លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទផ្សេងទៀតក្នុងទស្សនាវដ្ដីប៉មយាម

អត្ថបទផ្សេងទៀតក្នុងទស្សនាវដ្ដីប៉មយាម

អ្នក​ផ្សាយ​ជា​ច្រើន​ប្រើ​កម្ម​វិធី​JW​បណ្ណាល័យ​ដើម្បី​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ ហើយ​ពួក​គេ​ចូល​ចិត្ត​របៀប​ដែល​កម្ម​វិធី​នោះ​បើក​ទៅ​អត្ថបទ​សិក្សា​នីមួយ​ៗ​តែ​ម្ដង​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម។ ប៉ុន្តែ​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​សិក្សា​ច្រើន​តែ​មាន​អត្ថបទ​ផ្សេង​ទៀត ហើយ​អត្ថបទ​ទាំង​នោះ​ក៏​មាន​សេចក្ដី​បង្រៀន​ពី​គម្ពីរ​ដែល​ប្រៀប​ដូច​ជា​អាហារ។ តើ​តាម​របៀប​ណា​អ្នក​អាច​រក​ឃើញ​និង​ទទួល​ប្រយោជន៍​ពី​អត្ថបទ​ទាំង​នេះ​ដោយ​ប្រើ​កម្ម​វិធី​JW​បណ្ណាល័យ?

  • នៅ​ចុង​អត្ថបទ​សិក្សា​នីមួយ​ៗ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម មាន​ចំណង​ជើង​តូច​ថា ​«​អត្ថបទ​ឯ​ទៀត​»។ ក្រោម​ចំណង​ជើង​តូច​នេះ សូម​ចុច​លីង​«​អត្ថបទ​ឯ​ទៀត​ក្នុង​ទស្សនាវដ្ដី​នេះ​»។ សូម​មើល​បញ្ជី​អត្ថបទ ដែល​មាន​ចំណង​ជើង​និង​លេខ​របស់​អត្ថបទ​សិក្សា​នីមួយ​ៗ។ សូម​ចុច​ទៅ​លើ​អត្ថបទ​ផ្សេង​ទៀត​ដែល​អ្នក​ចង់​អាន។

  • នៅ​ទំព័រ​ដើម​នៃ​កម្ម​វិធី​JW​បណ្ណាល័យ ក្រោម​ផ្នែក​«​អ្វី​ថ្មី​»​ សូម​ថត​ចម្លង​ទស្សនាវដ្ដី​ប៉ម​យាម​លេខ​ថ្មី​ពេល​ដែល​វា​លេច​មក។ សូម​បើក​ទស្សនាវដ្ដី​ដែល​បាន​ថត​ចម្លង​នោះ ហើយ​មើល​បញ្ជី​អត្ថបទ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ទទួល​ប្រយោជន៍​ពី​អត្ថបទ​ទាំង​អស់។