ចូររួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ
«យើងជាអ្នករួមការងារជាមួយនឹងព្រះ»។—កូរិនថូសទី១ ៣:៩
១. តើយើងអាចរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាតាមរបៀបណាខ្លះ?
ពេលព្រះយេហូវ៉ាបង្កើតមនុស្សជាតិ លោកចង់ឲ្យពួកគេធ្វើជាអ្នករួមការងារជាមួយនឹងលោក។ ទោះជាសព្វថ្ងៃនេះមនុស្សគឺមិនល្អឥតខ្ចោះក្ដី មនុស្សស្មោះត្រង់នៅតែអាចរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។ ជាឧទាហរណ៍ យើងជា«អ្នករួមការងារជាមួយនឹងព្រះ» ពេលយើងផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្ររបស់លោក និងជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ (កូរិនថូសទី១ ៣:៥-៩) គឺជាកិត្ដិយសដ៏ខ្ពង់ខ្ពស់ដែលអ្នកបង្កើតដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានជ្រើសរើសយើងឲ្យធ្វើកិច្ចការដ៏សំខាន់នេះ! ប៉ុន្ដែ កិច្ចការផ្សព្វផ្សាយមិនមែនជាវិធីតែមួយគត់ដែលយើងអាចរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាទេ។ ក្នុងអត្ថបទនេះ យើងនឹងរៀនអំពីរបៀបដែលយើងក៏រួមធ្វើកិច្ចការជាមួយនឹងលោកនៅពេលដែលយើងជួយក្រុមគ្រួសាររបស់យើងនិងអ្នកឯទៀតក្នុងក្រុមជំនុំ ពេលយើងទទួលអ្នកឯទៀតដោយរាក់ទាក់ ពេលយើងជួយធ្វើកិច្ចការផ្សេងៗដែលអង្គការរបស់ព្រះកំពុងធ្វើទូទាំងពិភពលោក និងពេលយើងបង្កើនកិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា។—កូឡុស ៣:២៣
២. ហេតុអ្វីយើងមិនគួរប្រៀបធៀបខ្លួនទាល់តែសោះជាមួយនឹងអ្នកឯទៀត?
២ កាលដែលយើងសិក្សាអត្ថបទនេះ ជាការសំខាន់ដែលយើងចាំថាយើងទាំងអស់គ្នាគឺកាឡាទី ៦:៤
ខុសៗគ្នា។ អាយុ សុខភាព កាលៈទេសៈ និងសមត្ថភាពរបស់យើងគឺមិនដូចគ្នាទេ។ ដូច្នេះ សូមកុំប្រៀបធៀបអ្វីដែលអ្នកអាចធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ាជាមួយនឹងអ្វីដែលអ្នកឯទៀតអាចធ្វើឡើយ។ សាវ័កប៉ូលបាននិយាយថា៖ «ចូរឲ្យម្នាក់ៗពិសោធឲ្យដឹងថាការរបស់ខ្លួនគឺយ៉ាងណា រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីការរបស់ខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—ចូរជួយក្រុមគ្រួសាររបស់អ្នកនិងអ្នកឯទៀតក្នុងក្រុមជំនុំ
៣. ហេតុអ្វីយើងអាចនិយាយថាអស់អ្នកដែលថែរក្សាក្រុមគ្រួសារកំពុងរួមធ្វើកិច្ចការជាមួយនឹងព្រះ?
