លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីទាំងនេះទេ?»

«តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីទាំងនេះទេ?»

«ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីទាំងនេះទេ?»។—យ៉ូហាន ២១:១៥

ចម្រៀងលេខ: ៣២, ៤៥

១, ២. តើពេត្រុសទាញយកមេរៀនអ្វី ក្រោយពីគាត់បានចំណាយពេលពេញមួយយប់ដើម្បីនេសាទត្រី?

អ្នកកាន់តាមលោកយេស៊ូនាក់បានចំណាយពេលពេញមួយយប់ដើម្បីនេសាទត្រីនៅសមុទ្រកាលីឡេ។ ប៉ុន្ដែ ពួកគាត់មិនបានត្រីសោះ។ លុះដល់ព្រឹកឡើង លោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញបានឈរនៅឆ្នេរ ហើយលោកមើលពួកគាត់។ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា«‹ចូរទម្លាក់អួននៅខាងស្ដាំទូក ហើយអ្នកនឹងរកបាន›។ ពួកគាត់ក៏ទម្លាក់អួនទៅ តែមិនអាចទាញឡើងវិញបានឡើយ ដោយសារជាប់បានត្រីសន្ធឹកណាស់»។—យ៉ូហាន ២១:១-

លោកយេស៊ូបានយកនំប៉័ងនិងត្រីចែកដល់អ្នកកាន់តាមលោកជាអាហារពេលព្រឹក។ រួចលោកបានបែរទៅរកស៊ីម៉ូនពេត្រុស ហើយសួរថា«ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីទាំងនេះទេ?»។ លោកយេស៊ូបានដឹងថាពេត្រុសចូលចិត្ដនេសាទត្រីខ្លាំងណាស់។ ប្រហែលជាលោកយេស៊ូកំពុងសួរពេត្រុសថា តើគាត់ស្រឡាញ់លោកយេស៊ូនិងសេចក្ដីបង្រៀនរបស់លោកច្រើនជាងគាត់ស្រឡាញ់មុខរបរនេសាទត្រីរបស់គាត់ទេ? ពេត្រុសបានឆ្លើយទៅលោកយេស៊ូថា«លោកម្ចាស់ លោកជ្រាបហើយថាខ្ញុំស្រឡាញ់លោក»។ (យ៉ូហាន ២១:១៥) ពេត្រុសបានទាញយកមេរៀនមួយថាសេចក្ដីស្រឡាញ់របស់គាត់ចំពោះគ្រិស្ដគួរតែសំខាន់ជាងសេចក្ដីស្រឡាញ់របស់គាត់ចំពោះអ្វីផ្សេងទៀត។ ចាប់ពីថ្ងៃនោះមក គាត់បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្រិស្ដដោយបន្ដជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយ ហើយគាត់បានក្លាយទៅជាសមាជិកដ៏សំខាន់ម្នាក់ក្នុងក្រុមជំនុំគ្រិស្ដសាសនិក។

. តើគ្រិស្ដសាសនិកត្រូវប្រុងប្រយ័ត្នអំពីអ្វី?

តើយើងអាចរៀនអ្វីពីពាក្យសម្ដីរបស់លោកយេស៊ូទៅកាន់ពេត្រុស? យើងត្រូវប្រុងប្រយ័ត្នមិនឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះគ្រិស្ដរសាយទៅឡើយ។ លោកយេស៊ូបានដឹងថាជីវិតក្នុងរបៀបរបបពិភពលោកនេះនឹងមានការតានតឹងចិត្ដ ហើយថាយើងនឹងប្រឈមមុខនឹងការពិបាកនិងកង្វល់ផ្សេងៗ។ នៅក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីអ្នកសាបព្រោះ លោកបានមានប្រសាសន៍ថាមនុស្សខ្លះនឹងទទួលយក«បណ្ដាំស្ដីអំពីរាជាណាចក្រ» ហើយមានចិត្ដខ្នះខ្នែងនៅដើមដំបូង។ ប៉ុន្ដែក្រោយមក «ការខ្វល់ខ្វាយអំពីជីវភាពនៅសម័យនេះ និងការល្បួងនៃទ្រព្យសម្បត្ដិ»នឹង«គ្របបាំងបណ្ដាំនោះជិត» ហើយមនុស្សទាំងនោះនឹងបាត់បង់ចិត្ដខ្នះខ្នែងរបស់ពួកគេ។ (ម៉ាថាយ ១៣:១៩-២២; ម៉ាកុស ៤:១៩) បើយើងមិនប្រុងប្រយ័ត្នទេ កង្វល់អំពីជីវិតប្រចាំថ្ងៃអាចរារាំងកិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា។ ដូច្នេះ លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកថា«កុំភ្លេចខ្លួនឲ្យសោះ ក្រែងការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្ដអ្នករាល់គ្នា»។—លូកា ២១:៣៤

