លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឃ្លា​ក្នុង​គម្ពីរ

តើ​អ្នក​មាន​ជំនឿ​ឬ​ទេ?

តើ​អ្នក​មាន​ជំនឿ​ឬ​ទេ?

យើង​ត្រូវ​មាន​ជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ប៉ុន្តែ​គម្ពីរ​ចែង​ថា​៖ ​«​មិន​មែន​មនុស្ស​ទាំង​អស់​មាន​ជំនឿ​ទេ​»។ (​២ថែ. ៣:២​) ពេល​សាវ័ក​ប៉ូល​និយាយ​ពាក្យ​នេះ គាត់​សំដៅ​លើ​«​មនុស្ស​អាក្រក់​និង​មនុស្ស​ទុច្ចរិត​»​ដែល​បៀតបៀន​គាត់។ ប៉ុន្តែ អ្វី​ដែល​គាត់​និយាយ​អំពី​ជំនឿ​ក៏​អាច​សំដៅ​លើ​អ្នក​ផ្សេង​ទៀត​ដែរ។ អ្នក​ខ្លះ​សម្រេច​ចិត្ត​ព្រងើយ​កន្តើយ​នឹង​ទី​សំអាង​ដ៏​ច្បាស់​ដែល​បង្ហាញ​ថា​មាន​ព្រះ​ជា​អ្នក​បង្កើត។ (​រ៉ូម ១:២០​) អ្នក​ឯ​ទៀត​ប្រហែល​ជា​និយាយ​ថា​គេ​ជឿ​ថា​មាន​អ្នក​ណា​ឬ​អ្វី​ណា​ដែល​មាន​ឫទ្ធានុភាព​ជាង​មនុស្ស។ ប៉ុន្តែ ជំនឿ​បែប​នេះ​គឺ​មិន​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ទេ។

យើង​ត្រូវ​ជឿ​ជាក់​ថា​មាន​ព្រះ​យេហូវ៉ា ហើយ​ថា​«​លោក​ឲ្យ​រង្វាន់​»​ដល់​ពួក​អ្នក​ដែល​មាន​ជំនឿ​រឹង​មាំ។ (​ហេ. ១១:៦​) ជំនឿ​គឺ​ជា​គុណ​សម្បត្តិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ ដើម្បី​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ យើង​ត្រូវ​អធិដ្ឋាន​សុំ​ពី​ព្រះ​យេហូវ៉ា។ (​លូក. ១១:៩, ១០, ១៣​) របៀប​សំខាន់​មួយ​ទៀត​ដើម្បី​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ គឺ​ដោយ​អាន​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ឫទ្ធានុភាព​លោក។ បន្ទាប់​មក យើង​អាច​គិត​អំពី​អ្វី​ដែល​យើង​អាន ហើយ​ព្យាយាម​អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន។ យ៉ាង​នេះ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​អាច​មាន​ឥទ្ធិពល​មក​លើ​ជីវិត​យើង ហើយ​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ដែល​លោក​ពេញ​ចិត្ត។