៣ ព្រះយេហូវ៉ាតម្រូវឲ្យយើងថែរក្សាក្រុមគ្រួសាររបស់យើង។ ជាឧទាហរណ៍ អ្នកប្រហែលជាត្រូវធ្វើការដើម្បីបំពេញសេចក្ដីត្រូវការរបស់ក្រុមគ្រួសារ។ ម្ដាយជាច្រើននាក់ត្រូវនៅផ្ទះដើម្បីមើលថែកូនតូចៗរបស់ពួកគេ។ ម្យ៉ាងទៀត ពេលឪពុកម្ដាយរបស់យើងមិនអាចមើលថែខ្លួនឯងបាន យើងប្រហែលជាត្រូវមើលថែពួកគាត់។ អ្វីៗទាំងនេះគឺជាកិច្ចការចាំបាច់។ គម្ពីរចែងថា៖ «បើមានអ្នកណាដែលមិនទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន ជាពិសេសសមាជិកក្រុមគ្រួសាររបស់ខ្លួន អ្នកនោះបានលះបង់ជំនឿ ហើយក៏អាក្រក់ជាងអ្នកដែលមិនជឿទៅទៀត»។ (ធីម៉ូថេទី១ ៥:៨) បើអ្នកមានភារកិច្ចបែបនេះក្នុងក្រុមគ្រួសារ អ្នកប្រហែលជាធ្វើមិនបានច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ាដូចដែលអ្នកចង់ធ្វើនោះទេ។ ប៉ុន្ដែ សូមកុំធ្លាក់ទឹកចិត្ដឡើយ! ព្រះយេហូវ៉ាពេញចិត្ដពេលអ្នកផ្គត់ផ្គង់ក្រុមគ្រួសាររបស់អ្នក។—កូរិនថូសទី១ ១០:៣១
៤. តើឪពុកម្ដាយអាចចាត់ទុកកិច្ចការដែលជាប់ទាក់ទងនឹងរាជាណាចក្រព្រះថាជាអ្វីដែលសំខាន់បំផុតយ៉ាងដូចម្ដេច? តើអ្វីកើតឡើងពេលដែលពួកគេធ្វើដូច្នេះ?
៤ ឪពុកម្ដាយដែលជាគ្រិស្ដសាសនិកពិតអាចរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាដោយជួយកូនៗឲ្យមានគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ឪពុកម្ដាយជាច្រើនបានធ្វើដូច្នេះ។ ជាលទ្ធផល ក្រោយមកកូនរបស់ពួកគាត់បានសម្រេចចិត្ដបម្រើព្រះយេហូវ៉ាពេញពេល ថែមទាំងបម្រើនៅកន្លែងឆ្ងាយពីស្រុកកំណើតទៀតផង។ អ្នកខ្លះបម្រើជាសាសនទូត អ្នកខ្លះទៀតត្រួសត្រាយនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង ហើយអ្នកខ្លះទៀតបម្រើនៅបេតអែល។ ពិតមែន ពេលដែលកូននៅឆ្ងាយ ឪពុកម្ដាយមិនអាចចំណាយពេលច្រើនជាមួយនឹងពួកគេដូចដែលពួកគាត់ចង់នោះទេ។ ប៉ុន្ដែ ទោះជាកូនៗបម្រើនៅកន្លែងណាក៏ដោយ ឪពុកម្ដាយនៅតែលះបង់ប្រយោជន៍ខ្លួនដោយលើកទឹកចិត្ដពួកគេឲ្យបន្ដបម្រើព្រះយេហូវ៉ា។ ហេតុអ្វី? ពីព្រោះពួកគាត់សប្បាយចិត្ដជាខ្លាំងដែលកូនៗចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ (យ៉ូហានទី៣ ៤) ឪពុកម្ដាយបែបនេះជាច្រើននាក់មានអារម្មណ៍ដូចហាណា ដែលបាននិយាយថាគាត់«ប្រគល់»សាំយូអែលដែលជាកូនប្រុសរបស់គាត់ដល់ព្រះយេហូវ៉ា។ ពួកគាត់មានអារម្មណ៍ថាការរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាតាមរបៀបនេះ គឺជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់ណាស់។—សាំយូអែលទី១ ១:២៨
