ការសិក្សាតាមប្រធានបទ
បុគ្គលដែលចង់ឲ្យព្រះយេហូវ៉ាពេញចិត្តធ្វើការសម្រេចចិត្តឈ្លាសវៃ
សូមអាន ដើមកំណើត ២៥:២៩-៣៤ ដើម្បីរៀនថាអេសាវនិងយ៉ាកុបបានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃឬយ៉ាងណា។
ចូររៀនថែមទៀតពីបរិបទ។ តើអ្វីបានកើតឡើងមុន? (ដក. ២៥:២០-២៨) តើអ្វីបានកើតឡើងក្រោយមក?—ដក. ២៧:១-៤៦
ចូរធ្វើការស្រាវជ្រាវអំពីព័ត៌មាននោះ។ នៅសម័យនោះ តើកូនប្រុសច្បងមានសិទ្ធិនិងមានភារកិច្ចអ្វី?—ដក. ១៨:១៨, ១៩; nwt ទំ.២៦៤៧
-
តើសិទ្ធិទាំងនោះតែងតែរួមបញ្ចូលការធ្វើជាបុព្វបុរសរបស់មេស្ស៊ីឬទេ? (w១៨.០២ ទំ.៣១-៣២)
ចូរគិតអំពីអ្វីដែលអ្នកបានរៀន និងអនុវត្តអ្វីទាំងនោះ។ ហេតុអ្វីយ៉ាកុបឲ្យតម្លៃខ្លាំងជាងអេសាវចំពោះសិទ្ធិជាកូនច្បង? (ហេ. ១២:១៦, ១៧; w១៣ ១៥/៥ ទំ.២៨ វ.១០-១១) តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះបងប្អូនពីរនាក់នេះ ហើយហេតុអ្វី? (ម៉ាឡ. ១:២, ៣) តើអេសាវអាចធ្វើអ្វីផ្សេងទៀតដើម្បីធ្វើការសម្រេចចិត្តល្អជាង?
-
សូមសួរខ្លួនថា ‹តើខ្ញុំអាចបង្ហាញយ៉ាងដូចម្ដេចថាខ្ញុំឲ្យតម្លៃចំពោះការគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលខ្ញុំកំណត់ពេលក្នុងកាលវិភាគប្រចាំសប្ដាហ៍ ហើយធ្វើឲ្យប្រាកដថាខ្ញុំមានពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?›។