តើអ្នកសុខចិត្ដរង់ចាំដោយអត់ធ្មត់ឬទេ?
«ចូរអ្នករាល់គ្នាមានចិត្ដអត់ធ្មត់ដែរ»។—យ៉ាកុប ៥:៨
ចម្រៀងលេខ: ៣៥, ១៣៩
១, ២. (ក) តើអ្វីអាចនាំឲ្យយើងសួរថា ‹តើដល់ពេលណា›? (ខ) ហេតុអ្វីគំរូរបស់អ្នកបម្រើដ៏ស្មោះត្រង់នៅអតីតកាលអាចលើកទឹកចិត្ដយើងសព្វថ្ងៃនេះ?
អេសាយនិងហាបាគុកដែលជាអ្នកប្រកាសទំនាយបានសួរថា៖ «តើដល់យូរប៉ុន្មានទៅ?» ឬ‹តើដល់កាលណាទៀត?›។ (អេសាយ ៦:១១; ហាបាគុក ១:២) ពេលស្ដេចដាវីឌបានសរសេរទំនុកតម្កើង១៣ គាត់ក៏បានសួរសំណួរដូចនេះបួនដង។ (ទំនុកតម្កើង ១៣:១, ២) ម្យ៉ាងទៀត ពេលបណ្ដាជនគ្មានជំនឿ លោកយេស៊ូគ្រិស្ដបានសួរថា៖ ‹តើដល់ពេលណា?›។ (ម៉ាថាយ ១៧:១៧) សព្វថ្ងៃនេះ ជួនកាលយើងក៏ប្រហែលជាសួរសំណួរនេះដែរ។
២ តើអ្វីអាចធ្វើឲ្យយើងសួរថា ‹តើដល់ពេលណា›? ប្រហែលជាយើងបានរងអំពើអយុត្ដិធម៌ណាមួយ យើងឈឺ ឬក៏ចាស់ជរា។ យើងប្រហែលជាតានតឹងចិត្ដដោយសារយើងកំពុងរស់នៅក្នុងគ្រា«លំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ប្រហែលជាចិត្ដគំនិតមិនត្រឹមត្រូវរបស់មនុស្សដែលនៅជុំវិញយើងបណ្ដាលឲ្យយើងហត់នឿយនិងធ្លាក់ទឹកចិត្ដ។ ទោះជាមានមូលហេតុណាក៏ដោយ យើងទទួលការលើកទឹកចិត្ដដោយដឹងថានៅអតីតកាលពួកអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាមិនបានទទួលទោសដោយសារពួកគេបានសួរសំណួរនេះទេ។
៣. តើអ្វីអាចជួយយើងពេលដែលយើងស្ថិតក្នុងស្ថានភាពពិបាក?
យ៉ាកុប ៥:៧) ដូច្នេះ យើងទាំងអស់គ្នាត្រូវមានចិត្ដអត់ធ្មត់។ ប៉ុន្ដែ តើការអត់ធ្មត់មានន័យយ៉ាងណា? ហើយតើតាមរបៀបណាយើងអាចបង្ហាញគុណសម្បត្ដិដែលគួរឲ្យសរសើរនេះ?
៣ តើអ្វីអាចជួយយើងពេលដែលយើងស្ថិតក្នុងស្ថានភាពដែលពិបាកស៊ូទ្រាំ? យ៉ាកុបដែលជាប្អូនប្រុសរបស់លោកយេស៊ូបានប្រាប់យើងក្រោមការដឹកនាំរបស់ព្រះថា៖ «ចូរមានចិត្ដអត់ធ្មត់រហូតដល់លោកម្ចាស់មានវត្ដមាន»។ (តើការអត់ធ្មត់គឺជាអ្វី?
