លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​មនុស្ស​ស្លាប់​មាន​សេចក្ដី​សង្ឃឹម​អ្វី?

តើ​មនុស្ស​ស្លាប់​មាន​សេចក្ដី​សង្ឃឹម​អ្វី?

យើង​ទាំង​អស់​គ្នា​ស្លាប់ ប៉ុន្តែ​តើ​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​ឬ? តើ​មនុស្ស​ស្លាប់​នឹង​ត្រូវ​បាន​ភ្លេច​រហូត​ទេ? តើ​មនុស្ស​ស្លាប់​មាន​សេចក្ដី​សង្ឃឹម​ឬ​ទេ?

សូម​ពិចារណា​អ្វី​ដែល​គម្ពីរ​ចែង​៖

មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​បាន​ភ្លេច​ទេ

«​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង . . . ចេញ​មក​»។—យ៉ូហាន ៥:២៨, ២៩

ព្រះ​នឹក​ចាំ​មនុស្ស​ដែល​បាន​ស្លាប់ ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ការ​នឹក​ចាំ​របស់​លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​មាន​នៅ​ផែន​ដី

«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—សកម្មភាព ២៤:១៥

ព្រះ​នឹង​ប្រោស​មនុស្ស​រាប់​ពាន់​លាន​នាក់​ឲ្យ​រស់​ឡើង​វិញ​ហើយ​ពួក​គេ​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ដោយ​មាន​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ។

យើង​អាច​ជឿ​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​សង្ឃឹម​នៃ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

«​[​ព្រះ​]រាប់​ចំនួន​នៃ​អស់​ទាំង​ផ្កាយ ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់​»។—ទំនុក​តម្កើង ១៤៧:៤

ព្រះ​អាច​ហៅ​ផ្កាយ​ទាំង​អស់​តាម​ឈ្មោះ នោះ​លោក​អាច​ចាំ​យ៉ាង​ងាយ​នូវ​មនុស្ស​ដែល​លោក​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ។