរបន្តអធិដ្ឋាន ទោះជាមើលទៅព្រះយេហូវ៉ាមិនទាន់តបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់អ្នកក្ដី។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល[សកម្មពលបរិសុទ្ធ]»។—លូក. ១១:៩, ១៣
១៤. តើគោលការណ៍នៅសុភាសិត ២១:៥ អាចជួយអ្នកឲ្យធ្វើតាមការសម្រេចចិត្តយ៉ាងដូចម្ដេច?
១៤ ចូររៀបចំគម្រោង។ (សូមអាន សុភាសិត ២១:៥) ដើម្បីបង្ហើយកិច្ចការដែលអ្នកចាប់ផ្ដើម អ្នកត្រូវរៀបចំគម្រោង។ បន្ទាប់មក អ្នកត្រូវធ្វើតាមគម្រោងនោះ។ ស្រដៀងគ្នាដែរ ពេលអ្នកធ្វើការសម្រេចចិត្ត ចូរធ្វើបញ្ជីមួយអំពីអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចគម្រោងនោះ។ ពេលអ្នកត្រូវធ្វើកិច្ចការធំមួយ សូមបែងចែកវាជាកិច្ចការតូចៗដើម្បីឃើញថាអ្នកកំពុងសម្រេចវាដល់កម្រិតណា។ ប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកនៅក្រុងកូរិនថូសឲ្យទុករបស់ទ្រព្យខ្លះដោយឡែកសម្រាប់ដាក់វិភាគទាន«រាល់ថ្ងៃដំបូងនៃសប្ដាហ៍» ជាជាងរង់ចាំនិងព្យាយាមប្រមូលវិភាគទាននៅពេលដែលគាត់មកដល់។ (១កូ. ១៦:២) ការបែងចែកការងារធំឲ្យទៅជាតូចៗ ក៏អាចជួយអ្នកមិនឲ្យមានអារម្មណ៍ថាអ្នកមិនអាចសម្រេចអ្វីទាំងនោះបាន។
១៥. ក្រោយពីធ្វើគម្រោងមួយ តើអ្នកអាចសម្រេចវាយ៉ាងដូចម្ដេច?
១កូ. ១៤:៤០) ជាឧទាហរណ៍ ក្រុមអ្នកចាស់ទុំបានទទួលការណែនាំឲ្យជ្រើសរើសអ្នកចាស់ទុំណាម្នាក់ឲ្យសរសេរអំពីការសម្រេចចិត្តនានារបស់ពួកគេ ឈ្មោះអ្នកដែលបានត្រូវជ្រើសរើសឲ្យធ្វើតាមការសម្រេចចិត្តនោះ និងកាលបរិច្ឆេទដែលពួកគេគួរធ្វើឲ្យហើយ។ ពេលពួកអ្នកចាស់ទុំធ្វើតាមការណែនាំនេះ នោះពួកគេស្រួលធ្វើតាមការសម្រេចចិត្តរបស់ពួកគេជាង។ (១កូ. ៩:២៦) អ្នកអាចព្យាយាមធ្វើអ្វីដែលស្រដៀងនឹងនេះក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ជាឧទាហរណ៍ អ្នកអាចធ្វើបញ្ជីមួយអំពីអ្វីដែលអ្នកត្រូវធ្វើរាល់ថ្ងៃ ហើយសរសេរលើគេអំពីអ្វីដែលអ្នកចង់ធ្វើមុន។ បើអ្នកធ្វើដូច្នេះ អ្នកស្រួលបង្ហើយអ្វីដែលអ្នកបានចាប់ផ្ដើម ហើយអ្នកនឹងសម្រេចបានច្រើនជាង។
១៥ បើអ្នកសរសេរគម្រោងរបស់អ្នក នោះអ្នកស្រួលធ្វើតាមគម្រោងនោះជាង។ (១៦. តើអ្វីគឺសំខាន់ចាំបាច់ដើម្បីធ្វើតាមការសម្រេចចិត្តរបស់យើង ហើយតើរ៉ូម ១២:១១ គាំទ្រចំណុចនេះយ៉ាងដូចម្ដេច?
១៦ ចូរខំប្រឹង។ យើងត្រូវខំប្រឹងដើម្បីធ្វើតាមគម្រោងនិងបង្ហើយអ្វីដែលយើងចាប់ផ្ដើម។ (សូមអាន រ៉ូម ១២:១១) ប៉ូលបានប្រាប់ធីម៉ូថេឲ្យ«បន្តព្យាយាម» និង«កាន់ខ្ជាប់»ក្នុងការទៅជាអ្នកបង្រៀនដែលល្អប្រសើរជាង។ យើងអាចធ្វើតាមយោបល់នេះ ពេលយើងចង់ធ្វើអ្វីណាក៏ដោយដើម្បីព្រះយេហូវ៉ា។—១ធី. ៤:១៣, ១៦
១៧. តើយើងអាចអនុវត្តតាមអេភេសូរ ៥:១៥, ១៦យ៉ាងដូចម្ដេច ស្តីអំពីការធ្វើតាមការសម្រេចចិត្ត?
