យោបល់សម្រាប់ស្រាវជ្រាវ
កិច្ចការកម្សាន្តសម្រាប់កូនក្មេង
ឪពុកម្ដាយមានភារកិច្ចធំដើម្បីបង្រៀនកូនរបស់ពួកគេអំពីព្រះយេហូវ៉ា។ (អេភ. ៦:៤) ដើម្បីជួយឪពុកម្ដាយ អង្គការរបស់ព្រះយេហូវ៉ាបានចេញផ្សាយអត្ថបទ វីដេអូ និងចម្រៀងជាច្រើន។ តើអ្នកអាចប្រើអ្វីទាំងនេះយ៉ាងដូចម្ដេចដើម្បីបង្ហាត់បង្រៀនកូនរបស់អ្នក?
ចូររកព័ត៌មាន។ នៅគេហទំព័រjw.org/km មានអ្វីទាំងអស់ដែលបានត្រូវចេញផ្សាយសម្រាប់កូនក្មេង ដូចជាវីដេអូ និងកិច្ចការកម្សាន្តដែលពួកគេអាចសរសេរឬគូសពីលើ។ a ដើម្បីរកអ្វីទាំងនេះ សូមវាយពាក្យ«កុមារ» ឬ«យុវវ័យ»ក្នុងប្រអប់ស្វែងរក។
សូមជ្រើសរើសអ្វីដែលត្រូវនឹងកូន។ នៅក្រោមផ្នែក«កុមារ»អ្នកអាចជ្រើសរើសឯកសារដែលអ្នកគិតថានឹងជួយកូន។
ចូរលៃទុកពេលពិគ្រោះអ្វីទាំងនេះជាមួយកូន។ សូមកុំទុកកូនចោលតែឯងឲ្យមើលវីដេអូឬសរសេរឯកសារទាំងនោះ ដើម្បីឲ្យអ្នកមានពេលធ្វើអ្វីផ្សេងទៀត។ ផ្ទុយទៅវិញ សូមនិយាយជាមួយកូនអំពីអ្វីទាំងនេះ ហើយជួយគាត់ឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។
a កម្មវិធីJWបណ្ណាល័យមានវីដេអូទាំងអស់សម្រាប់មនុស្សវ័យក្មេង តែមិនទាន់មានឯកសារគំនូរឬឯកសារសម្រាប់សរសេរទាំងអស់ទេ។