៤, ៥. (ក) តើការអត់ធ្មត់គឺជាអ្វី ហើយតើតាមរបៀបណាយើងអាចមានចិត្ដអត់ធ្មត់? (ខ) តើយ៉ាកុបបានពន្យល់យ៉ាងណាអំពីចិត្ដអត់ធ្មត់? (សូមមើលរូបភាពនៅដើមអត្ថបទ)
៤ គម្ពីរចែងថាចិត្ដអត់ធ្មត់មកពីសកម្មពលបរិសុទ្ធរបស់ព្រះ។ បើគ្មានជំនួយពីព្រះទេ ពេលដែលមនុស្សមិនល្អឥតខ្ចោះស្ថិតក្នុងស្ថានភាពដ៏ពិបាកខ្លាំង គឺពិបាកឲ្យពួកគេបង្ហាញចិត្ដអត់ធ្មត់។ ចិត្ដអត់ធ្មត់គឺជាអំណោយមួយដែលមកពីព្រះ ហើយយើងបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ានិងអ្នកឯទៀតពេលដែលយើងមានចិត្ដអត់ធ្មត់។ ពេលយើងមិនមានចិត្ដអត់ធ្មត់ សេចក្ដីស្រឡាញ់រវាងយើងនិងអ្នកឯទៀតនឹងរសាយទៅ។ (កូរិនថូសទី១ ១៣:៤; កាឡាទី ៥:២២) តើការអត់ធ្មត់រួមបញ្ចូលអ្វី? នេះរួមបញ្ចូលការស៊ូទ្រាំនឹងស្ថានភាពពិបាកដោយនៅតែរក្សាចិត្ដគំនិតត្រឹមត្រូវ។ (កូឡុស ១:១១; យ៉ាកុប ១:៣, ៤) ចិត្ដអត់ធ្មត់ក៏ជួយយើងឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទោះជាយើងមានបញ្ហាអ្វីក៏ដោយ ហើយជួយយើងឲ្យជៀសវាងពីការតបស្នងការអាក្រក់នៅពេលដែលយើងរងទុក្ខ។ គម្ពីរបញ្ជាក់ថាយើងត្រូវសុខចិត្ដរង់ចាំ។ នេះគឺជាមេរៀនដ៏សំខាន់មួយដែលយើងរៀនពីយ៉ាកុប ៥:៧, ៨ (សូមអាន)។
៥ ហេតុអ្វីយើងត្រូវសុខចិត្ដរង់ចាំឲ្យព្រះយេហូវ៉ាចាត់វិធានការ? យ៉ាកុបបានប្រៀបប្រដូចស្ថានភាពរបស់យើងទៅនឹងស្ថានភាពរបស់កសិករម្នាក់។ ទោះជាកសិករខំប្រឹងដាំដំណាំក៏ដោយ គាត់មិនអាចគ្រប់គ្រងលើអាកាសធាតុ ឬការលូតលាស់របស់ដំណាំនោះទេ។ គាត់ត្រូវរង់ចាំដោយចិត្ដអត់ធ្មត់នូវ«ភោគផលវិសេសពីផែនដី»។ ស្រដៀងគ្នាដែរ មានអ្វីៗជាច្រើនដែលយើងមិនអាចគ្រប់គ្រងកាលដែលយើងរង់ចាំឲ្យសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសម្រេច។ (ម៉ាកុស ១៣:៣២, ៣៣; សកម្មភាព ១:៧) ដូចកសិករនោះ យើងត្រូវរង់ចាំដោយអត់ធ្មត់។
៦. តើយើងអាចរៀនអ្វីពីគំរូរបស់មីកា?
៦ មីកាដែលជាអ្នកប្រកាសទំនាយត្រូវស៊ូទ្រាំនឹងស្ថានភាពពិបាក ដូចយើងនៅសព្វថ្ងៃនេះដែរ។ គាត់បានរស់នៅសម័យដែលអេហាសដែលជាស្ដេចដ៏អាក្រក់ក្រៃលែងបានគ្រប់គ្រង។ ជាលទ្ធផល មានអំពើពុករលួយជាច្រើននៅក្នុងស្រុកនោះ។ គម្ពីរចែងថាស្ថានភាពនោះគឺអាក្រក់ដល់ម៉្លេះបានជាបណ្ដាជនបានទៅជា«អាក្រក់ប្រុងនឹងធ្វើដោយខ្មីឃ្មាត»។ (សូមអាន មីកា ៧:១-៣) មីកាបានដឹងថាគាត់មិនអាចផ្លាស់ប្ដូរស្ថានភាពនោះបានទេ។ ដូច្នេះ តើគាត់បានធ្វើអ្វី? គាត់ប្រាប់យើងថា៖ «ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្ដដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ»។ (មីកា ៧:៧) ដូចមីកា យើងក៏ត្រូវ«រង់ចាំ»ដោយចិត្ដអត់ធ្មត់ដែរ។
៧. ហេតុអ្វីការរង់ចាំឲ្យសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសម្រេចគឺមិនគ្រប់គ្រាន់?