៥. តើអ្នកអាចជួយបងប្អូនរួមជំនឿក្នុងក្រុមជំនុំរបស់អ្នកយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)
៥ បើអ្នកមិនមានភារកិច្ចបន្ទាន់ឬមិនមានបន្ទុកក្នុងក្រុមគ្រួសារទេ តើអ្នកអាចជួយបងប្អូនដែលឈឺ មានវ័យចាស់ ឬដែលមានសេចក្ដីត្រូវការផ្សេងទៀតឬទេ? ឬតើអ្នកអាចជួយពួកអ្នកដែលថែរក្សាពួកគេទេ? សូមស្វែងរកអ្នកដែលប្រហែលជាត្រូវការជំនួយបែបនេះក្នុងក្រុមជំនុំរបស់អ្នក។ ជាឧទាហរណ៍ ប្រហែលជាមានបងស្រីណាម្នាក់ដែលកំពុងមើលថែឪពុកឬម្ដាយរបស់គាត់ដែលមានវ័យចាស់។ តើអ្នកអាចចំណាយពេលជាមួយនឹងឪពុកឬម្ដាយរបស់គាត់ដើម្បីគាត់អាចធ្វើកិច្ចការផ្សេងទៀតឬទេ? ឬក៏អ្នកប្រហែលជាអាចជួយបុគ្គលណាម្នាក់ដោយសុំជួយឌុបគាត់ទៅកិច្ចប្រជុំ ទៅផ្សារ ឬឌុបគាត់ទៅសួរសុខទុក្ខបងប្អូននៅមន្ទីរពេទ្យ។ ពេលអ្នកធ្វើដូច្នេះ អ្នកប្រហែលជារួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាក្នុងការតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នកណាម្នាក់។—សូមអាន កូរិនថូសទី១ ១០:២៤
ចូរទទួលអ្នកឯទៀតដោយរាក់ទាក់
៦. តើយើងអាចទទួលអ្នកឯទៀតដោយរាក់ទាក់យ៉ាងដូចម្ដេច?
យើងគួរជួយអ្នកឯទៀតនៅពេលណាក៏ដោយដែលយើងមានឱកាសធ្វើដូច្នេះ
៦ អ្នករួមការងារជាមួយនឹងព្រះបានត្រូវគេស្គាល់ថាជាអ្នកដែលទទួលអ្នកឯទៀតដោយរាក់ទាក់។ ក្នុងបទគម្ពីរគ្រិស្ដសាសនិកជាភាសាក្រិច ពាក្យដែលបានត្រូវបកប្រែថា«ទទួលអ្នកឯទៀតដោយរាក់ទាក់»មានន័យថា«បង្ហាញសេចក្ដីសប្បុរសចំពោះអ្នកដែលយើងមិនស្គាល់»។ (ហេប្រឺ ១៣:២) ក្នុងបណ្ដាំរបស់ព្រះ មានគំរូដែលជួយយើងឲ្យដឹងអំពីរបៀបបង្ហាញសេចក្ដីសប្បុរសបែបនេះ។ (លោកុប្បត្ដិ ១៨:១-៥) យើងគួរជួយអ្នកឯទៀតនៅពេលណាក៏ដោយដែលយើងមានឱកាសធ្វើដូច្នេះ ទោះជាពួកគេជា«បងប្អូនរួមជំនឿរបស់យើង»ឬមិនមែនក្ដី។—កាឡាទី ៦:១០
៧. តើមានប្រយោជន៍អ្វីខ្លះពេលយើងទទួលអ្នកបម្រើពេញពេលដោយរាក់ទាក់?
