លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឃ្លា​ក្នុង​គម្ពីរ

ការអភ័យទោសមុនមានថ្លៃលោះ

ការអភ័យទោសមុនមានថ្លៃលោះ

យើង​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ដោយ​សារ​តែ​គ្រឿង​បូជា​លោះ​ដែល​លោក​យេស៊ូ​បាន​បង់​តាម​រយៈ​ឈាម​របស់​លោក។ (​អេភ. ១:៧​) ប៉ុន្តែ គម្ពីរ​ចែង​ថា​៖ ​«​[​ព្រះ​]​ទ្រាំ​សង្កត់​ចិត្ត ហើយ​បាន​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ដែល​កើត​មាន​នៅ​អតីតកាល​»​ ពោល​គឺ​មុន​លោក​យេស៊ូ​បាន​ផ្ដល់​ថ្លៃ​លោះ។ (​រ៉ូម ៣:២៥​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ដូច្នេះ ហើយ​នៅ​ពេល​ដំណាល​គ្នា​រក្សា​ខ្នាត​តម្រា​យុត្តិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក?

តាម​ទស្សនៈ​ព្រះ​យេហូវ៉ា គឺ​ហាក់​ដូច​ជា​ថ្លៃ​លោះ​បាន​ត្រូវ​បង់​តាំង​ពី​ពេល​លោក​សម្រេច​ចិត្ត​ផ្ដល់​«​ពូជ​»​ដែល​នឹង​សង្គ្រោះ​មនុស្ស​ដែល​មាន​ជំនឿ។ (​ដក. ៣:១៥; ២២:១៨​) ព្រះ​ជឿ​ជាក់​ទាំង​ស្រុង​ថា​នៅ​ពេល​កំណត់ បុត្រ​តែ​មួយ​របស់​លោក​នឹង​សុខ​ចិត្ត​ផ្ដល់​ថ្លៃ​លោះ។ (​កាឡ. ៤:៤; ហេ. ១០:៧​-​១០​) កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី​ជា​តំណាង​ព្រះ លោក​មាន​អំណាច​ដើម្បី​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​មុន​ថ្លៃ​លោះ​បាន​ត្រូវ​បង់។ លោក​យេស៊ូ​អាច​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ដែល​មាន​ជំនឿ ដោយ​សារ​លោក​ដឹង​ថា​គ្រឿង​បូជា​ដែល​លោក​នឹង​បង់ នឹង​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​ពួក​គេ។—ម៉ាថ. ៩:២​-​៦