៧ បើយើងមានជំនឿដូចមីកា យើងនឹងសុខចិត្ដរង់ចាំព្រះយេហូវ៉ា។ ស្ថានភាពរបស់យើងគឺខុសគ្នាពីស្ថានភាពរបស់អ្នកទោសដែលនៅក្នុងគុក ហើយកំពុងរង់ចាំថ្ងៃប្រហារជីវិត។ គេតម្រូវឲ្យគាត់រង់ចាំ ប៉ុន្ដែគាត់មិនទន្ទឹងរង់ចាំថ្ងៃនោះទេ។ គឺខុសគ្នាឆ្ងាយណាស់សម្រាប់យើង! យើងសុខចិត្ដរង់ចាំព្រះយេហូវ៉ាដោយសារយើងដឹងថានៅពេលត្រឹមត្រូវ លោកនឹងធ្វើឲ្យបានសម្រេចនូវសេចក្ដីសន្យារបស់លោកកូឡុស ១:១១, ១២) កាលដែលយើងរង់ចាំ យើងប្រុងប្រយ័ត្នមិនត្អូញត្អែរថាព្រះយេហូវ៉ាចាត់វិធានការយឺតពេកនោះទេ។ លោកនឹងមិនពេញចិត្ដឡើយ បើយើងធ្វើដូច្នេះ។—កូឡុស ៣:១២
ស្ដីអំពីការផ្ដល់ឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់! ដូច្នេះ យើង«ស៊ូទ្រាំនឹងការទាំងអស់ ហើយមានចិត្ដធ្ងន់ដោយអំណរ»។ (គំរូរបស់អ្នកស្មោះត្រង់ស្ដីអំពីចិត្ដអត់ធ្មត់
៨. តើយើងរៀនអ្វីពីបុរសស្ដ្រីដ៏ស្មោះត្រង់ដែលបានរស់នៅសម័យមុន?
៨ តើអ្វីនឹងជួយយើងឲ្យកាន់តែចេះរង់ចាំ? យើងអាចគិតអំពីបុរសស្ដ្រីដ៏ស្មោះត្រង់ដែលបានរស់នៅសម័យមុន ហើយដែលបានរង់ចាំដោយចិត្ដអត់ធ្មត់ឲ្យសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសម្រេច។ (រ៉ូម ១៥:៤) កាលដែលយើងគិតអំពីគំរូរបស់ពួកគាត់ គឺជាការល្អដែលយើងចាំថាពួកគាត់បានរង់ចាំយូរយ៉ាងណា មូលហេតុដែលពួកគាត់បានសុខចិត្ដរង់ចាំ និងពរដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគាត់ចំពោះការអត់ធ្មត់របស់ពួកគាត់។
៩, ១០. តើអាប្រាហាំនិងសារ៉ាបានរង់ចាំព្រះយេហូវ៉ាអស់ប៉ុន្មានឆ្នាំ?
៩ សូមពិចារណាអំពីគំរូរបស់អាប្រាហាំនិងសារ៉ា។ ដោយសារពួកគាត់បានបង្ហាញ«ជំនឿនិងចិត្ដអត់ធ្មត់» ពួកគាត់បានទទួល«សេចក្ដីសន្យាជាមត៌ក»។ គម្ពីរប្រាប់យើងថា៖ «ក្រោយពីអាប្រាហាំបានបង្ហាញចិត្ដអត់ធ្មត់» ព្រះយេហូវ៉ាបានសន្យាថាលោកនឹងផ្ដល់ពរដល់គាត់ ហើយឲ្យគាត់ធ្វើជាឪពុកនៃប្រជាជាតិមួយដ៏ធំ។ (ហេប្រឺ ៦:១២, ១៥) ហេតុអ្វីអាប្រាហាំត្រូវមានចិត្ដអត់ធ្មត់? ពីព្រោះនឹងត្រូវការពេលវេលាដើម្បីឲ្យសេចក្ដីសន្យានោះបានសម្រេច។ នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ១៩៤៣ មុនគ.