លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់​សម្រាប់​សិក្សា

ចូរ​រក​កន្លែង​ល្អ​ដើម្បី​សិក្សា

ចូរ​រក​កន្លែង​ល្អ​ដើម្បី​សិក្សា

តើ​អ្នក​ចង់​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន​ឬ​ទេ? អ្នក​អាច​សាក​ល្បង​យោបល់​ដូច​ត​ទៅ​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់​តែ​ស្រួល​ផ្ចង់​អារម្មណ៍​ពេល​សិក្សា។

  • ជ្រើស​រើស​ទី​កន្លែង​ល្អ។ បើ​អាច សូម​រក​កន្លែង​ដែល​ស្អាត​បាត រៀប​រយ និង​មាន​ពន្លឺ​គ្រប់​គ្រាន់​ដើម្បី​ស្រួល​មើល។ អ្នក​អាច​អង្គុយ​រៀន​នៅ​តុ ឬ​ក៏​ទៅ​រៀន​នៅ​ខាង​ក្រៅ​ដែល​ខ្លួន​គិត​ថា​ស្រួល។

  • រក​កន្លែង​ដែល​អាច​នៅ​ម្នាក់​ឯង។ លោក​យេស៊ូ​ជ្រើស​រើស​អធិដ្ឋាន​នៅ​ពេល​«​ព្រលឹម​ស្រាង​ៗ​»​នា​«​កន្លែង​មួយ​ឆ្ងាយ​ពី​គេ​»។ (​ម៉ាក. ១:៣៥​) បើ​អ្នក​ពិបាក​រក​កន្លែង​នៅ​ម្នាក់​ឯង អ្នក​អាច​ប្រាប់​ក្រុម​គ្រួសារ​ឬ​បុគ្គល​ដែល​អ្នក​រស់​នៅ​ជា​មួយ​ឲ្យ​ដឹង​ថា​ថ្ងៃ​ណា​ម៉ោង​ណា​ដែល​អ្នក​នឹង​រៀន ហើយ​សុំ​ពួក​គាត់​កុំ​ឲ្យ​មក​រំខាន​អ្នក​ក្នុង​អំឡុង​ពេល​នោះ។

  • ព្យាយាម​ប្រមូល​អារម្មណ៍។ សូម​ជៀស​វាង​កុំ​ឲ្យ​មាន​អ្វី​មក​បង្វែរ​អារម្មណ៍។ ជា​ឧទាហរណ៍ បើ​អ្នក​ប្រើ​ទូរស័ព្ទ​ឬ​ថេបប្លេត​ដើម្បី​សិក្សា សូម​បិទ​សំឡេង​ឬ​ចុច​សញ្ញា​រូប​យន្ត​ហោះ​(​Airplane mode​)​ដើម្បី​កុំ​ឲ្យ​មាន​សំឡេង​រំខាន។ ម្យ៉ាង​ទៀត បើ​អ្នក​នឹក​ឃើញ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ សូម​សរសេរ​ទុក​សិន​ដើម្បី​កុំ​ឲ្យ​ភ្លេច រួច​សឹម​ធ្វើ​ពេល​ក្រោយ។ មួយ​វិញ​ទៀត ក្នុង​ពេល​សិក្សា បើ​អ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ហោះ​ហើរ សូម​ងើប​ដើរ​មួយ​ភ្លែត ឬ​ក៏​ពត់​សរសៃ​បន្តិច។