. តើអ្វីនឹងជួយយើងឲ្យដឹងថាសេចក្ដីស្រឡាញ់របស់យើងចំពោះគ្រិស្ដនៅមាំមួន? (សូមមើលរូបភាពនៅដើមអត្ថបទ)

ដូចពេត្រុស យើងអាចបង្ហាញថាយើងស្រឡាញ់គ្រិស្ដដោយចាត់ទុកកិច្ចការផ្សព្វផ្សាយជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាយើងបន្ដធ្វើដូច្នេះ? យើងអាចសួរខ្លួនថា ‹តើខ្ញុំចូលចិត្ដអ្វីជាងគេបំផុតក្នុងជីវិតរបស់ខ្ញុំ? តើអំណររបស់ខ្ញុំមកពីសកម្មភាពដែលទាក់ទងនឹងការបម្រើព្រះយេហូវ៉ាមកពីសកម្មភាពផ្សេងទៀត?›។ ដើម្បីជួយយើងឆ្លើយសំណួរទាំងនេះ សូមយើងពិចារណាអំពីអ្វីបីយ៉ាងក្នុងជីវិតដែលអាចធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះគ្រិស្ដរសាយទៅ។ អ្វីទាំងនេះគឺ៖ ការងារ ការកម្សាន្ដ និងវត្ថុទ្រព្យ។

ចូរមានទស្សនៈត្រឹមត្រូវចំពោះការងារ

. តើមេគ្រួសារមានភារកិច្ចអ្វី?

ចំពោះពេត្រុស ការនេសាទត្រីមិនគ្រាន់តែជាអ្វីដែលគាត់ចូលចិត្ដធ្វើប៉ុណ្ណោះទេ នោះជាការងារដែលគាត់បានធ្វើដើម្បីទំនុកបម្រុងក្រុមគ្រួសាររបស់គាត់។ ដូចគ្នាដែរនៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាឲ្យមេគ្រួសារនូវភារកិច្ចទំនុកបម្រុងក្រុមគ្រួសាររបស់ពួកគេ។ (ធីម៉ូថេទី១ ៥:៨) ពួកគេត្រូវខំប្រឹងដើម្បីធ្វើដូច្នេះ។ ប៉ុន្ដែ នៅគ្រាចុងក្រោយនេះ ការងារអាចនាំឲ្យមានកង្វល់ជាច្រើន។

. ហេតុអ្វីការងារអាចនាំឲ្យមានការតានតឹងចិត្ដ?

តាមធម្មតា មានការងារតិចជាងមនុស្សដែលត្រូវការការងារ។ ដូច្នេះមនុស្សប្រកួតប្រជែងគ្នាក្នុងការស្វែងរកការងារ។ មនុស្សជាច្រើនគិតថាពួកគេត្រូវធ្វើការថែមម៉ោង ទោះជាជួនកាលពួកគេទទួលប្រាក់ឈ្នួលតែបន្ដិចបន្ដួចក៏ដោយ។ ក្រុមហ៊ុនផ្សេងព្យាយាមផលិតទំនិញច្រើនជាងដោយមានបុគ្គលិកតិចជាងបុគ្គលិកដែលគេធ្លាប់មានពីមុន។ ហេតុនេះ បុគ្គលិកប្រហែលជាមានការតានតឹងចិត្ដ អស់កម្លាំងជាខ្លាំង និងថែមទាំងឈឺទៀតផង។ មនុស្សជាច្រើនបារម្ភថាពួកគេនឹងបាត់បង់ការងារ បើពួកគេមិនធ្វើតាមអ្វីដែលចៅហ្វាយរបស់ពួកគេតម្រូវ។

