យោបល់សម្រាប់សិក្សា
សូមពិនិត្យមើលឡើងវិញអំពីចំណុចសំខាន់ដែលអ្នកបានរៀន
តើអ្នកឆាប់ភ្លេចអ្វីដែលអ្នកទើបតែរៀនឬទេ? ម្ដងម្កាល នេះអាចកើតឡើងចំពោះយើងទាំងអស់គ្នា។ បើដូច្នេះ តើអ្វីអាចជួយយើង? សូមពិនិត្យមើលឡើងវិញអំពីចំណុចសំខាន់ដែលអ្នកបានរៀន។
កាលដែលអ្នកសិក្សា សូមផ្អាកបន្តិចដើម្បីកត់ទុកចំណុចសំខាន់។ នេះជាអ្វីដែលសាវ័កប៉ូលបានលើកទឹកចិត្តបងប្អូនឲ្យធ្វើពេលសិក្សាសំបុត្ររបស់គាត់។ គាត់និយាយថា៖ «ចំណុចសំខាន់ . . . គឺ»។ (ហេ. ៨:១) ដោយនិយាយពាក្យទាំងនេះ ប៉ូលជួយអ្នកស្ដាប់ឲ្យយល់អ្វីដែលគាត់ចង់និយាយ និងរបៀបដែលអ្វីទាំងនោះជាប់ទាក់ទងគ្នា។
អ្នកអាចលៃទុកពេលប្រហែល១០នាទីក្រោយសិក្សាដើម្បីរំពឹងគិតអំពីចំណុចសំខាន់ដែលអ្នកបានសិក្សា។ បើអ្នកមិនចាំចំណុចសំខាន់ដែលអ្នកបានសិក្សានោះទេ សូមមើលឡើងវិញនូវចំណងជើងតូច ឬអានឃ្លាដំបូងនៃវគ្គនីមួយៗដើម្បីជួយអ្នកឲ្យនឹកចាំ។ បើអ្នករៀនអ្វីថ្មី សូមព្យាយាមពន្យល់ចំណុចនោះជាពាក្យរបស់ខ្លួន។ ពេលអ្នកពិនិត្យមើលចំណុចសំខាន់ឡើងវិញ នេះនឹងជួយអ្នកឲ្យចងចាំ។ នេះក៏ជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលអ្នកអាចធ្វើតាមអ្វីដែលអ្នកបានរៀនដែរ។