៧ តើអ្នកអាចរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាដោយទទួលអ្នកបម្រើពេញពេលយ៉ាងរាក់ទាក់ ពេលដែលពួកគេត្រូវការកន្លែងស្នាក់នៅបណ្ដោះអាសន្នឬទេ? (សូមអាន យ៉ូហានទី៣ ៥, ៨) ពេលយើងធ្វើដូច្នេះ ពួកគេទទួលប្រយោជន៍ ហើយយើងក៏ទទួលប្រយោជន៍ដែរ។ គម្ពីរចែងថានេះជាការ«លើកទឹកចិត្ដគ្នាទៅវិញទៅមក»។ (រ៉ូម ១:១១, ១២) សូមពិចារណាអំពីបទពិសោធន៍របស់បងប្រុសអូឡាហ្វ។ ពេលគាត់នៅក្មេង អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ដែលនៅលីវបានមកធ្វើទស្សនៈកិច្ចនៅក្រុមជំនុំរបស់គាត់ ហើយអ្នកត្រួតពិនិត្យនោះត្រូវការកន្លែងស្នាក់នៅ តែគ្មានបងប្អូនណាម្នាក់ក្នុងក្រុមជំនុំអាចជួយគាត់បានទេ។ បងអូឡាហ្វបានសុំឪពុកម្ដាយរបស់គាត់ដែលមិនមែនជាសាក្សីព្រះយេហូវ៉ា ឲ្យអ្នកត្រួតពិនិត្យប្រចាំមណ្ឌលស្នាក់នៅផ្ទះរបស់គាត់។ ពួកគាត់យល់ព្រម តែប្រាប់បងអូឡាហ្វថាគាត់ត្រូវគេងលើសាឡុង។ បងអូឡាហ្វបានយល់ព្រមធ្វើដូច្នេះ ហើយគាត់មិនបានស្តាយក្រោយឡើយ។ នៅសប្ដាហ៍នោះ គាត់ពិតជាសប្បាយចិត្ដណាស់! រាល់ថ្ងៃពួកគាត់បានក្រោកពីគេងតាំងពីព្រលឹម ហើយពេលបរិភោគអាហារពេលព្រឹក ពួកគាត់ពិភាក្សាគ្នាអំពីប្រធានបទផ្សេងៗជាច្រើនដ៏គួរឲ្យចាប់អារម្មណ៍។ អ្នកត្រួតពិនិត្យនោះបានលើកទឹកចិត្ដបងអូឡាហ្វជាច្រើន ហេតុនេះគាត់បានសម្រេចចិត្ដចាប់ផ្ដើមបម្រើព្រះយេហូវ៉ាពេញពេល។ អស់៤០ឆ្នាំកន្លងទៅនេះ បងអូឡាហ្វបម្រើជាសាសនទូតនៅប្រទេសមួយចំនួន។
៨. ហេតុអ្វីយើងគួរបង្ហាញសេចក្ដីសប្បុរស ទោះជានៅដើមដំបូងអ្នកឯទៀតមិនឲ្យតម្លៃចំពោះអ្វីដែលយើងបានធ្វើក្ដី? សូមលើកឧទាហរណ៍មួយ។
៨ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដែលយើងមិនស្គាល់តាមរបៀបផ្សេងៗ ទោះជានៅដើមដំបូងពួកគេមិនឲ្យតម្លៃចំពោះអ្វីដែលយើងបានធ្វើក្ដី។ ជាឧទាហរណ៍ បងស្រីម្នាក់នៅប្រទេសអេស្ប៉ាញបានសិក្សាគម្ពីរជាមួយនឹងស្ដ្រីម្នាក់ឈ្មោះយេស៊ីកាដែលមកពីប្រទេសអេក្វាទ័រ។ នៅថ្ងៃមួយក្នុងអំឡុងពេលសិក្សាគម្ពីរ បងយេស៊ីកាយំរហូត។ ដូច្នេះ បងស្រីយើងបានសួរគាត់អំពីមូលហេតុដែលគាត់យំ។ បងយេស៊ីកាបាននិយាយថាមុនគាត់មកប្រទេសអេស្ប៉ាញ គាត់ជាអ្នកក្រតោកយ៉ាក។ ថ្ងៃមួយ គាត់មិនមានអាហារឲ្យកូនស្រីរបស់គាត់បរិភោគទាល់តែសោះ មានតែទឹកប៉ុណ្ណោះ។ កាលដែលគាត់លួងកូនឲ្យដេក បងយេស៊ីកាបានអធិដ្ឋានសុំជំនួយពីព្រះ។ មិនយូរក្រោយមក សាក្សីពីរនាក់បានមកផ្ទះរបស់បងយេស៊ីកា ហើយបានឲ្យគាត់ទស្សនាវដ្ដីមួយច្បាប់។ ប៉ុន្ដែ គាត់បាននិយាយមិនគួរសមដាក់ពួកគាត់ ហើយបានហែកទស្សនាវដ្ដីនោះទាំងនិយាយថា៖ «តើនេះជាម្ហូបដែលអ្នកឯងចង់ឲ្យកូនខ្ញុំឬអី?»