ក្នុងនាមជាគ្រិស្ដសាសនិក យើងមានភក្ដីភាពចំពោះព្រះយេហូវ៉ាច្រើនជាងអ្នកផ្សេងទៀត

៧, ៨. () តើយើងមានភក្ដីភាពចំពោះអ្នកណាជាងគេបំផុត? () តើបងប្រុសនៅប្រទេសថៃបានទាញយកមេរៀនដ៏មានតម្លៃអ្វីអំពីការងាររបស់គាត់?

ក្នុងនាមជាគ្រិស្ដសាសនិក យើងមានភក្ដីភាពចំពោះព្រះយេហូវ៉ាច្រើនជាងអ្នកផ្សេងទៀត រួមទាំងចៅហ្វាយរបស់យើងផងដែរ។ (លូកា ១០:២៧) ការងាររបស់យើងគឺជាវិធីដែលយើងអាចផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើងនិងកិច្ចបម្រើផ្សាយរបស់យើង។ ប៉ុន្ដែ បើយើងមិនប្រុងប្រយ័ត្ន ការងារអាចរារាំងការគោរពប្រណិប័តន៍របស់យើង។ យើងអាចទាញយកមេរៀនពីបទពិសោធន៍របស់បងប្រុសម្នាក់ដែលរស់នៅប្រទេសថៃ។ គាត់បាននិយាយថា«ពីមុនខ្ញុំជាអ្នកជួសជុលកុំព្យូទ័រ ហើយខ្ញុំជក់ចិត្ដនឹងការងារនោះណាស់។ ប៉ុន្ដែការងារនោះតម្រូវឲ្យខ្ញុំធ្វើការច្រើនម៉ោង។ ជាលទ្ធផល ខ្ញុំមិនសូវមានពេលសម្រាប់រឿងដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះទេ។ នៅទីបំផុត ខ្ញុំបានយល់ថាដើម្បីស្វែងរករាជាណាចក្រព្រះជាមុន ខ្ញុំត្រូវផ្លាស់ប្ដូរការងាររបស់ខ្ញុំ»។ តើបងប្រុសនេះបានធ្វើអ្វី?

បងប្រុសនេះរៀបរាប់ថា«ក្រោយពីបានរៀបចំគម្រោងប្រហែលជាមួយឆ្នាំ ខ្ញុំបានសម្រេចចិត្ដធ្វើជាអ្នកលក់ការ៉េមតាមចិញ្ចើមថ្នល់។ ពេលចាប់ផ្ដើមដំបូង ខ្ញុំមានបញ្ហាលុយកាក់ ហើយធ្លាក់ទឹកចិត្ដ។ ពេលខ្ញុំបានជួបអ្នកដែលធ្លាប់ធ្វើការជាមួយនឹងខ្ញុំ ពួកគេសើចចំអកឲ្យខ្ញុំ ហើយបានសួរអំពីមូលហេតុដែលខ្ញុំគិតថាការលក់ការ៉េមគឺល្អជាងការជួសជុលកុំព្យូទ័រនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ខ្ញុំបានអធិដ្ឋានសុំព្រះយេហូវ៉ាជួយខ្ញុំឲ្យស៊ូទ្រាំ ហើយសម្រេចគោលដៅរបស់ខ្ញុំដែលចង់មានពេលច្រើនជាងសម្រាប់សកម្មភាពខាងកិច្ចបម្រើព្រះ។ មិនយូរក្រោយមក អ្វីបានចាប់ផ្ដើមល្អប្រសើរជាង។ ខ្ញុំកាន់តែស្គាល់ចំណង់ចំណូលចិត្ដរបស់ភ្ញៀវ ហើយមានជំនាញច្រើនជាងក្នុងការធ្វើការ៉េម។ មិនយូរក្រោយមកទៀត ខ្ញុំលក់ការ៉េមរបស់ខ្ញុំដាច់អស់រាល់ថ្ងៃ។ តាមពិតទៅ ពេលខ្ញុំលក់ការ៉េមខ្ញុំមានជីវភាពល្អប្រសើរជាង ពេលដែលខ្ញុំធ្វើការខាងជួសជុលកុំព្យូទ័រទៅទៀត។ ខ្ញុំសប្បាយចិត្ដជាងដោយសារខ្ញុំមិនមានការតានតឹងចិត្ដនិងកង្វល់ដែលខ្ញុំធ្លាប់មានពេលដែលខ្ញុំធ្វើការពីមុនទេ។ សំខាន់បំផុត ឥឡូវខ្ញុំមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ា»។—សូមអាន ម៉ាថាយ ៥:៣,

