យោបល់សម្រាប់សិក្សា
មនុស្សស្មោះត្រង់ធ្វើតាមពាក្យសម្បថ
សូមអាន អ្នកសម្រេចក្ដី ១១:៣០-៤០ដើម្បីរៀនពីកំណត់ហេតុរបស់យែបថានិងកូនស្រីគាត់អំពីការធ្វើតាមពាក្យស្បថ។
ចូរពិចារណាអំពីបរិបទ។ តើជនជាតិអ៊ីស្រាអែលដ៏ស្មោះត្រង់មានទស្សនៈយ៉ាងណាចំពោះការស្បថជូនព្រះយេហូវ៉ា? (ជប. ៣០:២) តើយែបថានិងកូនស្រីរបស់គាត់បានបង្ហាញយ៉ាងណាថាពួកគាត់មានជំនឿលើព្រះយេហូវ៉ា?—អសក. ១១:៩-១១, ១៩-២៤, ៣៦
ចូរធ្វើការស្រាវជ្រាវថែមទៀត។ តើយែបថាសន្យាអ្វីនឹងព្រះយេហូវ៉ា ហើយតើពាក្យរបស់គាត់មានអត្ថន័យយ៉ាងណា? (w១៦.០៤ ទំ.៦ វ.១២) តើយែបថានិងកូនស្រីរបស់គាត់បានធ្វើការលះបង់អ្វីខ្លះដើម្បីធ្វើតាមពាក្យសម្បថរបស់គាត់? (w១៦.០៤ ទំ.៦-៧ វ.១៤-១៦) តើគ្រិស្តសាសនិកនៅសព្វថ្ងៃនេះប្រហែលជាស្បថអំពីអ្វីខ្លះ?—w១៧.០៤ ទំ.៦-៩ វ.១០-១៩
ចូរគិតអំពីអ្វីដែលអ្នកបានរៀន។ សូមសួរខ្លួនថា៖
-
‹តើអ្វីអាចជួយខ្ញុំឲ្យរក្សាពាក្យសម្បថរបស់ខ្លួនក្នុងការប្រគល់ខ្លួនជូនព្រះ?› (w២០.០៣ ទំ.១៣ វ.២០)
-
‹តើខ្ញុំអាចធ្វើការលះបង់អ្វីខ្លះដើម្បីបម្រើព្រះយេហូវ៉ាច្រើនជាង?›
-
‹តើខ្ញុំអាចតាំងចិត្តកាន់តែខ្លាំងដើម្បីបំពេញពាក្យសម្បថរបស់ខ្ញុំពេលរៀបអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?› (ម៉ាថ. ១៩:៥, ៦; អេភ. ៥:២៨-៣៣)