ចូរស្គាល់សត្រូវរបស់អ្នក
«មិនមែនយើងមិនដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថាននោះទេ»។—កូរិនថូសទី២ ២:១១
១. ក្រោយពីអាដាមនិងអេវ៉ាបានប្រព្រឹត្ដអំពើខុសឆ្គង តើព្រះយេហូវ៉ាបានបើកបង្ហាញអ្វីអំពីសត្រូវរបស់យើង?
អាដាមបានដឹងថាសត្វពស់មិនចេះនិយាយទេ។ ដូច្នេះ ពេលដែលគាត់ឮថាសត្វពស់មួយបាននិយាយទៅកាន់អេវ៉ា អាដាមប្រហែលជាទទួលស្គាល់ថាតាមពិតបុគ្គលវិញ្ញាណណាមួយជាអ្នកនិយាយ។ (លោកុប្បត្ដិ ៣:១-៦) អាដាមនិងអេវ៉ាមិនបានដឹងថាបុគ្គលវិញ្ញាណនោះជាអ្នកណាទេ។ ប៉ុន្ដែ អាដាមបានសម្រេចចិត្ដចូលរួមជាមួយនឹងបុគ្គលដែលគាត់មិនស្គាល់នេះ ហើយបានបះបោរប្រឆាំងបិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់។ (ធីម៉ូថេទី១ ២:១៤) ភ្លាមៗនោះ ព្រះយេហូវ៉ាបានចាប់ផ្ដើមបើកបង្ហាញអំពីសត្រូវដ៏អាក្រក់នេះ ហើយបានសន្យាថាវានឹងត្រូវបំផ្លាញនៅពេលក្រោយមក។ ប៉ុន្ដែព្រះយេហូវ៉ាបានព្រមានថា មុនពេលនោះ បុគ្គលវិញ្ញាណនោះដែលបាននិយាយតាមរយៈសត្វពស់នឹងប្រឆាំងអស់អ្នកដែលស្រឡាញ់ព្រះ។—លោកុប្បត្ដិ ៣:១៥
២, ៣. តើអ្វីប្រហែលជាមូលហេតុដែលព្រះយេហូវ៉ាមិនសូវបានបើកបង្ហាញព័ត៌មានអំពីសាថានមុនមេស្ស៊ីបានមកដល់?
* (សូមមើលកំណត់សម្គាល់) រហូតដល់២.៥០០ឆ្នាំក្រោយពីការបះបោរប្រឆាំងនៅសួនអេដែន ទើបព្រះយេហូវ៉ាបានបើកបង្ហាញថាបុគ្គលដែលបះបោរនោះជាអ្នកណា។ (យ៉ូប ១:៦) ក្នុងគម្ពីរ វាបានត្រូវហៅថា«សាថាន»ដែលមានន័យថា«អ្នកប្រឆាំង»។ មានតែសៀវភៅបីក្បាលប៉ុណ្ណោះក្នុងបទគម្ពីរភាសាហេប្រឺដែលចែងអំពីទេវតាមួយរូបដែលបានក្លាយទៅជាសាថាន គឺសៀវភៅរបាក្សត្រទី១ យ៉ូប និងសាការី។ ហេតុអ្វីមុនមេស្ស៊ីបានមកដល់ ព្រះមិនសូវបានបើកបង្ហាញឲ្យដឹងព័ត៌មានអំពីសត្រូវនេះ?