តើខ្ញុំរំភើបចិត្ដនិងជក់ចិត្ដនឹងការងាររបស់ខ្ញុំជាងកិច្ចបម្រើរបស់ខ្ញុំចំពោះព្រះទេ?

. តើតាមរបៀបណាយើងអាចបន្ដមានទស្សនៈត្រឹមត្រូវចំពោះការងារ?

ព្រះយេហូវ៉ាឲ្យតម្លៃចំពោះមនុស្សដែលឧស្សាហ៍ធ្វើកិច្ចការ។ ការខំប្រឹងធ្វើកិច្ចការគឺមានប្រយោជន៍។ (សុភាសិត ១២:១៤) ប៉ុន្ដែ យើងត្រូវធ្វើឲ្យប្រាកដថាការងាររបស់យើងមិនទៅជាអ្វីដែលសំខាន់ជាងកិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា។ លោកយេស៊ូមានប្រសាសន៍អំពីសេចក្ដីត្រូវការរបស់យើងថា«ចូរបន្ដស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។ (ម៉ាថាយ ៦:៣៣) ប៉ុន្ដែ តើតាមរបៀបណាយើងអាចដឹងថាយើងមានទស្សនៈត្រឹមត្រូវចំពោះការងាររបស់យើង? យើងអាចសួរខ្លួនថា ‹តើខ្ញុំរំភើបចិត្ដនិងជក់ចិត្ដនឹងការងាររបស់ខ្ញុំ តែមានអារម្មណ៍ថាការបម្រើព្រះគឺជាអ្វីដែលមិនសូវរំភើបចិត្ដថែមទាំងធុញទ្រាន់ទេ?›។ ការគិតអំពីសំណួរនេះអាចជួយយើងឲ្យដឹងច្បាស់អំពីអ្វីដែលយើងពិតជាស្រឡាញ់។

១០. តើលោកយេស៊ូបានបង្រៀនមេរៀនដ៏មានតម្លៃអ្វី?

១០ លោកយេស៊ូបានបង្រៀនយើងអំពីអ្វីដែលយើងគួរចាត់ទុកថាសំខាន់បំផុតក្នុងជីវិតរបស់យើង។ ពេលមួយ លោកបានទៅផ្ទះរបស់ម៉ារៀនិងម៉ាថាដែលជាបងប្អូនស្រីពីរនាក់។ ភ្លាមៗ ម៉ាថាបានចាប់ផ្ដើមរៀបចំម្ហូបអាហារសម្រាប់លោកយេស៊ូ ប៉ុន្ដែម៉ារៀបានអង្គុយជិតលោក ហើយបានស្តាប់លោកបង្រៀន។ ម៉ាថាបានត្អូញត្អែរថាម៉ារៀមិនបានជួយគាត់។ លោកយេស៊ូបានមានប្រសាសន៍ទៅម៉ាថាថា៖ ‹ម៉ារៀបានរើសយកចំណែកល្អ ហើយចំណែកនោះនឹងមិនត្រូវយកចេញពីនាងឡើយ›។ (លូកា ១០:៣៨-៤២) នៅពេលនោះ លោកយេស៊ូបានបង្រៀនមេរៀនមួយដ៏មានតម្លៃ។ ដើម្បីជៀសវាងពីការផ្ដោតអារម្មណ៍ទៅលើសេចក្ដីត្រូវការផ្ទាល់ខ្លួននិងដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះគ្រិស្ដ យើងត្រូវតែរើសយក«ចំណែកល្អ»។ នេះមានន័យថាចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាត្រូវជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើងជានិច្ច។

ទស្សនៈរបស់យើងចំពោះការលម្ហែកាយនិងការកម្សាន្ដ

១១. តើគម្ពីរចែងយ៉ាងណាអំពីការសម្រាកនិងការលម្ហែកាយ?