ស. អាប្រាហាំ និងសារ៉ា ព្រមទាំងមនុស្សទាំងអស់ដែលនៅក្នុងផ្ទះរបស់ពួកគាត់បានឆ្លងទន្លេអឺប្រាត ហើយបានចូលស្រុកដែលព្រះបានសន្យា។ ប៉ុន្ដែ អាប្រាហាំត្រូវរង់ចាំ២៥ឆ្នាំ មុននឹងអ៊ីសាកដែលជាកូនប្រុសរបស់គាត់បានកើត ហើយក៏ត្រូវរង់ចាំ៦០ឆ្នាំទៀត រហូតដល់អេសាវនិងយ៉ាកុបដែលជាចៅប្រុសរបស់គាត់បានកើត។—ហេប្រឺ ១១:៩
១០ តើអាប្រាហាំបានទទួលដីច្រើនប៉ុណ្ណាជាមត៌កក្នុងស្រុកដែលព្រះបានសន្យា? គម្ពីរចែងថាព្រះយេហូវ៉ា«មិនបានឲ្យមត៌កដល់គាត់ក្នុងស្រុកនេះឡើយសូម្បីតែដីប៉ុនបាតជើង តែលោកបានសន្យាឲ្យស្រុកនោះជាកម្មសិទ្ធិរបស់គាត់និងពូជពង្សរបស់គាត់ដែលកើតតៗមក ទោះជាគាត់មិនទាន់មានកូនក៏ដោយ»។ (សកម្មភាព ៧:៥) នៅ៤៣០ឆ្នាំក្រោយពីអាប្រាហាំបានឆ្លងទន្លេអឺប្រាត កូនចៅរបស់គាត់បានទៅជាប្រជាជាតិដែលនឹងរស់នៅក្នុងស្រុកដែលព្រះបានសន្យានោះ។—និក្ខមនំ ១២:៤០-៤២; កាឡាទី ៣:១៧
១១. ហេតុអ្វីអាប្រាហាំសុខចិត្ដរង់ចាំ? តើគាត់នឹងទទួលពរអ្វីខ្លះដោយសារគាត់មានចិត្ដអត់ធ្មត់?
១១ អាប្រាហាំសុខចិត្ដរង់ចាំដោយសារគាត់ជឿជាក់ថាព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យារបស់លោក។ គាត់មានជំនឿលើព្រះយេហូវ៉ា។ (សូមអាន ហេប្រឺ ១១:៨-១២) អាប្រាហាំពេញចិត្ដរង់ចាំ ទោះជាគាត់មិនបានឃើញសេចក្ដីសន្យាទាំងអស់របស់ព្រះក្លាយទៅជាការពិតមុនគាត់បានស្លាប់ក្ដី។ ប៉ុន្ដែ សូមស្រមៃគិតអំពីអំណរដ៏ខ្លាំងដែលអាប្រាហាំនឹងមាននៅពេលដែលគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដីដែលជាសួនឧទ្យាន។ គាត់នឹងភ្ញាក់ផ្អើលពេលដែលគាត់អានអំពីជីវប្រវត្ដិរបស់គាត់និងក្រុមគ្រួសាររបស់គាត់នៅក្នុងបទគម្ពីរជាច្រើន។ * (សូមមើលកំណត់សម្គាល់) សូមស្រមៃគិតថាគាត់នឹងសប្បាយរីករាយខ្លាំងយ៉ាងណាពេលដែលគាត់ដឹងអំពីតួនាទីដ៏សំខាន់របស់គាត់ក្នុងការធ្វើឲ្យបានសម្រេចនូវគោលបំណងរបស់ព្រះយេហូវ៉ាស្ដីអំពីមេស្ស៊ីដែលលោកបានសន្យា! យើងអាចប្រាកដថាដោយទទួលពរទាំងនោះ គាត់នឹងមិនស្តាយក្រោយដែលគាត់បានរង់ចាំទេ។
១២, ១៣. ហេតុអ្វីយ៉ូសែបត្រូវមានចិត្ដអត់ធ្មត់ ហើយតើអ្វីគឺជាចិត្ដគំនិតត្រឹមត្រូវដែលគាត់មាន?