។ បងស្រីពីរនាក់នោះបានព្យាយាមសម្រាលទុក្ខគាត់ ប៉ុន្ដែបងយេស៊ីកាមិនបានស្តាប់ទេ។ ក្រោយមក បងស្រីពីរនាក់នោះបានទុកអាហារមួយកន្ត្រកនៅមាត់ទ្វារផ្ទះសាស្តា ១១:១, ៦
របស់បងយេស៊ីកា។ ឥឡូវ ក្នុងអំឡុងពេលសិក្សាគម្ពីរគាត់បានយំដោយសារគាត់ទទួលស្គាល់ថាគាត់មិនបានអើពើនឹងការតបឆ្លើយរបស់ព្រះចំពោះសេចក្ដីអធិដ្ឋានរបស់គាត់ទេ។ ប៉ុន្ដែឥឡូវនេះ បងយេស៊ីកាតាំងចិត្ដបម្រើព្រះយេហូវ៉ា។ យើងអាចឃើញថា ចិត្ដទូលាយរបស់បងស្រីទាំងពីរនាក់នោះនាំឲ្យមានលទ្ធផលល្អ។—ចូរស្ម័គ្រចិត្ដធ្វើកិច្ចការផ្សេងៗក្នុងអង្គការរបស់ព្រះ
៩, ១០. (ក) តើជនជាតិអ៊ីស្រាអែលមានឱកាសអ្វីខ្លះដើម្បីជួយធ្វើកិច្ចការស្ម័គ្រចិត្ដ? (ខ) នៅសព្វថ្ងៃនេះ តើបងប្អូនប្រុសអាចជួយក្រុមជំនុំយ៉ាងដូចម្ដេច?
៩ នៅអតីតកាល ជនជាតិអ៊ីស្រាអែលមានឱកាសជាច្រើនដើម្បីជួយគាំទ្រកិច្ចការផ្សេងៗដោយស្ម័គ្រពីចិត្ដ។ (និក្ខមនំ ៣៦:២; របាក្សត្រទី១ ២៩:៥; នេហេមា ១១:២) សព្វថ្ងៃនេះ អ្នកក៏មានឱកាសជាច្រើនដើម្បីស្ម័គ្រចិត្ដជួយបងប្អូនរួមជំនឿ ដោយប្រើពេលវេលា ធនធាន និងជំនាញដែលអ្នកមាន។ ពេលដែលអ្នកធ្វើដូច្នេះ អ្នកនឹងមានអំណរយ៉ាងខ្លាំង ហើយព្រះយេហូវ៉ានឹងឲ្យពរអ្នក។
១០ បណ្ដាំរបស់ព្រះលើកទឹកចិត្ដបងប្អូនប្រុសក្នុងក្រុមជំនុំឲ្យរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ា ដោយបម្រើអ្នកឯទៀតក្នុងនាមជាជំនួយការខាងកិច្ចបម្រើនិងជាអ្នកចាស់ទុំ។ (ធីម៉ូថេទី១ ៣:១, ៨, ៩; ពេត្រុសទី១ ៥:២, ៣) បងប្អូនប្រុសទាំងនេះចង់ធ្វើអ្វីៗដើម្បីជួយអ្នកឯទៀតក្នុងជីវិតនិងក្នុងការគោរពប្រណិប័តន៍ព្រះ។ (សកម្មភាព ៦:១-៤) តើអ្នកចាស់ទុំបានសុំអ្នកឲ្យជួយធ្វើជាឆ្មាំ ជួយខាងសៀវភៅ ផែនទីផ្សព្វផ្សាយ ជួសជុលនិងថែទាំសាលប្រជុំ ឬជួយធ្វើអ្វីផ្សេងទៀតឬទេ? បងប្អូនដែលជួយធ្វើអ្វីទាំងនេះ និយាយថាពួកគេមានអំណរយ៉ាងខ្លាំង។
១១. តើបងស្រីម្នាក់បានទទួលប្រយោជន៍អ្វីពីកិច្ចការសាងសង់?