២ ព្រះយេហូវ៉ាមិនដែលប្រាប់យើងអំពីឈ្មោះផ្ទាល់របស់ទេវតាមួយរូបដែលបានបះបោរប្រឆាំងលោកទេ។៣ ព្រះយេហូវ៉ាមិនបានរៀបរាប់ច្រើនអំពីសាថាននិងសកម្មភាពរបស់វាក្នុងបទគម្ពីរភាសាហេប្រឺទេ។ គោលបំណងនៃបទគម្ពីរភាសាហេប្រឺគឺជួយមនុស្សឲ្យសម្គាល់និងកាន់តាមមេស្ស៊ី។ (លូកា ២៤:៤៤; កាឡាទី ៣:២៤) ពេលមេស្ស៊ីបានមកដល់ ព្រះយេហូវ៉ាបានប្រើលោកនិងអ្នកកាន់តាមលោកឲ្យបើកបង្ហាញអំពីព័ត៌មានជាច្រើនដែលយើងដឹងនៅសព្វថ្ងៃនេះអំពីសាថាននិងទេវតាដែលរួមដៃជាមួយនឹងវា។ * (សូមមើលកំណត់សម្គាល់) នេះគឺសមត្រឹមត្រូវដោយសារព្រះយេហូវ៉ានឹងប្រើលោកយេស៊ូនិងអ្នកដែលបានត្រូវរើសតាំងដើម្បីបំផ្លាញសាថាននិងពួកអ្នកកាន់តាមវា។—រ៉ូម ១៦:២០; ការបើកបង្ហាញ ១៧:១៤; ២០:១០
ដោយមានជំនួយពីព្រះយេហូវ៉ា លោកយេស៊ូ និងទេវតាដ៏ស្មោះត្រង់ យើងអាចទប់ទល់នឹងសត្រូវរបស់យើង
៤. ហេតុអ្វីយើងមិនគួរខ្លាចមេកំណាច?
៤ សាវ័កពេត្រុសរៀបរាប់អំពីមេកំណាចសាថានថាជា«តោដែលកំពុងគ្រហឹម» ហើយយ៉ូហានហៅវាថា«ពស់»និង«នាគ»។ (ពេត្រុសទី១ ៥:៨; ការបើកបង្ហាញ ១២:៩) ប៉ុន្ដែ យើងមិនគួរខ្លាចមេកំណាចទេ។ អំណាចរបស់វាមានកម្រិត។ (សូមអាន យ៉ាកុប ៤:៧) យើងទទួលការការពារពីព្រះយេហូវ៉ា លោកយេស៊ូ និងទេវតាដ៏ស្មោះត្រង់។ ដោយមានជំនួយពីបុគ្គលទាំងនេះយើងអាចទប់ទល់នឹងសត្រូវរបស់យើងបាន។ ប៉ុន្ដែ យើងនៅតែត្រូវដឹងចម្លើយចំពោះសំណួរសំខាន់បីគឺ តើឥទ្ធិពលរបស់សាថានគឺខ្លាំងយ៉ាងណា? តើវាមានឥទ្ធិពលលើបុគ្គលឯទៀតតាមរបៀបណា? តើមានអ្វីខ្លះដែលវាមិនអាចធ្វើ? ក្នុងអត្ថបទនេះយើងនឹងរកឃើញចម្លើយចំពោះសំណួរទាំងនេះ ហើយទាញយកនូវមេរៀនដែលយើងអាចរៀន។
តើឥទ្ធិពលរបស់សាថានគឺខ្លាំងយ៉ាងណា?
៥, ៦. ហេតុអ្វីរដ្ឋាភិបាលរបស់មនុស្សមិនអាចធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងពិភពលោកដែលមនុស្សត្រូវការខ្លាំងបំផុត?