១២ យ៉ូសែបដែលជាចៅទួតរបស់អាប្រាហាំក៏បានបង្ហាញចិត្ដអត់ធ្មត់ដែរ។ គាត់បានរងអំពើអយុត្ដិធម៌ដ៏ព្រៃផ្សៃមួយចំនួន។ ដំបូង ពេលដែលគាត់មានអាយុប្រហែលជា១៧ឆ្នាំ បងប្អូនរបស់គាត់បានលក់គាត់ឲ្យធ្វើជាខ្ញុំបម្រើ។ ក្រោយមក គាត់បានត្រូវប្រពន្ធរបស់ម្ចាស់គាត់ចោទប្រកាន់មិនពិតពីបទប៉ុនប៉ងរំលោភ ហើយនៅទីបំផុត គាត់បានត្រូវគេចាប់ដាក់គុក។ (លោកុប្បត្ដិ ៣៩:១១-២០; ទំនុកតម្កើង ១០៥:១៧, ១៨) ទោះជាយ៉ូសែបគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះក៏ដោយ តាមមើលទៅគាត់បានទទួលទោសច្រើនជាងបានទទួលពរ។ ប៉ុន្ដែ ក្រោយពី១៣ឆ្នាំ ស្ថានភាពរបស់គាត់បានផ្លាស់ប្ដូរ។ យ៉ូសែបបានត្រូវដោះលែងពីគុក ហើយបានទៅជាអ្នកគ្រប់គ្រងដែលមានអំណាចខ្លាំងបំផុតទី២នៅស្រុកអេស៊ីប។—លោកុប្បត្ដិ ៤១:១៤, ៣៧-៤៣; សកម្មភាព ៧:៩, ១០
យ៉ូសែបបានយល់ថាព្រះយេហូវ៉ានៅតែគ្រប់គ្រងលើអ្វីៗទាំងអស់ ហើយថាពរដែលមកពីព្រះយេហូវ៉ានឹងមិនធ្វើឲ្យគាត់ស្តាយក្រោយចំពោះការរង់ចាំរបស់គាត់ទេ
១៣ តើអំពើអយុត្ដិធម៌ទាំងនោះបានធ្វើឲ្យយ៉ូសែបខឹងឬទេ? តើគាត់មានអារម្មណ៍ថាព្រះយេហូវ៉ាបានបោះបង់ចោលគាត់ឬទេ? មិនមែនទេ។ យ៉ូសែបបានរង់ចាំដោយចិត្ដអត់ធ្មត់។ តើអ្វីបានជួយគាត់? គឺជំនឿរបស់គាត់ទៅលើព្រះយេហូវ៉ា។ គាត់បានយល់ថាព្រះយេហូវ៉ានៅតែគ្រប់គ្រងលើអ្វីៗទាំងអស់។ យើងឃើញដូច្នេះតាមរយៈអ្វីដែលគាត់បាននិយាយទៅកាន់បងប្អូនរបស់គាត់ថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតតើខ្ញុំជាព្រះឬអី? អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើនដូចជាបានកើតមានសព្វថ្ងៃនេះ»។ លោកុប្បត្ដិ ៥០:១៩, ២០) យ៉ូសែបបានដឹងថាពរដែលមកពីព្រះយេហូវ៉ានឹងមិនធ្វើឲ្យគាត់ស្តាយក្រោយចំពោះការរង់ចាំរបស់គាត់ទេ។
(១៤, ១៥. (ក) ហេតុអ្វីចិត្ដអត់ធ្មត់របស់ដាវីឌគឺអស្ចារ្យ? (ខ) តើអ្វីបានជួយដាវីឌឲ្យរង់ចាំដោយអត់ធ្មត់?