១១ អ្នកដែលស្ម័គ្រចិត្ដធ្វើកិច្ចការសាងសង់ច្រើនតែមានឱកាសរាប់អានមិត្ដភក្ដិថ្មី។ អស់រយៈពេល១៨ឆ្នាំមកហើយ បងស្រីម្នាក់ឈ្មោះម៉ាជីបានជួយធ្វើកិច្ចការសាងសង់សាលប្រជុំ។ ពេលគាត់ចូលរួមក្នុងកិច្ចការសាងសង់នីមួយៗនេះ គាត់បានយកចិត្ដទុកដាក់ចំពោះប្អូនស្រីវ័យក្មេង និងជួយបង្ហាត់បង្រៀនពួកគេ។ គាត់និយាយថានេះជារបៀបល្អដើម្បីលើករ៉ូម ១:១២) តាមពិត ពេលដែលគាត់ជួបប្រទះនឹងស្ថានភាពដ៏ពិបាកក្នុងជីវិត មិត្ដភក្ដិដែលគាត់បានរាប់អានពេលដែលគាត់បានធ្វើកិច្ចការសាងសង់បានលើកទឹកចិត្ដគាត់។ តើអ្នកធ្លាប់ស្ម័គ្រចិត្ដធ្វើកិច្ចការសាងសង់ឬទេ? អ្នកអាចចូលរួមធ្វើកិច្ចការនោះ ទោះជាអ្នកមិនមានជំនាញក៏ដោយ។
ទឹកចិត្ដគ្នាទៅវិញទៅមក។ (១២. តើអ្នកអាចជួយបងប្អូនឯទៀតយ៉ាងដូចម្ដេចក្រោយពីពួកគេជួបគ្រោះមហន្ដរាយធម្មជាតិ?
១២ យើងក៏អាចរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាដោយជួយបងប្អូនរួមជំនឿក្រោយពីគ្រោះមហន្ដរាយធម្មជាតិ។ ជាឧទាហរណ៍ យើងអាចដាក់វិភាគទានជាដើម។ (យ៉ូហាន ១៣:៣៤, ៣៥; សកម្មភាព ១១:២៧-៣០) របៀបមួយទៀតដែលយើងអាចជួយបាន គឺដោយជួយសម្អាតឬជួសជុលអ្វីដែលខូចខាតក្រោយពីគ្រោះមហន្ដរាយធម្មជាតិ។ ផ្ទះរបស់បងស្រីកាព្រីយេឡាដែលមកពីប្រទេសប៉ូឡូញ បានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់។ គាត់សប្បាយចិត្ដណាស់ពេលឃើញបងប្អូនពីក្រុមជំនុំជិតខាងមកជួយគាត់។ ពេលគាត់គិតអំពីបទពិសោធន៍នេះ គាត់និយាយថាគាត់មិនផ្ដោតអារម្មណ៍ទៅលើវត្ថុទ្រព្យផ្សេងៗដែលគាត់បានបាត់បង់ទេ ផ្ទុយទៅវិញគាត់ផ្ដោតអារម្មណ៍ទៅលើអ្វីដែលគាត់បានទទួល។ គាត់និយាយថា៖ «បទពិសោធន៍នេះពង្រឹងទំនុកចិត្ដខ្ញុំថាការធ្វើជាសមាជិកក្រុមជំនុំគ្រិស្ដសាសនិកពិតគឺជាឯកសិទ្ធិដ៏ពិសេសមួយ ព្រមទាំងជាប្រភពនៃអំណរនិងសុភមង្គលផងដែរ»។ បងប្អូនជាច្រើនដែលទទួលជំនួយក្រោយពីជួបគ្រោះមហន្ដរាយធម្មជាតិនិយាយថាពួកគេក៏មានអារម្មណ៍ដូច្នេះដែរ។ ម្យ៉ាងទៀត អ្នកដែលរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាដើម្បីជួយបងប្អូនបែបនេះ មានការស្កប់ចិត្ដនិងមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់។—សូមអាន សកម្មភាព ២០:៣៥; កូរិនថូសទី២ ៩:៦, ៧
១៣. តើការចូលរួមធ្វើកិច្ចការស្ម័គ្រចិត្ដ ពង្រឹងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។