៥ ទេវតាជាច្រើនរូបបានរួមដៃជាមួយនឹងសាថានក្នុងការបះបោរប្រឆាំងនឹងព្រះ។ មុនទឹកជំនន់ សាថានបានល្បួងទេវតាទាំងនោះខ្លះឲ្យរួមដំណេកជាមួយនឹងស្ដ្រី។ គម្ពីររៀបរាប់អំពីចំណុចនេះក្នុងន័យធៀប ពេលចែងអំពីនាគដែលទាញមួយភាគបីនៃផ្កាយលើមេឃទៅជាមួយនឹងវា។ (លោកុប្បត្ដិ ៦:១-៤; យូដាស ៦; ការបើកបង្ហាញ ១២:៣, ៤) ពេលទេវតាទាំងនោះបោះបង់ចោលក្រុមគ្រួសាររបស់ព្រះ ពួកគេ ចុះចូលក្រោមការគ្រប់គ្រងរបស់សាថាន។ យើងមិនគួរគិតថាទេវតាដែលបះបោរទាំងនោះជាក្រុមមួយដែលគ្មានរបៀបរៀបរយទេ។ នៅពិភពបុគ្គលវិញ្ញាណ សាថានបានរៀបចំពួកវិញ្ញាណកំណាចជារដ្ឋាភិបាលមួយ ដោយធ្វើតាមគំរូរាជាណាចក្រព្រះ។ សាថានបានតាំងខ្លួនជាស្ដេច ហើយរៀបចំពួកវិញ្ញាណកំណាចឲ្យមានរបៀបរៀបរយ តែងតាំងពួកវាឲ្យមានអំណាច និងឲ្យធ្វើជាពួកអ្នកគ្រប់គ្រងលើពិភពលោក។—អេភេសូរ ៦:១២
៦ សាថានប្រើអង្គការរបស់វាដើម្បីគ្រប់គ្រងលើរដ្ឋាភិបាលទាំងអស់របស់មនុស្ស។ យើងអាចដឹងប្រាកដអំពីរឿងនេះ ដោយសារវាបានបង្ហាញលោកយេស៊ូនូវ«រាជាណាចក្រទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី» ហើយវាបាននិយាយថា៖ «ខ្ញុំនឹងឲ្យអ្នកនូវអំណាចលើរាជាណាចក្រទាំងអស់នេះ និងភាពរុងរឿងរបស់រាជាណាចក្រទាំងនេះ ពីព្រោះអ្វីៗទាំងនោះបានត្រូវប្រគល់មកឲ្យខ្ញុំ ហើយខ្ញុំអាចឲ្យអ្នកណាក៏ដោយស្រេចនឹងចិត្ដខ្ញុំ»។ (លូកា ៤:៥, ៦) ទោះជាយ៉ាងនេះក៏ដោយ រដ្ឋាភិបាលជាច្រើនធ្វើអ្វីល្អៗមួយចំនួនចំពោះពលរដ្ឋរបស់ពួកគេ ហើយអ្នកគ្រប់គ្រងខ្លះចង់ជួយប្រជាជនយ៉ាងស្មោះ។ ប៉ុន្ដែ គ្មានអ្នកគ្រប់គ្រងណាម្នាក់នៅផែនដីអាចធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងពិភពលោកដែលយើងត្រូវការខ្លាំងបំផុតឡើយ។—ទំនុកតម្កើង ១៤៦:៣, ៤; ការបើកបង្ហាញ ១២:១២
៧. ក្រៅពីប្រើរដ្ឋាភិបាលរបស់មនុស្ស តើសាថានប្រើសាសនាមិនពិតនិងប្រព័ន្ធពាណិជ្ជកម្មយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)
៧ សាថាននិងពួកវិញ្ញាណកំណាចក៏ប្រើសាសនាមិនពិតនិងប្រព័ន្ធពាណិជ្ជកម្មដើម្បីបំភាន់«ពិភពលោកទាំងមូល»។ (ការបើកបង្ហាញ ១២:៩) សាថានប្រើសាសនាមិនពិតដើម្បីឃោសនាពាក្យកុហកអំពីព្រះយេហូវ៉ា ហើយវាថែមទាំងបានព្យាយាមលាក់បាំងនាមរបស់ព្រះទៀតផង។ (យេរេមា ២៣:២៦, ២៧) ជាលទ្ធផល មនុស្សខ្លះដែលមានចិត្ដស្មោះគិតថាពួកគេកំពុងគោរពប្រណិប័តន៍ព្រះ តែតាមពិតពួកគេកំពុងគោរពប្រណិប័តន៍ពួកវិញ្ញាណកំណាច។ (កូរិនថូសទី១ ១០:២០; កូរិនថូសទី២ ១១:១៣-១៥) សាថានក៏ប្រើប្រព័ន្ធពាណិជ្ជកម្មដែរដើម្បីឃោសនាពាក្យកុហក ដូចជាការកុហកដែលថាលុយនិងទ្រព្យសម្បត្ដិធ្វើឲ្យមនុស្សមានសុភមង្គល។ (សុភាសិត ១៨:១១) ជាជាងបម្រើព្រះ ពួកអ្នកដែលជឿលើពាក្យកុហកនេះប្រើជីវិតក្នុងការធ្វើជាខ្ញុំបម្រើនៃ«ទ្រព្យសម្បត្ដិ»។ (ម៉ាថាយ ៦:២៤) ទោះជាពួកគេធ្លាប់ស្រឡាញ់ព្រះក្ដី សេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រព្យសម្បត្ដិបានទៅជាខ្លាំង រហូតដល់ពួកគេលែងមានសេចក្ដីស្រឡាញ់ចំពោះព្រះទៀត។—ម៉ាថាយ ១៣:២២; យ៉ូហានទី១ ២:១៥, ១៦
យើងត្រូវសម្រេចចិត្ដថាយើងនៅខាងព្រះយេហូវ៉ាឬនៅខាងសាថាន
៨, ៩. (ក) តើយើងអាចទាញយកមេរៀនអ្វីពីការប្រព្រឹត្ដរបស់អាដាម អេវ៉ា និងពួកទេវតាដែលបះបោរប្រឆាំង? (ខ) ហេតុអ្វីគឺជាការល្អដែលយើងដឹងថាសាថានគ្រប់គ្រងលើពិភពលោក?
