លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់​សម្រាប់​សិក្សា

ការ​គូរ​រូប​ភាព​ដើម្បី​ជួយ​អ្នក​ឲ្យ​នឹក​ចាំ

ការ​គូរ​រូប​ភាព​ដើម្បី​ជួយ​អ្នក​ឲ្យ​នឹក​ចាំ

យើង​មិន​តែង​តែ​ស្រួល​នឹក​ចាំ​អ្វី​ដែល​យើង​បាន​សិក្សា​ទេ។ ប៉ុន្តែ តើ​អ្នក​បាន​កត់​សម្គាល់​ឃើញ​ថា​ឧទាហរណ៍​របស់​លោក​យេស៊ូ​គឺ​ស្រួល​នឹក​ចាំ​ឬ​ទេ? យើង​ស្រួល​ស្រមៃ​ឃើញ​ឧទាហរណ៍​ទាំង​នោះ ហើយ​នោះ​ជួយ​យើង​ឲ្យ​នឹក​ចាំ​អំពី​អ្វី​ដែល​លោក​បាន​បង្រៀន។ ស្រដៀង​គ្នា​ដែរ អ្នក​នឹង​កាន់​តែ​នឹក​ចាំ​អ្វី​ដែល​អ្នក​សិក្សា បើ​អ្នក​ព្យាយាម​ស្រមៃ​គិត​អំពី​អ្វី​ដែល​អ្នក​រៀន។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​គូរ​រូប​ភាព​ពេល​ដែល​អ្នក​រៀន។

មនុស្ស​ដែល​គូរ​រូប​ភាព​អំពី​អ្វី​ថ្មី​ដែល​ពួក​គេ​រៀន​ច្រើន​តែ​ចាំ​អ្វី​ទាំង​នោះ​យ៉ាង​ល្អ​ជាង។ ការ​គូរ​រូប​ភាព​មិន​គ្រាន់​តែ​ជួយ​ពួក​គេ​ឲ្យ​យល់​ពាក្យ​នីមួយ​ៗ​យ៉ាង​ល្អ​ជាង​ប៉ុណ្ណោះ​ទេ តែ​ក៏​យល់​ចំណុច​សំខាន់​ពី​អ្វី​ដែល​ពួក​គេ​រៀន​ដែរ។ រូប​ភាព​របស់​ពួក​គេ​មិន​មែន​ជា​រូប​ភាព​ស្មុគ​ស្មាញ​ទេ តែ​សាមញ្ញ​វិញ។ ម្យ៉ាង​ទៀត ការ​គូរ​រូប​ភាព​ជួយ​មនុស្ស​វ័យ​ចាស់​ជា​ពិសេស ឲ្យ​នឹក​ចាំ​នូវ​អ្វី​ដែល​ពួក​គេ​រៀន។

លើក​ក្រោយ ពេល​ដែល​អ្នក​សិក្សា​អ្វី​មួយ អ្នក​ប្រហែល​ជា​ចង់​សាក​ល្បង​គូរ​រូប​ភាព​អំពី​អ្វី​ដែល​អ្នក​បាន​រៀន។ អ្នក​ប្រហែល​ជា​នឹង​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ថា​អ្នក​អាច​នឹក​ចាំ​អ្វី​ជា​ច្រើន!