១១ ជីវិតរបស់យើងគឺរវល់ណាស់ ដូច្នេះពេលខ្លះយើងត្រូវការការសម្រាកនិងការលម្ហែកាយ។ គម្ពីរចែងថា«គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្ដបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង»។ (សាស្តា ២:២៤) លោកយេស៊ូបានដឹងថាការសម្រាកគឺសំខាន់សម្រាប់អ្នកកាន់តាមលោក។ ជាឧទាហរណ៍ ក្រោយពីពួកគេបានខំប្រឹងធ្វើកិច្ចការផ្សព្វផ្សាយ លោកយេស៊ូបានប្រាប់ពួកគេថា«សូមអ្នករាល់គ្នាមកជាមួយនឹងខ្ញុំដោយឡែក ទៅកន្លែងឆ្ងាយពីគេ ហើយសម្រាកបន្ដិច»។—ម៉ាកុស ៦:៣១, ៣២

១២. ហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្នចំពោះការលម្ហែកាយនិងការកម្សាន្ដ? សូមលើកឧទាហរណ៍មួយ។

១២ ការលម្ហែកាយនិងការកម្សាន្ដអាចជួយយើងឲ្យសម្រាកនិងលម្ហែអារម្មណ៍។ ប៉ុន្ដែ យើងត្រូវប្រុងប្រយ័ត្នមិនឲ្យការសប្បាយទៅជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ នៅសតវត្សរ៍ទី១ មនុស្សជាច្រើនមានចិត្ដគំនិតដែលថា«ចូរឲ្យយើងស៊ីផឹកទៅ ព្រោះស្អែកយើងត្រូវស្លាប់»។ (កូរិនថូសទី១ ១៥:៣២) មនុស្សជាច្រើនក៏មានចិត្ដគំនិតបែបនេះនៅសព្វថ្ងៃនេះដែរ។ ជាឧទាហរណ៍ នៅភាគខាងលិចនៃទ្វីបអឺរ៉ុបបុរសវ័យក្មេងម្នាក់បានចាប់ផ្ដើមទៅកិច្ចប្រជុំរបស់យើងជាគ្រិស្ដសាសនិក។ ប៉ុន្ដែ គាត់ចូលចិត្ដការកម្សាន្ដខ្លាំងដល់ម៉្លេះបានជាគាត់ឈប់ទាក់ទងនឹងសាក្សីព្រះយេហូវ៉ា។ ក្រោយមក គាត់បានទទួលស្គាល់ថាការផ្ដោតអារម្មណ៍ទៅលើការកម្សាន្ដបានធ្វើឲ្យគាត់មានបញ្ហាជាច្រើន។ គាត់ចាប់ផ្ដើមរៀនគម្ពីរម្ដងទៀត ហើយក្រោយមក គាត់ចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ។ បន្ទាប់ពីគាត់បានទទួលការជ្រមុជទឹក គាត់បាននិយាយថា«ការសោកស្តាយតែមួយគត់ដែលខ្ញុំមាន គឺខ្ញុំបានខាតពេលជាច្រើនមុនខ្ញុំបានទទួលស្គាល់ថាការបម្រើព្រះយេហូវ៉ានាំឲ្យខ្ញុំសប្បាយចិត្ដខ្លាំងជាងការកម្សាន្ដដែលពិភពលោកនេះផ្ដល់ឲ្យ»។

១៣. () សូមឲ្យឧទាហរណ៍មួយដែលបង្ហាញអំពីមូលហេតុដែលការចំណាយពេលច្រើនពេកទៅលើការលម្ហែកាយនិងការកម្សាន្ដគឺមិនល្អ។ () តើអ្វីអាចជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះការលម្ហែកាយនិងការកម្សាន្ដ?