៨ យើងអាចទាញយកមេរៀនដ៏សំខាន់ពីរពីការប្រព្រឹត្ដរបស់អាដាម អេវ៉ា និងពួកទេវតាដែលបះបោរប្រឆាំង។ ទី១ យើងរៀនថាមានតែពីរខាង ហើយថាយើងត្រូវជ្រើសរើសម្ខាង គឺយើងអាចនៅខាងព្រះយេហូវ៉ា ឬក៏នៅខាងសាថាន។ (ម៉ាថាយ ៧:១៣) ទី២ យើងរៀនថាការចូលខាងសាថានគឺមានប្រយោជន៍តែបន្ដិចបន្ដួចប៉ុណ្ណោះ។ ជាឧទាហរណ៍ អាដាមនិងអេវ៉ាមានឱកាសសម្រេចចិត្ដដោយខ្លួនឯងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ហើយពួកវិញ្ញាណកំណាចបានទទួលអំណាចខ្លះលើរដ្ឋាភិបាលរបស់មនុស្ស។ (លោកុប្បត្ដិ ៣:២២) ប៉ុន្ដែ ការជ្រើសរើសចូលខាងសាថានតែងតែមានលទ្ធផលអាក្រក់។ មិនមានប្រយោជន៍ពិតប្រាកដទេ!—យ៉ូប ២១:៧-១៧; កាឡាទី ៦:៧, ៨
៩ ហេតុអ្វីគឺជាការល្អដែលយើងដឹងថាសាថានគ្រប់គ្រងលើពិភពលោក? នេះជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះពេត្រុសទី១ ២:១៧) លោកតម្រូវឲ្យយើងគោរពច្បាប់របស់រដ្ឋាភិបាល ដរាបណាច្បាប់ទាំងនោះមិនប្រឆាំងនឹងខ្នាតតម្រារបស់ព្រះ។ (រ៉ូម ១៣:១-៤) ប៉ុន្ដែ យើងក៏ដឹងដែរថាយើងត្រូវរក្សាអព្យាក្រឹតភាព ហើយមិនគាំទ្រគណៈបក្សនយោបាយណាមួយឬអ្នកដឹកនាំណាម្នាក់ទាល់តែសោះ។ (យ៉ូហាន ១៧:១៥, ១៦; ១៨:៣៦) ដោយសារយើងដឹងថាសាថានកំពុងព្យាយាមលាក់បាំងនាមរបស់ព្រះយេហូវ៉ា ហើយបង្ខូចកេរ្ដិ៍ឈ្មោះរបស់លោក យើងខំអស់ពីសមត្ថភាពដើម្បីបង្រៀនមនុស្សនូវសេចក្ដីពិតអំពីព្រះ។ យើងមានមោទនភាពដែលយើងបានត្រូវហៅដោយនាមរបស់លោកនិងប្រើនាមនោះ។ ការស្រឡាញ់ព្រះមានតម្លៃខ្ពស់ជាងការស្រឡាញ់លុយឬទ្រព្យសម្បត្ដិ។—អេសាយ ៤៣:១០; ធីម៉ូថេទី១ ៦:៦-១០
រដ្ឋាភិបាលមនុស្ស ហើយជំរុញចិត្ដយើងឲ្យផ្សព្វផ្សាយដំណឹងល្អ។ យើងដឹងថាព្រះយេហូវ៉ាចង់ឲ្យយើងគោរពពួកអាជ្ញាធរ។ (តើសាថានមានឥទ្ធិពលលើបុគ្គលឯទៀតតាមរបៀបណា?
