តើអ្នកចាំឬទេ?
តើអ្នកបានអានទស្សនាវដ្ដីប៉មយាមនៅឆ្នាំនេះដោយយកចិត្តទុកដាក់ឬទេ? សូមសាកឆ្លើយសំណួរដូចតទៅនេះ៖
តើការ«ផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នក»រួមបញ្ចូលអ្វី? (រ៉ូម ១២:២)
នេះមិនមានន័យថាយើងគ្រាន់តែធ្វើអំពើល្អប៉ុណ្ណោះទេ។ ប៉ុន្តែ រួមបញ្ចូលការពិនិត្យមើលធាតុពិតរបស់យើង ហើយធ្វើការកែប្រែក្នុងជីវិតដើម្បីធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាឲ្យបានដិតដល់តាមដែលអាចធ្វើទៅបាន។—w២៣.០១ ទំ. ៨-៩
តើតាមរបៀបណាយើងអាចមានតុល្យភាពកាលដែលយើងមើលព្រឹត្តិការណ៍ពិភពលោក?
យើងចាប់អារម្មណ៍របៀបដែលព្រឹត្តិការណ៍ថ្មីៗក្នុងពិភពលោកនេះកំពុងសម្រេចទំនាយនៅក្នុងគម្ពីរ។ ជាជាងប៉ាន់ស្មានដែលអាចនាំឲ្យមានការបែកបាក់សាមគ្គី ជាការល្អឲ្យការពិគ្រោះរបស់យើងមានមូលដ្ឋានលើព័ត៌មានដែលបានត្រូវបោះពុម្ពផ្សាយពីអង្គការរបស់ព្រះយេហូវ៉ា។ (១កូ. ១:១០)—w២៣.០២ ទំ. ១៦
តើការជ្រមុជទឹករបស់លោកយេស៊ូនិងការជ្រមុជទឹករបស់ពួកអ្នកកាន់តាមលោកខុសគ្នាយ៉ាងណា?
ដោយសារលោកយេស៊ូបានកើតមកពីប្រជាជាតិមួយដែលបានប្រគល់ខ្លួនជូនព្រះ លោកមិនចាំបាច់ប្រគល់ខ្លួនជូនព្រះយេហូវ៉ា ដូចដែលយើងធ្វើទេ។ លោកជាបុគ្គលដ៏ល្អឥតខ្ចោះនិងគ្មានការខុសឆ្គង ដូច្នេះលោកមិនចាំបាច់ប្រែចិត្តពីការខុសឆ្គងឡើយ។—w២៣.០៣ ទំ. ៥
តើយើងអាចជួយអ្នកឯទៀតយ៉ាងដូចម្ដេចឲ្យឆ្លើយនៅកិច្ចប្រជុំ?
យើងអាចឆ្លើយខ្លី ដើម្បីឲ្យអ្នកឯទៀតមានឱកាសឆ្លើយ។ យើងក៏អាចជៀសវាងពីការលើកឡើងចំណុចច្រើនពេក។ យ៉ាងនេះ អ្នកឯទៀតអាចមានអ្វីឆ្លើយដែរ។—w២៣.០៤ ទំ. ២៣
តើ«ផ្លូវបរិសុទ្ធ»នៅអេសាយ ៣៥:៨សំដៅលើអ្វី?
នៅដើមដំបូង ផ្លូវក្នុងន័យធៀបនេះសំដៅលើផ្លូវដែលជនជាតិយូដាបានធ្វើដំណើរពីស្រុកបាប៊ីឡូនទៅស្រុកកំណើតរបស់ពួកគេ។ ចុះយ៉ាងណានៅសម័យក្រោយមក? អស់រាប់រយឆ្នាំមុនឆ្នាំ១៩១៩ កិច្ចការរៀបចំបានត្រូវធ្វើឡើង ពោលគឺការបោះពុម្ពនិងការបកប្រែគម្ពីរ ហើយកិច្ចការផ្សេងទៀតដែរ។ រាស្ត្ររបស់ព្រះធ្វើដំណើរតាម«ផ្លូវបរិសុទ្ធ»ទៅសួនឧទ្យានក្នុងន័យធៀបដែលនាំទៅដល់ការទទួលពរពីរាជាណាចក្រព្រះ។—w២៣.០៥ ទំ. ១៥-១៩
តើសុភាសិត ជំពូក៩មានយោបល់ដែលជាប់ទាក់ទងនឹងស្ត្រីក្នុងន័យធៀបពីរយ៉ាងអ្វី?