១៣ បងស្រីម្នាក់ឈ្មោះស្ដេហ្វានីនិងអ្នកផ្សាយឯទៀតដែលនៅក្នុងតំបន់របស់គាត់នៅសហរដ្ឋអាម៉េរិក បានរួមធ្វើកិច្ចការជាមួយនឹងព្រះដោយជួយសាក្សីព្រះយេហូវ៉ាដែលបានភៀសខ្លួនពីសង្គ្រាមនៅប្រទេសរបស់ពួកគេ។ ពួកគាត់បានជួយបងប្អូនទាំងនោះដែលជាជនភៀសខ្លួនឲ្យស្វែងរកផ្ទះនិងគ្រឿងសង្ហារិម។ គាត់និយាយថា៖ «អំណរនិងការដឹងគុណរបស់ពួកគេចំពោះសេចក្ដីស្រឡាញ់ដែលពួកគេបានទទួលពីបងប្អូនរួមជំនឿ មានឥទ្ធិពលលើចិត្ដយើងយ៉ាងខ្លាំង។ ក្រុមគ្រួសារទាំងនោះគិតថាយើងបានជួយពួកគេ ប៉ុន្ដែតាមពិត ពួកគេបានជួយយើងច្រើនជាងឆ្ងាយណាស់។ សេចក្ដីស្រឡាញ់ សាមគ្គីភាព ជំនឿ និងការទុកចិត្ដទៅលើព្រះយេហូវ៉ាដែលយើងបានឃើញ ពិតជាបានពង្រឹងសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យយើងកាន់តែមានចិត្ដកតញ្ញូយ៉ាងជ្រាលជ្រៅចំពោះអ្វីទាំងអស់ដែលយើងបានទទួលតាមរយៈអង្គការរបស់លោក»។
ចូរបង្កើនកិច្ចបម្រើរបស់អ្នកចំពោះព្រះយេហូវ៉ា
១៤, ១៥. (ក) តើអេសាយមានចិត្ដគំនិតបែបណា? (ខ) តើគ្រិស្ដសាសនិកអាចមានចិត្ដគំនិតដូចអេសាយយ៉ាងដូចម្ដេច?
១៤ តើអ្នកចង់រួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាថែមអេសាយ ៦:៨) តើអ្នកអាចជួយធ្វើកិច្ចការអង្គការរបស់ព្រះយេហូវ៉ាឬទេ? តើអ្នកមានបំណងចិត្ដធ្វើដូច្នេះឬទេ? តើអ្នកអាចជួយតាមរបៀបណាខ្លះ?
ទៀតឬទេ? តើអ្នកសុខចិត្ដរើទៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាងឬទេ? ពិតមែនថាដើម្បីប្រព្រឹត្ដដោយចិត្ដទូលាយ យើងមិនចាំបាច់រើទៅកន្លែងឆ្ងាយទេ តែបងប្អូនខ្លះអាចធ្វើដូច្នេះបាន។ ពួកគេមានចិត្ដគំនិតស្រដៀងនឹងចិត្ដគំនិតរបស់អេសាយដែលជាអ្នកប្រកាសទំនាយ។ ពេលព្រះយេហូវ៉ាសួរថា៖ «តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ?»។ គាត់បានឆ្លើយថា៖ «ទូលបង្គំនៅឯណេះហើយ! សូមចាត់ទូលបង្គំចុះ!»។ (១៥ លោកយេស៊ូបានមានប្រសាសន៍អំពីការផ្សព្វផ្សាយនិងការជួយបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក»។ (ម៉ាថាយ ៩:៣៧, ៣៨) តើអ្នកអាចបម្រើជាអ្នកត្រួសត្រាយនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាងឬទេ? ឬក៏តើអ្នកអាចជួយបងប្អូនណាម្នាក់ឲ្យធ្វើដូច្នេះឬទេ? បងប្អូនជាច្រើននាក់គិតថារបៀបដ៏ល្អបំផុតដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង គឺដោយបម្រើជាអ្នកត្រួសត្រាយនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។ តើអ្នកអាចគិតអំពីរបៀបផ្សេងទៀតដែលអ្នកអាចបង្កើនកិច្ចបម្រើរបស់អ្នកចំពោះព្រះឬទេ? បើអ្នកធ្វើដូច្នេះ អ្នកនឹងសប្បាយរីករាយខ្លាំងណាស់។
១៦, ១៧. តើមានរបៀបផ្សេងណាទៀតដែលអ្នកអាចបង្កើនកិច្ចបម្រើរបស់អ្នកចំពោះព្រះយេហូវ៉ា?