១០-១២. (ក) តើសាថានប្រហែលជាបានប្រើនុយអ្វីដើម្បីល្បួងទេវតាមួយចំនួន? (ខ) តើយើងរៀនអ្វីពីការប្រព្រឹត្ដរបស់ពួកទេវតា?
១០ សាថានប្រើវិធីដែលមានប្រសិទ្ធភាពដើម្បីឲ្យអ្នកឯទៀតធ្វើអ្វីដែលវាចង់ឲ្យពួកគេធ្វើ។ នៅពេលខ្លះវាប្រើអ្វីដែលប្រៀបដូចជានុយដើម្បីល្បួងពួកគេ ហើយនៅពេលផ្សេងទៀតវាព្យាយាមសម្លុតធ្វើបាបពួកគេ។
១១ សាថានបានប្រើនុយដើម្បីល្បួងទេវតាមួយចំនួនធំ។ វាទំនងជាបានសង្កេតមើលពួកគេអស់មួយរយៈពេលយូរដើម្បីដឹងអំពីអ្វីដែលអាចល្បួងពួកគេ។ ទេវតាខ្លះបានជាប់អន្ទាក់ឬស៊ីនុយនោះ ហើយបានរួមដំណេកជាមួយនឹងស្ដ្រី។ កូនរបស់ពួកគេជាមនុស្សធំសម្បើមដ៏ឃោរឃៅ ដែលប្រព្រឹត្ដដោយគ្មានមេត្ដាចំពោះមនុស្សនៅជុំវិញពួកគេ។ (លោកុប្បត្ដិ ៦:១-៤) ក្រៅពីប្រើអំពើប្រាសចាកសីលធម៌ដើម្បីល្បួងទេវតាទាំងនោះ សាថានក៏ប្រហែលជាបានសន្យាថាពួកគេនឹងមានអំណាចលើមនុស្សទាំងអស់។ ដោយធ្វើដូច្នេះ សាថានប្រហែលជាព្យាយាមរារាំងការសម្រេចនៃទំនាយរបស់ព្រះយេហូវ៉ាអំពី‹ពូជស្ដ្រី›។ (លោកុប្បត្ដិ ៣:១៥) ប៉ុន្ដែ ព្រះយេហូវ៉ាមិនឲ្យគម្រោងរបស់វាបានសម្រេចទេ។ លោកធ្វើឲ្យមានទឹកជំនន់ ហើយនេះបំផ្លាញគម្រោងណាក៏ដោយដែលសាថាននិងពួកវិញ្ញាណកំណាចមាន។
១២ តើយើងរៀនអ្វីពីរឿងនេះ? អំពើប្រាសចាកសីលធម៌និងអំណួតគឺជានុយដែលមានប្រសិទ្ធភាពយ៉ាងខ្លាំង។ ទេវតាដែលរួមដៃជាមួយសាថានបាននៅស្ថានសួគ៌អស់ជាច្រើនឆ្នាំជាមួយនឹងព្រះ! ទោះជាយ៉ាងនោះក៏ដោយ ទេវតាជាច្រើនរូបបានឲ្យសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវដុះឡើងក្នុងចិត្ដរបស់ពួកកូរិនថូសទី១ ១០:១២) ហេតុនេះ យើងត្រូវពិនិត្យពិចារណាខ្លួនឯងឥតឈប់ដើម្បីដឹងអំពីអ្វីដែលនៅក្នុងចិត្ដយើង ហើយបំបាត់ចោលអំណួតនិងគំនិតប្រាសចាកសីលធម៌ណាក៏ដោយដែលយើងមាន!—កាឡាទី ៥:២៦; សូមអាន កូឡុស ៣:៥
គេ ហើយសេចក្ដីប៉ងប្រាថ្នាទាំងនោះបានទៅជាខ្លាំង។ យើងត្រូវចាំជានិច្ចថា មិនថាយើងបម្រើព្រះយេហូវ៉ាយូរយ៉ាងណាក៏ដោយ សេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវអាចចាប់ផ្ដើមដុះឡើងក្នុងចិត្ដរបស់យើង។ (១៣. តើនុយមួយទៀតដែលសាថានប្រើគឺជាអ្វី ហើយតើយើងអាចជៀសវាងពីនុយនោះយ៉ាងដូចម្ដេច?