១៣ ការកម្សាន្ដគួរតែជាអ្វីដែលជួយយើងឲ្យសម្រាកនិងទទួលកម្លាំងឡើងវិញ។ ដូច្នេះ តើយើងគួរចំណាយពេលច្រើនប៉ុណ្ណាទៅលើការកម្សាន្ដ? ដើម្បីជួយយើងឆ្លើយសំណួរនេះ យើងអាចគិតអំពីឧទាហរណ៍នេះ។ មនុស្សជាច្រើនចូលចិត្ដញ៉ាំបង្អែមអ្វីដែលផ្អែមៗ។ ប៉ុន្ដែ យើងដឹងថាបើយើងញ៉ាំរបស់ទាំងនេះរាល់ដង នោះនឹងបង្ខូចសុខភាពរបស់យើង។ បើយើងចង់មានសុខភាពល្អ យើងត្រូវបរិភោគម្ហូបអាហារដែលល្អសម្រាប់សុខភាពយើង។ ស្រដៀងគ្នាដែរ បើយើងចំណាយពេលភាគច្រើនរបស់យើងទៅលើការលម្ហែកាយនិងការកម្សាន្ដ នេះនឹងមានឥទ្ធិពលទៅលើចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ តើអ្វីអាចជួយយើងឲ្យដឹងថាយើងមានទស្សនៈត្រឹមត្រូវចំពោះការកម្សាន្ដ? អ្វីមួយដែលយើងអាចធ្វើគឺយើងអាចកត់ទុកចំនួនម៉ោងដែលយើងចំណាយក្នុងសប្ដាហ៍ណាមួយសម្រាប់សកម្មភាពដែលទាក់ទងនឹងកិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា ដូចជាកិច្ចប្រជុំគ្រិស្ដសាសនិក កិច្ចការផ្សព្វផ្សាយ និងការសិក្សាគម្ពីរផ្ទាល់ខ្លួនព្រមទាំងជាមួយនឹងក្រុមគ្រួសារ។ រួចមកយើងអាចកត់ទុកចំនួនម៉ោងដែលយើងចំណាយក្នុងសប្ដាហ៍ដដែលនោះទៅលើការកម្សាន្ដដូចជាការលេងកីឡា ការមើលទូរទស្សន៍ ឬការលេងវីដេអូហ្គេម។ ពេលយើងប្រៀបធៀបចំនួនម៉ោងទាំងពីរនោះ តើយើងរៀនអ្វី? តើយើងត្រូវធ្វើការកែប្រែទេ?—សូមអាន អេភេសូរ ៥:១៥, ១៦

១៤. តើអ្វីអាចជួយយើងឲ្យជ្រើសរើសការលម្ហែកាយនិងការកម្សាន្ដល្អ?

១៤ ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងជ្រើសរើសការកម្សាន្ដ ហើយមេគ្រួសារក៏អាចជ្រើសរើសការកម្សាន្ដសម្រាប់ក្រុមគ្រួសាររបស់ពួកគេដែរ។ នៅក្នុងគម្ពីរ ព្រះយេហូវ៉ាឲ្យយើងនូវគោលការណ៍ដែលបង្ហាញអំពីទស្សនៈរបស់លោក។ គោលការណ៍ទាំងនោះជួយយើងឲ្យធ្វើការសម្រេចចិត្ដល្អ។ * (សូមមើលកំណត់សម្គាល់) ការកម្សាន្ដល្អគឺជា«អំណោយទាន»របស់ព្រះ។ (សាស្តា ៣:១២, ១៣) ជាការពិតដែលមនុស្សចូលចិត្ដការកម្សាន្ដខុសគ្នា។ (កាឡាទី ៦:៤, ៥) ប៉ុន្ដែ មិនថាយើងជ្រើសរើសការកម្សាន្ដបែបណាក៏ដោយ យើងនៅតែត្រូវប្រុងប្រយ័ត្ន។ សេចក្ដីស្រឡាញ់របស់យើងចំពោះលោកយេស៊ូដែលជាស្ដេចរបស់យើង ជំរុញចិត្ដយើងឲ្យគិត និយាយ និងប្រព្រឹត្ដតាមរបៀបដែលបង្ហាញថារាជាណាចក្រគឺជាអ្វីដែលសំខាន់ជាងអ្វីទាំងអស់។—ភីលីព ១:៩, ១០