១៤ ស្ដេចដាវីឌក៏បានរងអំពើអយុត្ដិធម៌ជាច្រើនដែរ។ ព្រះយេហូវ៉ាបានរើសតាំងដាវីឌតាំងពីគាត់នៅក្មេងឲ្យធ្វើជាស្ដេចនៃស្រុកអ៊ីស្រាអែល។ ប៉ុន្ដែ ដាវីឌត្រូវរង់ចាំរយៈពេល១៥ឆ្នាំ មុនគាត់បានទៅជាស្ដេចនៃកុលសម្ព័ន្ធរបស់គាត់។ (សាំយូអែលទី២ ២:៣, ៤) ក្នុងអំឡុងពេល១៥ឆ្នាំនោះ មានពេលខ្លះដែលដាវីឌត្រូវរត់ពួនពីស្ដេចសុលដែលរកសម្លាប់គាត់។ * (សូមមើលកំណត់សម្គាល់) ជាលទ្ធផល នៅពេលនោះដាវីឌជាមនុស្សខ្ចាត់ព្រាត់។ គាត់ត្រូវស្នាក់នៅប្រទេសក្រៅ ឬក្នុងរូងភ្នំនៅតំបន់ស្ងាត់ជ្រងំ។ នៅទីបំផុត សុលបានស្លាប់ក្នុងចម្បាំង។ ប៉ុន្ដែ ដាវីឌនៅតែត្រូវរង់ចាំប្រហែលជា៧ឆ្នាំទៀត មុនគាត់ទៅជាស្ដេចនៃប្រជាជាតិអ៊ីស្រាអែលទាំងមូល។—សាំយូអែលទី២ ៥:៤, ៥
១៥ ហេតុអ្វីដាវីឌសុខចិត្ដរង់ចាំដោយអត់ធ្មត់? គាត់ផ្ដល់ចម្លើយដល់យើងនៅក្នុងទំនុកដែលគាត់បានសួរសំណួរបួនដងថា៖ ‹តើដល់កាលណា?›។ នៅក្នុងទំនុកតម្កើងនោះគាត់និយាយថា៖ «ទូលបង្គំបានទុកចិត្ដនឹងសេចក្ដីសប្បុរសរបស់ទ្រង់ ចិត្ដទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរ។ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បានប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ»។ (ទំនុកតម្កើង ១៣:៥, ៦) ដាវីឌបានដឹងថាព្រះយេហូវ៉ាស្រឡាញ់គាត់ ហើយថាលោកនឹងតែងតែមានភក្ដីភាពចំពោះគាត់។ គាត់បានគិតអំពីពេលផ្សេងៗដែលព្រះយេហូវ៉ាធ្លាប់ជួយគាត់ ហើយគាត់បានទន្ទឹងរង់ចាំពេលដែលព្រះយេហូវ៉ានឹងបំបាត់ទុក្ខលំបាករបស់គាត់។ ដាវីឌដឹងថាពរដែលមកពីព្រះយេហូវ៉ានឹងមិនធ្វើឲ្យគាត់ស្តាយក្រោយចំពោះការរង់ចាំរបស់គាត់ទេ។
អ្វីដែលព្រះយេហូវ៉ាសុំឲ្យយើងធ្វើ លោកផ្ទាល់ក៏ពេញចិត្ដធ្វើដែរ
១៦, ១៧. ស្ដីអំពីការសុខចិត្ដរង់ចាំ តើព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ដបានទុកគំរូដ៏ល្អប្រសើរយ៉ាងណា?
១៦ អ្វីដែលព្រះយេហូវ៉ាសុំឲ្យយើងធ្វើ លោកផ្ទាល់ក៏ពេញចិត្ដធ្វើដែរ។ លោកបានទុកគំរូដ៏ល្អប្រសើរបំផុតស្ដីអំពីការសុខចិត្ដរង់ចាំ។ (សូមអាន ពេត្រុសទី២ ៣:៩) ជាឧទាហរណ៍ រាប់ពាន់ឆ្នាំមុននៅក្នុងសួនអេដែន សាថានបានចោទប្រកាន់ថាព្រះយេហូវ៉ាបានប្រព្រឹត្ដដោយអយុត្ដិធម៌។ ព្រះយេហូវ៉ា«រង់ចាំ»ដោយអត់ធ្មត់នូវពេលដែលនាមរបស់លោកនឹងបានបរិសុទ្ធយ៉ាងពេញលេញ។ ជាលទ្ធផល ពួកអ្នកដែល«រង់ចាំទ្រង់»នឹងទទួលពរដ៏អស្ចារ្យ។—អេសាយ ៣០:១៨
១៧ លោកយេស៊ូក៏បានសុខចិត្ដរង់ចាំដែរ។ ពេលលោកនៅផែនដី លោកបានរក្សាចិត្ដស្មោះត្រង់រហូតដល់ស្លាប់។ នៅឆ្នាំ៣៣ គ.ស. លោកបានប្រគល់តម្លៃនៃគ្រឿងបូជារបស់លោកជូនព្រះយេហូវ៉ានៅស្ថានសួគ៌។ ប៉ុន្ដែ លោកត្រូវរង់ចាំរហូតដល់ឆ្នាំ១៩១៤ ដើម្បីចាប់ផ្ដើមគ្រប់គ្រងជាស្ដេច។ (សកម្មភាព ២:៣៣-៣៥; ហេប្រឺ ១០:១២, ១៣) ទោះជាយ៉ាងនេះក៏ដោយ លោកយេស៊ូនៅតែនឹង ត្រូវរង់ចាំរហូតដល់ចុងបំផុតនៃការគ្រប់គ្រង១.០០០ឆ្នាំរបស់លោក មុនដែលសត្រូវទាំងអស់របស់លោកនឹងត្រូវបំផ្លាញចោល។ (កូរិនថូសទី១ ១៥:២៥) នេះគឺជាការរង់ចាំយ៉ាងយូរ។ ប៉ុន្ដែ ពរដែលនឹងមកដល់នឹងមិនធ្វើឲ្យលោកស្តាយក្រោយចំពោះការរង់ចាំរបស់លោកទេ។
តើអ្វីនឹងជួយយើង?