១៣ នុយមួយទៀតដែលសាថានប្រើគឺការចង់ដឹងអំពីពួកវិញ្ញាណឬវេទមន្ដ។ សព្វថ្ងៃនេះ វាព្យាយាមធ្វើឲ្យមនុស្សចាប់អារម្មណ៍អំពីពួកវិញ្ញាណកំណាចដោយប្រើសាសនាមិនពិត ព្រមទាំងការកម្សាន្ដ។ ភាពយន្ដ ហ្គេម និងការកម្សាន្ដផ្សេងទៀតអាចធ្វើឲ្យអ្វីដែលទាក់ទងនឹងពួកវិញ្ញាណឬវេទមន្ដមើលទៅគួរឲ្យរំភើបចិត្ដ។ តើយើងអាចជៀសវាងពីអ្វីទាំងនេះយ៉ាងដូចម្ដេច? យើងមិនគួររំពឹងថាអង្គការរបស់ព្រះនឹងឲ្យយើងនូវបញ្ជីមួយអំពីការកម្សាន្ដល្អនិងមិនល្អទេ។ យើងត្រូវបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងដើម្បីយើងអាចធ្វើការសម្រេចចិត្ដល្អដែលមានមូលដ្ឋានលើគោលការណ៍របស់ព្រះយេហូវ៉ា។ (ហេប្រឺ ៥:១៤) បើសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ«គ្មានពុតត្បុត» យើងនឹងធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ។ (រ៉ូម ១២:៩) មនុស្សដែលមានពុតត្បុតនិយាយផ្សេងធ្វើផ្សិង។ ដូច្នេះ ពេលយើងជ្រើសរើសការកម្សាន្ដ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំកំពុងធ្វើតាមគោលការណ៍ដែលខ្ញុំប្រាប់អ្នកឯទៀតឲ្យធ្វើឬទេ? តើសិស្សគម្ពីរឬការត្រឡប់ទៅជួបរបស់ខ្ញុំនឹងគិតយ៉ាងណាបើពួកគេឃើញការកម្សាន្ដដែលខ្ញុំបានជ្រើសរើស?›។ ពេលយើងធ្វើតាមគោលការណ៍ដែលយើងប្រាប់អ្នកឯទៀតឲ្យធ្វើ ការជៀសវាងពីនុយឬអន្ទាក់របស់សាថានគឺស្រួលជាង។—យ៉ូហានទី១ ៣:១៨
១៤. តើសាថានប្រហែលជានឹងព្យាយាមសម្លុតធ្វើបាបយើងយ៉ាងដូចម្ដេច ហើយតើយើងអាចកាន់ជំហរមាំមួនតាមរបៀបណា?
