លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់សម្រាប់សិក្សា

យោបល់សម្រាប់សិក្សា

តើ​អ្នក​ទទួល​ប្រយោជន៍​ពី​ការ​ពន្យល់​អំពី​ខ​គម្ពីរ​នៅ​ក្នុង​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ?

ការ​ពន្យល់​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​សិក្សា​បណ្ដាំ​របស់​ព្រះ​បាន​ជ្រាល​ជ្រៅ​ជាង។ ម្យ៉ាង​ទៀត ការ​ពន្យល់​ទាំង​នេះ​អាច​រួម​បញ្ចូល​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ពេល​ខ​គម្ពីរ​មួយ​បាន​ត្រូវ​សរសេរ មូលហេតុ​ដែល​ខ​នោះ​បាន​ត្រូវ​សរសេរ ខ​នោះ​សំដៅ​ទៅ​អ្នក​ណា ឬ​អត្ថន័យ​នៃ​ពាក្យ​ឬ​ឃ្លា​ណា​មួយ​ក្នុង​ខ​នោះ។

ទាំង​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម ទាំង​JW​បណ្ណាល័យ​មាន​ភ្ជាប់​ឯកសារ​យោង​នឹង​ខ​គម្ពីរ​ពី​ជំនួយ​ស្រាវ​ជ្រាវ។ អ្នក​អាច​ឃើញ​ឯកសារ​យោង​ទាំង​នេះ​នៅ​ក្នុង​ប្រអប់​សិក្សា​នៃ​គម្ពីរ​ដែល​មាន​នៅ​ទី​នោះ។

ពេល​ប្រើ​ឯកសារ​យោង​ទាំង​នេះ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ថ្ងៃ​ខែ​និង​ឆ្នាំ។ អត្ថបទ​ថ្មី​បំផុត​នឹង​បង្ហាញ​នៅ​ខាង​លើ​គេ។ អត្ថបទ​បន្ត​បន្ទាប់​ដែល​លេច​មក គឺ​ពី​ថ្មី​បំផុត​ទៅ​ចាស់​បំផុត។ អត្ថបទ​ចាស់​ទាំង​នោះ​ប្រហែល​ជា​រៀប​រាប់​អំពី​ការ​យល់​ដឹង​ពី​មុន​ដែល​បាន​ត្រូវ​កែ​សម្រួល។

  • ឯកសារ​យោង​ក្នុង​ជំនួយ​ស្រាវ​ជ្រាវ​មាន​នៅ​ក្នុង​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម​ដោយ​ស្វ័យ​ប្រវត្តិ។

  • ដើម្បី​អាច​មើល​ឯកសារ​យោង​សម្រាប់​ខ​គម្ពីរ​ក្នុង​JW​បណ្ណាល័យ សូម​ថត​ចម្លង​ជំនួយ​ស្រាវ​ជ្រាវ ហើយ​ថត​ចម្លង​សៀវភៅ​នេះ​ម្ដង​ទៀត​ពេល​វា​កែ​ជា​ថ្មី។ ដើម្បី​ធ្វើ​ដូច្នេះ សូម​ចុច​ប៊ូតុង​នៅ​ខាង​លើ​បំផុត​ក្នុង​ប្រអប់​សិក្សា​នៃ​ជំពូក​ណា​មួយ​ក្នុង​គម្ពីរ។