១៧ ចូរប្រើពេលវេលារបស់អ្នកដោយឈ្លាសវៃ។ (សូមអាន អេភេសូរ ៥:១៥, ១៦) សូមកំណត់ពេលវេលាដែលអ្នកនឹងធ្វើតាមការសម្រេចចិត្តរបស់អ្នក ហើយសូមកុំផ្លាស់ប្ដូរពេលវេលានោះឡើយ។ សូមកុំរង់ចាំរហូតដល់មានស្ថានភាពល្អឥតខ្ចោះដើម្បីចាប់ផ្ដើមធ្វើ ពីព្រោះគ្មានស្ថានភាពល្អឥតខ្ចោះនោះទេ។ (សាស្ដ. ១១:៤) ចូរប្រុងប្រយ័ត្នកុំឲ្យអ្វីដែលមិនសូវសំខាន់ស៊ីពេលវេលានិងកម្លាំងដែលអ្នកត្រូវការសម្រាប់ធ្វើអ្វីដែលសំខាន់ជាង។ (ភី. ១:១០) បើអាចធ្វើបាន សូមជ្រើសរើសពេលវេលាណាមួយដែលមិនសូវមានអ្នកឯទៀតមករំខាន។ សូមប្រាប់អ្នកឯទៀតថាអ្នកត្រូវការពេលដើម្បីផ្ចង់អារម្មណ៍។ ម្យ៉ាងទៀត សូមបិទទូរស័ព្ទរបស់អ្នក ហើយឆែកមើលអ៊ីមែល ឬបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នានៅពេលក្រោយ។ *
១៨-១៩. តើអ្វីអាចជួយអ្នកឲ្យបន្តព្យាយាមធ្វើតាមការសម្រេចចិត្តល្អ ទោះជាមានការពិបាកក្ដី?
១៨ ចូរផ្ដោតអារម្មណ៍ទៅលើលទ្ធផល។ លទ្ធផលនៃការសម្រេចចិត្តរបស់អ្នកប្រៀបដូចជាគោលដៅរបស់អ្នកធ្វើដំណើរ។ បើអ្នកនោះចង់ទៅដល់គោលដៅ គាត់នឹងបន្តដំណើរ ទោះជាគាត់ដឹងថាគាត់ត្រូវធ្វើដំណើរតាមផ្លូវផ្សេងក្ដី។ ស្រដៀងគ្នាដែរ បើយើងផ្ដោតអារម្មណ៍ទៅលើលទ្ធផលនៃការសម្រេចចិត្តរបស់យើង យើងនឹងមិនឈប់ព្យាយាមទេ ពេលដែលយើងជួបឧបសគ្គ ឬត្រូវរកវិធីផ្សេងដើម្បីសម្រេចគោលដៅនោះ។—កាឡ. ៦:៩
១៩ ការធ្វើការសម្រេចចិត្តល្អគឺមិនស្រួល ហើយការធ្វើតាមការសម្រេចចិត្តទាំងនោះក៏អាចជាការពិបាកមួយដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាអាចធ្វើឲ្យអ្នកមានប្រាជ្ញានិងកម្លាំងគ្រប់គ្រាន់ដើម្បីបង្ហើយអ្វីដែលអ្នកចាប់ផ្ដើមធ្វើ។
ចម្រៀងលេខ៦៥ ឈានទៅមុខ!
^ វគ្គ 5 តើអ្នកស្ដាយក្រោយចំពោះការសម្រេចចិត្តខ្លះដែលអ្នកបានធ្វើឬទេ? ឬនៅពេលខ្លះ តើអ្នកពិបាកធ្វើការសម្រេចចិត្តដ៏ល្អ ហើយពិបាកធ្វើតាមការសម្រេចចិត្តរបស់អ្នកឬទេ? អត្ថបទនេះនឹងជួយអ្នកឲ្យយកឈ្នះការពិបាកទាំងនោះ ហើយជួយអ្នកឲ្យបង្ហើយអ្វីដែលអ្នកបានចាប់ផ្ដើមធ្វើ។
^ វគ្គ 11 ដើម្បីជួយអ្នកឲ្យមានគម្រោងអានគម្ពីរផ្ទាល់ខ្លួន អ្នកអាចប្រើ«កម្មវិធីអំណានគម្ពីរ» ដែលមាននៅគេហទំព័រjw.org®។
^ វគ្គ 17 ដើម្បីទទួលព័ត៌មានថែមទៀតអំពីការរៀបចំពេលវេលារបស់អ្នក សូមមើលអត្ថបទដែលមានចំណងជើងថា «ត្រូវប្រយ័ត្នដោយមធ្យ័តក្នុងការចំណាយពេល» ក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ២០០៦ ទំព័រ៦។