ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា សីហា ២០១៧

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។

តើ​អ្នក​សុខ​ចិត្ដ​រង់​ចាំ​ដោយ​អត់​ធ្មត់​ឬ​ទេ?

អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នៅ​អតីតកាល​បាន​សួរ​ថា​តើ​ពួក​គេ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​យូរ​យ៉ាង​ណា? ប៉ុន្ដែ​ព្រះ​មិន​បាន​ដាក់​ទោស​ពួក​គេ​ដោយ​សារ​ពួក​គេ​បាន​សួរ​សំណួរ​នេះ​ទេ។

‹សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​គឺ​ហួស​ពី​ការ​នឹក​ស្មាន›

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​ព្រះ​បាន​អនុញ្ញាត​ឲ្យ​អ្នក​មាន​ទុក្ខ​លំបាក​ខ្លះ​ដែល​អ្នក​មិន​បាន​រំពឹង​ទុក​ថា​នឹង​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក? បើ​ដូច្នេះ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​ដោយ​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា?

របៀប​ដែល​យើង​ដោះ​ចេញ​ម្ដង​ជា​ការ​ស្រេច​នូវ​បុគ្គលិក​លក្ខណៈ​ចាស់

ការ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​គឺ​ជា​អ្វី​ដែល​ពិបាក ប៉ុន្ដែ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​បុគ្គលិក​លក្ខណៈ​នោះ​មិន​មាន​ម្ដង​ទៀត​គឺ​ពិបាក​ជាង។ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​អ្វី​ទាំង​ពីរ​នេះ មិន​ថា​យើង​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក៏​ដោយ?

របៀប​ដែល​យើង​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​បន្ដ​រក្សា​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ

ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ទៅ​ជា​មនុស្ស​ដែល​លោក​ចង់​ឲ្យ​យើង​ក្លាយ​ទៅ​ជា។ ជា​ឧទាហរណ៍ សូម​ពិចារណា​របៀប​ដែល​អ្នក​អាច​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា ចិត្ដ​សប្បុរស ចិត្ដ​រាប​ទាប និង​ចិត្ដ​ស្លូតបូត។

សេចក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្ដិ​មួយ​ដែល​មាន​តម្លៃ

បទ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​មនុស្ស​មាន​សេចក្ដី​ស្រឡាញ់​ពេល​ដែល​សកម្មពល​បរិសុទ្ធ​មាន​ឥទ្ធិពល​លើ​ពួក​គេ។ តើ​សេចក្ដី​ស្រឡាញ់​គឺ​ជា​អ្វី? តើ​តាម​របៀប​ណា​អ្នក​អាច​មាន​គុណ​សម្បត្ដិ​នេះ​កាន់​តែ​ច្រើន? តើ​អ្នក​អាច​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

អាម៉េរិក

​«​តើ​ពេល​ណា​យើង​នឹង​មាន​សន្និបាត​ម្ដង​ទៀត​»​

ហេតុ​អ្វី​មហា​សន្និបាត​ដ៏​តូច​មួយ​នៅ​ក្រុង​ម៉ិកស៊ីកូ​នា​ឆ្នាំ​១៩៣២​គឺ​ពិសេស?

សំណួរ​ពី​អ្នក​អាន

ហេតុ​អ្វី​កំណត់​ហេតុ​ក្នុង​សៀវភៅ​ម៉ាថាយ​និង​សៀវភៅ​លូកា​អំពី​កុមារភាព​របស់​លោក​យេស៊ូ​គឺ​ខុស​គ្នា?