យើងត្រូវខំតយុទ្ធនឹងការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ

១៥, ១៦. () តើតាមរបៀបណាការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិអាចទៅជាអន្ទាក់សម្រាប់យើង? () ស្ដីអំពីវត្ថុទ្រព្យ តើលោកយេស៊ូបានឲ្យយោបល់ដ៏ឈ្លាសវៃអ្វី?

១៥ សព្វថ្ងៃនេះ មនុស្សជាច្រើនគិតថាពួកគេត្រូវមានសម្លៀកបំពាក់ដែលទាន់សម័យបំផុត ហើយទូរស័ព្ទដៃនិងកុំព្យូទ័រស៊េរីថ្មីជាដើម។ ពួកគេឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ ពោលគឺពួកគេមានរបៀបរស់នៅដែលចាត់ទុកថាសំភារៈនិងលុយកាក់ជាអ្វីដែលសំខាន់ជាងអ្វីផ្សេងទៀត។ ក្នុងនាមជាគ្រិស្ដសាសនិក តើអ្វីគឺសំខាន់បំផុតសម្រាប់អ្នក? សូមសួរខ្លួនអ្នកថា ‹តើខ្ញុំចំណាយពេលគិតអំពីម៉ូតូស៊េរីថ្មីសម្លៀកបំពាក់ទាន់សម័យ ច្រើនជាងចំណាយពេលសម្រាប់រៀបចំកិច្ចប្រជុំក្រុមជំនុំទេ? តើខ្ញុំរវល់ពេកក្នុងកិច្ចការប្រចាំថ្ងៃដែលធ្វើឲ្យខ្ញុំចំណាយពេលតិចជាងក្នុងការអធិដ្ឋានការអានគម្ពីរទេ?›។ បើយើងមិនប្រុងប្រយ័ត្ន សេចក្ដីស្រឡាញ់របស់យើងចំពោះទ្រព្យសម្បត្ដិអាចទៅជាសំខាន់ជាងសេចក្ដីស្រឡាញ់របស់យើងចំពោះគ្រិស្ដ។ យើងគួរគិតអំពីប្រសាសន៍របស់លោកយេស៊ូដែលថា៖ ‹ចូរប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង›។ (លូកា ១២:១៥) ហេតុអ្វីលោកបានមានប្រសាសន៍ដូច្នេះ?

យើងមិនអាចផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្ដិផង ហើយនៅពេលដំណាលគ្នានោះ ជូនព្រះយេហូវ៉ានូវអ្វីដែលល្អបំផុតបានទេ

១៦ លោកយេស៊ូបានមានប្រសាសន៍ថា«គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ»។ លោកក៏បន្ថែមថា«អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ»។ យើងមិនអាចផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្ដិផង ហើយនៅពេលដំណាលគ្នានោះ ជូនព្រះយេហូវ៉ានូវអ្វីដែលល្អបំផុតបានទេ។ លោកយេស៊ូបានពន្យល់ថាយើងនឹង«ស្រឡាញ់ម្ចាស់មួយហើយស្អប់ម្ចាស់មួយ»«ស្មោះត្រង់នឹងម្ចាស់មួយហើយមើលងាយម្ចាស់មួយ»។ (ម៉ាថាយ ៦:២៤) ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងត្រូវបន្ដយកឈ្នះ«សេចក្ដីប៉ងប្រាថ្នានៃរូបកាយ»រួមទាំងការស្រឡាញ់ទ្រព្យសម្បត្ដិផងដែរ។—អេភេសូរ ២:៣

១៧. () ហេតុអ្វីអ្នកខ្លះពិបាកមានទស្សនៈត្រឹមត្រូវចំពោះវត្ថុទ្រព្យ? () តើអ្វីជួយយើងឲ្យយកឈ្នះការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ?