១៤ សាថានក៏ព្យាយាមសម្លុតធ្វើបាបយើងនិងធ្វើឲ្យយើងភ័យខ្លាច ដើម្បីឲ្យយើងលែងមានភក្ដីភាពចំពោះព្រះយេហូវ៉ា។ ជាឧទាហរណ៍ វាប្រហែលជាធ្វើឲ្យរដ្ឋាភិបាលដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយរបស់យើង។ វាអាចមានឥទ្ធិពលលើអ្នករួមការងារឬសិស្សរួមថ្នាក់ដែលនាំឲ្យពួកគេសើចចំអកយើងដោយសារយើងធ្វើតាមខ្នាតតម្រាពីគម្ពីរ។ (ពេត្រុសទី១ ៤:៤) សាថានថែមទាំងអាចមានឥទ្ធិពលលើសមាជិកក្រុមគ្រួសាររបស់យើងដែលមិនមែនជាអ្នកជឿ ឲ្យព្យាយាមបញ្ឈប់យើងពីការចូលរួមកិច្ចប្រជុំ ទោះជាពួកគេប្រហែលជាមានបំណងល្អក្ដី។ (ម៉ាថាយ ១០:៣៦) តើយើងអាចធ្វើអ្វីដើម្បីកាន់ជំហរមាំមួនមិនចុះចាញ់ការបង្ខិតបង្ខំនិងការសម្លុតធ្វើបាបពី សាថាន? យើងមិនគួរភ្ញាក់ផ្អើលចំពោះការវាយប្រហារនោះទេ ដោយសារយើងដឹងថាសាថានកំពុងច្បាំងជាមួយនឹងយើង។ (ការបើកបង្ហាញ ២:១០; ១២:១៧) ម្យ៉ាងទៀត យើងត្រូវចាំអំពីរឿងដែលពិតជាសំខាន់ពោលគឺ សាថានអះអាងថាយើងគ្រាន់តែបម្រើព្រះយេហូវ៉ានៅពេលដែលយើងស្រួលធ្វើប៉ុណ្ណោះ ហើយថានៅគ្រាដ៏ពិបាកយើងនឹងបោះបង់ចោលលោក។ (យ៉ូប ១:៩-១១; ២:៤, ៥) ម្យ៉ាងវិញទៀត យើងត្រូវសុំព្រះយេហូវ៉ាជានិច្ចឲ្យលោកផ្ដល់កម្លាំងដល់យើង។ សូមចាំថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលយើងឡើយ។—ហេប្រឺ ១៣:៥
អ្វីដែលសាថានមិនអាចធ្វើ
១៥. តើសាថានអាចបង្ខំយើងឲ្យធ្វើអ្វីដែលយើងមិនចង់ធ្វើឬទេ? សូមពន្យល់។
១៥ សាថានមិនអាចបង្ខំមនុស្សឲ្យធ្វើអ្វីដែលពួកគេមិនចង់ធ្វើឡើយ។ (យ៉ាកុប ១:១៤) មនុស្សជាច្រើនក្នុងពិភពលោកមិនដឹងថាពួកគេនៅខាងសាថានទេ។ ប៉ុន្ដែ ពេលដែលបុគ្គលណាម្នាក់រៀនសេចក្ដីពិត គាត់ត្រូវសម្រេចចិត្ដថាគាត់នឹងនៅខាងព្រះយេហូវ៉ាឬនៅខាងសាថាន។ (សកម្មភាព ៣:១៧; ១៧:៣០) បើយើងតាំងចិត្ដស្តាប់បង្គាប់ព្រះ សាថានមិនអាចធ្វើឲ្យយើងលែងមានចិត្ដស្មោះគ្រប់លក្ខណៈឡើយ។—យ៉ូប ២:៣
១៦, ១៧. (ក) តើមានអ្វីទៀតដែលសាថាននិងពួកវិញ្ញាណកំណាចមិនអាចធ្វើ? (ខ) ហេតុអ្វីយើងមិនគួរខ្លាចអធិដ្ឋានឮៗទៅព្រះយេហូវ៉ា?