សុភាសិតចែងអំពី«ស្ត្រីល្ងីល្ងើ»ដែលឲ្យការអញ្ជើញដែលនាំទៅដល់«ទីបញ្ចុះសព» ហើយអំពី«ប្រាជ្ញាពិត»ដែលបានត្រូវតំណាងដោយស្ត្រីម្នាក់ ដែលឲ្យការអញ្ជើញដែលនាំទៅ«តាមផ្លូវនៃការយល់ដឹង»និងនាំឲ្យបានជីវិត។ (សុភ. ៩:១, ៦, ១៣, ១៨)—w២៣.០៦ ទំ. ២២-២៤
តើចិត្តរាបទាបនិងការចេះសមហេតុសមផលរបស់ព្រះគឺសឲ្យឃើញយ៉ាងដូចម្ដេចក្នុងការប្រព្រឹត្តរបស់លោកចំពោះឡុត?
ព្រះយេហូវ៉ាបានប្រាប់ឡុតឲ្យរត់ពីក្រុងសូដុមទៅតំបន់ភ្នំ។ ពេលឡុតបានអង្វរសុំទៅក្រុងសូអាវិញ លោកបានយល់ព្រមតាមសំណូមពររបស់គាត់។—w២៣.០៧ ទំ. ២១
តើប្រពន្ធអាចធ្វើអ្វីបើគូរបស់គាត់មើលរូបអាសអាភាស?
គាត់ត្រូវចាំថានេះមិនមែនជាកំហុសរបស់គាត់ទេ។ គាត់គួរផ្ដោតអារម្មណ៍ទៅលើចំណងមិត្តភាពរបស់គាត់ជាមួយព្រះ ហើយរំពឹងគិតអំពីកំណត់ហេតុគម្ពីរស្ដីអំពីស្ត្រីដែលមានទុក្ខលំបាក ដែលបានទទួលការសម្រាលទុក្ខពីលោក។ គាត់អាចជួយគូឲ្យជៀសវាងពីស្ថានភាពដែលអាចមានការល្បងលឲ្យមើលរូបអាសអាភាស។—w២៣.០៨ ទំ. ១៤-១៧
តើការយល់ធ្លុះជ្រៅអាចជួយយើងយ៉ាងណាឲ្យមានចិត្តស្លូតបូតពេលគេនិយាយជំទាស់អំពីជំនឿរបស់យើង?
យើងអាចចាត់ទុកសំណួរឬការនិយាយជំទាស់របស់គាត់ថាជារបៀបស្គាល់អំពីអ្វីដែលសំខាន់ចំពោះគាត់ ឬអំពីទស្សនៈរបស់គាត់។ យ៉ាងនេះ យើងអាចកាន់តែចេះតបឆ្លើយតាមរបៀបដ៏ស្លូតបូត។—w២៣.០៩ ទំ. ១៧
តើយើងអាចរៀនអ្វីពីម៉ារៀអំពីការទទួលកម្លាំង?
ពេលដឹងថាគាត់នឹងទៅជាម្ដាយរបស់មេស្ស៊ី ម៉ារៀបានទទួលកម្លាំងពីអ្នកឯទៀត។ កាព្រីយ៉ែលនិងអេលីសាបិតបានលើកទឹកចិត្តម៉ារៀពីបទគម្ពីរ។ យើងក៏អាចទទួលកម្លាំងពីអ្នកគោរពប្រណិប័តន៍គ្នីគ្នាដែរ។—w២៣.១០ ទំ. ១៥
តើព្រះយេហូវ៉ាប្រហែលជានឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងយ៉ាងដូចម្ដេច?
លោកសន្យាថាលោកនឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង ហើយគិតអំពីរបៀបដែលសេចក្ដីអធិដ្ឋាននោះជាប់ទាក់ទងនឹងគោលបំណងរបស់លោក។ (យេ. ២៩:១២) លោកប្រហែលជានឹងតបឆ្លើយសំណូមពរស្រដៀងគ្នាតាមរបៀបផ្សេងៗ តែលោកនឹងតែងតែគាំទ្រយើង។—w២៣.១១ ទំ. ២១-២២
នៅរ៉ូម ៥:២ចែងអំពី«សេចក្ដីសង្ឃឹម» ដូច្នេះហេតុអ្វីនេះបានត្រូវរៀបរាប់ម្ដងទៀតក្នុងខ៤?
ពេលឮដំណឹងល្អ បុគ្គលណាម្នាក់អាចចាប់ផ្ដើមមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីជាសួនឧទ្យាន។ ប៉ុន្តែកាលដែលគាត់ជួបទុក្ខលំបាកផ្សេងៗ ស៊ូទ្រាំនឹងទុក្ខលំបាកទាំងនោះ ហើយដឹងថាព្រះពេញចិត្តគាត់ សេចក្ដីសង្ឃឹមនោះទំនងជារឹងមាំជាង ហើយក៏កាន់តែពិតប្រាកដចំពោះគាត់ផ្ទាល់។—w២៣.១២ ទំ. ១២-១៣