១៨, ១៩. តើអ្វីនឹងជួយយើងឲ្យរង់ចាំដោយចិត្ដអត់ធ្មត់?
១៨ ព្រះយេហូវ៉ាពិតជាចង់ឲ្យយើងមានចិត្ដអត់ធ្មត់ ពោលគឺសុខចិត្ដរង់ចាំ។ តើអ្វីនឹងជួយយើងឲ្យធ្វើដូច្នេះ? យើងត្រូវអធិដ្ឋានសុំសកម្មពលបរិសុទ្ធរបស់ព្រះ។ សូមចាំថា ចិត្ដអត់ធ្មត់គឺជាផ្នែកមួយនៃផលដែលបង្កើតដោយសកម្មពលបរិសុទ្ធរបស់ព្រះ។ (អេភេសូរ ៣:១៦; ៦:១៨; ថែស្សាឡូនិចទី១ ៥:១៧-១៩) ដូច្នេះ ចូរអង្វរសុំព្រះយេហូវ៉ាជួយអ្នកឲ្យស៊ូទ្រាំដោយចិត្ដអត់ធ្មត់!
១៩ សូមចាំដែរអំពីអ្វីដែលបានជួយអាប្រាហាំ យ៉ូសែប និងដាវីឌឲ្យរង់ចាំដោយចិត្ដអត់ធ្មត់ឲ្យសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសម្រេច គឺជំនឿនិងទំនុកចិត្ដរបស់ពួកគាត់ទៅលើព្រះយេហូវ៉ា។ ពួកគាត់មិនបានគិតតែអំពីខ្លួនឯងនិងអំពីអ្វីដែលពួកគាត់ចង់ធ្វើប៉ុណ្ណោះទេ។ ពេលយើងគិតអំពីលទ្ធផលដ៏ល្អដែលពួកគាត់បានទទួល យើងក៏នឹងទទួលការលើកទឹកចិត្ដឲ្យរង់ចាំដោយចិត្ដអត់ធ្មត់ដែរ។
២០. តើយើងគួរតាំងចិត្ដធ្វើអ្វី?
២០ ដូច្នេះ ទោះជាយើងប្រហែលជារងទុក្ខលំបាកក្ដី យើងតាំងចិត្ដ«សង្ឃឹម»ឬរង់ចាំដោយចិត្ដអត់ធ្មត់។ ជួនកាល យើងប្រហែលជាសួរថា៖ «ឱព្រះអម្ចាស់[យេហូវ៉ា]អើយ តើដល់យូរប៉ុន្មានទៅ?»។ (អេសាយ ៦:១១) ប៉ុន្ដែ ដោយមានជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះ យើងអាចយកតម្រាប់យេរេមាដែលជាអ្នកប្រកាសទំនាយ ហើយនិយាយថា៖ «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់»ឬរង់ចាំលោកដោយចិត្ដអត់ធ្មត់។—បរិទេវ ៣:២១, ២៤
^ វគ្គ 11 ប្រហែលជា១៥ជំពូកនៃសៀវភៅលោកុប្បត្ដិបានរៀបរាប់អំពីជីវិតរបស់អាប្រាហាំ។ ម្យ៉ាងទៀត អ្នកសរសេរបទគម្ពីរគ្រិស្ដសាសនិកជាភាសាក្រិចរៀបរាប់អំពីអាប្រាហាំជាង៧០ដង។
^ វគ្គ 14 ព្រះយេហូវ៉ាលែងទទួលស្គាល់សុលជាស្ដេចក្រោយពីគាត់បានគ្រប់គ្រងជាងពីរឆ្នាំ។ ក៏ប៉ុន្ដែ សុលបានបន្ដគ្រប់គ្រងអស់៣៨ឆ្នាំទៀត រហូតដល់គាត់បានស្លាប់។—សាំយូអែលទី១ ១៣:១; សកម្មភាព ១៣:២១