១៦ មានអ្វីផ្សេងទៀតដែលសាថាននិងពួកវិញ្ញាណកំណាចមិនអាចធ្វើដែរ។ ជាឧទាហរណ៍ គម្ពីរមិនដែលចែងថាពួកវាអាចដឹងអំពីអ្វីដែលនៅក្នុងចិត្ដឬគំនិតរបស់យើងឡើយ។ មានតែព្រះយេហូវ៉ានិងលោកយេស៊ូប៉ុណ្ណោះដែលមានសមត្ថភាពនេះ។ (សាំយូអែលទី១ ១៦:៧; ម៉ាកុស ២:៨) ដូច្នេះ តើយើងគួរខ្លាចថាបើយើងនិយាយឬអធិដ្ឋានឮៗ មេកំណាចនិងពួកវិញ្ញាណកំណាចនឹងឮអ្វីដែលយើងនិយាយ ហើយប្រើព័ត៌មាននោះដើម្បីធ្វើបាបយើងឬទេ? មិនមែនទេ! ហេតុអ្វី? សូមគិតអំពីការប្រៀបប្រដូចនេះ យើងមិនខ្លាចធ្វើអ្វីល្អៗក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដោយសារតែមេកំណាចប្រហែលជានឹងឃើញយើងឡើយ។ ស្រដៀងគ្នាដែរ យើងមិនគួរខ្លាចអធិដ្ឋានឮៗ ដោយសារតែមេកំណាចប្រហែលជានឹងឮសេចក្ដីអធិដ្ឋានរបស់យើងទេ។ ម្យ៉ាងទៀត គម្ពីរបង្ហាញជាច្រើនដងថាអ្នកបម្រើរបស់ព្រះបានអធិដ្ឋានឮៗ ហើយក៏មិនដែលបញ្ជាក់ថាពួកគេខ្លាចថាមេកំណាចនឹងឮឡើយ។ (ពង្សាវតារក្សត្រទី១ ៨:២២, ២៣; យ៉ូហាន ១១:៤១, ៤២; សកម្មភាព ៤:២៣, ២៤) បើយើងខំអស់ពីសមត្ថភាពដើម្បីនិយាយនិងប្រព្រឹត្ដដូចដែលព្រះចង់ឲ្យយើងធ្វើ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងមិនឲ្យអ្វីដែលមេកំណាចធ្វើដាក់យើង នាំឲ្យយើងរងទុក្ខរហូតឡើយ។—សូមអាន ទំនុកតម្កើង ៣៤:៧
១៧ យើងត្រូវស្គាល់សត្រូវរបស់យើង ប៉ុន្ដែយើងមិនចាំបាច់ខ្លាចវាទេ។ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី ដោយមានការគាំទ្រពីព្រះយេហូវ៉ា យើងអាចឈ្នះសាថានបាន! (យ៉ូហានទី១ ២:១៤) បើយើងតស៊ូនឹងវា វានឹងរត់ចេញពីយើង។ (យ៉ាកុប ៤:៧; ពេត្រុសទី១ ៥:៩) សព្វថ្ងៃនេះ តាមមើលទៅសាថានកំពុងព្យាយាមវាយប្រហារប្អូនៗវ័យក្មេងជាពិសេស។ តើពួកគេអាចទប់ទល់នឹងការវាយប្រហារពីសាថានយ៉ាងដូចម្ដេច? យើងនឹងពិចារណាអំពីរឿងនេះក្នុងអត្ថបទបន្ទាប់។
^ វគ្គ 2 គម្ពីរបង្ហាញអំពីឈ្មោះផ្ទាល់ខ្លួនរបស់ទេវតាខ្លះ។ (ពួកចៅហ្វាយ ១៣:១៨; ដានីយ៉ែល ៨:១៦; លូកា ១:១៩; ការបើកបង្ហាញ ១២:៧) គម្ពីរក៏ចែងដែរថាព្រះយេហូវ៉ាបានដាក់ឈ្មោះឲ្យផ្កាយនីមួយៗ។ (ទំនុកតម្កើង ១៤៧:៤) ដូច្នេះ គឺសមហេតុផលឲ្យយើងគិតថាព្រះយេហូវ៉ាក៏បានដាក់ឈ្មោះឲ្យទេវតាទាំងអស់ រួមទាំងទេវតាដែលនៅពេលក្រោយមកបានក្លាយទៅជាសាថាន។
^ វគ្គ 3 ក្នុងបទគម្ពីរភាសាហេប្រឺ ពាក្យ«សាតាំង»ឬ«សាថាន»មានតែ១៨ដង ប៉ុន្ដែក្នុងបទគម្ពីរគ្រិស្ដសាសនិកជាភាសាក្រិចមានជាង៣០ដង។