ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា ឧសភា ២០២០

ក្នុងលេខនេះមានអត្ថបទសិក្សាសម្រាប់ថ្ងៃទី៦ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០។

«ស្ដេចខាងជើង»ក្នុងអំឡុងគ្រាចុងបញ្ចប់

អត្ថបទសិក្សាទី១៩៖ ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ យើងកំពុងឃើញទីសំអាងដែលបញ្ជាក់ថាទំនាយរបស់ដានីយ៉ែលអំពី«ស្ដេចខាងជើង»និង«ស្ដេចខាងត្បូង»បន្តសម្រេច។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ម្យ៉ាងទៀត ហេតុអ្វីយើងត្រូវយល់អំពីព័ត៌មានក្នុងទំនាយនេះ?

ស្ដេចពីរដែលប្រឆាំងគ្នានៅគ្រាចុងបំផុត

ទំនាយអំពី«ស្ដេចខាងជើង»និង«ស្ដេចខាងត្បូង»បានត្រូវសម្រេចនៅគ្រាដែលទំនាយឯទៀតក៏បានត្រូវសម្រេចដែរ។ តើទំនាយទាំងនោះបង្ហាញយ៉ាងថារបៀបរបបពិភពលោកនេះគឺជិតដល់ទីបញ្ចប់?

នៅសព្វថ្ងៃនេះ តើអ្នកណាជា«ស្ដេចខាងជើង»?

អត្ថបទសិក្សាទី២០៖ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នឹងឆ្លើយសំណួរថា នៅសព្វថ្ងៃនេះ តើអ្នកណាជា«ស្ដេចខាងជើង» ហើយតើស្ដេចនោះនឹងត្រូវបំផ្លាញចោលយ៉ាងដូចម្ដេច? ការដឹងចម្លើយចំពោះសំណួរទាំងនេះអាចពង្រឹងជំនឿរបស់យើង ហើយជួយយើងឲ្យត្រៀមខ្លួនសម្រាប់ទុក្ខលំបាកដែលយើងនឹងជួបប្រទះនៅថ្ងៃអនាគតឆាប់ៗខាងមុខនេះ។

តើអ្នកឲ្យតម្លៃចំពោះអំណោយដែលមកពីព្រះឬទេ?

អត្ថបទសិក្សាទី២១៖ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ អត្ថបទនេះនឹងជួយយើងឲ្យកាន់តែមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា និងឲ្យតម្លៃចំពោះអំណោយដែលលោកបានផ្ដល់ឲ្យយើង ហើយក៏ជួយយើងឲ្យចេះវែកញែកជាមួយនឹងពួកអ្នកដែលគិតថាគ្មានព្រះ។

ចូរបង្ហាញថាអ្នកឲ្យតម្លៃចំពោះអំណោយដែលមើលមិនឃើញ

អត្ថបទសិក្សាទី២២៖ ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០។ ក្នុងអត្ថបទមុន យើងបានពិចារណាអំពីអំណោយមួយចំនួនពីព្រះដែលយើងមើលឃើញ។ ក្នុងអត្ថបទនេះ យើងនឹងផ្ដោតអារម្មណ៍ទៅលើអំណោយដែលយើងមើលមិនឃើញ ហើយអំពីរបៀបដែលយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះអំណោយទាំងនោះ។ អត្ថបទនេះក៏នឹងជួយយើងឲ្យមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះព្រះយេហូវ៉ាដែលជាអ្នកឲ្យអំណោយដ៏ថ្លៃវិសេសនោះ។