លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់​សម្រាប់​សិក្សា

យោបល់សម្រាប់ការគោរពប្រណិប័តន៍ផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ

យោបល់សម្រាប់ការគោរពប្រណិប័តន៍ផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ

យើង​មិន​គ្រាន់​តែ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ក្រុម​ធំ​នៅ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​គោរព​ប្រណិប័តន៍​លោក​ជា​ក្រុម​គ្រួសារ​និង​តែ​ឯង​ដែរ។ នៅ​ខាង​ក្រោម​នេះ​មាន​យោបល់​ខ្លះ​ដែល​អ្នក​អាច​គិត​ពិចារណា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ផ្ទាល់​ខ្លួន​និង​ជា​ក្រុម​គ្រួសារ​៖

  • រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ អ្នក​អាច​រួម​បញ្ចូល​ការ​ហាត់​ច្រៀង​ចម្រៀង និង​ជួយ​សមាជិក​ទាំង​អស់​នៃ​ក្រុម​គ្រួសារ​ឲ្យ​រៀប​ចំ​ចម្លើយ។

  • អាន​កំណត់​ហេតុ​មួយ​ពី​គម្ពីរ។ ក្រោយ​មក អ្នក​អាច​គូរ​រូប​អំពី​ព្រឹត្តិការណ៍​មួយ​ក្នុង​កំណត់​ហេតុ​នោះ ឬ​សរសេរ​អំពី​ចំណុច​ដែល​អ្នក​បាន​រៀន។

  • ពិចារណា​សេចក្ដី​អធិដ្ឋាន​មួយ​ក្នុង​គម្ពីរ ហើយ​គិត​អំពី​របៀប​ដែល​នោះ​អាច​ជួយ​អ្នក​ឲ្យ​អធិដ្ឋាន​បាន​ល្អ​ជាង។

  • ទស្សនា​វីដេអូ​មួយ​ពី​គេហទំព័រ​jw.org/km ហើយ​ក្រោយ​មក​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​វីដេអូ​នោះ ឬ​សរសេរ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​វីដេអូ​នោះ។

  • រៀប​ចំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ ហើយ​ក៏​ប្រហែល​ជា​ហាត់​ផ្សព្វ​ផ្សាយ​ដែរ។

  • មើល​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត ហើយ​រំពឹង​គិត​ឬ​និយាយ​គ្នា​អំពី​អ្វី​ដែល​នោះ​បង្រៀន​អ្នក​អំពី​ព្រះ​យេហូវ៉ា។ a

a សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​បង្កើត​របស់​លោក​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មីនា ឆ្នាំ​២០២៣។