១៦ តើអ្នកសុខចិត្ដបម្រើជាអ្នកធ្វើកិច្ចការបណ្ដោះអាសន្ន ឬជួយមួយថ្ងៃឬច្រើនជាងនេះក្នុងមួយសប្ដាហ៍នៅបេតអែលឬខាងសាងសង់ឬទេ? អង្គការរបស់ព្រះយេហូវ៉ាតែងតែត្រូវការអ្នកដែលសុខចិត្ដបម្រើនៅកន្លែងណាក៏ដោយដែលមានសេចក្ដីត្រូវការ ហើយដែលសុខចិត្ដធ្វើអ្វីក៏ដោយដែលពួកគេបានត្រូវសុំឲ្យធ្វើ ទោះជាពួកគេមានបទពិសោធន៍ក្នុងការធ្វើអ្វីផ្សេងទៀតក្ដី។ ព្រះយេហូវ៉ាឲ្យតម្លៃចំពោះពួកអ្នកដែលសុខចិត្ដលះបង់ប្រយោជន៍ខ្លួន ហើយបម្រើនៅកន្លែងណាដែលមានសេចក្ដីត្រូវការ។—ទំនុកតម្កើង ១១០:៣
១៧ តើអ្នកចង់ទទួលការបង្ហាត់បង្រៀនថែមទៀតដើម្បីអ្នកអាចបម្រើព្រះយេហូវ៉ាច្រើនជាងឬទេ? ប្រហែលជាអ្នកអាចដាក់ពាក្យសុំចូលរៀននៅសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ សាលានេះបង្ហាត់បង្រៀនបងប្អូនដែលមានភាពចាស់ទុំដែលកំពុងបម្រើព្រះយេហូវ៉ាពេញពេល ដើម្បីព្រះយេហូវ៉ាអាចប្រើពួកគេឲ្យធ្វើច្រើនជាងក្នុងអង្គការរបស់លោក។ ពួកអ្នកដែលចូលសាលានេះត្រូវតែជាអ្នកដែលសុខចិត្ដបម្រើនៅកន្លែងណាក៏ដោយដែលពួកគាត់បានត្រូវចាត់ឲ្យទៅ។ តើអ្នកសុខចិត្ដបម្រើព្រះយេហូវ៉ាច្រើនជាងតាមរបៀបនេះឬទេ?—កូរិនថូសទី១ ៩:២៣
១៨. តើការរួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាជារៀងរាល់ថ្ងៃនាំឲ្យទទួលប្រយោជន៍អ្វីខ្លះ?
១៨ ដោយសារយើងជារាស្ដ្ររបស់ព្រះយេហូវ៉ា យើងមានចិត្ដទូលាយ គុណធម៌ ចិត្ដសប្បុរស និងសេចក្ដីស្រឡាញ់។ យើងយកចិត្ដទុកដាក់ចំពោះអ្នកឯទៀតជារៀងរាល់ថ្ងៃ។ នេះនាំឲ្យយើងមានអំណរ សេចក្ដីសុខសាន្ដ និងសុភមង្គល។ (កាឡាទី ៥:២២, ២៣) ទោះជាអ្នកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកនឹងសប្បាយរីករាយដរាបណាដែលអ្នកជា«អ្នករួមការងារ»ដ៏ថ្លៃវិសេសរបស់ព្រះយេហូវ៉ា ហើយមានចិត្ដទូលាយដូចលោក!—សុភាសិត ៣:៩, ១០