១៧ មនុស្សជាច្រើនផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើការសប្បាយនិងសេចក្ដីប៉ងប្រាថ្នារបស់ពួកគេរហូតដល់ពួកគេពិបាកមានទស្សនៈត្រឹមត្រូវចំពោះវត្ថុទ្រព្យ។ (សូមអាន កូរិនថូសទី១ ២:១៤) ដោយសារពួកគេមានទស្សនៈមិនត្រឹមត្រូវ ពួកគេប្រហែលជាពិបាកសម្គាល់អ្វីដែលខុសនឹងអ្វីដែលត្រូវ។ (ហេប្រឺ ៥:១១-១៤) សេចក្ដីប៉ងប្រាថ្នារបស់ពួកគេចំពោះវត្ថុទ្រព្យប្រហែលជាមានកាន់តែខ្លាំងឡើងៗ ហើយកាលណាពួកគេមានរបស់របរកាន់តែច្រើន នោះពួកគេកាន់តែចង់មានថែមទៀត។ (សាស្តា ៥:១០) ប៉ុន្ដែ មានអ្វីដែលយើងអាចធ្វើដើម្បីយកឈ្នះរបៀបគិតគូរបែបនេះ។ ការអានបណ្ដាំរបស់ព្រះជាទៀងទាត់នឹងជួយពង្រឹងកម្លាំងចិត្ដយើងដើម្បីយើងអាចទប់ទល់នឹងការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ។ (ពេត្រុសទី១ ២:២) លោកយេស៊ូបានរំពឹងគិតអំពីប្រាជ្ញារបស់ព្រះយេហូវ៉ា ហើយនេះបានជួយលោកឲ្យទប់ទល់នឹងការល្បួងរបស់មេកំណាច។ (ម៉ាថាយ ៤:៨-១០) ដូចគ្នាដែរនៅសព្វថ្ងៃនេះ បើយើងចង់ទប់ទល់នឹងការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ យើងត្រូវធ្វើតាមគោលការណ៍ដែលប្រកបដោយប្រាជ្ញារបស់ព្រះយេហូវ៉ានៅក្នុងជីវិតរបស់យើង។ ការធ្វើដូច្នេះនឹងបង្ហាញលោកយេស៊ូថាយើងស្រឡាញ់លោកច្រើនជាងទ្រព្យសម្បត្ដិ។

តើអ្វីសំខាន់បំផុតក្នុងជីវិតរបស់អ្នក? (សូមមើលវគ្គ១៨)

១៨. តើអ្នកតាំងចិត្ដធ្វើអ្វី?

១៨ ពេលដែលលោកយេស៊ូបានសួរពេត្រុសថា«តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីទាំងនេះទេ?» លោកកំពុងបង្រៀនពេត្រុសថាការបម្រើព្រះយេហូវ៉ាត្រូវជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់។ គួរឲ្យចាប់អារម្មណ៍ដែលឈ្មោះរបស់ពេត្រុសមានន័យថា«ថ្ម»។ ពេត្រុសមានគុណសម្បត្ដិដែលប្រៀបដូចជាថ្ម។ (សកម្មភាព ៤:៥-២០) នៅសព្វថ្ងៃនេះ យើងក៏ចង់មានសេចក្ដីស្រឡាញ់ដ៏មាំមួនចំពោះគ្រិស្ដដែរ។ ដូច្នេះ យើងធ្វើឲ្យប្រាកដថាការងារ ការកម្សាន្ដ និងវត្ថុទ្រព្យមិនមែនជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើងទេ។ យ៉ាងនេះ យើងអាចនិយាយដូចពេត្រុសថា«លោកម្ចាស់ លោកជ្រាបហើយថាខ្ញុំស្រឡាញ់លោក»។

^ វគ្គ 14 សូមមើលអត្ថបទដែលមានចំណងជើងថា «តើអ្នកទទួលប្រយោជន៍ពីការកម្សាន្ដរបស់អ្នកទេ?» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០១១ ទំព័រ១១-១៤ វគ្គ-១៥